autoadmin
  • អន្តរជាតិ

    ចិន៖ កាសែត Global Times បានឱ្យដឹងថា ឧទ្ធម្ភាគចក្រយុទ្ធសាស្ត្រ Z-20 គឺជាឧទ្ធម្ភាគចក្រផលិតដោយចិនដំបូងបង្អស់ ដែលប្រើប្រាស់ប្រព័ន្ធបើក fly-by-wire ។ ឧទ្ធម្ភាគចក្រ Z-20 បានបង្ហាញជាសាធារណៈនៅក្នុងការហែក្បួនក្នុងអំឡុងពេលនៃការប្រារព្ធពិធីព្យុហយាត្រាទិវាជាតិខួបទី៧០ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំងនៅថ្ងៃទី១ ខែតុលា ។ វាត្រូវបានគេវាយតម្លៃថា បានចូលបម្រើការងារជាមួយកងកំលាំងទ័ពអាកាស (PLAGF) នៅខែឧសភា ឆ្នាំ២០១៩។ Z-20 គឺជាឧទ្ធម្ភាគចក្រប្រភេទមធ្យម ១០តោន ដែលរូបរាងស្រដៀងទៅនឹង Sikorsky UH-60 Black Hawk របស់អាមេរិក។ ទោះបីជាប្រព័ន្ធ fly-by-wire

    October 12, 2019
  • អន្តរជាតិ

    ព្យុះដ៏ធំប្រចាំសតវត្សឈ្មោះថា Hagibis កំពុងតែធ្វើដំណើរខិតជិតដល់ប្រទេសជប៉ុនហើយ! ប្រជាជនជប៉ុន ជាពិសេសនៅតំបន់ជុំវិញកោះ Honshu កំពុងត្រៀមខ្លួនទទួលរងការវាយប្រហារដោយព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៦០ឆ្នាំ។ Hagibis ដែលមានន័យថា “ល្បឿន” ក្នុងភាសាហ្វីលីពីន និងរំពឹងថាមកដល់ទឹកដីជប៉ុននៅថ្ងៃទី១២ ខែតុលានេះ។ អ្វីដែលអ្នកត្រូវដឹងខ្លះៗអំពីព្យុះគឺ៖ – វាស្ថិតក្នុងប្រភេទទី៥ ក្នុងមាត្រដ្ឋាន Saffir–Simpson (កម្រិតខ្ពស់បំផុត) – មានទំហំអង្គត់ផ្ចិត ១,៤០០គីឡូម៉ែត្រ – ខ្យល់មានល្បឿនលើសពី ២៤០គីឡូម៉ែត្រ/ម៉ោង កាសែត The Guardian បានឱ្យដឹងថា ប្រជាពលរដ្ឋត្រូវបានផ្តល់យោបល់ដោយទីភ្នាក់ងារវាស់ស្ទង់ទឹកភ្លៀងជប៉ុន ដើម្បីត្រៀមសម្រាប់រលកខ្ពស់ និងព្យុះ។ ព្យុះនេះអាចនាំមកនូវកម្រិតទឹកភ្លៀង

    October 12, 2019
  • បច្ចេកវិទ្យា

    បន្ទាប់ពីការសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ពេលនេះតេឡេស្កុបវិទ្យុយក្សថ្មីមួយនេះអាចដំណើរការបានហើយ។ តេឡេស្កុបដែលមានឈ្មោះថា FAST (តេឡេស្កុបវិទ្យុជម្រៅ ៥០០ម៉ែត្រ) អាចមានសមត្ថភាពទាញយកការអង្កេតបានច្រើនជាង​ចានផ្កាយរណបទំហំ ៣០៥ម៉ែត្រ របស់វិទ្យាស្ថាន​អង្កេត​តារាសាស្ត្រ​ ​Arecibo Observatory​ ​នៅ​លើ​កោះ​ ​Puerto Rico បានរហូតដល់ទៅ ២ដង ។ ហើយមុនពេលដែលមានវត្តមាន FAST, ចានផ្កាយរណប Arecibo គឺជាតេឡេស្កុបវិទ្យុធំជាងគេបំផុតរបស់ពិភពលោក។ FAST ត្រូវបានបង្កើតឡើងដោយបន្ទះចំនួន ៤,៤៥០ ហើយត្រូវបានកប់នៅក្នុងអាងធម្មជាតិ ដែលគេហៅថា Dawodang នៅខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។ វាជាចានផ្កាយរណបដែលមានប្រវែង ៥០០ម៉ែត្រ ដែលមិនអាចតម្រង់ទិសដៅបាន

    October 11, 2019
  • អន្តរជាតិ

    រង្វាន់ណូបែលសន្តិភាព ឆ្នាំ២០១៩ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីប្រទេសអេត្យូពីលោក Abiy Ahmed ។ គាត់ត្រូវបានគេប្រគល់រង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ដើម្បី “សម្រេចបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ” ។ គាត់ជាអ្នកនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអេរីទ្រា ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន ដោយបញ្ចប់ការជាប់គាំងយោធាជិត ២០ឆ្នាំ បន្ទាប់ពីសង្គ្រាមព្រំដែន ឆ្នាំ១៩៩៨-២០០០ ។ គាត់ត្រូវបានគេតែងតាំងជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលើកទី១០០ នៅទីក្រុងអូស្លូ ប្រទេសន័រវែស។ បេក្ខភាពសរុបចំនួន ៣០១នាក់ ត្រូវបានគេដាក់ឱ្យឈរឈ្មោះសម្រាប់ពានរង្វាន់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនេះ ក្នុងនោះរួមមានបេក្ខជន ២២៣នាក់ និងអង្គការចំនួន ៧៨ ។ មានការរំពឹងទុកយ៉ាងខ្លាំងថា តើអ្នកណានឹងឈ្នះរង្វាន់ ក៏ព្រោះតែតាមច្បាប់របស់មូលនិធិណូបែល បញ្ជីឈ្មោះការតែងតាំងមិនត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយរហូតដល់ ៥០ឆ្នាំ៕ អត្ថបទ៖

    October 11, 2019
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់និយាយថា មានការផ្ទុះមួយទៅលើនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនៅសមុទ្រក្រហម។ ការផ្ទុះនេះត្រូវបានគេចោទថា ជាការវាយប្រហារដោយគ្រាប់មីស៊ីល កើតឡើងនៅព្រឹកថ្ងៃសុក្រ នៅឯតំបន់ Jeddah ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ដកស្រង់សម្ដីក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយរដ្ឋ ម្ចាស់នាវាដឹកប្រេងបាននិយាយថា នាវានោះត្រូវបានវាយប្រហារដោយមីស៊ីលចំនួន ២គ្រាប់ ដែលធ្វើឱ្យធុងស្តុករបស់នាវារងការខូចខាត ហើយប្រេងបានហូរចូលសមុទ្រ។ យ៉ាងណាមិញនាវាស្ថិតក្នុងស្ថានភាពមានស្ថេរភាព ហើយនាវិកក៏មិនមានរងរបួសអ្វីឡើយ ពួកគេក៏កំពុងស៊ើបអង្កេតថា ជាស្នាដៃអ្នកណាផងដែរ៕ អត្ថបទ៖ លីដា

    October 11, 2019
  • Nissan Auto Tech

    ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ជាអ្នកលក់ និងអ្នកចែកចាយផ្តាច់មុខរថយន្តម៉ាកនីសាន់ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tan Chong Motor Holdings Bhd. (Malaysia) ហើយក៏ជាអ្នកផ្គត់ផ្គង់សេវាថែទាំនៅក្នុងព្រះរាជាណាចកម្ពុជាផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការកម្មវិធីដ៏គួរឱ្យទាក់ទាញដ៏ធំមួយ គឺ “WIN A TERRA CAMPAIGN” ចាប់ពីពេលនេះរហូតដល់ ខែកុម្ភៈ ឆ្នាំ២០២០ ។ រង្វាន់ដ៏គួរឱ្យទាក់ទាញជាច្រើនកំពុងរង់ចាំលោកអ្នក ដូច្នេះសូមប្រញាប់ទៅកាន់បន្ទប់បង្ហាញរថយន្តនីសាន់ ដែលនៅជិតបំផុតនៅភ្នំពេញ សៀមរាប និងបាត់ដំបង ដើម្បីធ្វើការពិនិត្យ

    October 11, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសជប៉ុននឹងលុបចោលជើងហោះហើរក្នុងស្រុកជាង ១,២០០ នៅថ្ងៃសៅរ៍ (ស្អែក) ដោយសារព្យុះ Hagibis ។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (Japan Airlines) នឹងលុបចោលជើងហោះហើរចំនួន ៥១៣ នៅទូទាំងប្រទេស ខណៈក្រុមហ៊ុនអាកាសចរណ៍ ANA (All Nippon Airways) នឹងលុបចោលជើងហោះហើរចំនួន ៤៩០ ដែលភាគច្រើនគឺចេញ/ចូល ព្រលាន Haneda និង Narita ។ ក្រុមហ៊ុនអាកាសចរណ៍ Skymark, អាកាសចរណ៍ Fuji Dream, អាកាសចរណ៍ AIRDO, ក្រុមហ៊ុន

