autoadmin
  • អន្តរជាតិ

    សភាអ៉ីរ៉ង់បានធ្វើសេចក្ដីព្រាងមួយ ដែលអនុញ្ញាតឱ្យឪពុករៀបការជាមួយកូនស្រីចិញ្ចឹមរបស់ខ្លួន។ យ៉ាងណាក៏ដោយក្រុមប្រឹក្សាបព្វជិត និងចៅក្រមមិនទាន់ចេញសេចក្តីសម្រេចចុងក្រោយស្តីពីច្បាប់ដ៏ចម្រូងចម្រាសនេះនៅឡើយទេ ប៉ុន្តែក្រុមការពារសិទ្ធិមនុស្សភ័យខ្លាចថា វាអាចនឹងត្រូវបានសភាអនុម័តឡើង។ មួយទៀតក្រុមការពារសិទ្ធិមនុស្សពួកគេព្រួយបារម្ភថា បើច្បាប់នេះពិតជាត្រូវបានទទួលស្គាល់មែននោះ ការបំពានលើកុមារនឹងក្លាយជារឿងស្របច្បាប់។ គួរឱ្យដឹងដែរថា នៅសាធារណរដ្ឋអ៊ីរ៉ង់ក្មេងស្រីអាចរៀបការនៅអាយុ ១៣ឆ្នាំ ប្រសិនបើគ្រួសាររបស់នាងអនុញ្ញាត ប៉ុន្តែក្មេងប្រុសនឹងត្រូវរៀបការនៅអាយុ ១៥ឆ្នាំ ។ សូម្បីតែក្មេងស្រីដែលមានអាយុក្រោម ១៣ឆ្នាំ ក៏អាចរៀបការបានដែរ ប្រសិនបើទទួលបានការអនុញ្ញាតពីចៅក្រម។ យោងតាមគេហទំព័រសារព័ត៌មាន Tabnak របស់អ៊ីរ៉ង់ ក្នុងឆ្នាំ២០១០ ក្មេងស្រីអ៊ីរ៉ង់ចំនួន ៤២,០០០នាក់ ដែលមានអាយុចន្លោះពី ១០ ទៅ ១៤ឆ្នាំ ត្រូវរៀបការ ខណៈយ៉ាងហោចណាស់ ៧៥នាក់ មានអាយុក្រោម

    October 7, 2019
  • អន្តរជាតិ

    ជនភៀសខ្លួនកម្ពុជាចំនួនពីររូប ដែលបានភៀសខ្លួនចេញពីប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហម និងបានទៅរស់នៅក្នុងសហរដ្ឋអាមេរិកនោះ ពេលនេះត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងការនិរទេសទៅកាន់ប្រទេសផ្សេងទៀត នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nextshark ។ ជនភៀសខ្លួនកម្ពុជាចំនួនពីររូបក្នុងចំណោមជនភៀសខ្លួនជាច្រើននាក់ទៀត ដែលមានភាគរយខ្ពស់ក្នុងការនិរទេសនោះមានឈ្មោះថា Saman Pho អាយុ ៤៣ ឆ្នាំ មានមុខរបរជាកម្មករសំណង់ មានកូន ៤ នាក់រស់នៅក្រុង Oakland និងម្នាក់ទៀតមានឈ្មោះថា Sakun Phok រស់នៅក្នុងរដ្ឋ San Jose នៃសហរដ្ឋអាមេរិក។ មូលហេតុនៃការនិរទេសនេះត្រូវបានធ្វើឡើងក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំណត់ថា ជនភ្ញៀសខ្លួនណា ដែលធ្លាប់បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌមិនអាចបន្តស្នាក់នៅក្នុងទឹកដីអាមេរិកបានទៀតឡើយ។ ហើយបើតាមរបាយការណ៍របស់ប៉ូលិសបានបង្ហាញថា

    October 7, 2019
  • អន្តរជាតិ

    អ៉ីរ៉ាក់៖ អង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យបញ្ចប់ការសម្លាប់ដោយគ្មានសតិជាបន្ទាន់ បន្ទាប់ពីរយៈពេល ៥ថ្ងៃ នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល បានធ្វើឱ្យមានការស្លាប់កើនឡើងដល់ ៩៩នាក់ និងជិត ៤,០០០នាក់ រងរបួស។ BBC បានរាយការណ៍ថា អ្នកដែលទទួលខុសត្រូវចំពោះការបាត់បង់អាយុជីវិត ពួកគេគួរតែត្រូវបាននាំយកមកផ្តន្ទាទោស។ ការតវ៉ាប្រឆាំងនឹងភាពអត់ការងារធ្វើ សេវាសាធារណៈមិនល្អ និងអំពើពុករលួយនៅក្នុងប្រទេស បានចាប់ផ្តើមនៅទីក្រុងបាកដាដ មុនពេលផ្សព្វផ្សាយទៅដល់តំបន់ផ្សេងទៀតនៃប្រទេស។ វាជាភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីក្រុមដែលគេហៅថា ក្រុមរដ្ឋអ៊ីស្លាម (IS) ត្រូវបានប្រកាសថា ចាញ់នៅអ៊ីរ៉ាក់ក្នុង ឆ្នាំ២០១៧ ។ វាត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមធំដំបូងបង្អស់ចំពោះរដ្ឋាភិបាលដែលផុយស្រួយរបស់នាយករដ្ឋមន្រ្តី Adel Abdel Mahdi ជិតមួយឆ្នាំ ចាប់តាំងពីគាត់ឡើងកាន់អំណាច។

    October 7, 2019
  • បច្ចេកវិទ្យា

    បន្ទាប់ពីការជ្រួលជ្រើមជាច្រើន និងការពន្យាពេលចេញលក់យ៉ាងគួរឱ្យកត់សម្គាល់ ឥឡូវនេះ Galaxy Fold របស់ Samsung អាចរកទិញបានហើយនៅឯសហរដ្ឋអាមេរិក។ ប៉ុន្តែទោះយ៉ាងណាក្រុមហ៊ុន Samsung នៅតែព្រមានអ្នកប្រើប្រាស់ឱ្យប្រុងប្រយ័ត្នខ្ពស់ ទោះបីជាមានការកែប្រែឱ្យរឹងមាំជាងមុនក៏ដោយ។ ដោយដោះស្រាយចម្ងល់ថា Galaxy Fold មានភាពរឹងមាំបានប៉ុណ្ណា CNET ក៏ធ្វើការសម្រេចចិត្តសាកល្បងបើក/បត់ ស្មាតហ្វូនេះជាមួយនឹងឧបករណ៍ម៉្យាង ដែលបង្កើតដោយ SquareTrade ។ នៅក្នុងការធ្វើតេស្ដ Galaxy Fold អាចបើក/បត់ បានដល់ 119,380ដង ដោយប្រើរយៈពេលប្រហែល ១៤ម៉ោង មុនពេលអេក្រង់ និងផ្លាស្ទិចរបស់វាបានខូច។ វាគឺតិចជាងការប៉ាន់ស្មានទុកចំនួន 200,000ដង

    October 5, 2019
  • អន្តរជាតិ

    អាមេរិក៖ ក្រុមសភាដែលគ្រប់គ្រងដោយពួកប្រជាធិបតេយ្យ បានចេញដីកាកោះហៅពួកសេតវិមាន សម្រាប់ឯកសារពាក់ព័ន្ធនឹងការទាក់ទងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយប្រទេសអ៊ុយក្រែន។ វាគឺជាលើកទី១ ដែលពួកគេបានកោះហៅសេតវិមាន សម្រាប់នីតិវិធីចោទប្រកាន់។ ប្រធានគណៈកម្មាធិការទាំងបីនៃសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយក្រុមប្រជាធិបតេយ្យបានចេញបទបញ្ជាស្របច្បាប់មួយកាលពីថ្ងៃសុក្រនេះ ដើម្បីធ្វើការស៊ើបអង្កេតទៅលើលោក ដូណាល់ ត្រាំ។ ពួកគេបានព្រមានថា ការមិនគោរពតាមការស្នើសុំនឹងជាភស្តុតាងបង្ហាញពីការគេចវេះ។ លោកប្រធានាធិបតីកំពុងប្រឈមមុខនឹងការចោទប្រកាន់ដែលថា លោកបានដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន ផ្ដល់មានមិនពិតអំពីអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជាអ្នកប្រជែងនាំមុខគេរបស់បក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ ។ រឿងរ៉ាវចាប់ផ្ដើមកាន់តែក្ដៅឡើងៗ ខណៈលោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងសហការជាមួយការស៊ើបអង្កេតនេះ ប៉ុន្តែលោកនៅតែមានប្រតិកម្មយ៉ាងខ្លាំងទៅពួកប្រជាធិបតេយ្យ៕ អត្ថបទ៖

    October 5, 2019
  • អន្តរជាតិ

    ឧបករណ៍សម្អាតមហាសមុទ្របានប្រមូលប្លាស្ទិច និងអាចគ្រប់គ្រង (ស្ទុកទុកក្នុងទឹកមុនពេលស្រង់ឡើងគោក) ដោយជោគជ័យជាលើកដំបូងបំផុត។ ឧបករណ៍ដែលដូចជាពោងតូចៗអណ្តែតទឹកនេះ ត្រូវបានរចនាឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រហូឡង់ ក្នុងគោលបំណងដើម្បីសម្អាតកម្ទេចសំរាមដែលអណ្តែតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលជារួមគឺមហាសមុទ្រនេះមានទំហំធំជាងប្រទេសបារាំងដល់ទៅបីដង។ នេះជាការព្យាយាមលើកទី២ ទម្រាំពួកគេទទួលបានជោគជ័យ ខណៈលើកទី១ គឺបរាជ័យមិនអាចប្រមូលសំរាមបានទេ។ ក្រោយមកបន្ទាប់ពីមានដំណោះស្រាយលើបច្ចេកទេសរួច ពួកគេក៏អាចបង្កើតបានជាឧបករណ៍ប្រវែង ៦០០ម៉ែត្រ នេះឡើង។ យោងតាមរបាយការណ៍បានបង្ហាញថា ចន្លោះពី ៦០០,០០០ ទៅ ៨០០,០០០តោន នៃឧបករណ៍នេសាទត្រូវបានបាត់ ឬបោះបង់ចោលជារៀងរាល់ឆ្នាំ ខណៈពេលដែលកាកសំណល់ប្លាស្ទិចចំនួន ៨លានតោន ផ្សេងទៀតត្រូវបានទឹកនាំពីឆ្នេរចូលសមុទ្រ។ លទ្ធផលជោគជ័យនេះបានធ្វើឱ្យអ្នកបង្កើតគម្រោងសម្អាតសមុទ្រ Boyan Slat ចែករំលែកនូវរបកគំហើញដ៏ធំមួយនេះនៅលើ Twitter។ ដោយបង្ហោះរូបថតនៃកម្ទេចកម្ទី លោកបានសរសេរថា៖ “ប្រព័ន្ធសម្អាតមហាសមុទ្ររបស់យើងឥឡូវនេះចាប់បានប្លាស្ទិច

    October 5, 2019
  • អន្តរជាតិ

    អាមេរិក៖ ស្រ្តីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននៅចំណុចភ្លើងស្តុបនៅដងផ្លូវ ក្រោយគេបានរកឃើញថ្នាំញៀនមួយកញ្ចប់នៅលើក្បាលរបស់គាត់ ដែលកញ្ចប់ថ្នាំញៀននោះមានរាងដូចជាបូចងសក់អីចឹង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Flippin រដ្ឋ Arkansas សហរដ្ឋអាមេរិក។ ស្ត្រីដែលត្រូវបានប៉ូលិសឃាត់ខ្លួននេះមានឈ្មោះថា Jessica Bernice Kropp អាយុ ៣៨ ឆ្នាំ ហើយគ្រឿងញៀនដែលមាននៅលើក្បាលរបស់គាត់នោះជាប្រភេទ Methamphetamine។ ក្រោយការឃាត់ខ្លួនស្ត្រីរូបនេះគេក៏បានរកឃើញទៀតថា ស្ត្រីរូបនេះបានប្រើប្រាស់ប័ណ្ណបើកបរដែលហួសសុពលភាពផងដែរ។ នៅក្នុងសា្ថនីយ៍ប៉ូលិសលោកស្រី Jessica Bernice Kropp បានប្រាប់ថា  គាត់មិនបានដឹងថា មានគ្រឿងញៀននៅលើក្បាលគាត់ដូចនេះ ហើយគាត់បានបង្ហាញនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរកឃើញរបស់ប៉ូលិសនេះ។ យ៉ាងណាក្តី ខណៈពេលនេះប៉ូលិសកំពុងបើកការស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ ដើម្បីស្វែងរកការពិត ថាតើគ្រឿងញៀននេះមានប្រភពមកពីណាឲ្យពិតប្រាកដ ហើយក្នុងករណីដែលគេរកឃើញថា លោកស្រី

    October 5, 2019
  • អន្តរជាតិ

    សេតវិមានបានប្រកាសថា រដ្ឋបាលរបស់លោក ត្រាំ នឹងបដិសេធទិដ្ឋាការដល់ជនអន្តោប្រវេសន៍ណា ដែលមិនអាចបញ្ជាក់ថា ពួកគេនឹងមានការធានារ៉ាប់រងសុខភាព ឬមានសមត្ថភាពក្នុងការចំណាយសម្រាប់ថ្លៃព្យាបាល។ ហើយការផ្លាស់ប្ដូរនេះផងដែរ គឺកំពុងតែបំផ្លាញដល់ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅស្របច្បាប់លើទឹកដីអាមេរិក។ លោក ដូណាល់ ត្រាំ បានចេញសេចក្តីប្រកាសមួយ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ដោយបញ្ជាឱ្យមន្រ្តីកុងស៊ុលរារាំងជនអន្តោប្រវេសន៍ដែលកំពុងស្វែងរកការរស់នៅក្នុងសហរដ្ឋអាមេរិក លើកលែងតែពួកគេមានការធានារ៉ាប់រងសុខភាពដែលបានអនុម័ត ឬអាចបញ្ជាក់ថាពួកគេមាន “ធនធានហិរញ្ញវត្ថុ ដើម្បីទូទាត់សមរម្យ” លើការចំណាយលើការព្យាបាលដែលអាចមើលបានជាមុន។ លោកប្រធានាធិបតីនិយាយថា ជនអន្តោប្រវេសន៍ស្របច្បាប់ភាគច្រើនគឺគ្មានធនសម្រាប់ព្យាបាលខ្លួននោះទេ វាច្រើនជាងជនជាតិអាមេរិក ៣ដង ឯណោះ ហើយដូច្នេះវាបានក្លាយជាបន្ទុកលើមន្ទីរពេទ្យ និងអ្នកបង់ពន្ធនៅសហរដ្ឋអាមេរិក។ ពួកគេនិយាយថា ជនអន្តោប្រវេសន៍ ២៣% គ្មានធនធានហិរញ្ញវត្ថុ ខណៈដែលជនជាតិអាមេរិកមានតែ ៨%

    October 5, 2019
  • អន្តរជាតិ

    Henley Passport Index ទើបតែបានបញ្ចេញសន្ទស្សន៍លិខិតឆ្លងដែនរបស់ខ្លួនជារៀងរាល់ត្រីមាស ហើយគិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ជប៉ុន និងសិង្ហបុរី បន្តឈរលំដាប់លេខ ០១ ដោយប្រទេសទាំង ២ អាចផ្តល់សិទ្ធិឱ្យអ្នកកាន់ទិដ្ឋាការចូលទៅកាន់គោលដៅចំនួន ១៩០ យ៉ាងងាយស្រួល។ អាឡឺម៉ង់ ហ្វាំងឡង់ និងកូរ៉េខាងត្បូង បានឈរនៅចំណាត់ថ្នាក់ទី២ ដែលផ្តល់សិទ្ធិឱ្យអ្នកកាន់លិខិតឆ្លងដែនចូលទៅកាន់គោលដៅចំនួន ១៨៨ ។ ចំណែកប្រទេសដាណឺម៉ាក អ៊ីតាលី និងលុចសំបួ ឈរនៅលំដាប់ទី៣ អាចផ្តល់ជូនអ្នកកាន់លិខិតឆ្លងដោយមិនមានទិដ្ឋការ ចូលទៅកាន់គោលដៅចំនួន ១៨៧ ផ្សេងគ្នា។ ប្រទេសនៃសហគមន៍អ៊ឺរ៉ុបដូចជា ប្រទេសបារាំង ស៊ុយអែត

    October 5, 2019
  • អន្តរជាតិ

    ផ្ទាំងគំនូរដែលបង្ហាញសត្វស្វាកំពុងអង្គុយនៅក្នុងសភាអង់គ្លេស ត្រូវបានលក់ចេញក្នុងតម្លៃជាង ១២លានដុល្លារ នៅឯកន្លែងដេញថ្លៃរបស់ក្រុមហ៊ុន Sotheby’s ដែលជាតម្លៃកំណត់ត្រាមួយ សម្រាប់ស្នាដៃរបស់វិចិត្រករតាមដងផ្លូវ (Banksy) ។ គំនូរដែលមានទទឹង ៤ម៉ែត្រ ដែលមានឈ្មោះថា “Devolved Parliament” ត្រូវបានគូរកាលពីឆ្នាំ ២០០៩ នៅឯទីក្រុង Bristol ។ គំនូរនេះវាកាន់តែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាដូចជាកំពុងបង្ហាញអំពីភាពច្របូកច្របល់ជុំវិញ Brexit នៅក្នុងសភាអង់គ្លេស។ វាត្រូវបានគេរំពឹងថា លក់បានពី ១.៥-២ លានផោន ប៉ុណ្ណោះ ប៉ុន្តែតម្លៃបានកើនឡើង ៥ដង លើសពីការស្មាន គឺ ៩,៨៧៩,៥០០ ផោន

    October 4, 2019