Nissan Auto Tech

គន្លឹះសុវត្ថិភាពទាំង ១០ សម្រាប់កុមារពេលជិះកង់ទៅសាលារៀន

BY
autoadmin
October 9, 2019

ការចុះផ្សាយពិសេស “គន្លឹះសុវត្ថិភាពសម្រាប់កុមារជិះកង់ទៅសាលារៀនទាំង១០” នាំមកជូនដោយនីសាន់។ កុមារជាច្រើនកំពុងរងរបួសជារៀងរាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្លះវាគឺដោយសារតែពួកគេមិនដឹងអំពីច្បាប់សុវត្ថិភាពចរាចរណ៍ ហើយពេលខ្លះគឺមកពីការធ្វេសប្រហែស។ នៅទីនេះយើងចង់ចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនដែលអ្នក (ក្នុងនាមជាឪពុកម្តាយ) អាចបង្រៀនកូនៗឱ្យធានានូវសុវត្ថិភាពរបស់ពួកគេ នៅពេលជិះកង់ទៅសាលារៀន។ ពីព្រោះនៅក្រុមហ៊ុននីសាន់យើងតែងតែអនុវត្តសុវត្ថិភាពជាចម្បង!

១. ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ដាក់គន្លឹះវាឱ្យណែនដូច្នេះវាមិនរបូតពីក្បាលរបស់អ្នក។

២. ត្រូវប្រាកដថាកង់ស្ថិតក្នុងស្ថានភាពល្អ ហើយសមនឹងទំហំកូនរបស់អ្នកឱ្យបានត្រឹមត្រូវ។ ជើងកូនតូចគួរតែប៉ះដល់ដី ដូច្នេះគួរកែសម្រួលកែបកង់ទៅតាមនោះ។

៣. ត្រូវប្រាកដថាកង់របស់កូនអ្នកមានកណ្តឹង និងហ្វ្រាំងត្រឹមត្រូវ។ នៅពេលជិះក្នុងស្ថានភាពមានពន្លឺតិច (ល្ងាច/យប់) កង់គួរមានពន្លឺពណ៌សនៅខាងមុខ និងកញ្ចក់ប្លាតពណ៌ក្រហមនៅខាងក្រោយ។

៤. ស្លៀកពាក់ពណ៌ភ្លឺជានិច្ចពេលជិះកង់។ ប្រសិនបើឯកសណ្ឋានសាលាមានពណ៌ងងឹតសូមពាក់អាវកាក់សុវត្ថិភាពដែលមានពណ៌ភ្លឺ។

៥. មិនថាទិសដៅណាដែលអ្នកជិះទៅនោះទេ តែងតែបង្ហាញពីចេតនារបស់អ្នកដោយប្រើសញ្ញា ឬកណ្តឹង។

៦. រៀបចំផែនការ និងស្គាល់ផ្លូវជិះកង់ត្រឹមត្រូវពីផ្ទះទៅសាលារៀន។

៧. ត្រូវប្រាកដថាកូនៗរបស់អ្នកជិះកង់ចំហៀងផ្លូវ ឬផ្លូវដើរ។ ប្រយ័ត្នចំពោះអ្នកដើរថ្មើរជើងផងដែរ។

៨. ប្រសិនបើ ឬនៅពេលដែលកូនរបស់អ្នកត្រូវការជិះនៅលើផ្លូវ ត្រូវប្រាកដអំពីព្រំដែន និងសមត្ថភាពរបស់កូនតូច។ ប្រុងប្រយ័ត្នជានិច្ចចំពោះអ្នកបើកបរ និងអ្នកដំណើរដែលកំពុងចត និងចេញពីចំណត ហើយប្រយ័ត្នចំពោះទ្វារឡានដទៃ។

៩. រក្សាគំលាតប្រហែល ៣ហ្វីត (១ម៉ែត្រ) ពេលជិះនៅក្បែររថយន្ត។

១០. នៅពេលជិះកង់ត្រូវគោរពរាល់ផ្លាកសញ្ញាចរាចរណ៍ រួមទាំងភ្លើងសញ្ញាក្រហម, សញ្ញាឱ្យឈប់ និងសញ្ញាអតិភាព។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: