- autoadmin
- Nissan Auto Tech
ក្នុងការបោះពុម្ពផ្សាយពិសេសរបស់នីសាន់ស្តីពីសុវត្ថិភាព (Nissan Safety Tips) សម្រាប់ការបើកបរជាមួយកូនតូចរបស់អ្នក យើងចង់ចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកត្រូវដឹង នៅពេលអ្នកមានកូនតូចរួមដំណើរជាមួយអ្នក។ ពីព្រោះនៅក្រុមហ៊ុននីសាន់យើងតែងតែអនុវត្តសុវត្ថិភាពជាចម្បង! ប្រសិនបើអ្នកមានកូនតូចដែលមានអាយុតិចជាង ១២ឆ្នាំ ត្រូវតែធានាថាពួកគេជិះនៅកៅអីក្រោយ។ កុមារក៏ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់ពេលវេលា និងមិនអនុញ្ញាតឱ្យចែកកៅអីនោះទេ។ នៅពេលអ្នកមានកូនតូចនៅក្នុងយានយន្ត សូមប្រាកដថាអ្នកបានដំឡើងកៅអីសុវត្ថិភាពសម្រាប់កុមារ ដើម្បីឱ្យពួកគេអង្គុយបានស្រួល ព្រោះពួកគេមិនអាចអង្គុយកៅអីធម្មតាទេ។ កុំទុកកូនរបស់អ្នកឱ្យនៅម្នាក់ឯងក្នុងឡានឱ្យសោះ សូម្បីតែពីរបីនាទីក៏ដោយ។ នេះក៏ព្រោះតែនៅពេលដែលយានយន្តរបស់អ្នកចតនៅក្រោមព្រះអាទិត្យ សីតុណ្ហភាពនៅខាងក្នុងយានយន្តរបស់អ្នកនឹងកើនឡើង ហើយអាចបណ្តាលឱ្យកូនរបស់អ្នកសន្លប់ដោយសារភាពក្ដៅ (heatstroke) ។ ប្រសិនបើអ្នកត្រូវយកប្រដាប់ប្រដាក្មេងលេងចូលទៅក្នុងយានយន្ត ចូរជ្រើសរើសដោយសម្រាំង និងរើសយកប្រដាប់ប្រដាក្មេងលេងទន់ៗ ដែលមិនធ្វើឱ្យកូនអ្នករងរបួស។ ពីព្រោះក្នុងករណីមានគ្រោះថ្នាក់ វត្ថុទាំងនោះអាចធ្វើឱ្យកូនអ្នកមានរបួស។ គួរតែឈប់ជានិច្ចនៅពេលដែលអ្នកត្រូវការរើសយកប្រដាប់ប្រដាក្មេងលេងដែលជ្រុះ ឬពេលកូនយំ។ ពីព្រោះអ្នកមិនគួរត្រូវបានរំខាននៅពេលអ្នកកំពុងបើកបរនោះទេ។ អ្នកក៏ត្រូវធានាថាយានយន្តរបស់អ្នកត្រូវបានជួសជុល
October 8, 2019 - អន្តរជាតិ
គណៈកម្មាធិការការងារដែលបង្កើតឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានឯកភាពជាឯកច្ឆន្ទក្នុងការហាមឃាត់ផលិតកម្ម, ការនាំចូល, ការលក់ និងការប្រើប្រាស់ថ្នាំសម្លាប់ស្មៅដ៏ចម្រូងចម្រាសចំនួន ៣ គឺប៉ារ៉ាខ្វាត (paraquat), គ្លីផូសាត (glyphosate) និងក្លរពីរីហ្វូស (chlorpyrifos)។ សេចក្តីសម្រេចនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ដែលនេះជាអំណោយឆ្នាំថ្មីសម្រាប់ប្រជាជនថៃ។ សេចក្តីសម្រេចរបស់គណៈកម្មាធិការនេះ កំពុងត្រូវបានបញ្ជូនទៅនាយករដ្ឋមន្រ្តី និងគណៈកម្មាធិការប្រឹក្សាសារធាតុគ្រោះថ្នាក់ (NSHC) សម្រាប់ការពិចារណា។ ដំបូងឡើយ NSHC ចង់រៀបចំការប្រជុំមួយនៅថ្ងៃទី២៧ ខែតុលា