- autoadmin
- Nissan Auto Tech
ក្នុងភាគទី៣ ពួកយើងចង់បង្ហាញថា ហេតុអ្វីបានជា Nissan X-TRAIL ល្អជាងម៉ាកដទៃទៀត? គឺដោយសារ X-Trail មាន wheelbase វែងជាងមុន មានចន្លោះក្បាលធំល្អ និងកន្លែងដាក់អីវ៉ាន់ធំជាង បើប្រៀបធៀបទៅនឹង ម៉ាក-M, ម៉ាក-H, ម៉ាក-T, ម៉ាក-F និងម៉ាក-K ។ • Wheelbase វែងជាងមុន៖ កាន់តែធំទូលាយដើម្បីភាពសុខស្រួលរបស់សមាជិកគ្រួសារនីមួយៗ។ • ចន្លោះក្បាល (headroom) ធំជាងមុន៖ កម្ពស់ទាំងមូលខ្ពស់ជាងមុន ដើម្បីផ្តល់ភាពងាយស្រួលផ្នែកខាងក្នុងដល់សមាជិកដែលខ្ពស់ជាងគេ។ • កន្លែងដាក់អីវ៉ាន់ធំ៖ អាចដាក់ទំនិញបានច្រើនសម្រាប់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមដងផ្លូវ។ រថយន្តប្រភេទ
September 19, 2019 - អន្តរជាតិ
មន្រ្តីបសុសត្វនៅខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃបានហាមឃាត់ចលនាសត្វជ្រូករស់ទាំងក្នុងនិងក្រៅខេត្ត រយៈពេល ៦ខែ បន្ទាប់ពីរកឃើញថា មានជ្រូកជាច្រើនបានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ។ សត្វជ្រូករាប់រយក្បាលនៅ Mae Sai, Mae Chan និងស្រុកមួយចំនួនទៀតនៅក្នុងខេត្តត្រូវបានគេយកទៅសម្លាប់ចោល ហើយសពរបស់ពួកវាក៏ត្រូវបានបំផ្លាញ។ ក្រុមមន្រ្តីក៏បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយានយន្ត ដែលចេញ/ចូលខេត្ត ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ មន្ដ្រីម្នាក់បាននិយាយថា ការសម្លាប់សត្វជ្រូកនៅទូទាំងតំបន់ជុំវិញដែលគេរកឃើញមានមេរោគ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដែលអាចការពារការរីករាលដាលនៃជំងឺនេះបាន។ ការរីករាលដាលនៃជំងឺប៉េស្តជ្រូកនៅតែបន្តជាមួយនឹងការព្យាករណ៍ថា ជំងឺនេះនឹងកាត់បន្ថយប្រភពសាច់ប្រូតេអ៊ីនចំនួន ២០ភាគរយ នៅចុងឆ្នាំនេះ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកមានវត្តមាននៅទូទាំងទ្វីបអាស៊ីក៏ដូចជាប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសចុងក្រោយបង្អស់ដែលមានការផ្ទុះឡើងនៃជំងឺនេះ៕ អត្ថបទ៖ លីដា
September 19, 2019 - អន្តរជាតិ
មេដឹកនាំហុងកុងបាននិយាយកាលពីថ្ងៃអង្គារថា អ្នកស្រីនឹងចូលរួមដោយផ្ទាល់ជាមួយក្រុមរបស់អ្នកស្រី ដើម្បីធ្វើការសន្ទនាជាមួយសហគមន៍នៅសប្តាហ៍ក្រោយ ខណៈពេលដែលអ្នកស្រីបានអំពាវនាវម្ដងហើយម្តងទៀតឱ្យបញ្ឈប់នូវអំពើហឹង្សា ដែលបានធ្វើឱ្យទីក្រុងមានភាពចលាចលអស់រយៈពេលជាង ៣ខែមកនេះ។ អ្នកស្រី Carrie Lam បាននិយាយថា សម័យប្រជុំដំបូងនៃកិច្ចពិភាក្សានឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយគាត់បន្ថែមថា វគ្គទាំងនេះនឹងបើកតាមដែលអាចធ្វើទៅបានដោយសមាជិកសាធារណៈអាចចុះឈ្មោះចូលរួមបាន។ ចលនាបាតុកម្មប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ដែលនឹងអនុញ្ញាតឱ្យបុគ្គលដែលជាប់ទោសពីបទឧក្រិដ្ឋទៅកាត់ទោសនៅប្រទេសចិនបានចាប់មានតាំងពីពេលអ្នកស្រីប្រកាសពីសេចក្ដីព្រាងច្បាប់ ហើយចាប់តាំងពីពេលនោះមកវាបានក្លាយជាចលនាប្រឆាំងរដ្ឋាភិបាលទូលំទូលាយ ដែលជំរុញឱ្យមានសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ។ ថ្មីបើសេចក្ដីព្រាងបានលុបចោលទៅវិញទាំងស្រុង ប៉ុន្តែវាយឺតពេលទៅហើយទម្រាំតែអ្នកស្រីយល់ព្រមលុបវាចេញ៕ អត្ថបទ៖ លីដា
September 19, 2019 - អន្តរជាតិ
ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានបង្ហាញនូវបំណែកដែលខ្លួនគិតថាជា ដ្រូន និងមីស៊ីលផ្លោង ដែលត្រូវបានគេប្រើដើម្បីវាយប្រហារទីតាំងប្រេងរបស់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ និងការទូតនៅថ្ងៃពុធនេះថា កម្ទេចកម្ទីទាំងនេះគឺជាភ័ស្តុតាងដែលមិនអាចប្រកែកបាន នៃការឈ្លានពានរបស់អ៊ីរ៉ង់។ លោកក៏បាននិយាយផងដែរថា បើតាមកាមេរ៉ាសុវត្ថិភាព និងការខូចខាត ដែលបង្កឡើងវាបានបង្ហាញយ៉ាងច្បាស់ថា ការវាយប្រហារកើតឡើងចេញពីភាគខាងជើងដែលជាប់នឹងអ៊ីរ៉ង់។ ដ្រូនចំនួន ១៨គ្រឿង និងមីស៊ីលផ្លោងចំនួន ៧ ត្រូវបានបាញ់បង្ហោះទៅទីតាំងប្រេង។ ដ្រូនទាំងនោះមានរូបរាងជាត្រីកោណ ហើយប្រភេទបែបនេះក៏ធ្លាប់បានប្រើក្នុងការវាយប្រហារលើបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីតកាលពី ខែឧសភា ផងដែរ៕ អត្ថបទ៖ លីដា
September 19, 2019 - អន្តរជាតិ
ដូចដែលយើងដឹងហើយថា ភ្លើងឆេះព្រៃ និងចម្ការដូងប្រេងនៅកោះ Kalimantan និង Sumatera របស់ប្រទេសឥណ្ឌូនេស៊ី កំពុងបង្កជាអ័ព្ទពុលពេញកោះនេះ ហើយវាថែមទាំងវាយប្រហារដល់ប្រទេសជិតខាងផងដែរ ជាមួយនឹងកម្រិតខ្យល់កខ្វក់ក្នុងកម្រិតមួយដែលគឹហៅថា “គ្មានសុវត្ថិភាពដល់សុខភាព”។ អ័ព្ទនេះមិនត្រឹមតែជះឥទ្ធិពលដល់យើងដែលជាមនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កផលប៉ះពាល់ដល់សត្វដូចគ្នា ព្រោះភាគច្រើនពួកវាកំពុងបាត់បង់ជម្រក។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺថា ពួកវាមួយចំនួនដូចជាសត្វបក្សីជាដើម គឺមិនអាចហោះហើរដោយសេរីទៀតទេ ពីព្រោះអ័ព្ទកំពុងតែសម្លាប់ពួកវា។ ក្នុងនោះផងដែរក៏មានការបង្ហោះមួយនៅក្នុងបណ្ដាញសង្គម Twitter បានបង្ហាញពីបក្សីបានធ្លាក់ពីលើអាកាស ហើយស្លាប់លើដីយ៉ាងរង្គាលដោយសារតែអ័ព្ទអាក្រក់កំពុងបំផ្លាញជីវិតរបស់ពួកវា។ លោកអ្នកអាចមើលវីដេអូនៅខាងក្រោមនេះ៖ Birds falling from the sky due to toxic air that we’re
September 18, 2019 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្របារាំងកំពុងព្រមានថា រលកកម្តៅដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងវាយប្រហារទូទាំងប្រទេសនៅអ៊ឺរុបក្នុងរដូវក្តៅថ្មីៗនេះ អាចក្លាយជាបទដ្ឋានធម្មតាមួយក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ប្រសិនបើការប្រែប្រួលអាកាសធាតុពិភពលោកមិនត្រូវបានគេអើពើ។ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្រ និងវិទ្យាស្ថានជាតិបារាំងបានចេញផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួនកាលពីថ្ងៃអង្គារនេះ។ ក្នុងសេណារីយ៉ូដែលអាក្រក់បំផុតប្រសិនបើគ្មានការដោះស្រាយនោះទេ សីតុណ្ហភាពជាមធ្យមក្នុងពិភពលោកអាចកើនឡើង ៧អង្សាសេ នៅចុងសតវត្សរ៍នេះ។ វាគឺច្រើនជាងការព្យាករណ៍កាលពីឆ្នាំ២០១៥ ចំនួន ២អង្សាសេ ដែលកាលនោះវាត្រូវបានចងក្រងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬ IPCC។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា ការឡើងកម្ដៅផែនដីនឹងមិនត្រូវបានបញ្ឈប់នោះទេ លុះត្រាតែមានវិធានការណ៍តបតណាមួយគ្រប់គ្រាន់។ ពួកគេបានព្រមានថា រលកកម្តៅរដូវក្តៅថ្មីៗនៅប៉ារីស ដែលធ្វើឱ្យមានសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ និងស្រដៀងគ្នាកាលពី ឆ្នាំ២០០៣ ដែលបានសម្លាប់មនុស្សជិត ២០,០០០នាក់ អាចនឹងក្លាយជារឿងធម្មតានៅឆ្នាំ២០៥០៕ អត្ថបទ៖ លីដា
September 18, 2019 - អន្តរជាតិ
វៀតណា៖ អ្នកជំនាញនិយាយថា គុណភាពខ្យល់នៅក្នុងទីក្រុងហាណូយបានអន់ថយក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ហើយទំនងជាមិនមានភាពប្រសើរឡើងទេនៅប៉ុន្មានថ្ងៃខាងមុខទៀត។ សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុង (AQI) ត្រូវបានកត់ត្រានៅត្រឹម ១៣៦ កាលពីល្ងាចថ្ងៃអង្គារ ដោយស្ថានីយត្រួតពិនិត្យអាកាសចំនួន ១១កន្លែងដែលរាយប៉ាយពាសពេញទីក្រុង។ IQAir AirVisual ដែលជាមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពខ្យល់មានមូលដ្ឋាននៅប្រទេសស្វីស ដែលបង្កើតទិន្នន័យពីស្ថានីយ៍ត្រួតពិនិត្យតាមដានមូលដ្ឋាន និងពេលវេលាជាក់ស្តែងសាធារណៈបានកត់ត្រាកម្រិត AQI របស់ទីក្រុងហាណូយនៅត្រឹម ១៥២ កាលពីព្រឹកថ្ងៃពុធ ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងដែលត្រូវបានបំពុលបំផុតទី៧ លើពិភពលោក។ វាបានប្រើប្រាស់ទិន្នន័យពីស្ថានីយ៍ត្រួតពិនិត្យចំនួន ៣ នៅក្នុងទីក្រុង។ IQAir AirVisual ក៏បានព្យាករណ៍ថា គុណភាពខ្យល់អាក្រក់របស់ទីក្រុងហាណូយនឹងមានរហូតដល់ចុងសប្តាហ៍។ យោងតាមស្ថានីយ៍ត្រួតពិនិត្យផ្លូវអាកាសបានឱ្យដឹងថា ពេញមួយថ្ងៃអាទិត្យ និងថ្ងៃច័ន្ទកម្រិត AQI នៅតែថេរក្នុងកម្រិត
September 18, 2019 - អន្តរជាតិ
ថ្មីៗនេះក្នុងរឿងទាក់ទងនឹងសុខភាពមួយនៅប្រទេសចិន បានកំពុងធ្វើឱ្យអ្នកលេងបណ្ដាញមានការកោតសរសើរនូវទឹកចិត្តក្មេងប្រុសម្នាក់ ដែលគាត់តែងតែក្រោកពីព្រលឹម ដើម្បីជួយរកប្រាក់សម្រាប់មើលប្អូនតូចដែលកំពុងមានជំងឺមហារីក។ ក្មេងប្រុសនេះមានឈ្មោះថា Yan Yihang អាយុ ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ មកពីខេត្តហឺណាន នៃទីក្រុងរូចូវ។ Yan តែងតែក្រោកពីដំណេកនៅម៉ោង ៥ព្រឹករៀងរាល់ព្រឹកដើម្បីចូលទៅក្នុងទីក្រុង ហើយលក់បន្លែមួយចំនួនមុនពេលបន្ដធ្វើដំណើរទៅសាលារៀន។ ក្មេងប្រុសមិនអាចរកលុយបានច្រើនពីការលក់បន្លែនោះទេ ប៉ុន្តែអ្វីដែលគាត់រកបានគឺទឹកចិត្ត និងការយកចិត្តទុកដាក់សម្រាប់ប្អូន។ ប្អូនប្រុសតូចរបស់ Yan មានអាយុ ៧ឆ្នាំ ត្រូវបានគេរកឃើញថា មានជំងឺមហារីកឈាមកាលពី៤ឆ្នាំមុន។ រហូតមកដល់បច្ចុប្បន្នក្រុមគ្រួសាររបស់គាត់បានចំណាយប្រាក់ជាង ៧០០,០០០យ័ន (ជាង ៩៨,៧០០ដុល្លារអាមេរិក) សម្រាប់ការព្យាបាលរបស់គាត់។ Yan និយាយថា គាត់មិនចង់ពឹងផ្អែកលើការអាណិតអាសូររបស់អ្នកដទៃទេ ហើយផ្ទុយទៅវិញគ្រួសាររបស់ពួកគេព្យាយាមរកលុយដោយខ្លួនឯង។
September 18, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញរូបលោកទៅលេងព្យុងយ៉ាង។ លោក ត្រាំ បាននិយាយថា គាត់មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើវានៅឡើយទេ។ កាសែត JoongAng Daily របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពការទូតថា កាលពីក្នុងខែសីហាលោក គីម បានអញ្ជើញលោក ត្រាំ ដើម្បីជំនួបកិច្ចប្រជុំកំពូលលើក ទី៤ របស់ពួកគេ នៅឯទីក្រុងព្យុងយ៉ាង។ ប្រភពដដែលក៏និយាយថា សារផ្ទាល់ខ្លួននេះគឺដាច់ដោយឡែកពីសារមួយផ្សេងទៀត ដែលមេដឹកនាំអាមេរិកបានបង្ហើបឱ្យដឹងនៅថ្ងៃទី០៩ ខែសីហា កន្លងទៅ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ទំនាក់ទំនងរបស់គាត់ជាមួយលោក
September 18, 2019 - អន្តរជាតិ
ក្រុមហ៊ុនសម្លៀកបំពាក់ Uniqlo មានគម្រោងលក់ផលិតផលធ្វើពីសរសៃ ដែលបានមកពីដបប្លាស្ទិចកែច្នៃចាប់ពីឆ្នាំក្រោយតទៅ។ Uniqlo ដែលជាប្រតិបត្តិករលក់រាយ និងវាយនភ័ណ្ឌ នឹងចាប់ដៃគ្នាជាមួយក្រុមហ៊ុន Toray Industries ដើម្បីរួមគ្នាផលិតក្រណាត់ប្រភេទឆាប់ស្ងួត ដែលផលិតជាមួយសរសៃ polyester ពីប្លាស្ទិចកែច្នៃ។ ប្រធានផ្នែកលក់រាយ និងជានាយកប្រតិបត្តិលោក Tadashi Yanai បានមានប្រសាសន៍ថា៖ “គោលដៅរបស់យើងគឺហួសពីគំនិតប្រពៃណីនៃម៉ូតខោអាវ។ យើងចង់បង្កើតខោអាវថ្មីទាំងស្រុង។ យើងបានធ្វើការលើរឿងនេះអស់រយៈពេលជាង ៣០ឆ្នាំ មកហើយ”។ ក្រុមហ៊ុន Uniqlo ក៏និយាយដែរថា ពួកគេបានគ្រប់គ្រង ដើម្បីកែលម្អបច្ចេកវិទ្យាដែលយកភាពមិនស្អាតចេញពីដប ដែលអនុញ្ញាតឱ្យពួកគេបង្កើតសរសៃល្អពិសេស។ ពួកគេនិយាយថា សរសៃអាចត្រូវបានប្រើនៅក្នុងផលិតផលដែលមានមុខងារខ្ពស់ៗទៀតផង៕ អត្ថបទ៖ លីដា
September 17, 2019









