autoadmin
  • អន្តរជាតិ

    ថៃ៖ យោងតាមរបាយការណ៍មួយនៅក្នុងកាសែត The Pattaya News បានឱ្យដឹងថា អភិបាលខេត្តមានផែនការគ្រោងនឹងសាងសង់បង្គន់សាធារណៈថ្មីនៅក្រោមដីនៅឯឆ្នេរប៉ាតាយ៉ា (Pattaya) ។ អភិបាលរងលោក Pattana Boonsawad មានប្រសាសន៍ថា ៤ទីតាំងក្រោមដីនឹងត្រូវសាងសង់នៅតាមបណ្តោយផ្លូវឆ្នេរប៉ាតាយ៉ា ដោយមានគ្រឿងបរិក្ខារបន្ថែមទៀត ត្រូវបើកនៅលើឆ្នេរ Jomtien និង Dongtan ។ ពួកគេយល់ថា គម្រោងសាងសង់បង្គន់ក្រោមដីគួរតែត្រូវលើកឡើង ដោយពួកគេឃើញថានៅវៀតណាមក៏ទទួលបានលទ្ធផលល្អចំពោះគម្រោងបែបនេះ។ គម្រោងនេះគឺជាផ្នែកមួយនៃផែនការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ាតាយ៉ា ដែលធុងដាក់សំបកបារីទំនើបៗក៏នឹងត្រូវបានបំពាក់នៅទីតាំងថ្មីផងដែរ។ វាត្រូវបានគេយល់ថា សំណើនេះគឺទើបតែមាននៅក្នុងដំណាក់កាលនៃការធ្វើផែនការសម្រាប់ពេលនេះ។ អាជ្ញាធរមូលដ្ឋានត្រូវតែស្វែងរកទីតាំងសមស្របសម្រាប់ទីតាំងថ្មី ហើយបន្ទាប់មកដាក់ពាក្យសុំថវិកាបន្ថែម។ មិនមានការលើកឡើងអំពីថាតើបង្គន់សាធារណៈថ្មីអាចប្រើប្រាស់បានដោយឥតគិតថ្លៃ ឬយ៉ាងណានោះទេ៕ អត្ថប​ទ៖ លីដា

    September 21, 2019
  • បច្ចេកវិទ្យា

    ចិន៖ ប្រជាពលរដ្ឋចិនជាច្រើននាក់ត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងវែង និងនាំគ្នាយ៉ាងកុះករចូលទៅមើលការដាក់តាំងបង្ហាញនូវទូរស័ព្ទ iPhone 11 នៅក្នុងហាង Apple Store នៅឯប្រទេសចិន បើទោះជាផលិតផលរបស់អាមេរិកមួយនេះជាគូសត្រូវជាមួយនឹងផលិតផល Huawei របស់ចិនក៏ដោយ។ ក្នុងការចូលទៅមើល និងធ្វើតេស្តិ៍សាកល្បងលើទូរស័ព្ទ iPhone 11 នេះពួកគេក៏អាចធ្វើការបញ្ជាទិញទូរស័ព្ទមុនពេលក្រុមហ៊ុន Apple នាំយកទៅលក់ជាផ្លូវការ (Pre-order) ក្នុងប្រទេសចិនផងដែរ។ បើទោះបីជាគ្មានប្រព័ន្ធប្រតិបត្តិការណ៍អ៊ីនធឺណិតល្បឿន 5G ក៏ដោយ តែគេបានកត់សម្គាល់ថា វត្តមានរបស់ iPhone 11 ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋចិន។ គេនៅចាំបានថា ទូរស័ព្ទ iPhone XR របស់ក្រុមហ៊ុន

    September 21, 2019
  • អន្តរជាតិ

    របាយការណ៍ថ្មីៗរបស់សារព័ត៌មានអាមេរិក និងរបាយការណ៍ពិភពលោក (U.S. News & World Report) បានដាក់ចំណាត់ថ្នាក់ឱ្យវៀតណាមឈរនៅលេខរៀង ទី៨ ក្នុងចំនោមប្រទេសសេដ្ឋកិច្ចទាំង២៩ ដែលកើនឡើងពីលេខរៀង ទី២៣ កាលពីឆ្នាំទៅ។ ទន្ទឹមនឹងនេះដែរប្រទេសជិតខាងមួយចំនួនដូចជា៖ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី បានឈរក្នុងលំដាប់ទី១៣ ទី១៤ និងទី១៨ តៗគ្នា។ យោងតាមរបាយការណ៍កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ច policyi mới ដែលចាប់ផ្តើមនៅ ឆ្នាំ១៩៨៦ គឺជាអ្នកដែលបានជួយប្រទេសវៀតណាមផ្លាស់ប្តូរទៅជាប្រទេស ដែលមានការប្រកួតប្រជែងកាន់តែទំនើប។ កិច្ចខិតខំប្រឹងប្រែងបន្តរបស់វៀតណាម ក្នុងការកាត់បន្ថយភាពឯកោចេញពីអន្តរជាតិត្រូវបានបង្ហាញឱ្យឃើញជាក់ស្ដែង ដោយខ្លួនបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០៧ និងការចូលរួមក្នុងការចរចាពាណិជ្ជកម្មសេរីជាមួយភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្នុង ឆ្នាំ២០១០។ ក្នុងចំណោមអង្គការអន្តរជាតិ

    September 21, 2019
  • អន្តរជាតិ

    អាមេរិក ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពីបទបើកបរយ៉ាងលឿន និងបុករះចូលទៅខាងក្នុងផ្សារទំនើបមួយកន្លែងនៅឈីកាហ្គោ ជាមួយនឹងរថយន្តប្រភេទ SUV របស់គាត់ ដែលធ្វើឱ្យអ្នកនៅក្នុងផ្សារច្រឡំស្មានថា មានខ្មាន់កាំភ្លើងកំពុងបាញ់បោះ។ ហេតុការណ៍បានកើតឡើងនៅផ្សារ Woodfield នៅឯតំបន់ Schaumburg កាលពីល្ងាចថ្ងៃសុក្រ ដែលបង្កឱ្យមានការជ្រួលច្របល់ពេញក្នុងផ្សារ ខណៈអ្នកទិញឥវ៉ាន់ ក៏ដូចជាអ្នកផ្សេងៗនាំគ្នារត់ចូលក្នុងហាងទាំងភ័យស្លន់ស្លោ ព្រោះពួកគេខ្លាចថាមានការបាញ់ប្រហារសារជាថ្មីមួយទៀត។ យ៉ាងណាក៏ដោយជនល្មើសត្រូវបានចាប់ខ្លួន ខណៈមិនទាន់កំណត់អត្តសញ្ញាណអ្វីនៅឡើយទេ។ សាក្សីដំបូងឡើយបានរាយការណ៍ចឡំថា មានការបាញ់បោះដោយខ្មាន់កាំភ្លើង ប៉ុន្តែក្រោយមកក៏បញ្ជាក់ថាមិនមែននោះទេ។ នៅក្នុងវីដេអូក៏បានបង្ហាញដែរថា ជនល្មើសដែលបើករថយន្ត SUV នោះ បានបើកបុករះចូលទៅក្នុងផ្សារ និងបានបំផ្លាញហាងមួយចំនួនរួមមាន៖ Forever 21 និង Hollister ។

    September 21, 2019
  • អន្តរជាតិ

    អធិការបតីអាល្លឺម៉ង់អ្នកស្រី អេនជេឡា មឺកែល បានប្រកាសផែនការចំណាយប្រហែល ៦០ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេស។ អ្នកស្រី មឺកែល បាននិយាយកាលពីថ្ងៃសុក្រថា គណៈអភិបាលបានឯកភាពលើកញ្ចប់ទឹកប្រាក់មួយ ដែលនឹងត្រូវចំណាយថវិកាចំនួន ៥៤ពាន់លានអឺរ៉ូ (៦០ពាន់លានដុល្លារ) រហូតដល់ឆ្នាំ២០២៣។ វានឹងផ្តល់នូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកដែលប្តូរទៅប្រើយានយន្តអគ្គិសនី និងឧបករណ៍កម្ដៅទាប។ ពន្ធបន្ថែមលើសំបុត្ររថភ្លើងផ្លូវឆ្ងាយនឹងត្រូវកាត់បន្ថយ ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើរតាមផ្លូវដែក។ អ្នកស្រី មឺកែល បានសម្តែងការគាំទ្រចំពោះការប្រមូលផ្តុំដ៏ធំនៅទូទាំងពិភពលោក ដែលជាផ្នែកមួយនៃ “ការធ្វើកូដកម្មអាកាសធាតុសកល” ដើម្បីទាមទារឱ្យមានសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ អ្នកស្រីបាននិយាយថា វិធានការតបតត្រូវតែធ្វើឡើងដើម្បីការពារមនុស្សជំនាន់ក្រោយ។ អ្នកស្រីមានប្រសាសន៍ថា គាត់សង្ឃឹមថាអាឡឺម៉ង់អាចសម្រេចគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នយ៉ាងហោចណាស់ ៥៥% ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០៣០៕ អត្ថបទ៖ លីដា

    September 21, 2019
  • អន្តរជាតិ

    មនុស្សប្រមាណ ២៥០,០០០នាក់ បានដើរក្បួននៅទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានសកម្មភាពជាបន្ទាន់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ពួកគេបានប្រមូលផ្តុំគ្នាជាផ្នែកមួយនៃ “ការធ្វើកូដកម្មអាកាសធាតុសកល” (Global Climate Strike) នៅមុនកិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ។ ការប្រមូលផ្តុំនេះត្រូវបានបំផុសគំនិតដោយយុទ្ធនាការ “ថ្ងៃសុក្រសម្រាប់អនាគត” ដោយសកម្មជនស៊ុយអែតឈ្មោះ Greta Thunberg ។ ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់នេះ គាត់មិនទៅរៀនទេនៅរៀងរាល់ថ្ងៃសុក្រ ដើម្បីឱ្យមានការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុនេះ។ យ៉ាងណាមិញនៅថ្ងៃទី២០ ខែកញ្ញា ទីក្រុងញូវយ៉កបានអនុញ្ញាតឱ្យសិស្សសាលារដ្ឋរបស់ខ្លួន ត្រូវបានលើកលែងពីអវត្តមានក្នុងថ្នាក់ ដើម្បីចូលរួមក្នុងការតវ៉ានោះ ហើយពួកគេភាគច្រើនជាសិស្សវិទ្យាល័យ និងនិស្សិតជាន់ខ្ពស់។ ពួកគេបានដើរក្បួនប្រហែល ២គីឡូម៉ែត្រ ដោយកាន់បដាជាមួយសារអំពាវនាវឱ្យមានសកម្មភាពទាក់ទងនឹងអាកាសធាតុ ស្របពេលដែលពួកគេស្រែកថា ត្រូវការវិធានការជាបន្ទាន់។ ពួកគេនឹងមិនមានអនាគតទេ

    September 21, 2019
  • បច្ចេកវិទ្យា

    វាមិនមែនជារឿងចម្លែកទេសម្រាប់ហ្វេន Apple គឺឲ្យតែមុនថ្ងៃចេញលក់ក្នុងហាងជាផ្លូវការ មានមនុស្សតម្រង់ជួរនៅខាងក្រៅ Apple Store ដើម្បីរង់ចាំទទួលធ្វើជាម្ចាស់ iPhone ស៊េរីថ្មី។ ជាក់ស្ដែងនៅថ្ងៃនេះផ្ទាល់ទូរស័ព្ទ iPhone 11 មានលក់នៅប្រទេសសិង្ហបុរីហើយ ខណៈអតិថិជនដំបូងបំផុតទីមួយគឺមានឈ្មោះថា Aidid អាយុទើបតែ ១៧ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី។ គាត់បានធ្វើដំណើរទៅប្រទេសសិង្ហបូរីជាមួយបងស្រី ដើម្បីទិញទូរស័ព្ទ iPhone ស៊េរីចុងក្រោយ ប៉ុន្ដែអ្វីដែលគាត់មិនដឹងនោះគឺថា គាត់ជាអតិថិជនដំបូងបំផុតនៅក្នុងជួរ។ Aidid គាត់បានទិញទូរស័ព្ទ iPhone 11 Pro Max ពណ៌ប្រផេះ, iPhone 11 ពណ៌ខ្មៅ

    September 20, 2019
  • អន្តរជាតិ

    ថៃ៖ យុវជនប្រមាណ ២០០នាក់ បានវាយលុកចូលក្រសួងបរិស្ថាននៅថ្ងៃសុក្រនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើការប្រែប្រួលអាកាសធាតុ ដែលនេះជាចលនា “Global Climate Strike” ដែលមានការចូលរួមពីកូដកររាប់ពាន់នាក់នៅជុំវិញពិភពលោក។ ក្នុងនោះផងដែរកូដករវ័យក្មេងទាំងនោះបានស្រែកឡើងថា “សង្គ្រោះផែនដីយើង” មុនពេលពួកគេដេកទៅលើដី ដើម្បីធ្វើត្រាប់ជាមនុស្សស្លាប់។ ពួកគេនិយាយថា ប្រសិនបើគ្មានការដោះស្រាយលើការប្រែប្រួលអាកាសធាតុទេ ការស្លាប់នឹងរត់មករកយើងជាមិនខាន។ ថ្ងៃនេះពួកគេនឹងទាមទារឱ្យរដ្ឋាភិបាលថៃ ប្រកាសអាសន្នអំពីអាកាសធាតុ និងបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ក្នុងនោះផងដែរពួកគេបាននិយាយថា ពួកគេមិនល្ងង់ ហើយក៏ដឹងច្បាស់ថាមានអ្វីកំពុងកើតឡើង។ ពួកគេក៏មិនចូលទៅប្រឡងអ្វីដែរ ប្រសិនបើគ្មានការចាត់វិធានការ។ យ៉ាងណាមិញមន្ដ្រីម្នាក់ នៃក្រសួងធនធាន និងបរិស្ថាន បានយល់ស្រប់ជាមួយនឹងការទាមទារនេះ ហើយគាត់និយាយថា នេះជារបៀបដែលយុវជនសម្ដែងការព្រួយបារម្ភ ដែលយើងចាត់ទុកថាវាជាសញ្ញាល្អ ហើយមិនមែនជាការរំខានអ្វីទេ៕ អត្ថបទ៖

    September 20, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ លោកតា Shyam Lal Yadav មានដុំពកនៅលើក្បាលរបស់គាត់ប្រហែលជា ៥ឆ្នាំហើយ។ ដោយដំបូងឡើយវាគ្រាន់តែជាដុំពកតូចធម្មតា មិនបានធ្វើទុក្ខអ្វីនោះទេ ប៉ុន្តែមិនយូរប៉ុន្មានដុំពកនោះក៏ចាប់ផ្ដើមលូតលាស់ដូចជាស្នែងសត្វយ៉ាងអាថ៌កំបាំង។ លោកតាត្រូវបាកគេឱ្យដឹងថា ជាកសិករ មានអាយុ ៧៤ឆ្នាំ មកពីភូមិ Rahli ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ហើយជាធម្មតាគាត់តែងតែប្រាប់ឱ្យជាងកាត់សក់ កាត់ដុំពកនោះចេញពីក្បាលរបស់គាត់។ យ៉ាងណាក៏វាមិនបានធ្វើឱ្យដុំពកនោះបាត់ទៅវិញនោះទេ ដោយប៉ុន្មានរយៈថ្មីៗនេះវាប្រែខ្លួនកាន់តែធំ និងដុះចេញពីក្បាលរបស់គាត់ដូចជាស្នែងរហូតដល់ ១០សង់ទីម៉ែត្រ ឯណោះ។ ដោយសារតែវាកាន់តែធំឡើង និងពិបាកក្នុងការដោះស្រាយ លោកតា Shyam គ្មានជំរើសក្រៅពីស្វែងរកជំនួយពីគ្រូពេទ្យវះកាត់នោះទេ។ ក្រោយមកគ្រូពេទ្របានវះកាត់ស្នែងនោះចេញ និងបានកាត់ឫសវាចេញដើម្បីកុំឱ្យដុះចេញម្ដងទៀត។

    September 20, 2019
  • អន្តរជាតិ

    នៅចាំព័ត៌មានពីជំងឺសួតយ៉ាងអាថ៌កំបាំង ដែលបណ្តាលមកពីការជក់បារីអេឡិចត្រូនិកពីប៉ុន្មានរយៈមុនដែរទេ? ឥឡូវនេះវាបានសម្លាប់មនុស្សសរុប ៨នាក់ហើយ ខណៈជនរងគ្រោះ ៥៣០នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។ បើតាមរដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថរបស់អាមេរិក (FDA) ក៏បានបង្ហាញឱ្យដឹងថា ភាគច្រើននៃអ្នកជំងឺទាំងនោះគឺ៖ – ៣ ភាគ ៤ ជាបុរស។ – ២ ភាគ ៣ មានអាយុចាប់ពី ១៨ ទៅ ៣៤ឆ្នាំ។ – ១៦% អាយុក្រោម ១៨ឆ្នាំ នៅឡើយ។ ក្រោយការស្រាវជ្រាវជាច្រើន រដ្ឋបាលបានរកឃើញថា វីតាមីនអ៊ីអាសេតាត (vitamin

    September 20, 2019