ដើម្បីពិចារណាលើការហាមឃាត់សារធាតុគីមី ឬការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចចិត្តមុននឹងដាក់កម្រិតលើការប្រើប្រាស់របស់វា។ ប៉ុន្តែអនុរដ្ឋមន្រ្តីកសិកម្មអ្នកស្រី Mananya Thaiseth ថា គណៈកម្មាធិការគួរតែនាំយកកិច្ចប្រជុំនេះឡើង នៅពេលដែលគណៈកម្មាធិការរបស់អ្នកស្រីបានប្រគល់សេចក្តីសម្រេចរបស់ខ្លួនរួចហើយនោះ។
October 8, 2019 - អន្តរជាតិ
វៀតណាម៖ នៅឆ្នាំ២០២០ ទីក្រុងហូជីមិញ (ឬសៃហ្គន) មានបំណងឱ្យផ្សារទំនើបតូចធំ និងហាងលក់សៀវភៅនានា ត្រូវជំនួសការប្រើថង់ប្លាស្ទិចរបស់ពួកគេ ដោយជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន។ អាជ្ញាធរទីក្រុងដាក់ការផ្លាស់ប្តូរនេះឡើង បន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិច ដែលបានចាប់ផ្តើមកាលពីខែមិថុនា ដោយនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ។ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានសកម្មភាព ដើម្បីសម្រេចបាននូវការកាត់ចោលនូវការប្រើប្រាស់ប្លាស្ទិច (disposable plastic) នៅតាមហាងក្នុងទីក្រុង ផ្សារទូទៅ និងផ្សារទំនើប នៅឆ្នាំ២០២១ និងពង្រីកវានៅទូទាំងប្រទេសនៅឆ្នាំ២០២៥។ ផ្សារទំនើបជាច្រើននៅក្នុងទីក្រុងសៃហ្គន ដែលជាក្រុងមានប្រជាជន ១៣លាននាក់ រួមទាំងជនចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់ បានចាត់វិធានការដំបូងដើម្បីកាត់ការប្រើប្រាស់ប្លាស្ទិចនេះ ដោយរុំផលិតផលរបស់ពួកគេជាមួយនឹកស្លឹកចេក។ ផ្សារទំនើបទាំងអស់នៅក្នុងទីក្រុងពេលនេះ មានលក់នូវកាបូបយួរដៃដែលអាចប្រើឡើងវិញបាន ដោយមានទំហំខុសៗគ្នាអមជាមួយផ្លាកសញ្ញាស្នើឱ្យអតិថិជនប្តូរទៅប្រើប្រាស់ពួកវាវិញ។
October 8, 2019 - អន្តរជាតិ
ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខបានកើនឡើងដល់ជាង ១០០នាក់។ ការតវ៉ាបានចាប់ផ្តើមនៅរដ្ឋធានីបាកដាដ នៅថ្ងៃទី០១ ខែតុលា ដោយសារអត្រាគ្មានការងារធ្វើខ្ពស់ និងសេវាកម្មរដ្ឋាភិបាលអន់។ បន្ទាប់មកវារាលដាលដល់ទីក្រុងភាគខាងត្បូង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា មនុស្ស ១០៤នាក់ត្រូវបានសម្លាប់ រួមទាំងសមាជិកសន្តិសុខ ៨នាក់ និង ៦,១០៧នាក់ ផ្សេងទៀតបានរងរបួស។ អ្នកនាំពាក្យរូបនេះបានបដិសេធចំពោះរបាយការណ៍ដែលថា កម្លាំងសន្តិសុខបានបាញ់គ្រាប់ពិតទៅលើក្រុមបាតុករ ដោយនិយាយថាមានអ្នកស្ថិតនៅពីក្រោយគោលដៅរបស់ក្រុមបាតុករ និងបុគ្គលិកសន្តិសុខ។ កាលពីថ្ងៃសៅរ៍លោកនាយករដ្ឋមន្រ្តី Adel Abdul-Mahdi បានដាក់ចេញនូវវិធានការណ៍នានា ដើម្បីធ្វើឱ្យបាតុករមានភាពកក់ក្តៅដូចជាការផ្តល់អត្ថប្រយោជន៍ដល់អ្នកអត់ការងារធ្វើ និងការផ្តល់ផ្ទះសម្បែងសម្រាប់ជនក្រីក្រ។ លោកក៏បានសន្យាថា នឹងជួបជាមួយក្រុមអ្នកតវ៉ា និងស្តាប់ការទាមទាររបស់ពួកគេផងដែរ៕ អត្ថបទ៖ លីដា
October 8, 2019 - រថយន្តVantage Roadster របស់ក្រុមហ៊ុន Aston Martin ចេញរូបរាងជាផ្លូវការហើយ មុនការមកដល់ទីផ្សារនៅដើមឆ្នាំក្រោយ
ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីកាលពីខែមីនា ប្រធានផ្នែកច្នៃប្រឌិតរបស់ Aston Martin លោក Marek Reichman បានប្រកាសថា Vantage Roadster នឹងត្រូវបង្ហាញនៅមុនដំណាច់ឆ្នាំនេះ។ សម្រាប់រូបភាពជាផ្លូវការដំបូង និងព័ត៌មានលម្អិតរបស់ Vantage Roadster ក៏បានចេញជាបណ្ដើរៗហើយ មុនការមកដល់របស់វានៅឆ្នាំ២០២០។ Vantage ដូចដែលបានឃើញនៅក្នុងរូបភាព អាចនឹងធ្វើឱ្យអ្នកដកចិត្តពី Porsche 911 Cabriolet ឬ Audi R8 Spyder ជាមួយនឹងរូបរាងខ្មៅក្រិប, ទម្ងន់អំណោយផល និងភាពស្រស់ស្អាត ថែមទាំងជាប្រភេទបើកដំបូល (Convertible) ផងនោះ។ Vantage
October 7, 2019 - បច្ចេកវិទ្យា
ថ្មីៗនេះអ្នកវិទ្យាសាស្ដ្របានស្រាវជ្រាវ និងបង្កើតបាននូវឧបករណ៍ម្យ៉ាងដូចជារ៉ូបូត (robotic exoskeleton) ដែលអាចឱ្យមនុស្សពិការមិនអាចកម្រើកខ្លួនបាន (paralyzed) អាចធ្វើចលនាដោយប្រើរ៉ូបូតនេះ ហើយបញ្ជាវាពីខួរក្បាលអ្នកជំងឺផ្ទាល់។ ក្នុងនោះផងដែរទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា បុរសអាយុ ២៨ឆ្នាំម្នាក់ មកពីទីក្រុងលីយ៉ុង ប្រទេសបារាំង ឈ្មោះថា Thibault ត្រូវបានគេដាក់ឱ្យសាកល្បងរ៉ូបូតនេះបានយ៉ាងជោគជ័យ ដែលធ្វើឱ្យគាត់អាចមានបទពិសោធន៍កម្រើកដៃជើងបានសារជាថ្មី។ បុរសម្នាក់នេះគាត់ពិការពីត្រឹមស្មាដល់ក្រោម ដោយសារគាត់ធ្លាក់ពីយ៉រផ្ទះកម្ពស់ ៤០ហ្វីត ហើយធ្វើឱ្យគាត់មានបញ្ហាពិការតាំងពីពេលនោះមក។ សព្វថ្ងៃគាត់ប្រើរទេះជាជំនួយក្នុងដំណើររបស់គាត់ ហើយលទ្ធផលនៃការសាកល្បងរ៉ូបូតនេះអាចជាជោគជ័យធំមួយ និងជាក្ដីសង្ឃឹមសម្រាប់ជនពិការ ដែលពួកគាត់តែងស្វែងរកក្ដីសង្ឃឹមក្នុងការអាចធ្វើចលនាសារជាថ្មី។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Grenoble ក្នុងប្រទេសបារាំង, មជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្រ្ត Clinatec និងមជ្ឈមណ្ឌលស្រាវជ្រាវ CEA
October 7, 2019 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានរាយការណ៍ដោយដកស្រង់សំដីឆ្មាំឆ្នេរសមុទ្រជប៉ុនថា នាវានេសាទដ៏ធំមួយរបស់កូរ៉េខាងជើងបានបុកជាមួយនាវាល្បាតរបស់ទីភ្នាក់ងារជលផលជប៉ុន នៅព្រឹកថ្ងៃច័ន្ទនៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នៅឯឆ្នេរសមុទ្រនៃឧបទ្វីប Noto ក្នុងខេត្ត Ishikawa ។ ការប៉ះទង្គិចនេះបានបណ្តាលឱ្យនាវិកទូកខាងកូរ៉េខាងជើងប្រហែល ២០នាក់ ធ្លាក់ចូលទៅក្នុងសមុទ្រ ហើយឆ្មាំសមុទ្រក៏បានបញ្ជូនទូកល្បាតទៅកន្លែងកើតហេតុហើយដែរ។ ទូកទាំងពីរបានបុកគ្នាប្រហែល ៣៥០ គីឡូម៉ែត្រ ពីភាគពាយព្យនៃឧបទ្វីប Noto នៅម៉ោងប្រហែល ៩ និង ១០នាទី (ព្រឹក) ។ ប្រភពពីរដ្ឋាភិបាលឱ្យដឹងថា ទូករបស់កូរ៉េខាងជើងបានលិចពាក់កណ្តាល ហើយសមាជិកនាវិករបស់ខ្លួនកំពុងត្រូវបានជួយសង្គ្រោះ ប៉ុន្តែមិនមានរបាយការណ៍ស្តីពីការរងរបួសក្នុងចំណោមក្រុមនាវិកនៃនាវាជប៉ុននោះទេ៕ អត្ថបទ៖ លីដា
October 7, 2019 - អន្តរជាតិ
ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ មកពីកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បានស្លាប់បាត់បង់ជីវិតយ៉ាងមិនគួរឱ្យជឿ បន្ទាប់ពីគាត់ត្រូវបានបង្ខំឱ្យរត់ ២០ជុំក្រោមពន្លឺព្រះអាទិត្យ ដោយសារគាត់មករៀនយឺត ២៥នាទី ។ និស្សិតក្រីក្រនោះមានឈ្មោះថា Fanly Lahingide ត្រូវបានគេរាយការណ៍ថា បានវិលមុខនៅជុំទី២ របស់គាត់ ហើយបានសុំគ្រូសម្រាកសិន ប៉ុន្តែគ្រូបានបដិសេធ។ នៅពេលកំពុងទទួលយកទណ្ឌកម្មមិនសមហេតុផលនោះ ក្មេងប្រុសមានការនឿយហត់យ៉ាងខ្លាំង ហើយក៏ដួលខ្យល់គរនៅពីក្រោមកម្ដៅដ៏សែនក្ដៅនៅថ្ងៃនោះ។ យោងទៅតាមសារព័ត៌មាន Guanghua Daily បានឱ្យដឹងថា គាត់ត្រូវបានគេបញ្ជូនទៅផ្នែកសង្គ្រោះបន្ទាន់ ប៉ុន្តែមិនអាចរក្សាជីវិតរបស់គាត់បាននោះទេ។ ចំណែកម្តាយរបស់ Fanly ដែលមានអាយុ ៤៦ឆ្នាំ បាននិយាយថា គាត់មិនអាចទទួលយកបាននូវការស្លាប់នេះទេ
October 7, 2019 - Nissan Auto Tech
Nissan Safety Tips ចុងក្រោយរបស់យើងសម្រាប់ការបើកបរដែលមានសុវត្ថិភាពជាងមុន គឺយើងមានរឿងខ្លះចង់សួរទៅអ្នក។ តើអ្វីដែលសំខាន់បំផុតសម្រាប់អ្នក? តើវាជាយានយន្ត ឬជីវិតរបស់អ្នក? ចម្លើយ៖ អ្វីៗនឹងក្លាយទៅជាគ្មានន័យនៅពេលដែលអ្នកបាត់បង់ជីវិត។ ដូច្នេះនៅពេលណាដែលអ្នកបើកបរយានយន្ត អ្នកត្រូវប្រាកដអំពីសុវត្ថិភាពផ្ទាល់ខ្លួនជានិច្ច។ នេះគឺជាគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកត្រូវអនុវត្តមុន ឬពេលបើកបរ។ ព្រោះនៅនីសានអ្វីដែលពួកយើងតែងតែអនុវត្ត គឺសុវត្ថិភាពមុនពេលអ្វីៗផ្សេងទាំងអស់! ទី១ ៖ ការបើកបរនៅពេលអ្នកហត់នឿយគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះត្រូវប្រាកដថាអ្នកបានសម្រាកគ្រប់គ្រាន់មុនពេលបើកបរ។ ហើយនៅពេលដែលអ្នកមានអារម្មណ៍ងងុយគេង ឬស្ទើរលក់ស្ទើរភ្ញាក់ពេលកំពុងបើកបរនោះអ្នកនឹងអាចជួបគ្រោះថ្នាក់។ ទី២ ៖ ចេញដំណើរមុនម៉ោងប្រសិនបើអ្នកមិនចង់ជាប់គាំងក្នុងចរាចរណ៍ ព្រោះនៅពេលអ្នកប្រញាប់ប្រញាល់វានឹងមានឧប្បត្តិហេតុដែលអ្នកមិនចង់ជួប។ ប្រសិនបើអ្នកចាប់ផ្តើមផ្លូវរបស់អ្នកមុនពេលកំណត់ អ្នកទំនងជានឹងត្រូវចំពេលវេលាតិច ឬអាចនឹងដល់មុនពេលកំណត់។ ទី៣ ៖ បន្ថយល្បឿន ហើយបើកបរក្នុងល្បឿនកំណត់តាមច្បាប់។ ហើយនៅពេលដែលអ្នកកំពុងបើកបរនៅតំបន់ដែលងាយរងគ្រោះថ្នាក់
October 7, 2019 - អន្តរជាតិ
ចៅក្រមជនជាតិថៃម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់សវនាការ បន្ទាប់ពីការថ្លែងសុន្ទរកថាដ៏កម្រមួយប្រឆាំងនឹងប្រព័ន្ធយុត្តិធម៌របស់ប្រទេស។ ចៅក្រមលោក Kanakorn Pianchana បានដោះលែងជនមូស្លីមចំនួន ៥នាក់ ដែលត្រូវបានគេចោទប្រកាន់ពីបទឃាតកម្ម កាលពីថ្ងៃសុក្រ មុនពេលអំពាវនាវទាមទារឱ្យរកយុត្តិធម៌ក្នុងការកាត់ក្ដីនេះ។ បន្ទាប់មកគាត់បានស្បថមិនក្បត់ឆន្ទៈដោយដកកាំភ្លើងខ្លីមួយដើម ហើយបាញ់ខ្លួនឯងចំទ្រូង។ ប៉ុន្តែយ៉ាងណាក៏ដោយលោកចៅក្រមពេលនេះបានរួចផុតពីគ្រោះថ្នាក់ហើយ ដោយគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ វាមិនច្បាស់នោះទេថា មានរឿងអ្វីដែលធ្វើឱ្យលោកចៅក្រមធ្វើឃាតខ្លួនឯង ប៉ុន្តែវាទំនងជាគាត់រងសម្ពាធនៅក្នុងការកាត់ក្ដីនេះ។ លោក Kanakorn Pianchana ធ្វើការនៅឯតុលាការក្រុងយ៉ាឡា នៅភាគខាងត្បួងនៃប្រទេសថៃ។ បន្ទាប់ពីដោះលែងជនមូស្លីមទាំង ៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម និងប្រើអាវុធរួចមក លោកក៏បានថ្លែងទៅកាន់តុលាការដោយសុន្ទរកថាយ៉ាងមោះមុត ដែលផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកផងដែរ។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវការភស្តុតាងច្បាស់លាស់ និងគួរឱ្យទុកចិត្តដើម្បីដាក់ទណ្ឌកម្មនរណាម្នាក់។ ដូច្នេះប្រសិនបើអ្នកមិនប្រាកដ កុំដាក់ទណ្ឌកម្មពួកគេ”។ លោកបានបន្ថែមថា៖
October 7, 2019









