autoadmin
  • Nissan Auto Tech

    តើអ្នកដឹងទេថា តាន់ចុងម៉ូធ័រ កំពុងបង្កើតយុទ្ធនាការ Nissan Craze ដែលមានឈ្មោះថា “WIN A TERRA CAMPAIGN” ដែលកំពុងដំណើរការចាប់ពីពេលនេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០។ អតិថិជនដែលបានទិញរថយន្តនីសាន់ណាមួយក្នុងអំឡុងពេលយុទ្ធនាការដ៏ធំថ្មីនេះ មានសិទ្ធិមិនត្រឹមតែការចាប់រង្វាន់ប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែក៏មានរង្វាន់ធំផងដែរ។ ដែលមានន័យថា អ្នកអាចមានឱកាសឈ្នះរង្វាន់ពីរ។ ប្រញាប់ទៅកាន់បន្ទប់តាំងបង្ហាញនីសាន់ដែលនៅជិតបំផុតនៅសាខាភ្នំពេញ សៀមរាប និងបាត់ដំបង ដើម្បីពិនិត្យ សាកល្បងបើកបរ និងធ្វើការកក់រថយន្តនីសាន់ណាមួយ ដែលអ្នកចង់បាន ឬឆែកជាមួយទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុននីសាន់ ដែលពោរពេញដោយភាពរួសរាយរាក់ទាក់ សម្រាប់ព័ត៌មានបន្ថែមស្តីពី “WIN A TERRA CAMPAIGN” ការប្រកួតប្រជែងនេះបើកទូលាយដល់អតិថិជនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ លើកលែងតែបុគ្គលិកដែលនៅក្រោមសម្ព័ន្ធក្រុមហ៊ុន

    October 16, 2019
  • អន្តរជាតិ

    យោងតាមរបាយការណ៍នៅថ្ងៃទី១៦ ខែតុលា សមាជិកសមាជិការដ្ឋសភាជាតិកូរ៉េខាងត្បូងប្រមាណ ៩នាក់ បានយល់ព្រមបញ្ជូនសេចក្តីព្រាងច្បាប់មួយ ដើម្បីស្វែងរកការអនុវត្តច្បាប់ថ្មីប្រឆាំងនឹងយោបល់អាក្រក់នៅលើបណ្ដាញសង្គម។ ហៅក្រៅថា “Sulli Law” ច្បាប់ថ្មីនេះមានគោលបំណងដើម្បីអនុវត្តច្បាប់យ៉ាងតឹងរឹងប្រឆាំងនឹងមតិយោបល់អាក្រក់ៗ ដែលចេញពីជនមួយក្ដាប់ធំជ្រកក្រោមចំណងជើងអនាមិក (anonymous) ។ អនុគណៈកម្មាធិការនឹងប្រមូលផ្តុំគ្នា ដើម្បីពិនិត្យឡើងវិញនូវព័ត៌មានលម្អិត និងប្រការដែលមាននៅក្នុង “Sulli Law” នៅពេលណាមួយនៅដើមខែធ្នូ មានន័យថា ៤៩ថ្ងៃ បន្ទាប់ពីការស្លាប់របស់តារាចម្រៀង/តារាសម្តែង Sulli (Choi Jin-ri) ។ អ្នកតំណាងមកពីសមាគមសិល្បៈ និងវប្បធម៌ជាតិ, សមាគមបាល់ទាត់តារា, សហភាពការងារជាតិនៃនិយោជិកផ្នែកកម្សាន្ត, សហព័ន្ធនិយោជិករបស់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាតារាល្បីៗដែលទទួលរងគ្រោះពីការផ្ដល់យោបល់មិនល្អបំផ្លាញផ្លូវចិត្តនាពេលកន្លងមក និងអ្នកស្គាល់គ្នាមួយចំនួន ពួកគេនឹងត្រូវចូលរួមជាមួយអនុគណៈកម្មាធិការ

    October 16, 2019
  • អន្តរជាតិ

    យោងតាមការស្រាវជ្រាវរបស់ UNWTO World បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ ចំនួនអ្នកទេសចរអន្តរជាតិបានកើនឡើង ៦% ដែលមានចំនួនសរុប ១.៤ពាន់លាននាក់។ ការធ្វើដំណើរអន្តរជាតិក៏ត្រូវបានគេរំពឹងថា នឹងកើនឡើង ៣៥% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ ប៉ុន្តែតើកន្លែងណាដែលយើងគួរទៅទស្សនាពេលនេះ មុនពេលដែលវាកាន់តែសម្បូរមនុស្សនៅប៉ុន្មានឆ្នាំខាងមុខ? យ៉ាងណាមិញខាងក្រោមនេះជាទិន្នន័យ Euromonitor ដែលបង្ហាញពីការមកដល់នៃភ្ញៀវទេសចរណ៍តាមទីក្រុងនានាជុំវិញពិភពលោកទាំង ១០ ក្នុងឆ្នាំ២០១៨ ហើយនឹងការរំពឹងទុកសម្រាប់ឆ្នាំ២០២៥៖ “ទីក្រុងដូហា” ដែលជារដ្ឋធានីនៃប្រទេសកាតាគឺឈរលំដាប់ទី១ ហើយវាគ្រោងនឹងមានការកើនឡើងអ្នកទេសចររហូតដល់ ១០៤% ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ឆ្នាំ២០២៥ ។ “ភូកេត” របស់ប្រទេសថៃជាប់លេខ២ នឹងកើនឡើងដល់ ៨៥%

    October 16, 2019
  • អន្តរជាតិ

    ប្ដីប្រពន្ធមួយគូបានទៅកន្លែងបញ្ចុះសពមួយនៅឯភាគខាងជើងប្រទេសឥណ្ឌា ដើម្បីធ្វើការបញ្ចុះសពកូនតូចរបស់ពួកគេដែលបានស្លាប់។ ប៉ុន្តែរឿងរ៉ាវវាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអំឡុងពេលពួកគេកំពុងជីកដីដើម្បីធ្វើផ្នូរឱ្យកូនតូច ពួកគេបានប៉ះនឹងវត្ថុរឹងម៉្យាង ហើយមានទាំងសំឡេងក្មេងយំទៀតផង ដែលធ្វើឱ្យពួកគេគិតថា ច្បាស់ជាមាននរណាម្នាក់កប់ក្មេងទាំងរស់ជាមិនខាន។ ហើយទីបំផុតពួកគេក៏បានរកឃើញក្មេងទារិកាម្នាក់ ដែលត្រូវបាននរណាម្នាក់កប់ដាក់ចូលក្នុងក្អមពិតមែន។ យ៉ោងតាមមន្ដ្រីប៉ូលីសនៅរដ្ឋ Uttar Pradesh បានឱ្យដឹងថា ទារិកាមានអាយុទើបតែ ៣ ទៅ ៤ថ្ងៃប៉ុណ្ណោះ ហើយពេលនេះពួកគេក៏បានបញ្ជូននាងតូចទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះ។ តាមខាងមន្ទីរពេទ្យដែលព្យាបាលនាងតូចនិយាយថា ពេលនេះនាងតូចមានបញ្ហាផ្លូវដង្ហើម ដែលតម្រូវឱ្យនាងតូចត្រូវដាក់បំពង់ខ្យល់ (ventilator) ហើយនាងតូចក៏មានបញ្ហារលាក ថែមទាំងខ្វះទម្ងន់ទៀតផង។ ក្រុមមន្ដ្រីប៉ូលីសក៏កំពុងស្វែងរកគ្រួសាររបស់នាងតូចដែរ ប៉ុន្តែគ្មានសង្ឃឹមនោះទេ។ ម៉្យាងប្រទេសឥណ្ឌាគឺល្បីរឿង “អតុល្យភាពភេទ” ដែលជាមូលហេតុនាំឱ្យប្រទេសនេះ ចង់បានកូនប្រុសច្រើនជាង។ ប្រសិនបើពួកគេមានកូនស្រីពួកគេនឹងរំលូតចោល ហើយបើកើតមកក៏ត្រូវប្រឈមនឹងការបោះចោល ឬសម្លាប់ចោលផងដែរ

    October 16, 2019
  • អន្តរជាតិ

    អាជ្ញាធរក្នុងប្រទេសជប៉ុននៅតែព្យាយាមដោះស្រាយនូវទំហំនៃការខូចខាត បន្ទាប់ពីព្យុះហាហ្គីប៊ី (Hagibis) បានវាយប្រហារប្រទេសយ៉ាងដំណំ។ យ៉ាងហោចណាស់មនុស្ស ៧៤នាក់ត្រូវបានគេអះអាងថាបានស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះនៅតែបន្ដស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis បាននាំមកនូវកម្លាំងខ្យល់ និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានទំនប់ទឹកចំនួន ៧៣ ទូទាំងប្រទេសមិនអាចទប់ទល់បាន។ NHK បានឱ្យដឹងថា ផ្ទះជាង ១៣,០០០ខ្នង ត្រូវបានលិចទឹក ហើយច្រើនជាង ១,១០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។ ខេត្ត ហ្វូគូស៊ីម៉ា នៅភាគឦសានប្រទេសជប៉ុន គឺជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេ។ ផ្ទះប្រមាណ ១២,០០០ខ្នង នៅតែគ្មានអគ្គិសនីប្រើប្រាស់ ឬគ្មានទឹកប្រើប្រាស់។ វាមិនច្បាស់ទេថា តើវានឹងចំណាយពេលប៉ុន្មានសម្រាប់ឧបករណ៍ប្រើប្រាស់ ដើម្បីស្តារសេវាកម្មឡើងវិញពេញលេញ។ ការរំខានដល់ការដឹកជញ្ជូននៅតែបន្ត។

    October 16, 2019
  • អន្តរជាតិ

    ចំពោះភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅក្រៅប្រទេសមួយចំនួនធំងាយនឹងចាញ់បោក ឬភ្លើតភ្លើនចំពោះសេវាកម្ម និងការកំសាន្តផ្សេងៗដែលមានលក្ខណៈទាក់ទាញ ថ្មី និងប្លែកសម្រាប់ពួកគេខ្លាំងណាស់។ ដើម្បីចៀសវាងការខកបំណងផ្សេងៗពេលទៅកំសាន្តនៅក្នុងប្រទេសថៃជាលើកដំបូងនោះ អង្គភាពខ្មែរណូតសូមណែនាំលោកអ្នកឲ្យប្រុងប្រយ័ត្នចំពោះរឿងចំនួន ១០ ដូចខាងក្រោមនេះ៖ ១. ការទិញគ្រឿងអលង្ការ៖ ប្រសិនបើលោកអ្នកចង់ទិញគ្រឿងអលង្ការនោះសូមដើរទៅកាន់ហាង ដើម្បីត្រួតពិនិត្យ និងតថ្លៃវាដោយខ្លួនឯង ចៀសវាងកុំឲ្យអ្នកបើកតាក់ស៊ី ឬតុកតុកជូនទៅឲ្យសោះ ព្រោះប្រសិនបើពួកគេជូនលោកអ្នកទៅ ពួកគេនឹងទទួលបានប្រាក់ភាគលាភពីម្ចាស់ហាងចំនួន ៥០% នៃតម្លៃសរុប ដូចនេះវាក៏ធ្វើតម្លៃគ្រឿងអលង្ការដែលលោកអ្នកចង់ទិញនោះឡើងថ្លៃផងដែរ។ ២. ការជិះតុកនិងតាក់ស៊ី៖ បើលោកអ្នកជិះតុកតុកត្រូវប្រាកដអំពីតម្លៃ និងទីកន្លែងដែលត្រូវទៅ តែបើជិះតាក់ស៊ីត្រូវឲ្យគេគិតលុយតាមចំនួនគីឡូដែលលោកអ្នកបានជិះ បើមិនដូចនោះទេអ្នកម្ចាស់តុក និងតាក់ស៊ី អាចនឹងគិតលុយច្រើនជាងធម្មតាពីលោកអ្នកជាមិនខាន។ ៣. ការទាក់ទាញឲ្យលោកអ្នកចូលកន្លែងកំសាន្ត៖ កន្លែងកំសាន្តប្រភេទនេះមានបើកជាច្រើននៅតាមដងផ្លូវ និងមានអ្នកផ្សព្វផ្សាយនៅខាងក្រៅ។ សូមសួរឲ្យច្បាស់អំពីប្រភេទ

    October 16, 2019
  • អន្តរជាតិ

    លោកយាយម្នាក់មានអាយុ ៧៧ឆ្នាំ ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបគាត់បានធ្លាក់ពីខ្សែរតឡើងឧទ្ធម្ភាគចក្រ អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះពីទឹកជំនន់ ដែលបន្សល់ពីព្យុះទីហ្វុង Hagibis ។ ចំពោះគ្រោះថ្នាក់យ៉ាងអាណោច​អាធ័មនេះ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបានធ្វើការសុំទោសជាសាធារណៈចំពោះការធ្វេសប្រហែសរបស់ខ្លួន ដោយនិយាយថាក្រុមអ្នកជួយសង្គ្រោះភ្លេចដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យគាត់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃអាទិត្យ នៅទីក្រុងអ៊ីវ៉ាគី ខេត្តហ្វូគូស៊ីម៉ា (Fukushima) ។ លោកយាយអាយុ ៧៧ឆ្នាំ ម្នាក់នោះបានធ្លាក់ពីកម្ពស់ ៤០ម៉ែត្រ ហើយត្រូវបានគេបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបានសុំទោសចំពោះភាពខ្វះការប្រុងប្រយ័ត្ននេះ ហើយពួកគេក៏នៅតែបន្ដបញ្ជូនឧទ្ធម្ភាគចក្រ និងបុគ្គលិកទៅតំបន់ ហ្វូគូស៊ីម៉ា និង ណាហ្គាណូ បន្ទាប់ពីព្យុះ Hagibis

    October 15, 2019
  • អន្តរជាតិ

    ចិន៖ ស្រ្តីម្នាក់បានកើតមានបញ្ហាដ៏ចម្លែកមួយគឺមិនអាចបិទភ្នែកជិតទាល់តែសោះ ដែលបញ្ហានេះបានកើតឡើងក្រោយនាងព្យាយាមព្យាយាមវះកាត់កែសម្ផស្ស ដើម្បីឲ្យមានត្របកភ្នែកពីរជាន់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិ​ន ខណៈអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះមិនត្រូវបានគេបង្ហាញឡើយ ព្រោះសាមីខ្លួនផ្ទាល់សូមរក្សាការសម្ងាត់ដោយនាងមិនចង់ឲ្យសាធារណៈជនដឹងពីរឿងអាស្រូវរបស់នាង។ យោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅរកសេវាកម្មវះកាត់ឲ្យមានត្របកភ្នែកពីរជាន់នៅក្លីនិកឯកជនមួយដោយមានតម្លៃសេវាកម្មចំនួន ១៣ ០០០ យន់ (១ ៨៤០ ដុល្លារ) ។ លទ្ធផលនៃការវះកាត់លើកទីមួយគឺភ្នែករបស់នាងត្រូវស្រវាំង ព្រោះតែនាងមិនអាចបិទភ្នែកជិតដូចធម្មតា ហើយនាងក៏បានទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគេជួយកែខៃបញ្ហាដែលនាងកំពុងតែមាននេះ។ នាងត្រូវបានគេធ្វើការវះកាត់ជាលើកទី ២ ហើយលទ្ធផលដែលនាងទទួលបានគឺកាន់តែអាក្រក់ជាងមុនទៀតដោយនាងមិនអាចបិតភ្នែកជិតតែម្តងរហូតមកទល់នឹងពេលនេះ។ រឿងរ៉ាវមួយនេះបានកើតជាការប្ដឹងផ្តល់ដល់តុលាការ ហើយចុងក្រោយខាងគ្លីនិកបានសងប្រាក់ជំងឺចិត្តចំនួន ៣០ ០០០ យន់ (៤ ២៤៥ ដុល្លារ)មកកាន់ស្ត្រីរងគ្រោះ ខណៈភ្នែករបស់នាងអាចមើលឃើញជាធម្មតា តែមិនអាចបិទជិតនោះទេ៕ អត្ថបទ៖ ភក្តី

    October 15, 2019
  • បច្ចេកវិទ្យា

    ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS ដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ ប្រហែលជាមិនទាន់ត្រៀមរួចរាល់សម្រាប់ស្មាតហ្វូននៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Huawei មានផែនការធំសម្រាប់វា។ នៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Fortune Magazine កាលពីសប្តាហ៍មុន លោក Ren Zhengfei ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានអះអាងថា សូហ្វវែរនេះអាចនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple ក្នុងរយៈពេលតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ។ គាត់ក៏បាននិយាយផងដែរថា ការកំណត់ពេលវេលាគឺស្ថិតនៅលើផ្នែកអភិរក្ស ហើយវាអាចនឹងចំណាយពេលតិចជាងនេះ។ យោងតាមប្រតិចារិកភាសាអង់គ្លេសនៃបទសម្ភាសន៍ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន China Daily លោក Zhengfei បាននិយាយថា៖

    October 14, 2019
  • អន្តរជាតិ

    ហាងកាត់សក់មួយនៅចក្រភពអង់គ្លេស កំពុងផ្តល់ឱកាសដល់អតិថិជនក្នុងការកាត់សក់ដោយឥតគិតថ្លៃ ដែលជាថ្នូរនឹងជ័យជំនះលើហ្គេម FIFA 20 ។ ហាងកាត់សក់នោះឈ្មោះថា CSF Barbering មានទីតាំងស្ថិតនៅចំកណ្តាលនៃ Nottingham ដែលនៅក្នុងហាងផ្ទាល់គឺមានបំពាក់ដោយឧបករណ៍លេងហ្គេម Playstation 4 រួចជាស្រេច ដើម្បីទទួលស្វាគមន៍ជើងខ្លាំងដែលអាចបំបាក់ម្ចាស់ហាងបានជាមួយនឹងការភ្នាល់ “double or nothing” ។ ម្ចាស់ហាង Connor Storer-Fry វ័យ ២២ឆ្នាំ បាននិយាយថា៖ គាត់ចូលចិត្តលេងហ្គេម FIFA20 ណាស់ ហើយមិនមែនលេងត្រឹមទុកជាការសប្បាយនោះទេ គឺគាត់ច្បាស់លាស់ជាមួយនឹងវាណាស់ ដូច្នេះហើយទើបបានជាគាត់បង្កើតការភ្នាល់នេះឡើង។ ជាធម្មតាតម្លៃកាត់សក់គឺពី ៨-៩ផោន

    October 14, 2019