Nissan Auto Tech

Nissan X-TRAIL បំពាក់ដោយបច្ចេកវិទ្យា Nissan Intelligent Mobility ដែលអំណោយផលដល់អ្នកបើកបរគ្រប់ស្ថានភាព

BY
autoadmin
September 19, 2019

រថយន្ត Nissan X-TRAIL ក៏មានបំពាក់នូវមុខងារសុវត្ថិភាពកម្រិតខ្ពស់ផ្សេងៗ សម្រាប់ការគ្រប់គ្រងកាន់តែប្រសើរឡើងដូចជា៖

Intelligent Ride Control៖ នៅពេលបើកបរលើផ្ទៃផ្លូវមិនស្មើគ្នា វានឹងបង្កើតការសម្របខ្លួនឱ្យស្របនឹងការបង្វិលរបស់ម៉ាស៊ីន ដើម្បីទប់ស្កាត់ចលនាដែលមិនល្អ និងបង្កើនភាពរលូន និងគុណភាពក្នុងការបើកបររបស់អ្នក។

Intelligent Trace Control៖ មុខងារប្រើកម្លាំងហ្វ្រាំងនៅពេលចាំបាច់អំឡុងពេលបត់ផ្លូវកែង។

Hill Start Assist (HSA)៖ ជួយទប់ស្កាត់ការរអិលថយក្រោយនៅពេលបើកបរឡើងទួល។

ប្រព័ន្ធ Nissan Intelligent Mobility ជួយពង្រឹងបទពិសោធន៍នៃការបើកបររបស់លោកអ្នក។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: