- autoadmin
- អន្តរជាតិ
កាមេរ៉ាទូរស័ព្ទទំនើបបច្ចុប្បន្នអាចសូម្បីតែថតឃើញគ្រាប់មុន ឬរន្ធរោមលើមុខរបស់អ្នក។ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភគឺថា បច្ចេកវិទ្យាគុណភាពបង្ហាញច្បាស់ (high-resolution) ទាំងនោះអាចបង្កជាហានិភ័យឱ្យអ្នកទាំងមិនដឹងខ្លួន។ ជាក់ស្ដែងដូចជាតារាស្រីជនជាតិជប៉ុនឈ្មោះ Ena Matsuoka នាងជាសមាជិកក្រុមចម្រៀង Tenshitsukinukeniyomi (天使突抜ニ読ミ) ហើយនាងត្រូវបានជនងប់ងល់នឹងនាងម្នាក់ ចាប់លូកលាន់ និងវាយដំលើនាង នៅពេលដែលនាងត្រឡប់មកផ្ទះវិញ។ រឿងរ៉ាវកើតឡើងយ៉ាងមិនគួរឱ្យជឿ ដោយជនល្មើសបានតាមដានរកឃើញផ្ទះរបស់នាងតាមរយៈរូបថតសែលហ្វី (selfie) ដែលនាងតែងតែបង្ហោះលើបណ្ដាញសង្គម។ ជនល្មើសបានពង្រីករូបរបស់នាង និងតាមដានតាមរយៈអ្វីគ្រប់យ៉ាងដែលចាំងក្នុងគ្រាប់ភ្នែករបស់នាង ហើយថែមទាំងប្រើ Google Maps ក្នុងការស្វែងរកផ្លូវ។ ទីបំផុតម្នាក់នោះក៏រកឃើញកន្លែងដែលនាងរស់នៅ ហើយថែមទាំងដឹងថានាង Ena Matsuoka រស់នៅជាន់ទីប៉ុន្មានទៀតផង។ ជនល្មើសឈ្មោះថា Hibiki Sato
October 9, 2019 - Nissan Auto Tech
ការចុះផ្សាយពិសេស “គន្លឹះសុវត្ថិភាពសម្រាប់កុមារជិះកង់ទៅសាលារៀនទាំង១០” នាំមកជូនដោយនីសាន់។ កុមារជាច្រើនកំពុងរងរបួសជារៀងរាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្លះវាគឺដោយសារតែពួកគេមិនដឹងអំពីច្បាប់សុវត្ថិភាពចរាចរណ៍ ហើយពេលខ្លះគឺមកពីការធ្វេសប្រហែស។ នៅទីនេះយើងចង់ចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនដែលអ្នក (ក្នុងនាមជាឪពុកម្តាយ) អាចបង្រៀនកូនៗឱ្យធានានូវសុវត្ថិភាពរបស់ពួកគេ នៅពេលជិះកង់ទៅសាលារៀន។ ពីព្រោះនៅក្រុមហ៊ុននីសាន់យើងតែងតែអនុវត្តសុវត្ថិភាពជាចម្បង! ១. ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ដាក់គន្លឹះវាឱ្យណែនដូច្នេះវាមិនរបូតពីក្បាលរបស់អ្នក។ ២. ត្រូវប្រាកដថាកង់ស្ថិតក្នុងស្ថានភាពល្អ ហើយសមនឹងទំហំកូនរបស់អ្នកឱ្យបានត្រឹមត្រូវ។ ជើងកូនតូចគួរតែប៉ះដល់ដី ដូច្នេះគួរកែសម្រួលកែបកង់ទៅតាមនោះ។ ៣. ត្រូវប្រាកដថាកង់របស់កូនអ្នកមានកណ្តឹង និងហ្វ្រាំងត្រឹមត្រូវ។ នៅពេលជិះក្នុងស្ថានភាពមានពន្លឺតិច (ល្ងាច/យប់) កង់គួរមានពន្លឺពណ៌សនៅខាងមុខ និងកញ្ចក់ប្លាតពណ៌ក្រហមនៅខាងក្រោយ។ ៤. ស្លៀកពាក់ពណ៌ភ្លឺជានិច្ចពេលជិះកង់។ ប្រសិនបើឯកសណ្ឋានសាលាមានពណ៌ងងឹតសូមពាក់អាវកាក់សុវត្ថិភាពដែលមានពណ៌ភ្លឺ។ ៥. មិនថាទិសដៅណាដែលអ្នកជិះទៅនោះទេ តែងតែបង្ហាញពីចេតនារបស់អ្នកដោយប្រើសញ្ញា ឬកណ្តឹង។ ៦.
October 9, 2019 - អន្តរជាតិ
ថៃ៖ ប្រព័ន្ធកាត់ពិន្ទុដែលត្រូវបានរចនាឡើងដើម្បីកែលម្អវិន័យរបស់អ្នកបើកបរ ត្រូវបានគ្រោងណែនាំសម្រាប់អ្នកបើកបរយានយន្ត និងអ្នកបើកបរម៉ូតូនៅពាក់កណ្តាលខែធ្នូ។ គេសង្ឃឹមថាប្រព័ន្ធនេះនឹងជួយកាត់បន្ថយការស្លាប់ និងរបួសនៅតាមដងផ្លូវពី ២,០០០-៤.០០០ ករណី រៀងរាល់ឆ្នាំ។ ពិន្ទុសរុបរបស់ប័ណ្ណបើកបរគឺ ១២ ហើយនឹងត្រូវកាត់ពិន្ទុពី system រាល់ពេលដែលអ្នកបើកបរបើកបរល្មើសនឹងច្បាប់ចរាចរណ៍។ នៅពេលដែលមិនមានពិន្ទុនៅសល់ ប័ណ្ណបើកបរនឹងត្រូវព្យួររយៈពេល ៩០ថ្ងៃ បន្ទាប់ពីនោះអ្នកបើកបរ ឬអ្នកជិះម៉ូតូ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលគ្រប់គ្រងដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីទទួលបានប័ណ្ណបើកបរមាន ១២ពិន្ទុ ជាថ្មីវិញ។ ពិន្ទុដែលត្រូវកាត់ចេញគឺខុសគ្នាអាស្រ័យលើបទល្មើស ហើយបទល្មើសត្រូវបានបែងចែកជា ៤ ប្រភេទ៖ – ១ ពិន្ទុត្រូវបានអនុវត្តចំពោះបទល្មើស៖ ប្រើទូរស័ព្ទដៃពេលបើកបរ, បើកបរលើសល្បឿនកំណត់; មិនពាក់មួកសុវត្ថិភាព(ម៉ូតូ), មិនពាក់ខ្សែក្រវ៉ាត់(រថយន្ត),
October 9, 2019 - អន្តរជាតិ
ទីក្រុងហូជីមិញ៖ យោងតាមដំណោះស្រាយដែលបានអនុម័តដោយក្រុមប្រឹក្សាប្រជាជនទីក្រុងថ្មីៗនេះ ថ្លៃចុះបញ្ជីរថយន្តសម្រាប់រថយន្តគ្រប់ប្រភេទនឹងត្រូវបានកំណត់ឱ្យថ្លៃជាងមុន ចាប់ពីចំនួន ១៥០,០០០ដុង (៦.៤ដុល្លារ) ទៅ ៥០០,០០០ ដុង (២២ដុល្លារ)។ តម្លៃសម្រាប់រថយន្តកុងតឺន័រមានចំនួន ២០០,០០០ ដុង (៨.៦ដុល្លារ) ហើយម៉ូតូដែលមានតម្លៃក្រោម ១៥លានដុង (៦៤៥ដុល្លារ) នឹងមានថ្លៃចុះឈ្មោះថ្មីតម្លៃ ១លានដុង (៤៣ដុល្លារ)។ ម៉ូតូមានតម្លៃចន្លោះពី ១៥ ទៅ ៤០លានដុង (៦៤៥-១,៧២០ដុល្លារ) និងខ្ពស់ជាងនេះ នឹងមានថ្លៃចុះបញ្ជីថ្មីពី ២-៤លានដុង (៨៦-១៧២ដុល្លារ)។ លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបាននិយាយថា
October 9, 2019 - រថយន្ត
រថយន្តមួយគ្រឿងដែលផលិតឡើងយ៉ាងពិសេសថ្វាយអធិរាជជប៉ុន Naruhito និងអធិរាជិនី Masako ត្រូវបានដាក់បង្ហាញនៅក្នុងការរៀបចំមួយ មុនការដង្ហែក្បួនដើម្បីប្រារព្ធពិធីសោយរាជ្យរបស់ព្រះអង្គនៅខែនេះ។ រដ្ឋាភិបាលបានជ្រើសរើសរថយន្ត Toyota Century និងរថយន្តជាច្រើនផ្សេងទៀតពីក្រុមហ៊ុនផលិតចំនួន ៥ ដោយគិតគូរពីសុវត្ថិភាព បរិស្ថាន និងច្រើនទៀត។ រថយន្ត Sedan ប្រភេទបើកដំបូល (convertible) មានកៅអីស្បែកពណ៌ស ដែលកម្ពស់ និងជ្រុងរបស់វាត្រូវបានគេកែសម្រួលយ៉ាងពិសេស ដើម្បីឱ្យអ្នកចូលរួមអបអរនៅតាមដងផ្លូវបានឃើញព្រះអធិរាជ និងអធិរាជិនីយ៉ាងច្បាស់ អំឡុងពេលទ្រង់បង្ហាញវត្តមាននៅក្នុងការដង្ហែក្បួន ដែលធ្វើនៅថ្ងៃទី២២ ខែតុលា។ រថយន្តនេះត្រូវបានលាបពណ៌ជាមួយថ្នាំលាបជាច្រើនស្រទាប់ ដើម្បីឱ្យវាភ្លឺជាងរថយន្តដទៃទៀតដែលមានលក់នៅលើទីផ្សារ ហើយត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល ៨០លានយ៉េន (៧៥០,០០០ដុល្លារអាមេរិក)៕
October 9, 2019 - អន្តរជាតិ
នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Mahathir Mohamad បានថ្លែងថា មេដឹកនាំក្រុងហុងកុងគួរតែលាឈប់ពីតំណែង ដើម្បីឆ្លើយតបទៅនឹងការប្រឆាំងតវ៉ាទាមទារប្រជាធិបតេយ្យពីសំណាក់ប្រជាពលរដ្ឋហុងកុង។ នាយករដ្ឋមន្ត្រីវ័យ ៩៤ ឆ្នាំរូបនេះបានព្រមានទៀតថា ចិនអាចនឹងប្រើប្រាស់វិធីឃោឃៅជាច្រើនរូបភាពដើម្បីបញ្ចប់ការតវ៉ារបស់ក្រុមបាតុករ។ នាយករដ្ឋមន្ត្រីដែលជាមេដឹកនាំប្រទេសមានវ័យចាស់ជាងគេលើពិភពលោករូបនេះក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ទៅកាន់លោកស្រី Carrie Lam ដែលជាមេដឹកនាំក្រុងកុងថា៖ “លោកស្រ្តី Carrie Lam កំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាកមួយ ព្រោះលោកស្រីត្រូវធ្វើការងារតាមបញ្ជារបស់ចៅហ្វាយគាត់ ខណៈខ្លួនគាត់ផ្ទាល់ក៏បានដឹងយ៉ាងច្បាស់ការទាមទាររបស់ប្រជាពលរដ្ឋហុងកុងជារឿងត្រឹមត្រូវមួយ”។ សូមរម្លឹកជូនថា បាតុកម្មនៅក្នុងក្រុងហុងកុងបានអូសបន្លាយរយៈពេលជាង ៤ ខែហើយបើគិតមកទល់នឹងពេលនេះ ដែលបាតុកម្មនេះផ្ដើមដោយប្រជាពលរដ្ឋហុងកុងមិនពេញចិត្តនឹងការធ្វើបត្យាប័នមួយចំនួនរបស់ប្រទេសចិនមកកាន់ក្រុងហុងកុង និងទាមទារលទ្ធិប្រជាធិបតេយ្យ ហើយមែនទែនទៅគេជឿថាប្រជាពលរដ្ឋហុងកុងចង់ផ្ដាច់ខ្លួនក្លាយជាប្រទេសឯករាជមួយតែម្តង៕ អត្ថបទ៖ ភក្តី
October 9, 2019 - Nissan Auto Tech
ការផ្សព្វផ្សាយពិសេសនៃ “ការណែនាំអំពីសុវត្ថិភាពផ្លូវនីសាន់ ដើម្បីបង្រៀនកូនៗរបស់អ្នកទាំង ១០ ចំណុច” ។ កុមារជាច្រើនកំពុងរងរបួសជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្លះវាគឺដោយសារតែពួកគេមិនដឹងអំពីច្បាប់សុវត្ថិភាពចរាចរណ៍ ឬពេលខ្លះជាការធ្វេសប្រហែស។ នៅទីនេះយើងចង់ចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួន ដែលអ្នក (ក្នុងនាមជាឪពុកម្តាយ) អាចបង្រៀនកូនៗរបស់អ្នកឱ្យធានាសុវត្ថិភាពរបស់ពួកគេនៅលើដងផ្លូវ។ ពីព្រោះនៅក្រុមហ៊ុននីសាន់យើងតែងតែអនុវត្តសុវត្ថិភាពជាចម្បង! ១. ឆ្លងផ្លូវ៖ ក្រឡេកមើលលើផ្លូវទាំងសងខាងដើម្បីមើលថា តើមានយានជំនិះណាដែលជិតមក ហើយប្រសិនបើមានយានយន្តណាមួយមកជិតសូមរង់ចាំឱ្យរថយន្តឆ្លងកាត់ទៅផុត មុនយើងពេលឆ្លងកាត់ផ្លូវ។ ២. ផ្លូវកែង៖ កុំរត់នៅពេលមានផ្លូវកែង ឬឆ្លងផ្លូវពីជ្រុងម្ខាង។ ត្រូវធ្វើឱ្យកូនតូចយល់ថា នៅពេលឆ្លងផ្លូវយកល្អគួរគប្បីឆ្លងផ្លូវត្រង់ កុំឆ្លងពេលមានផ្លូវកែង។ ៣. យកចិត្តទុកដាក់ចំពោះភ្លើងស្តុបចរាចរណ៍៖ នៅពេលដែលសញ្ញាចរាចរណ៍ពណ៌បៃតង គឺមានន័យថា “ទៅបាន” សម្រាប់យានយន្តទាំងអស់។
October 8, 2019 - សេដ្ឋកិច្ច
ប្រទេសចិនមិនមែនជាប្រទេសតែមួយទេដែលបានបង្កើនមាសបម្រុងរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួនលើប្រាក់ដុល្លារអាមេរិក។ យោងតាម Bloomberg ឱ្យដឹងថា ចាប់តាំងពីមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ប្រទេសចិនបានបន្ថែមមាសចំនួន ១០០តោន ចូលក្នុងឃ្លាំងបម្រុងរបស់ពួកគេ។ ហើយបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ក្នុងរយៈពេលកន្លះឆ្នាំនេះធនាគារកណ្តាលនៅទូទាំងពិភពលោក បានទិញមាសប្រមាណ ៣៧៤.១តោន ដោយហេតុនេះវាបានជំរុញតម្រូវការសរុបកាន់តែខ្លាំង ដែលធ្វើឱ្យមាសមានការកើនតម្លៃក្នុងកម្រិតខ្ពស់បំផុតធៀបនឹងរយៈពេលបីឆ្នាំចុងក្រោយនេះ។ មាសបម្រុងរបស់ចិនបានកើនឡើង ១០ខែជាប់គ្នា គិតមកដល់ខែកញ្ញានេះ ដោយសារធនាគារប្រជាជនចិន (PBOC) បានបង្កើនការកាន់កាប់មាសដ៏មានតម្លៃរបស់ខ្លួនដល់ទៅ ៦២.៦៤លានអោន (១,៩៥៧តោន) កាលពីខែមុន កើនពី ៦២.៤៥លានអោន (១,៩៥១តោន) ក្នុងខែសីហា។ នេះវាធ្វើឱ្យមាសបម្រុងទុករបស់ចិនមានប្រហែល ៩៣ពាន់លានដុល្លារអាមេរិក គិតជាប្រាក់។
October 8, 2019 - អន្តរជាតិ