    October 11, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អនុរដ្ឋមន្រ្តីក្រសួងអប់រំអ្នកស្រី Teo Nie Ching បានឱ្យដឹងថា និស្សិតទម្រង់ទី៤ នឹងមិនចាំបាច់ត្រូវរៀនថ្នាក់វិទ្យាសាស្ត្រ និងសិល្បៈ (science and arts stream) ទៅតាមពិន្ទុរបស់ពួកគេនោះទេ ដែលច្បាប់នេះនឹងចាប់ផ្តើមនៅ ឆ្នាំ២០២០ ។ អ្នកស្រីបន្ថែមថា អ្នកផ្តល់ប្រឹក្សារបស់សាលានឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយសិស្សនិស្សិតឱ្យជ្រើសរើសថ្នាក់ដែលពួកគេចង់រៀន។ ផ្អែកលើលទ្ធផលរបស់ PT3 សិស្សនឹងទទួលបានគំនិតទូទៅអំពីមុខវិជ្ជាដែលពួកគេគួរជ្រើសរើស ដែលមានន័យថា សិស្សអាចរៀនថ្នាក់វិទ្យាសាស្ត្រ ឬសិល្បៈ តាមដែលពួកគេចង់រៀន។ កិច្ចខិតខំប្រឹងប្រែងនេះគឺចេញពីរដ្ឋាភិបាល ដើម្បីកែលម្អប្រព័ន្ធសាលារៀននៅប្រទេសម៉ាឡេស៊ី។ ដូច្នេះជំនួសឱ្យការបែងចែក “សិស្សមានពិន្ទុខ្ពស់” ចូលក្នុងថ្នាក់វិទ្យាសាស្ត្រ ខណៈពេលដែលសិស្ស “ពិន្ទុទាប”

    October 11, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនអ៊ីស្រាអែល Aleph Farms រួមជាមួយមន្ទីរពិសោធន៍ 3D ឯកជនរបស់រុស្ស៊ី Bioprinting Solutions បានបញ្ចប់ការពិសោធន៍ “សាច់សិប្បនិម្មិត” ប្រកបដោយជោគជ័យនៅស្ថានីយ៍អវកាសអន្ដរជាតិ។ មន្ទីរពិសោធន៍រុស្ស៊ីក៏គ្រោងនឹងបន្តគម្រោងនេះនៅពេលអនាគត ដោយអ្នកវិទ្យាសាស្ត្រមានបំណងបោះពុម្ពជាលិកាត្រី និងទន្សាយ នៅក្នុងការធ្វើតេស្ដលើកក្រោយ។ ហើយការពិសោធន៍នេះដែរគឺមានគោលដៅ ២ សំខាន់ៗ ដោយទី១ គឺធ្វើឱ្យផលិតកម្មស្បៀងអាហារនៅលើផែនដីកាន់តែមិនរំខានដល់បរិស្ថាន និង ទី២ ផ្តល់ស្បៀងអាហារដល់អ្នកដែលមកកាន់ទីអវកាសផ្ទាល់។ ចំណែកក្រុមហ៊ុនអ៊ីស្រាអ៊ែល Aleph Farms ក៏ធ្លាប់បានប្រកាសពីការធ្វើពិសោធន៍ជោគជ័យលើកដំបូងរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០១៨ ផងដែរ។ ប៉ុន្តែកាលនោះពួកគេធ្វើតេស្ដនៅលើផែនដី មិនមែនលើអវកាសនោះទេ ហើយថ្លៃសាច់គោសិប្បនិម្មិតមួយដុំ មានតម្លៃ

    October 11, 2019
  • រថយន្ត

    រថយន្តដើរដោយអ៉ីដ្រូសែន Hydrogen fuel-cell មានពេលវេលាតឹងតែងណាស់ក្នុងការបង្ហាញខ្លួនមកកាន់ពិភពខាងក្រៅ។ រថយន្តប្រភេទនេះមានគុណសម្បត្តិអេកូឡូស៊ីច្រើនជាងប្រភេទអគ្គិសនី ឬរថយន្តស៊ីសាំងណាទាំងអស់។ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា បើគ្មានកន្លែងសម្រាប់បញ្ចូលអ៉ីដ្រូសែននោះទេ ទោះបីជារថយន្តដែលល្អបំផុតនៅលើពិភពលោក ក៏នឹងក្លាយជារថយន្តដែលគ្មានប្រយោជន៍បំផុតវិញដូចគ្នា។ ប៉ុន្តែយ៉ាងណាមិញបញ្ហាទាំងនេះ មិនបានបញ្ឈប់ក្រុមហ៊ុនតូយ៉ូតាពីការណែនាំ “Mirai” ឱ្យពិភពលោកបានស្គាល់ នៅឯពិព័រណ៍យានយន្តក្រុងតូក្យូនោះទេ។ រថយន្ត Mirai មើលទៅអស្ចារ្យ ហើយក្រុមហ៊ុនតូយ៉ូតាក៏កំពុងកំណត់ទិសដៅឱ្យមានការកើនឡើង ៣០% លើសមត្ថភាពចម្ងាយបើកបរ ដោយសារការជឿនលឿនផ្នែកម៉ាស៊ីន Powertrain និងធុងផ្ទុកអ៉ីដ្រូសែនធំជាងមុន។ រថយន្ត Mirai ជំនាន់មុនអាចបើកបានតែចម្ងាយ 310ម៉ាយ (រាល់ពេលពេញម្ដង) ប៉ុន្តែបូករួមនឹងបច្ចេកវិទ្យាថ្មីនេះ វានឹងកើនដល់ 400ម៉ាយ។ តូយ៉ូតាគ្រាន់តែសង្ឃឹមថា ពួកគេនឹងអាចលក់រថយន្តនេក្រៅស្រុក

    October 11, 2019