autoadmin
  • បច្ចេកវិទ្យា

    ស្មាតហ្វូន iPhone 11 ចំនួន ៣ម៉ូដែល អាចកម្មង់ទុកមុនបានតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មកម៉្លេះ។ ហើយសម្រាប់ប្រទេសមួយចំនួន ទូរស័ព្ទទាំង ៣នេះ នឹងមានលក់នៅក្នុងហាងនានា ចាប់ពីថ្ងៃទី២០ ខែកញ្ញា។ ក្រឡេកមកមើលសិង្ហបុរីវិញគេឃើញថា ហ្វេនរបស់ក្រុមហ៊ុន Apple ក៏បានចាប់ផ្តើមតម្រង់ជួររួចជាស្រេចតាំងពីម្សិលមិញ ដើម្បីចង់ធ្វើជាម្ចាស់ដំបូងនៃ iPhone 11 ទាំង ៣ ។ មុនថ្ងៃចេញលក់ជាផ្លូវការមួយថ្ងៃ គេឃើញថា ហ្វេន iPhone ទាំងនោះមានទាំងឆ័ត្រ ជម្រកបណ្តោះអាសន្ន កន្ទេល និងអីវ៉ាន់ផ្សេង ដើម្បីដេកចាំទិញទូរស័ព្ទស៊េរីថ្មីរបស់

    September 20, 2019
  • Nissan Auto Tech

    នៅក្នុងភាគចុងក្រោយរបស់យើង ហេតុអ្វីបានជា Nissan X-TRAIL ប្រសើរជាងម៉ាកផ្សេងទៀត? គឺ Nissan នឹងមិនមែនចេះតែរៀបចំលក្ខណៈសុវត្ថិភាពស្តង់ដារផ្សេងៗ ដោយគ្មានការលះបង់ភាពជាក់ស្តែង ឬភាពបត់បែនឡើយ ហើយប្រព័ន្ធទាំងនេះវាប្រហែលជាមិនមានលើម៉ាកដទៃនោះទេ។ Intelligent Key (i-Key)៖ បិទ/បើក សោរថយន្ត និងបញ្ឆេះយានយន្ត Nissan របស់អ្នក ដោយគ្រាន់តែចុច​ប៊ូ​តុង Push Start លោកអ្នកនឹងអាចជិះបានភ្លាម។ មុខងារនេះជួយសន្សំពេលវេលាក្នុងការស្វែងរកកូនសោររថយន្ត X-TRAIL របស់លោកអ្នក។ Active Brake Limit Slip (ABLS) ៖ នៅពេលដែលប្រព័ន្ធនេះដឹងពីការរំកិលរបស់កង់រថយន្ត វានឹងប្រើហ្វ្រាំងដោយស្វ័យប្រវត្តិទៅកង់ដែលរំកិលទាំងនោះ

    September 20, 2019
  • អន្តរជាតិ

    ព្យុះត្រូពិកដ៏ធំមួយទៀតកំពុងខិតជិតប្រទេសជប៉ុន ដែលវាអាចប៉ះពាល់ដល់តំបន់ជាច្រើនទូទាំងប្រទេសក្នុងរយៈពេលបីថ្ងៃ នៅចុងសប្តាហ៍នេះ។ ទីភ្នាក់ងារឧតុនិយមនិយាយថា ព្យុះ Tapah កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិច លើដែនទឹកភាគខាងត្បូងនៃតំបន់កោះខាងត្បូងអូគីណាវ៉ា។ ព្យុះនេះកំពុងធ្វើចលនានៅចម្ងាយ ១០គីឡូម៉ែត្រ/ម៉ោង នៅព្រឹកថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិសដៅឆ្ពោះទៅភាគខាងជើងឆ្ពោះទៅអូគីណាវ៉ានៅថ្ងៃសៅរ៍ និងបន្តឆ្ពោះទៅកាន់ក្យូស៊ូនៅថ្ងៃអាទិត្យ ដែលនាំមកនូវខ្យល់បក់ខ្លាំង។ ទីភ្នាក់ងារនេះនិយាយថា ព្យុះ Tapah អាចនឹងធ្វើដំណើរទៅភាគខាងជើងប្រទេសជប៉ុននៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើមសប្ដាហ៍ក្រោយ។ នៅព្រឹកថ្ងៃសុក្រនេះ ព្យុះមានសម្ពាធបរិយាកាស ៩៩០ hectopascal ហើយកំពុងបង្កើតឱ្យមានល្បឿនខ្យល់ខ្លាំងរហូតដល់ ៧២គីឡូម៉ែត្រក្នុង/ម៉ោង ឬអាចមានរហូតដល់ ១០៨គីឡូម៉ែត្រ/ម៉ោង។ ល្បឿនព្យុះ Tapah ត្រូវបានគេព្យាករណ៍ថា មានពី ៩០

    September 20, 2019
  • អន្តរជាតិ

    តម្លៃប្រេងបានធ្លាក់ចុះប្រហែល ២% កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ដោយបន្តធ្លាក់ចុះពីវគ្គមុន បន្ទាប់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីតបានប្រកាសថា នឹងចាប់ផ្តើមផលិតកម្មឡើងវិញឱ្យបានឆាប់រហ័ស ហើយការបម្រុងទុកប្រេងឆៅរបស់អាមេរិកបានកើនឡើងខ្ពស់លើសពីការរំពឹងទុក។ ប្រេងឆៅប្រភេទ Brent ដែលត្រូវបានចែកចាយនៅខែវិច្ឆិកា ឆ្នាំ២០១៩ បានបិទវគ្គ នៅថ្ងៃទី១៨ ខែកញ្ញា ដោយធ្លាក់ចុះដល់ ៩៥សេន (ដុល្លារអាមេរិក) ឬ ១.៥% ស្មើរនឹង ៦៣.៦ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ WTI ដែលត្រូវចែកចាយនៅខែតុលានេះ បានធ្លាក់ចុះ ១.២៣ ដុល្លារ ឬ ២.១% មកនៅត្រឹម ៥៨.១១ដុល្លារក្នុងមួយបារ៉ែល។ នៅព្រឹកថ្ងៃទី១៨

    September 20, 2019
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្ត HONDA នឹងនាំយករថយន្ត CR-V ស៊េរ2020 ប្រភេទ SUV កូនកាត់ ទៅបង្ហាញខ្លួននៅឯសហរដ្ឋអាមេរិកជាលើកដំបូង។ ហើយសម្រាប់ស៊េរីថ្មីនេះវិញ វាមានថាមពល 212សេះ លើសស៊េរីចាស់បន្ដិច ដែលមានថាមពល 190សេះ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្វីដែលយើងត្រូវនិយាយគឺសេដ្ឋកិច្ចប្រេងរបស់វា ដោយប្រភពមួយបាននិយាយថា វានឹងធ្វើឱ្យអ្នកបើកបរអាចសន្សំសំចៃសេដ្ឋកិច្ចប្រេងរហូតដល់ ៥០% ឯណោះសម្រាប់ពពួកកូនកាត់នេះ។ CR-V ស៊េរ2020 នឹងក្លាយជាប្រភេទកូនកាត់ដំបូងបំផុត ដែល HONDA នឹងនាំយកទៅកាន់ទីផ្សារអាមេរិក។ សម្រាប់បច្ចេកវិទ្យានៅខាងក្នុងរបស់វា ប្រហែលជាមិនមានអ្វីប្លែកច្រើននោះទេ ដោយវាមានភ្ជាប់ជាមួយ៖ Android Auto និង Apple CarPlay

    September 19, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងហាមឃាត់ការអនុវត្តន៍លើបុគ្គលិកវ័យក្មេងៗ ដែលជាធម្មតាពួកគេត្រូវបានគេគិតថ្លៃធានារ៉ាប់រងអាយុជីវិតដោយស្វ័យប្រវត្តិ ហើយវាជាថ្លៃសេវាដែលមិនចាំបាច់។ ក្រុមហ៊ុនត្រូវផ្តល់ការធានារ៉ាប់រងអាយុជីវិត ពិការភាព និងប្រាក់ចំណូល ក្នុងផែនការសោធននិវត្តន៍ធម្មតា សម្រាប់សមាជិកថ្មីដែលមានអាយុក្រោម ២៥ឆ្នាំ ឬអ្នកដែលមានសមតុល្យក្រោម ៦,០០០ដុល្លារអូស្រ្តាលី (៤,០៧៥ដុល្លារអាមេរិក) ប្រសិនបើពួកគេមានការស្នើសុំយ៉ាងជាក់លាក់ នៅក្រោមច្បាប់ដែលបានអនុម័តនៅវិមានរដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះ។ សេចក្ដីព្រាងនេះនឹងក្លាយជាច្បាប់ផ្លូវការនៅពេលដែលសភាជាន់ទាបអនុម័តការធ្វើវិសោធនកម្ម ដែលនឹងត្រូវចូលជាធរមានខែមេសា ឆ្នាំ២០២០ ហើយធានាថា បុគ្គលិកដែលមានការងារងាយរងគ្រោះថ្នាក់នៅតែអាចទទួលបានការធានារ៉ាប់រងដោយស្វ័យប្រវត្តិ។ ប្រទេសអូស្រ្តាលីកំពុងកែទម្រង់ប្រព័ន្ធសន្សំប្រាក់ចូលនិវត្តន៍ឡើងវិញ បន្ទាប់ពីការត្រួតពិនិត្យឡើងវិញដោយរដ្ឋាភិបាលកាលពីដើមឆ្នាំនេះបានរកឃើញថា វាមានបញ្ហាជាច្រើនរួមមានថ្លៃចំណាយខ្ពស់, គណនីច្រើន និងថវិកាតិចជាងការរំពឹង ដែលបណ្ដាលឱ្យប្រព័ន្ធសន្សំប្រាក់ចូលនិវត្តន៍មានការធ្លាក់ចុះ៕ អត្ថបទ៖ លីដា

    September 19, 2019
  • អន្តរជាតិ

    សាលារៀនរាប់ពាន់ត្រូវបានបិទនៅទូទាំងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ដែលវាបានប៉ះពាល់ដល់សិស្សយ៉ាងតិច ១.៧លាននាក់ ខណៈដែលមានអ័ព្ទពុលពីភ្លើងឆេះព្រៃបានបណ្តាលឱ្យធ្លាក់ចុះគុណភាពខ្យល់។ សាលារៀនជិត ២,៥០០ ត្រូវបានគេបញ្ជាឱ្យបិទទ្វារនៅប្រទេសម៉ាឡេស៊ីរួមទាំងជិត ៣០០ នៅក្នុងរដ្ឋធានីកូឡាឡាំពួ ដែលរងការវាយប្រហារដោយផ្សែងអ័ព្ទ។ ហើយក៏ដោយសារក្តីកង្វល់អំពីសុខភាពបណ្តាលមកពីអ័ព្ទពុលចេញពីអណ្តាតភ្លើងនៅកោះស៊ូម៉ាត្រា និងកោះ Borneo របស់ឥណ្ឌូនេស៊ី ទើបពួកគេសម្រេចមិនឱ្យសិស្សផ្អាកទៅរៀនសិន។ ចំណែកប្រទេសឥណ្ឌូនេស៊ីបាននិយាយថា សាលារៀនរាប់រយកន្លែងនៅក្នុងខេត្ត Riau ដែលរងគ្រោះខ្លាំងនៅលើកោះស៊ូម៉ាត្រា ក៏នឹងត្រូវបិទផងដែរនៅថ្ងៃព្រហស្បតិ៍នេះ ដោយមាន ៨០០សាលាត្រូវបានបិទ ខណៈដែលប្រហែលជា ១,៣០០ ត្រូវបានបិទនៅក្នុងខេត្ត Kalimantan កណ្តាលនៅលើកោះ Borneo ។ វាមិនច្បាស់ទេថា តើមានសិស្សប៉ុន្មាននាក់ត្រូវបង្ខំចិត្តឱ្យនៅផ្ទះមិនទៅណា ប៉ុន្តែក្រុងចាការតាកំពុងដាក់ពង្រាយកម្លាំងសន្តិសុខរាប់ពាន់នាក់ និងយន្ដហោះបាញ់ទឹក

    September 19, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួននឹងដាក់ការហាមឃាត់បារីអេឡិចត្រូនិកដើម្បីការពារយុវជនរបស់ខ្លួន ដោយធ្វើតាមការហាមឃាត់ស្រដៀងគ្នានេះដែលបានគ្រោងទុកដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះនឹងប៉ះទង្គិចដល់អ្នកគាំទ្រជក់បារីអេឡិចត្រូនិក ក៏ដូចជាធ្វើឱ្យក្រុមហ៊ុនផលិតផលទាំងនោះមានការពិបាកផងដែរ។ រដ្ឋាភិបាលប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងហាមឃាត់ការផលិត នាំចូល ការលក់ ការផ្សាយពាណិជ្ជកម្ម និងការចែកចាយបារីអេឡិចត្រូនិកទាំងអស់។ ការផ្លាស់ប្តូរនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនគ្រោងនឹងហាមឃាត់បារីអេឡិចត្រូនិក ចំពេលមានការព្រួយបារម្ភអំពីការប្រើប្រាស់របស់យុវជន និងជំងឺសួត ក៏ដូចជាការស្លាប់ដែលទាក់ទងនឹងផលិតផលនេះ។ បារីអេឡិចត្រូនិកត្រូវបានដាក់លក់នៅលើទីផ្សារ ដោយសារគេជឿថាវាមានសុវត្ថិភាពជាងបារីធម្មតា ព្រោះវាប្រើអង្គធាតុរាវចាក់ចូលក្នុងឧបករណ៍ បង្កើតបានជាចំហាយស្រូបចូលខ្លួន។ ថ្វីបើចំហាយរបស់វាមិនមានបញ្ចូលសារធាតុគីមីចំនួន ៧,០០០ ដែលបច្ចុប្បន្នមាននៅក្នុងផ្សែងថ្នាំជក់ ប៉ុន្តែវាមានផ្ទុកនូវសារធាតុមួយចំនួនដែលអាចបង្កគ្រោះថ្នាក់បាន៕ អត្ថបទ៖ លីដា

    September 19, 2019
  • Nissan Auto Tech

    រថយន្ត Nissan X-TRAIL ក៏មានបំពាក់នូវមុខងារសុវត្ថិភាពកម្រិតខ្ពស់ផ្សេងៗ សម្រាប់ការគ្រប់គ្រងកាន់តែប្រសើរឡើងដូចជា៖ Intelligent Ride Control៖ នៅពេលបើកបរលើផ្ទៃផ្លូវមិនស្មើគ្នា វានឹងបង្កើតការសម្របខ្លួនឱ្យស្របនឹងការបង្វិលរបស់ម៉ាស៊ីន ដើម្បីទប់ស្កាត់ចលនាដែលមិនល្អ និងបង្កើនភាពរលូន និងគុណភាពក្នុងការបើកបររបស់អ្នក។ Intelligent Trace Control៖ មុខងារប្រើកម្លាំងហ្វ្រាំងនៅពេលចាំបាច់អំឡុងពេលបត់ផ្លូវកែង។ Hill Start Assist (HSA)៖ ជួយទប់ស្កាត់ការរអិលថយក្រោយនៅពេលបើកបរឡើងទួល។ ប្រព័ន្ធ Nissan Intelligent Mobility ជួយពង្រឹងបទពិសោធន៍នៃការបើកបររបស់លោកអ្នក។ អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ

    September 19, 2019
  • Nissan Auto Tech

    ក្នុងភាគទី៤ ពួកយើងចង់បង្ហាញថា ហេតុអ្វីបានជា Nissan X-TRAIL ប្រសើរជាងម៉ាកផ្សេងទៀត? គឺដោយសារតែបច្ចេកវិទ្យា Nissan Intelligent Mobility របស់ខ្លួន ដែលនឹងព្រមានជានិច្ចដល់អ្នកបើកបរនូវគ្រោះថ្នាក់ណាមួយ ដែលបច្ចេកវិទ្យានេះប្រហែលជាមិនមានទេ បើប្រៀបធៀបនឹងម៉ាកដទៃនៅលើទីផ្សារ។ Blind Spot Warning (BSW) ៖ មុខងារនេះអាចជួយមើលស្ថានភាពយានយន្ត ដែលនៅលើគន្លងផ្លូវអមសងខាងអ្នក (មិនថានៅពីក្រោយខាងឆ្វេង ឬស្តាំ) ហើយវានឹងរាយការណ៍ការព្រមានណាមួយមកកាន់លោកអ្នកតាមរយៈសំឡេង និងសញ្ញា (indicator light) នៅជាប់សរសរទ្វារយានយន្តរបស់អ្នក។ Cross Traffic Alert (CTA) ៖ រាល់ពេលលោកអ្នកចង់ថយរថយន្តចេញពីចំណត

    September 19, 2019