ថៃ៖ កាសែត The Nation បានរាយការណ៍ថា ក្រុមពិសេសមួយ (អាដហុក) នឹងស៊ើបអង្កេតករណីចៅក្រមនៅភាគខាងត្បូងប្រទេសថៃ ដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងតុលាការ បន្ទាប់ពីគាត់ត្រូវបានគេដាក់សម្ពាធឱ្យប្តូរសាលក្រមដែលគាត់ទទួល។ អគ្គលេខាធិការរងនៃការិយាល័យចៅក្រមលោក Sarawut Benjakul បានបញ្ជាក់ថា គណៈកម្មាធិការនេះនឹងត្រូវបានគេរំពឹងថា នឹងរាយការណ៍ត្រឡប់មកវិញនូវករណីនេះក្នុងរយៈពេល ១៥ថ្ងៃ។ ក្រុមនេះអាចនឹងត្រូវដឹកនាំដោយប្រធាននាយកដ្ឋានអនិតិជន និងក្រុមគ្រួសារនៃតុលាការកំពូល រួមជាមួយចៅក្រមសាលាឧទ្ធរណ៍ និងចៅក្រមតុលាការព្រហ្មទណ្ឌ។ មានសេចក្ដីរាយការណ៍ថា ចៅក្រមលោក Khanakorn Pianchana បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបញ្ជូនសាលក្រមក្នុងករណីសមាជិកក្រុមទំនើងចំនួន ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ហើយតាមច្បាប់ក្នុងប្រទេសថៃពួកគេអាចត្រូវប្រហារជីវិត។ មានការចោទប្រកាន់ថា ដំបូងឡើយគាត់មានគម្រោងចង់ស្វែងរកយុត្តិធម៌ឱ្យពួកគេ ដោយសារការកាត់ក្ដីខ្វះភស្តុតាងគ្រប់គ្រាន់ ប៉ុន្តែគាត់ត្រូវបានបង្ខំឱ្យផ្លាស់ប្តូរសាលក្រមរបស់គាត់។
October 8, 2019 - បច្ចេកវិទ្យា
សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន ៨ ទៅក្នុងបញ្ជីខ្មៅនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួន ដោយរារាំងក្រុមហ៊ុនផលិតឧបករណ៍ឃ្លាំមើលទាំងនោះមិនឱ្យធ្វើការជាមួយក្រុមហ៊ុនអាមេរិកនោះទេ។ នៅក្នុងឯកសារមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា ខ្លួនកំពុងបន្ថែមអង្គភាពចំនួន ២៨ នៅក្នុងបញ្ជីដែលមាន “ជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបរបស់ចិន ការឃុំខ្លួនតាមអំពើចិត្ត និងការតាមដានបច្ចេកវិទ្យាខ្ពស់ប្រឆាំងនឹងជនជាតិអ៊ូហ្គួរ, កាហ្សាក់ និងសមាជិកដទៃទៀតនៃក្រុមជនជាតិភាគតិចមូស្លីម” នៅក្នុងតំបន់ស៊ីនជៀនរបស់ប្រទេសចិន។ អង្គភាពដែលបានចុះបញ្ជីរួមមានការិយាល័យសន្តិសុខរដ្ឋរបស់ចិន ក៏ដូចជាក្រុមហ៊ុនចំនួន ៨ ផងដែរ។ ក្រុមហ៊ុនទាំងនោះរួមមាន Hikvision និង Dahua Technology ដែលជាអ្នកផ្គត់ផ្គង់អន្ដរជាតិដ៏ធំបំផុតនៃផលិតផលកាមេរ៉ាឃ្លាំមើល។ នៅក្នុងបញ្ជីនេះក៏មាន SenseTime ដែលជាក្រុមហ៊ុន AI របស់ចិន និងជាក្រុមហ៊ុនតាមដានសំឡេង iFlytek ។
October 8, 2019









