autoadmin
  • អន្តរជាតិ

    ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារភាគភាគឦសានប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និងរងរបួសជាង ៤០០នាក់។ ការស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកនិយាយថា ការរញ្ជួយដីដែលមានកម្លាំង ៥.៦រិចទ័រ បានវាយប្រហារនៅជិតទីប្រជុំជន Mirpur កាលពីរសៀលថ្ងៃអង្គារនៅជម្រៅប្រមាណ ១០គីឡូម៉ែត្រ។ មន្ត្រីមូលដ្ឋាននិយាយថា ការរញ្ជួយធ្វើឱ្យផ្លូវថ្នល់មានស្នាមប្រេះ ហើយផ្ទះខ្លះបានដួលរលំនៅតំបន់ដែលមានការរញ្ជួយ។ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជូនកងទ័ពទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដើម្បីជួយសង្គ្រោះប្រជាជនដែលគេជឿថា ពួកគេខ្លះកំពុងជាប់នៅក្រោមគំនរបាក់បែក។ គួរឱ្យដឹងដែរថា Mirpur ស្ថិតនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន៕ អត្ថបទ៖ លីដា

    September 25, 2019
  • អន្តរជាតិ

    South China Morning Post បាននិយាយថា ប្រាសាទអង្គរវត្តរបស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមតំបន់មានប្រជាប្រិយបំផុតនៅអាស៊ានទាំង ១០ ដែលត្រូវបាននាំមុខដោយមហា​កំផែង​នៃ​ប្រទេស​ចិន (Great Wall of China) ដែលជាប់លេខ១។ ទិន្នន័យទាំងនេះគឺប្រមូលបានដោយប្រតិបត្តិករដឹកជញ្ជូន Hoppa (hoppa.com) ដែលបានបង្ហាញទិសដៅពេញនិយមបំផុតនៅអាស៊ានសម្រាប់ឆ្នាំ២០១៩។ ភ្នំហ្វូជីនៅប្រទេសជប៉ុនស្ថិតនៅលំដាប់ទី២ ក្នុងបញ្ជីកំពូលទាំង ១០ បន្ទាប់មកគឺទីក្រុងហាមឃាត់របស់ប្រទេសចិន (ទី៣) និងទីក្រុង Taj Mahal របស់ប្រទេសឥណ្ឌា (ទី៤) ហើយទី៥ គឺបានទៅលើឆ្នេរហាឡុងរបស់ប្រទេសវៀតណាម។ ផ្សេងទៀតគឺភ្នំអេវើរេសនៅនេប៉ាល់ និងទីបេ (ទី៦), កោះកូម៉ូដូនៅឥណ្ឌូនេស៊ី

    September 23, 2019
  • បច្ចេកវិទ្យា

    ឧស្សាហកម្មបច្ចេកវិទ្យាទើបតែឈានជើងមួយជំហានទៀត ដើម្បីបង្ហាញស្ដង់ដារលក្ខណៈពិសេសរបស់ទូរទស្សន៍ 8K ។ សមាគមបច្ចេកវិទ្យាអ្នកប្រើប្រាស់ (Consumer Technology Association) បានបង្ហាញនិយមន័យជាផ្លូវការសម្រាប់កម្រិតបង្ហាញរូបភាព 8K រួមទាំងឡូហ្គោថ្មីមួយ ដើម្បីអាចឱ្យក្រុមហ៊ុនផលិតទូរទស្សន៍អាចប្រើប្រាស់ឡូហ្គោស្ដង់ដារនេះបាន។ ម៉ូដែលណាក៏ដោយត្រូវតែផលិតទូរទស្សន៍ក្នុងកម្រិតអប្បបរមា 7,680 x 4,320 ដែលគាំទ្រ 24, 30 និង 60ហ្វ្រេម/វិនាទី អាចផលិតពណ៌ 10ប៊ីត គាំទ្រមុខងារ HDR សំខាន់ៗ និងប្រើមុខងារការពារមាតិកាកម្រិត HDCP 2.2 ។ ឧបករណ៍ទាំងនោះអាចចាប់ផ្តើមប្រើឡូហ្គូស្តង់ដារចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។

    September 23, 2019
  • អន្តរជាតិ

    វីដេអូ និងរូបថតជាច្រើនត្រូវបានចែកចាយនៅលើបណ្តាញសង្គមចាប់តាំងពីថ្ងៃទី២១ ខែកញ្ញា ដែលបង្ហាញពីផ្ទៃមេឃពណ៌ក្រហមឆេះពេញទីក្រុង Muaro Jambi ប្រទេសឥណ្ឌូនេស៊ី។ ដំបូងយើងមិនចង់ជឿថា វាជារឿងពិតនោះទេ ប៉ុន្តែវាជារូបពិតគ្មាន filter អ្វីឡើយ ដែលនេះជាឥទ្ធិពលនៃភ្លើងឆេះព្រៃ និងចម្ការដូងប្រេងនៅលើកោះស៊ូម៉ាត្រា។ អ្នកលេងអ៊ីនធឺណេតមួយចំនួនបានបង្ហោះរូបភាពស្រដៀងគ្នានេះពីទីកន្លែងខុសៗគ្នា ដែលអាចបញ្ជាក់បានថាវាគឺជារឿងពិត។ ផ្ទៃមេឃទាំងមូលគ្របដណ្តប់ដោយផ្សែងអ័ព្ទពណ៌ក្រហម ដែលបណ្តាលមកពីភ្លើងឆេះព្រៃក្បែរនោះ។ ផេះក៏បានហោះចូលផ្ទះអ្នកស្រុក ហើយប្រជាជនភ័យខ្លាចក្នុងការចេញទៅក្រៅដោយសារតែបាតុភូតចម្លែកនេះ។ យោងតាម Malay Mail មេឃចាប់ផ្តើមប្រែពណ៌ក្រហមចាប់ពីថ្ងៃត្រង់ទី ២១ ខែកញ្ញា រហូតដល់ម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក)។ ប្រជាជននៅទីនោះនិយាយថា អ័ព្ទនោះនឹងធូរស្រាលលុះត្រាតែមានភ្លៀង ឬខ្យល់ខ្លាំង ខណៈពួកគេមិនហ៊ានចេញក្រៅ ហើយសូម្បីតែក្នុងផ្ទះរបស់ពួកគេក៏មានផេះហោះចូល

    September 23, 2019
  • អន្តរជាតិ

    យោងតាម “ចំណាត់ថ្នាក់ប្រាក់ខែតាមទីក្រុងជាសកលឆ្នាំ២០១៩” ថ្មីៗនេះ ពីទស្សនាវដ្តី CEOWORLD បានឱ្យដឹងថា ទីក្រុងរបស់ប្រទេសស្វីស និងសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់់ជាទីក្រុងផ្តល់ប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក។ បើនិយាយទៅគឺប្រទេសទាំង ២ បានគ្រប់គ្រងតំណែងតាំងពីលេខ ១ ដល់ ១០ តែម្ដង។ នៅក្នុងការវាតម្លៃរបាយការណ៍នេះ គេបានវិភាគអំពីគុណភាពនៃការរស់នៅ និងប្រាក់ខែសម្រាប់អ្នករស់នៅក្នុងទីក្រុងចំនួន ៣០០ មកពីជុំវិញពិភពលោក។ ក្នុងនោះផងដែរទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានឈរនៅលើកំពូលតារាងសន្ទស្សន៍ប្រាក់ខែខ្ពស់បំផុត ដោយអ្នកស្រុកម្នាក់អាចរកចំណូលបានជាមធ្យម ៦,៥៨០ដុល្លារ/ខែ នាំឱ្យវាជាទីក្រុងមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០១៩។ សាន់ចូស (San Jose) ឈរនៅលំដាប់ទី២ ជាមួយនឹងប្រាក់ខែជាមធ្យមប្រចាំខែបន្ទាប់ពីបង់ពន្ធជូនរដ្ឋចំនួន ៦,៤៥៧ដុល្លារ។

    September 23, 2019
  • អន្តរជាតិ

    អ្នកស៊ើបអង្កេតឥណ្ឌូនេស៊ីបានរកឃើញថា ការរចនា និងភាពចន្លោះប្រហោងមួយគ្រា ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យយន្ដហោះម៉ូដែល 737 MAX របស់ក្រុមហ៊ុនប៊ូអ៊ីង (Boeing Co.) បានធ្លាក់កាលពីខែតុលាឆ្នាំមុន។ សេចក្តីសន្និដ្ឋានបាននិយាយថា ការរចនា និងការអនុម័តបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិកឱ្យប្រើប្រាស់ម៉ូដែលនេះគឺជាបញ្ហា ក៏ដូចជាកំហុសបន្ទាប់បន្សំរបស់អ្នកបើក និងកំហុសនៃការថែទាំផ្នែកបច្ចេកទេសផងដែរ ដែលទាំងនេះជាកត្តាបង្កឱ្យធ្លាក់យន្តហោះក្រុមហ៊ុន Lion Air ដោយសម្លាប់មនុស្សទាំងអស់ចំនួន ១៨៩នាក់ នៅលើយន្តហោះ។ តាំងពីមានការធ្លាក់ ២លើក ជាប់គ្នាត្រឹមរយៈពេល ៥ខែ ម៉ូដែលនេះត្រូវបានគេដាក់ឱ្យចុះចតតាំងពី ខែមីនា ដើមឆ្នាំនេះនៅទូទាំងពិភពលោក។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនប៊ូអ៊ីងមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ទេ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុននៅតែបន្តផ្តល់ការគាំទ្រដល់អាជ្ញាធរដើម្បីស៊ើបអង្កេត។ ក្រុមអ្នកស៊ើបអង្កេតការធ្លាក់យន្តហោះនៅសហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនជាស្រេចដើម្បីប្រកាសពីអនុសាសន៍សុវត្ថិភាពដាច់ដោយឡែកមួយពីជំនាញ ដើម្បីជំរុញការហោះហើរដោយដៃ

    September 23, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីគឺជាកន្លែងដ៏ស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល និងមិនគួរឱ្យជឿ ជាពិសេសគូស្នេហ៍ដែលតែងតែជ្រើសយកកោះបាលី ជាគោលដៅទេសចរណ៍របស់ពួកគេ។ ខណៈដែលប្រទេសនេះប្រកាន់ខ្ជាប់នូវច្បាប់អ៊ីស្លាមតឹងរ៉ឹងគួរឱ្យកត់សម្គាល់ ពួកគេនឹងមានការណែនាំច្បាប់ថ្មី ដែលហាមឃាត់ការរួមភេទក្រៅអាពាហ៍ពិពាហ៍ ហើយច្បាប់នេះនឹងអនុវត្តចំពោះមនុស្សគ្រប់គ្នា។ ទោះបីជាការរួមភេទត្រូវបានព្រមព្រៀងគ្នាក៏ដោយ អ្នកដែលរួមភេទដែលមិនបានរៀបការ ឬអ្នកមិនទាន់រៀបការប៉ុន្តែរស់នៅជាមួយគ្នានឹងត្រូវជាប់ពន្ធនាគារទាំងអស់។ អ្នកមានពិរុទ្ធអាចជាប់ពន្ធនាគាររយៈពេល ៦ខែ ពីបទ “ការប្រព្រឹត្តអំពើអាសអាភាសនៅទីសាធារណៈ” ហើយច្បាប់នេះក៏កំពុងបង្កការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្ស ដោយពួកគេនិយាយថា ច្បាប់ថ្មីនេះវាផ្ទុយនឹងច្បាប់អន្តរជាតិ។ ហើយពួកគេក៏បារម្ភដែរថា ច្បាប់នេះអាចធ្វើឱ្យអ្នកទេសចរដែលរៀបការរួចមានការពិបាកជាមួយនឹងហានិភ័យផ្សេងៗ ឧទាហរណ៍ពួកគេអាចនឹងត្រូវបានគេចោទថា មិនបានរៀបការត្រឹមត្រូវជាដើម។ មានការផ្ទុះឡើងនៅកោះបាលី និងឥណ្ឌូនេស៊ីអស់រយៈពេលជាច្រើនខែមកហើយ ដោយអាជ្ញាធរ និងអ្នកនយោបាយហាក់បីដូចជាធុញទ្រាន់នឹងភ្ញៀវទេសចរដែលមកចោមរោមនៅឆ្នេរសមុទ្ររបស់ពួកគេជារៀងរាល់ឆ្នាំ ដើម្បីធ្វើអំពើមិនគប្បី៕ អត្ថបទ៖​ លីដា

    September 23, 2019
  • អន្តរជាតិ

    នៅក្នុងខែនេះកាលពី ៣៣ ឆ្នាំមុនពោលគឺកាលពីឆ្នាំ ១៩៨៦ មានវីរនារីក្លាហានម្នាក់សុខចិត្តលះបង់ជីវិតខ្លួនឯង ដើម្បីជួយសង្គ្រោះជីវិតអ្នកដំណើរលើយន្តហោះចំនួន ៣៦០ នាក់ ពីក្រុមភេរវករ ហើយវីរភាពរបស់គាត់ត្រូវបានគេចងចាំ និងរម្លឹកឡើងវិញជារឿយៗនៅតាមអត្ថបទសារព័ត៌មាន ឬនៅតាមកម្មវិធីទូរទស្សន៍ល្បីៗ។ ថ្ងៃនេះអង្គភាពខ្មែណូតសូមលើកយកសាច់រឿង និងប្រវត្តិរបស់វីរនារីក្លាហានរូបនេះមកបង្ហាញជូនប្រិយមិត្ត ដែលមានខ្លឹមសារដូចខាងក្រោម​៖ ស្រ្តីក្លាហានរូបនេះមានឈ្មោះថា Neerja Bhano ហើយគាត់បានស្លាប់នៅពេលមានអាយុ ២២ ឆ្នាំ និង ១០ ខែ។ នៅក្នុងឆ្នាំ ១៩៦៣ លោកស្រី Neerja Bhano ចាប់កំណើតឡើងនៅក្នុងគ្រួសារមានកម្រិតជីវភាពមធ្យមមួយនៅក្នុងរដ្ឋ Punjabi ប្រទេសឥណ្ឌា ក្រោយមកគាត់បានប្តូរទៅរស់នៅក្នុងក្រុង Mumbai វិញ

    September 23, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Viettel បានបើកជាផ្លូវការនៃបណ្ដាញ 5G នៅក្នុងទីក្រុងហូជីមិញ ដែលវាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់ Viettel ដើម្បីធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើពាណិជ្ជកម្មសេវាកម្ម 5G ។ ស្ថានីយ៍ទាំង ១០ នឹងត្រូវបានប្រើដោយក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតរបស់ប្រទេស ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសេវាកម្ម 5G របស់ខ្លួន មុនពេលចាប់ផ្តើមដំណើរការពាណិជ្ជកម្មនៅឆ្នាំក្រោយ។ ក្រុមហ៊ុន Viettel ដែលគ្រប់គ្រងដោយយោធាបានតំឡើងស្ថានីយ៍ 5G សាកល្បងដំបូងនៅទីក្រុងហាណូយនៅដើមឆ្នាំនេះ ហើយបានធ្វើការហៅទូរស័ព្ទ 5G លើកដំបូងនៅក្នុងខែឧសភា។ វាគឺជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេស ដែលបានទទួលការអនុញ្ញាតឱ្យសាកល្បងសេវាកម្ម 5G នៅក្នុងខែមករា បន្ទាប់មកគឺ

    September 21, 2019
  • រថយន្ត

    នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានប្រកាសថា ក្រុមហ៊ុនរបស់លោកបានដាក់ការបញ្ជាទិញរថយន្តអគ្គិសនីដឹកទំនិញចំនួន ១០០,០០០គ្រឿង ពីក្រុមហ៊ុន Rivian ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនអព្យាក្រឹតកាបូនឱ្យបានត្រឹម ឆ្នាំ២០៤០ ជាមួយការបញ្ជាទិញដ៏ធំ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ នេះជាការបញ្ជាទិញធំបំផុតមិនធ្លាប់មាន ខណៈ Rivian ផ្ទាល់មិនទាន់បានបញ្ចេញរថយន្តរបស់ខ្លួន ទៅឱ្យដៃគូណាជាផ្លូវការនៅឡើយទេ។ គម្រោងនេះគឺដើម្បីអាចឱ្យ Amazom ជួយសន្សំសំចៃឧស្ម័នកាបូនិក ៤លានតោនក្នុងមួយឆ្នាំៗ។ អាចនិយាយបានថា ជាសំណាងល្អរបស់ Rivian ដែលខ្លួនជាអ្នកផលិតរថយន្តទើបបង្កើតថ្មី ប៉ុន្តែអាចទាក់ទាញការវិនិយោគធំៗ ពីក្រុមហ៊ុន Amazon និង Ford ។

    September 21, 2019