- autoadmin
- Nissan Auto Tech
តើអ្នកដឹងទេថា ការបើកបរក្នុងភ្លៀងអាចបង្កើនហានិភ័យនៃភាពគ្រោះថ្នាក់សម្រាប់អ្នក គ្រួសារ និងអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត? ដូច្នេះក្នុងនាមជាអ្នកបើកបរអ្នកគួរតែដឹងថា សុវត្ថិភាពចាប់ផ្តើមសូម្បីតែមុនពេលអ្នកឡើងជិះរថយន្ត។ ត្រៀមខ្លួនដោយធ្វើឱ្យប្រាកដថា រថយន្តនីសាន់របស់អ្នកត្រូវបានត្រួតពិនិត្យ និងត្រៀមខ្លួនឱ្យបានត្រឹមត្រូវមុនពេលអ្នកចាប់ផ្តើមដំណើររបស់អ្នក ដើម្បីចៀសវាងគ្រោះថ្នាក់តាមដងផ្លូវដែលគ្មាននរណាចង់ឱ្យកើត។ ១. បើកចង្កៀងបំភ្លឺផ្លូវ (headlights)៖ សូមបើកចង្កៀងបំភ្លឺផ្លូវរបស់អ្នកភ្លាមៗនៅពេលមេឃចាប់ផ្តើមភ្លៀង។ អ្នកគួរតែធ្វើបែបនេះដោយមិនគិតថាវាជាពេលថ្ងៃ ឬពេលយប់នោះទេ។ ដោយបើកភ្លើងអំពូលបំភ្លឺរបស់អ្នក គឺអ្នកកំពុងកែលម្អភាពមើលឃើញរបស់អ្នក និងឱ្យអ្នកផ្សេងទៀតនៅតាមផ្លូវដឹងថាអ្នកនៅទីណា។ (សូមប្រើប្រាស់ចង្កៀងបំភ្លឺ LED រួមជាមួយអំពូលភ្លើងដឺមី (DRL) ដើម្បីមើលកាន់តែច្បាស់) ២. រក្សាគម្លាតនៅពេលបើកបរ៖ ការប៉ះទង្គិចផ្នែកខាងក្រោយជាការគ្រោះថ្នាក់មានញឹកញាប់បំផុត។ ដោយបង្កើនគម្លាតរវាងអ្នក និងយានយន្តនៅខាងមុខ អ្នកកំពុងផ្តល់ពេលវេលាដល់ខ្លួនអ្នកដើម្បីកំណត់អត្តសញ្ញាណគ្រោះថ្នាក់ ហើយឆ្លើយតបទៅវាដោយសុវត្ថិភាព។ (ថ្វីបើរថយន្តនីសាន់បំពាក់ដោយប្រព័ន្ធគ្រប់គ្រងភាពឃ្លេងឃ្លោង Traction Control
September 30, 2019 - អន្តរជាតិ
ថ្មីៗនេះមានរឿងរ៉ាវគួរឱ្យសោកស្ដាយ និងខ្លោចចិត្តជាពន់ពេក ដោយបុរសម្នាក់គាត់បានមុជចូលក្នុងទឹកដើម្បីសុំនារីជាសង្សាររៀបការ ប៉ុន្តែជាអកុសលគាត់បានលង់ទឹកស្លាប់ទាំងមិនទាន់បានឮផ្ទាល់ត្រចៀកនូវចម្លើយឆ្លើយថា “យល់ព្រម” ពីនារីដែលគាត់ស្រឡាញ់បំផុត។ រឿងរ៉ាវបានកើតឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលជាថ្ងៃទី៣ នៃដំណើរកម្សាន្តរយៈពេល ៤ថ្ងៃ របស់គូស្នេហ៍ជនជាតិអាមេរិកលោក Steven Weber និងនាង Kenesha Antoine នៅពេលពួកគេទៅលម្ហែកាយនៅផ្ទះលើទឹកមួយកន្លែង នៅឯរីសត The Manta ប្រទេសតង់ហ្សានី។ តាមប្រភព BBC បានឱ្យដឹងថា លោក Steven Weber គាត់បានមុជចូលក្នុងជម្រៅ ១០ម៉ែត្រ ដែលគាត់មិនធ្លាប់បានហាត់រៀនពីមុនមកទេ។ ក្នុងវីដេអូក៏បានបង្ហាញដែរថា គាត់បានព្យាយាមបង្ហាញសារដែលគាត់បានសរសេរនៅលើក្រដាស នូវអ្វីដែលគាត់ចង់និយាយទៅកាន់មិត្តស្រីរបស់គាត់
September 30, 2019 - អន្តរជាតិ
សត្វជីងចក់សម្រាប់ជនជាតិអាស៊ីភាគច្រើនវាអាចគ្រាន់តែជាសត្វល្អិតមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភូមិមួយនៅប្រទេសឥណ្ឌូនេស៊ីនេះវិញ វាគឺជាអ្នកដែលជួយបង្កើនចំណូលដល់ពួកគេ។ អស់រយៈពេលជាងមួយទស្សវត្សមកហើយ ដែលភូមិមួយក្នុងខេត្ត Kapetakan ប្រទេសឥណ្ឌូនេស៊ី ពួកគាត់រកលុយបានដោយការចាប់ និងឆ្អើរជីងចក់ទាំងនោះ ដើម្បីប្រើប្រាស់វាជាគ្រឿងផ្សំផលិតគ្រឿងសម្អាង។ វាមិនច្បាស់ទេថាគេយកវាទៅផ្សំជាមួយគ្រឿងសម្អាងបែបណា ប៉ុន្តែពួកគេនិយាយថា សត្វល្មូនទាំងនេះត្រូវបានគេប្រើសម្រាប់គោលបំណងឱសថ ដូចជាអាឡែរហ្សីស្បែក និងរមាស់ជាដើម។ បើយោងតាមសម្ដីរបស់ក្រុមអ្នករកស៊ីទាំងនោះបានឱ្យដឹងថា ពួកគេធ្វើការចាប់ជីកចក់ដោយប្រើតែពិល និងឈើមានលាបកាវតែប៉ុណ្ណោះ។ ពួកគេច្រើនតែដើរតាមភូមិ ហើយប្រើឈើដែលលាបកាវនោះដើម្បីឱ្យជាប់បានជីងចក់ បន្ទាប់មកក៏ប្រមូលវាទៅសម្អាត និងឆ្អើរនៅឯផ្ទះ។ ពួកគេនិយាយថា ក្នុងមួយគីឡូក្រាមរបស់ជីងចក់គឺមានតម្លៃ ២.៨ដុល្លារអាមេរិក ហើយអតិថិជនធំរបស់ពួកគេភាគច្រើនគឺមកពីអាមេរិក និងប្រទេសចិន៕ អត្ថបទ៖ លីដា
September 30, 2019 - បច្ចេកវិទ្យា
កាលពីយប់ថ្ងៃសៅរ៍លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានធ្វើបទបង្ហាញមួយនៅ Boca Chica រដ្ឋ Texas ស្តីពីការអភិវឌ្ឍរ៉ុក្កែតជំនាន់ក្រោយរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា Starship ។ Starship នឹងត្រូវបញ្ជូនអ្នកដំណើររាប់រយនាក់ទៅកាន់ទិសដៅលំហរជ្រៅដូចជាភពព្រះច័ន្ទ និងភពព្រះអង្គារ។ អមដោយគំរូដ៏ធំនៃយាននេះលោក Elon Musk បានប្តេជ្ញាថា យានអវកាស Starship អាចហោះហើរទៅកាន់គន្លងគោចរជាផ្លូវការក្នុងរយៈពេល ៦ខែទៀត និងចាប់ផ្ដើមដឹកអ្នកដំណើរដំបូងរបស់ខ្លួននៅឆ្នាំក្រោយនេះ។ ការធ្វើតេស្តសាកល្បងរបស់យាន Starship បានធ្វើឡើងនៅប៉ម Boca Chica កម្ពស់ជាង ១៦៥ហ្វីត (៥០ម៉ែត្រ)
September 30, 2019 - អន្តរជាតិការស្រាវជ្រាវបានរកឃើញថា ផលិតផលបារីអេឡិចត្រូនិកក្លែងក្លាយមានផ្ទុកសមាសធាតុគ្រោះថ្នាក់ Hydrogen Cyanide
ក្រោយមានករណីជនរងគ្រោះបានស្លាប់ជាបន្ដបន្ទាប់ដោយសារការជក់បារីអេឡិចត្រូនិកនេះ ក្រុមអ្នកស្រាវជ្រាវក៏បានចាប់ផ្ដើមតាមដាន និងធ្វើតេស្ត លើផលិតផលដែលស្របច្បាប់ទាក់ទងនឹងសមាសធាតុក្នុងផលិផលទាំងនោះ ប៉ុន្តែពួកគេមិនបានរកឃើញអ្វីគួរឱ្យសង្ស័យនោះទេ។ ផ្ទុយទៅវិញបារីអេឡិចត្រូនិកដែលមានលក់ក្នុងទីផ្សារងងឹតទៅវិញទេ ដែលសម្បូរមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ដូចជា៖ វីតាមីនអ៊ី (vitamin E acetate) និងមួយទៀតគឺ Myclobutanil ដែលវានឹងក្លាយជា Hydrogen Cyanide នៅពេលឆេះ ហើយវាអាចនាំឱ្យមានការស្ទះដង្ហើមធ្ងន់ធ្ងរ (fatal asphyxiation)។ វាគឺជារបាយការណ៍ថ្មីបំផុតពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ស្តីពីជំងឺដែលបណ្តាលមកពីភាពកាចសាហាវដែលបានឆក់យកជីវិតជនជាតិអាមេរិក ១៣នាក់ និងជាង ៨០០នាក់ផ្សេងទៀតកំពុងធ្លាក់ខ្លួនឈឺ។ Hydrogen Cyanide ដែលត្រូវបានគេស្គាល់ផងដែរថាជាអាស៊ីត hydrocyanic គឺជាអង្គធាតុរាវ ដែលគ្មានពណ៌ ឬមានពណ៌ខៀវស្លេក។
September 30, 2019 - បច្ចេកវិទ្យា
វៀតណាមត្រូវបានគេរាយការណ៍ថា ជាប្រទេសលំដាប់ ទី៣ លើពិភពលោកនេះ ដែលបានធ្វើការវាយប្រហារឱ្យមានការបដិសេធសេវាកម្ម ឬ DDoS (Distributed Denial of Service) ច្រើនបំផុតនៅត្រីមាសទី២ នៃឆ្នាំ២០១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។ គួរឱ្យដឹងដែរថា DDoS គឺជាការវាយប្រហារតាមអ៊ិនធឺណែត ដែលជនល្មើសព្យាយាមធ្វើឱ្យម៉ាស៊ីន ឬធនធានបណ្តាញមិនអាចឱ្យអ្នកប្រើប្រាស់ចូលប្រើបាន ដោយការរំខានសេវាកម្មបណ្តាញអ៊ីនធឺណិតជាបណ្តោះអាសន្ន ឬដោយគ្មានកំណត់។ របាយការណ៍ដោយ Nexusguard ដែលមានមូលដ្ឋាននៅក្រុងហុងកុងបាននិយាយថា ៨.៧% នៃការវាយប្រហារ DDoS ជាសកល មានប្រភពចេញពីប្រទេសវៀតណាមក្នុងត្រីមាសទី២ ខណៈសហរដ្ឋអាមេរិក ២២.៨% និងប្រទេសចិន ១៣.៧%
September 30, 2019 - អន្តរជាតិខ្យល់កខ្វក់ត្រឡប់មកទីក្រុងបាងកកសារជាថ្មី ដោយផ្នែកខ្លះរបស់ទីក្រុងនេះឈានដល់កម្រិតគ្មានសុវត្ថិភាពខ្លាំង
ថៃ៖ គុណភាពខ្យល់មិនល្អបានគ្របដណ្ដប់ទីក្រុងបាងកក និងតំបន់ជុំវិញជាយក្រុង ដែលវាបានគំរាមកំហែងដល់សុខភាពប្រជាជន។ បញ្ហាដដែលដែលធ្លាប់ជាប្រធានបទក្ដៅកាលពីចុងឆ្នាំមុនបានវិលត្រឡប់មកវិញ ដោយវាបានវាយប្រហាររាជធានីមួយនេះចាប់តាំងពីចុងសប្តាហ៍មុន។ នៅព្រឹកនេះផ្ទាល់ផ្នែកមួយនៃទីក្រុងបាងកក មានកម្រិតខ្យល់កខ្វក់រហូតដល់ ២៣៣ លើសពីកម្រិតសុវត្ថិភាព ដែលកំណត់ឱ្យក្រោម ៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។ យ៉ាងណាមិញនាយកដ្ឋានត្រួតពិនិត្យការបំពុលក៏បានជំរុញឱ្យកុមារតូចៗ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ស្នាក់នៅក្នុងផ្ទះ ឬពាក់ម៉ាស់មុខឱ្យបានត្រឹមត្រូវប្រសិនបើពួកគេត្រូវចាកចេញពីផ្ទះ ដើម្បីជាសុវត្ថិភាព៕
September 30, 2019 - អន្តរជាតិ
គ្រួសារជនជាតិចិនក្រីក្រជាង ៦២០,០០០គ្រួសារ នឹងអាចបានមើលកម្មវិធីទូរទស្សន៍តាមរយៈកម្មវិធីទូរទស្សន៍បរិច្ចាគ មុនខួបលើក ទី៧០ នៃសាធារណរដ្ឋប្រជាមានិតចិន។ ឈុតទូរទស្សន៍ត្រូវបានផ្តល់ជូនដោយនាយកដ្ឋានសាធារណៈនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន, គណៈកម្មាធិការកណ្តាលសម្រាប់ការបង្ហាញពីក្រមសីលធម៌ និងវឌ្ឍនភាពវប្បធម៌, វិទ្យុជាតិ និងរដ្ឋបាលទូរទស្សន៍ និងក្រុមប្រព័ន្ធផ្សព្វផ្សាយចិន។ អ្នកទទួលរួមមានគ្រួសារនៅមូលដ្ឋានបដិវត្តចាស់ និងតំបន់ក្រីក្រក្នុង ២៤ ខេត្ត – ក្រុង។ ម្នាក់ៗនឹងទទួលបានទូរទស្សន៍ពណ៌ LCD ទំហំ ៣២អ៊ីញ របស់ម៉ាកក្នុងស្រុក។ នាយកដ្ឋានក៏បានឱ្យដឹងដែរថា គ្រប់មូលដ្ឋានទាំងអស់ត្រូវរៀបចំឱ្យមានការបង្រួបបង្រួម ដើម្បីបង់ថ្លៃសេវាអតិថិជន និងចំណាយផ្សេងៗដែលពាក់ព័ន្ធ ព្រោះថាអ្នកទទួលបានទូរទស្សន៍ទាំងនោះ មិនគួរនឹងត្រូវគិតថ្លៃសេវាកម្មឡើយ៕
September 30, 2019 - អន្តរជាតិ
ស្ត្រីជនជាតិចិនម្នាក់ឈ្មោះថា ស៊ូ បានប្តឹងអ្នកដឹកជញ្ជូនអីវ៉ាន់ម្នាក់ ពីបទមិនបានដឹកស្រោមអនាម័យឱ្យនាងទាន់ពេលវេលា។ មូលហេតុគឺដោយសារអ្នកដឹកជញ្ជូនសន្យាថា នឹងយកឱ្យដល់ដៃក្រោម ២០នាទី ប៉ុន្តែអ្នកដឹកអីវ៉ាន់បានខុសសន្យារបស់គាត់។ នាង ស៊ូ បានប្តឹងទារសំណង ៣០,០០០យ័ន (ប្រហែល ៤,២០០ដុល្លារ) ពីអ្នកដឹកជញ្ជូន ដោយសារតែគាត់មកយឺត ៨នាទី ព្រោះពេលនោះអាកាសធាតុមិនល្អនៅពេលគាត់ដឹកអីវ៉ាន់មកឱ្យនាង។ ដោយស៊ូទ្រាំរង់ចាំមិនបានតទៅទៀត នាង ស៊ូ និងមិត្តប្រុសរបស់នាង បានរួមភេទជាមួយគ្នាមុនពេលស្រោមអនាម័យមកដល់។ លុះក្រោយមកដល់ខែកញ្ញា នាង ស៊ូ បានដឹងថា នាងមានផ្ទៃពោះ ហើយនាងបានសម្រេចចិត្តប្តឹងអ្នកដឹកអីវ៉ាន់ម្នាក់នោះ ដោយចោទថា “ប្រសិនបើគាត់យកស្រោមអនាម័យឱ្យនាងទាន់ពេលវេលា រឿងនេះវានឹងមិនកើតឡើងបាននោះទេ”។ នាង ស៊ូ
September 26, 2019 - អន្តរជាតិ
ថៃ៖ យោងតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន (PCD) បានឱ្យដឹងថា ការបំពុលខ្យល់ដែលគេហៅថា PM2.5 នៅសង្កាត់ Bang Phlat របស់ទីក្រុងបាងកក បានឈានដល់កម្រិត ៥៣មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) កាលពីម្សិលមិញ ដែលជាកម្រិតមួយខ្ពស់ជាងកម្រិតសុវត្ថិភាពរបស់ PCD ដែលចំនួនសុវត្ថិភាពគឺ ៥០ មីក្រូក្រាម/ម៉ែត្រគូប។ សូចនាករគុណភាពខ្យល់នៅក្នុងតំបន់ផ្សេងទៀតក្នុងទីក្រុងបាងកក និងផ្នែកខ្លះនៃសាមុតប្រាកាន (Samut Prakan) និងសាមុតសាខុន (Samut Sakhon) ក៏បានចុះបញ្ជីក្នុងកម្រិត PM2.5 ផងដែរ ដែលមានចន្លោះពី ៤០មីក្រូក្រាម/ម៉ែត្រគូប នៅលើផ្លូវ Charoen Nakhon
September 26, 2019









