- autoadmin
- អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងរាយការណ៍ថា ពួកគេទទួលបានជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹក ឬ SLBM (submarine-launched ballistic missile ) ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលឈ្មោះ Pukguksong-3 នៅក្នុងសមុទ្រជប៉ុនកាលពីថ្ងៃពុធ ហើយថាការបាញ់សាកល្បងនេះមិនមានផលប៉ះពាល់អាក្រក់ដល់សន្តិសុខរបស់ប្រទេសជិតខាងនោះទេ។ ពួកគេក៏និយាយផងដែរថា ការបាញ់បង្ហោះមានសារសំខាន់យ៉ាងខ្លាំងនៅពេលវាឈានដល់ដំណាក់កាលថ្មីមួយ នៃការគំរាមកំហែងរបស់កងកម្លាំងបរទេសចំពោះកូរ៉េខាងជើង និងពង្រឹងសាច់ដុំយោធារបស់ខ្លួនសម្រាប់ការការពារខ្លួន។ មិនមានប្រភពណាដឹងថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានមើលផ្ទាល់នូវការធ្វើតេស្ត ឬយ៉ាងណា ប៉ុន្តែគាត់បានផ្ញើការអបអរសាទរយ៉ាងកក់ក្តៅដល់មន្រ្តីការពារជាតិចំពោះជោគជ័យនេះ៕ អត្ថបទ៖ លីដា
October 3, 2019 - អន្តរជាតិ
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ភ្នំភ្លើង Anak Krakatau របស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើង និងសម្លាប់មនុស្សអស់ជាង ៤០០នាក់ ហើយមនុស្សប្រហែល ៧,០០០នាក់ បានរងរបួស ខណៈ ៤៧,០០០នាក់ ផ្សេងទៀត ត្រូវជម្លៀសចេញពីតំបន់ជុំវិញនោះ។ ភ្នំភ្លើង Anak Krakatau ក៏បានបង្ហាញពីការបង្កហានិភ័យនៃរលកយក្សស៊ូណាមិផងដែរ ហើយការពិតទៅវាក៏បានបង្ហាញសញ្ញាយ៉ាងច្បាស់មុននឹងផ្ទុះឡើងទៀតផង។ នេះបើយោងតាមការវាយតម្លៃរបស់ក្រុមស្រាវជ្រាវអាឡឺម៉ង់ មកពីមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រភូមិសាស្ត្រ ដែលបានពិនិត្យឡើងវិញនូវទិន្នន័យទាំងអស់ឡើងវិញ។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ផ្កាយរណបក្នុងរយៈពេលប៉ុន្មានខែមុនពេលឈានដល់មហន្តរាយនោះ បានសង្កេតឃើញការកើនឡើងនៃសីតុណ្ហភាព និងចលនាដីនៅលើភ្នំភ្លើងនោះ។ ពួកគេនិយាយថា មានការរញ្ជួយដី និងសកម្មភាពមិនច្បាស់ផ្សេងទៀតក៏ត្រូវបានគេរកឃើញ ២នាទី មុនមានការផ្ទុះនៅភាគនិរតីរបស់ភ្នំភ្លើង Anak
October 3, 2019 - រថយន្ត
កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃគម្រប់ខួបទី៧០ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយលោកប្រធាន ម៉ៅ សេទុង ដែលលោកជាអ្នកបង្កើតរបបនេះឡើងចាប់តាំងពី ឆ្នាំ១៩៤៩ បន្ទាប់ពីកម្លាំងកុម្មុយនិស្តបានឈ្នះសង្គ្រាមស៊ីវិល។ នៅថ្ងៃប្រារព្ធខួបនោះផងដែរគេឃើញថា មានការចូលរួមពីក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ ដែលមានទាំងកងកម្លាំង កងទ័ព គ្រឿងសព្វាវុធ និងយន្តហោះចម្បាំងផ្សេងៗ។ ក្នុងនោះផងដែរប្រធានាធិបតីបច្ចុប្បន្នលោក ស៊ី ជីនពីង ក៏បានជិះរថយន្តម៉ាក Hongqi L5 ជាប្រភេទ Limousine ដើម្បីជិះពិនិត្យមើលក្បួនព្យុហយាត្រាយោធាយ៉ាងធំនោះ ដែលក្រុមកម្លាំងបានបង្ហាញខ្លួននៅទីលានធានអានមេន។ យ៉ាងណាមិញលោកអ្នកចង់ដឹងដែរទេថា រថយន្តរបស់លោកប្រធានមានលក្ខណៈពិសេសអ្វីខ្លះ? ខាងក្រោមនេះជាលក្ខណៈពិសេសនៃរថយន្ត៖ រថយន្ត Hongqi L5
October 2, 2019 - អន្តរជាតិ
ថៃ៖ ខ្សែភាពយន្តប្រវត្តិសាស្ត្រមួយចំនួនត្រូវបានបំផ្លាញ នៅពេលដែលអគ្គិភ័យមួយបានឆាបឆេះកន្លែងរក្សាទុកភាពយន្តជាតិ (បណ្ណសារភាពយន្តថៃ)។ យ៉ាងណាមិញខាងបណ្ណសារនៅតែមិនទាន់កំណត់ថា តើខ្សែភាពយន្តប៉ុន្មានត្រូវបានបំផ្លាញដោយអគ្គិភ័យនៅខាងក្នុងការិយាល័យបណ្តោះអាសន្នរបស់បណ្ណសារភាពយន្ត នៅឯក្នុងស្រុក Phutthamonthon នៅភាគខាងលិចទីក្រុងបាងកកនៅឡើយទេ។ ក្នុងហេតុការណ៍អគ្គិភ័យនេះគ្មានអ្នករងគ្រោះនោះទេ ប៉ុន្តែភាពយន្តជាតិមួយចំនួនដែលគេតម្កល់ទុកនៅទីនោះត្រូវបានបំផ្លាញ។ ការិយាល័យបណ្ដោះអាសន្នត្រូវបានប្រើប្រាស់ដើម្បីពិនិត្យ និងជួសជុលខ្សែភាពយន្តចាស់ មានរក្សាទុកភាពយន្តជាច្រើនលើរួមទាំងរឿងល្ខោនប្រវត្តិសាស្ត្រ ឆ្នាំ១៩៤០ រឿងស្តេចដំរីស និងរឿងលុចឆាណា ឆ្នាំ១៩៣៦ ផងដែរ។ យ៉ាងណាក៏ដោយប៉ូលីសក្នុងតំបន់បាននិយាយថា ពួកគេត្រូវបានគេជូនដំណឹងអំពីអគ្គិភ័យនៅម៉ោងប្រហែល ៧យប់ ហើយកំពុងធ្វើការស៊ើបអង្កេតលើករណីនេះដូចគ្នា៕ អត្ថបទ៖ លីដា
October 2, 2019 - អន្តរជាតិ
ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ មកពីតំបន់ Bastobe ប្រទេសកាហ្សាក់ស្ថាន ត្រូវបានគេប្រទះឃើញដេកស្លាប់ ដោយសារនាងសាកថ្មទូរស័ព្ទហើយទុកវាចោលលើខ្នើយគេងជិតខ្លួន។ ក្មេងស្រីមានឈ្មោះថា Alua Asetkyzy Abzalbek ត្រូវបានគេឱ្យដឹងថា នាងបានចូលគេងដោយមានស្តាប់ចំរៀងនៅក្នុងទូរស័ព្ទ ហើយនៅព្រឹកបន្ទាប់នាងក៏ត្រូវបានគេរកឃើញថាស្លាប់។ វាត្រូវបានគេជឿជាក់ថា ថ្មទូរស័ព្ទរបស់នាងបានផ្ទុះឡើងនៅពេលសាកទុកចោលពេលយប់ ខណៈដែលប៉ូលីសក៏បានរកឃើញភស្ដុតាងទូរស័ព្ទដែលផ្ទុះ ហើយថែមទាំងមានជាប់ឆ្នាំងសាកនៅកន្លែងកើតហេតុ។ ក្មេងស្រីរងគ្រោះត្រូវបានថ្មទូរស័ព្ទផ្ទុះត្រូវក្បាលយ៉ាងខ្លាំង ដែលជាហេតុគ្មានការសង្គ្រោះណាអាចស្រោចស្រង់ជីវិតនាងបាន។ វាមិនច្បាស់ទេថាទូរស័ព្ទនោះជាម៉ាកអ្វី ប៉ុន្តែមូលហេតុគឺដោយសារនាងសាកថ្មទុកចោលជិតខ្លួន ហើយថ្មអាចនឹងផ្ទុះនៅពេលម៉ោងទាបភ្លឺ នៅពេលដែលថ្មវាពេញលើសកំណត់ពេក បណ្តាលឱ្យធ្វើឱ្យឡើងក្ដៅខ្លាំងបង្កឱ្យមានការផ្ទុះនេះ។ ដូច្នេះហើយសូមអ្នកដែលមានទម្លាប់សាកថ្មទូរស័ព្ទទុកចោល គួរប្រុងប្រយ័ត្ន និងកែទម្លាប់នេះចេញ ដើម្បីចៀសវាងករណីគួរឱ្យសង្វេគចិត្តបែបនេះ៕ អត្ថបទ៖ លីដា
October 2, 2019 - អន្តរជាតិ
កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណជាច្រើន ដែលត្រូវបានរកឃើញដោយឆ្មាំសមុទ្ររបស់ជប៉ុន និងយោធាកូរ៉េខាងត្បូង ប៉ុន្មានម៉ោងបន្ទាប់ពីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួននឹងបន្តកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា យ៉ាងហោចណាស់គ្រាប់ផ្លោងពីរត្រូវបានបាញ់ចេញពីតំបន់វ៉ុនសាន ក្នុងកាងវ៉ុនភាគខាងកើត ឆ្ពោះទៅសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (EEZ) នៅឆ្នេរសមុទ្រនៃខេត្ត Shimane ៕ អត្ថបទ៖ លីដា
October 2, 2019 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃច័ន្ទរដ្ឋាភិបាលបានចេញបទបញ្ជាដាក់អង្គភាពយោធាសំខាន់ៗ នៅក្រោមការបញ្ជាផ្ទាល់ពីព្រះករុណាព្រះមហាក្សត្រ។ ព្រះរាជក្រឹត្យនេះត្រូវបានអនុម័តដោយមិនចាំបាច់ឆ្លងកាត់ប៉ុស្តិ៍រដ្ឋសភាធម្មតាទេ ដោយវាជាសារស្ថានការណ៍ “បន្ទាន់” ហើយក៏មិនទាន់ត្រូវបានបញ្ជាក់ផងដែរ។ វាតម្រូវឱ្យកងវរសេនាធំថ្មើរជើងទី១ និង ទី១១ ពីខ្សែសង្វាក់បញ្ជាការយោធា ត្រូវនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ស្តេច Vajiralongkorn ។ បុគ្គលិកដែលពាក់ព័ន្ធ និងថវិកាប្រតិបត្តិការក៏ត្រូវបានផ្ទេរទៅបញ្ជាការដ្ឋានសន្តិសុខនៃព្រះបរមរាជវាំង ដែលនឹងត្រួតត្រាអង្គភាពទាំងពីរ។ ក្រឹត្យនេះបាននិយាយថា ភាពបន្ទាន់នៃការផ្លាស់ប្តូរនេះគឺចាំបាច់ ដើម្បីផ្តល់សន្តិសុខល្អប្រសើរដល់គ្រួសាររាជវង្ស និងភ្ញៀវ VIP ដែលមកទស្សនាតាមការអញ្ជើញរបស់ព្រះមហាក្សត្រ។ ចាប់តាំងពីចូលគ្រងរាជបល្ល័ង្កក្នុង ឆ្នាំ២០១៦ បន្ទាប់ពីការសោយទីវង្គតរបស់ព្រះវររាជបិតារបស់ព្រះអង្គ គឺព្រះចៅភូមិបុល ព្រះមហាវីរក្សត្របានចាត់វិធានការ ដើម្បីធានានូវទំនាក់ទំនងជិតស្និទ្ធរវាងរាជានិយម និងកងកម្លាំងប្រដាប់អាវុធ។ ការផ្លាស់ប្តូរដែលគាត់បានណែនាំដល់កងកម្លាំងប្រដាប់អាវុធរួមមាន៖ ការកាត់សក់, ការគោរពថ្មី និងការផ្ទេរមន្ទីរការិយាធិបតេយ្យមួយចំនួនទៅបញ្ជាការផ្ទាល់របស់វិមាន៕
October 2, 2019 - អន្តរជាតិ
ការដុតចំបើងក្រោយប្រមូលផលនៅតំបន់ជាយក្រុងហាណូយ បានធ្វើឱ្យការបំពុលបរិយាកាសកាន់តែអាក្រក់នៅក្នុងទីក្រុង និងឈានដល់កម្រិតប្រកាសអាសន្នក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមមន្ទីរធនធាន និងបរិស្ថានទីក្រុងហាណូយឱ្យដឹងថា ទីក្រុងនេះផលិតចំបើង និងផលិតផលកសិកម្មប្រមាណ ១លានតោន ក្នុងមួយឆ្នាំ ហើយសំណល់ដែលនៅសល់ច្រើនត្រូវយកទៅដុតជាញឹកញាប់។ ទីក្រុងហាណូយបានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងក្នុងចំណោមកសិករ អំពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីការដុតចំបើង និងបង្ហាញជម្រើសសម្រាប់ការកែច្នៃ និងប្រើប្រាស់ចំបើងឡើងវិញ។ កសិករនឹងត្រូវបានផ្តល់ការណែនាំស្តីពីជីកំប៉ុសសំណល់ចំបើង ដើម្បីបង្កើតជីសរីរាង្គ ឬប្រើវាសម្រាប់ចំណីសត្វ និងការដាំដុះផ្សិត។ គួរឱ្យដឹងដែរថា ការដុតចំបើងផលិតឧស្ម័ន CO2, CO និង NO2 ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយវាក៏បណ្តាលឱ្យមានផ្សែងអ័ព្ទផងដែរ៕ អត្ថបទ៖ លីដា
October 2, 2019 - អន្តរជាតិ
ថៃ៖ យានយន្តដែលមានផ្សែងហុយ “កខ្វក់” នឹងត្រូវហាមឃាត់លែងឱ្យមានបើកលើផ្លូវទៀតហើយ ដែលជាផ្នែកនៃវិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទពុលដែលកំពុងញាំញីរាជធានីនេះប្រទេសថៃ។ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាននិយាយបន្ទាប់ពីកិច្ចប្រជុំប្រឆាំងនឹងអ័ព្ទកាលពីថ្ងៃអង្គារថា ក្រសួងដឹកជញ្ជូនត្រូវបានចាត់ឱ្យត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នចំពោះយានដែលបញ្ចេញផ្សែងខ្មៅ និងហាមឃាត់ពួកគេមិនឱ្យបើកលើផ្លូវទីក្រុងបាងកករហូតដល់ម៉ាស៊ីនរបស់ពួកគេត្រូវបានជួសជុល។ លោកនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យអ្នកបើកបរយានយន្ត ទុករថយន្តរបស់ពួកគេចោលនៅផ្ទះសិន ហើយប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាននៅក្នុងរាជធានី។ គួរឱ្យដឹងថាទីក្រុងបាងកកមានរថយន្តចំនួន ១០.៥លានគ្រឿង ដែលបានចុះបញ្ជីជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកគិតត្រឹមខែសីហា។ ហើយខណៈមានអ្នកបើកបរតាមខេត្តក៏បានបើកចូលទីក្រុងផងនោះ វាបានធ្វើឱ្យទីក្រុងនេះកាន់តែមានភាពកកស្ទះ និងបញ្ហាផ្សែងខ្មៅរបស់រថយន្តចាស់ៗ៕ អត្ថបទ៖ លីដា
October 2, 2019 - អន្តរជាតិ
មេប៉ូលីសហុងកុងនិយាយថា ក្រុមមន្រ្តីបានបាញ់គ្រាប់កាំភ្លើងពិតសរុបចំនួន ៦គ្រាប់ នៅទីតាំងចំនួន ៤ ខណៈដែលពួកគេបានប៉ះទង្គិចជាមួយក្រុមបាតុករកាលពីថ្ងៃអង្គារ។ ស្នងការប៉ូលីសលោក Stephen Lo បានធ្វើសន្និសិទកាសែតភ្លាម ប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីម្នាក់បានបាញ់ទៅលើនិស្សិតអាយុ ១៨ឆ្នាំ ដែលចូលរួមក្នុងបាតុកម្ម។ លោកបាននិយាយថា និស្សិតរូបនោះបានដឹងខ្លួននៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែពួកគេមិនបានដឹងអំពីស្ថានភាពរបស់ជនរងគ្រោះនៅពេលនេះទេ។ លោកស្នងការបាននិយាយថា មន្រ្តីបានប្រាប់ក្រុមអ្នកតវ៉ាឱ្យឈប់វាយប្រហារប៉ូលីស ប៉ុន្តែពួកគេបានព្រងើយកន្តើយមិនព្រមស្ដាប់។ ប៉ូលីសបានបាញ់កាំភ្លើងពីព្រោះគាត់ក៏កំពុងការពារជីវិតខ្លួន ហើយការសម្រេចចិត្តរបស់មន្រ្តីប៉ូលីសគឺស្របច្បាប់។ កាលពីម្សិលមិញនេះក្រុមអ្នកតវ៉ាជាង ១៨០នាក់ ត្រូវបានចាប់ខ្លួនពីបទ ចូលរួមក្នុងការប្រមូលផ្តុំ ឬបានដុតភ្លើងខុសច្បាប់។ ចំណែករដ្ឋាភិបាលហុងកុងក៏បានឱ្យដឹងដែរថា យ៉ាងហោចណាស់មនុស្ស ៧៤នាក់ បានរងរបួសកាលពីថ្ងៃអង្គារ និងពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕ អត្ថបទ៖ លីដា
October 2, 2019









