Nissan Auto Tech

គន្លឹះខ្លះៗនៅពេលលោកអ្នកមានកូនតូចរួមដំណើរជាមួយ នាំមកជូនដោយនីសាន់

BY
autoadmin
October 8, 2019

ក្នុងការបោះពុម្ពផ្សាយពិសេសរបស់នីសាន់ស្តីពីសុវត្ថិភាព (Nissan Safety Tips) សម្រាប់ការបើកបរជាមួយកូនតូចរបស់អ្នក យើងចង់ចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកត្រូវដឹង នៅពេលអ្នកមានកូនតូចរួមដំណើរជាមួយអ្នក។ ពីព្រោះនៅក្រុមហ៊ុននីសាន់យើងតែងតែអនុវត្តសុវត្ថិភាពជាចម្បង!

ប្រសិនបើអ្នកមានកូនតូចដែលមានអាយុតិចជាង ១២ឆ្នាំ ត្រូវតែធានាថាពួកគេជិះនៅកៅអីក្រោយ។ កុមារក៏ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់ពេលវេលា និងមិនអនុញ្ញាតឱ្យចែកកៅអីនោះទេ។

នៅពេលអ្នកមានកូនតូចនៅក្នុងយានយន្ត សូមប្រាកដថាអ្នកបានដំឡើងកៅអីសុវត្ថិភាពសម្រាប់កុមារ ដើម្បីឱ្យពួកគេអង្គុយបានស្រួល ព្រោះពួកគេមិនអាចអង្គុយកៅអីធម្មតាទេ។

កុំទុកកូនរបស់អ្នកឱ្យនៅម្នាក់ឯងក្នុងឡានឱ្យសោះ សូម្បីតែពីរបីនាទីក៏ដោយ។ នេះក៏ព្រោះតែនៅពេលដែលយានយន្តរបស់អ្នកចតនៅក្រោមព្រះអាទិត្យ សីតុណ្ហភាពនៅខាងក្នុងយានយន្តរបស់អ្នកនឹងកើនឡើង ហើយអាចបណ្តាលឱ្យកូនរបស់អ្នកសន្លប់ដោយសារភាពក្ដៅ (heatstroke) ។

ប្រសិនបើអ្នកត្រូវយកប្រដាប់ប្រដាក្មេងលេងចូលទៅក្នុងយានយន្ត ចូរជ្រើសរើសដោយសម្រាំង និងរើសយកប្រដាប់ប្រដាក្មេងលេងទន់ៗ ដែលមិនធ្វើឱ្យកូនអ្នករងរបួស។ ពីព្រោះក្នុងករណីមានគ្រោះថ្នាក់ វត្ថុទាំងនោះអាចធ្វើឱ្យកូនអ្នកមានរបួស។

គួរតែឈប់ជានិច្ចនៅពេលដែលអ្នកត្រូវការរើសយកប្រដាប់ប្រដាក្មេងលេងដែលជ្រុះ ឬពេលកូនយំ។ ពីព្រោះអ្នកមិនគួរត្រូវបានរំខាននៅពេលអ្នកកំពុងបើកបរនោះទេ។

អ្នកក៏ត្រូវធានាថាយានយន្តរបស់អ្នកត្រូវបានជួសជុល និងថែទាំត្រូវតាមកាលវិភាគ ដើម្បីចៀសវាងខូចនៅលើកណ្តាលផ្លូវ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: