autoadmin
  • អន្តរជាតិ

    អាកាសយានដ្ឋានអន្តរជាតិហុងកុង បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងបំផុតប្រចាំទសវត្សរ៍ ជាមួយនឹងការធ្លាក់ចុះ ១២.៤% ឬយ៉ាងហោចណាស់ស្មើនឹងអ្នកដំណើរ ៨៥០,០០០នាក់ នៅក្នុងខែសីហា ខណៈការប្រឆាំងនឹងរដ្ឋាភិបាលបានដណ្តើមកាន់កាប់ទីក្រុង នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃអ្នកដំណើរភាគច្រើនចេញពីប្រទេសចិន អាស៊ីអាគ្នេយ៍ និងតៃវ៉ាន់ ដែលវាបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ទីក្រុងហុងកុងក៏ត្រូវបានរាយការណ៍ពីការថយចុះរហូតដល់ ៤០% នៃចំនួនភ្ញៀវទេសចរក្នុងខែសីហាផងដែរ។ អាកាសយានដ្ឋានបាននិយាយថា ខ្លួនបានដឹកអ្នកដំណើរចំនួន ៥.៩៩លាននាក់ នៅក្នុងខែសីហា ដែលជាការធ្លាក់ចុះចំនួនអ្នកធ្វើដំណើរ ៨៥១,០០០នាក់ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០០៩ ដែលកាលនោះវាបានធ្លាក់ចុះ ១៨.៩%។ ការព្រួយបារម្ភពីចំណូលអ្នកដំណើរ គឺបង្ហាញឱ្យឃើញច្បាស់នៅថ្ងៃទី១២ និង ១៣ ខែសីហា នៅពេលក្រុមអ្នកតវ៉ាបង្កឱ្យមានការបិទអាកាសយានដ្ឋានហុងកុង

    September 16, 2019
  • Nissan Auto Tech

    តើអ្នកដឹងទេ? រថយន្តប្រភេទ SUV របស់ Nissan ដែលមានតួស៊ុមពេញ (Fully Boxed Ladder Frame) គឺមានតែ Nissan TERRA នេះហើយ។ រថយន្ត 7កៅអីពេញ មួយនេះផ្ដល់ជូលនូវកម្ពស់ខ្ពស់ពីដីរហូតដល់ 225មីលីម៉ែត្រ ជាមួយនឹងប្រវែងបណ្ដោយ 4885មីលីម៉ែត្រ, ទទឹង 1865មីលីម៉ែត្រ និងកម្ពស់ 1835មីលីម៉ែត្រ ដែលល្អបំផុតសម្រាប់តំបន់នេះ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការខូចខាតពីផ្លូវរដុបមិនស្មើគ្នា និងពីការបើកបរក្នុងតំបន់លិចទឹក។ ភាគទី៣ – ព័ត៌មានជំនួយនៅពេលបើកបរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង៖ ១. ការបើកបរក្នុង​ល្បឿន​យឺតៗ (៣-៤ម៉ាយ​/​ម៉ោង​) ជួយមិនឱ្យមាន​រលក​ធំៗ​ដែល​អាច​ធ្វើឱ្យរលត់​ម៉ាស៊ីន។

    September 16, 2019
  • Nissan Auto Tech

    Nissan X-Trail គឺជាម៉ូដែលដ៏ពេញនិយមបំផុតមួយ ដែលមានភាពល្បីល្បាញដោយសារការប្រើប្រាស់បានគ្រប់ទីកន្លែងជាមួយនឹងការបន្ថែមនូវបច្ចេកវិទ្យាវៃឆ្លាតចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nissan ។ រថយន្ត SUV ប្រភេទកម្រិតខ្ពស់ (premium) នេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ 2.0លីត្រ ដែលផ្តល់ថាមពលបាន 106គីឡូវ៉ាត់ម៉ោង (6,000rpm) និងកម្លាំងបង្វិលអតិបរមា 200Nm (4,400rpm) ជាមួយធុងប្រេងទំហំ 60លីត្រ ដើម្បីផ្តល់នូវកម្រិតបើកបរដ៏ល្អបំផុត។ X-Trail ត្រូវបានបំពាក់ជាមួយនឹងហ្វ្រាំងឌីសទៅកង់ទាំងបួនរបស់វា។ ការរចនាផ្នែកខាងមុខមានលក្ខណៈឯករាជ្យ និងមានបណ្តាញភ្ជាប់ខាងក្រោយជាច្រើន ដែលផ្តល់នូវភាពងាយស្រួលក្នុងការបើកបរ និងមានផាសុខភាព។ រថយន្ត 5+2 កៅអីមួយនេះផ្ដល់ជូលនូវកម្ពស់ខ្ពស់ពីដីរហូតដល់ 210មីលីម៉ែត្រ ជាមួយនឹងប្រវែងបណ្ដោយ 4690មីលីម៉ែត្រ និងទទឹង

    September 16, 2019
  • អន្តរជាតិ

    តម្លៃប្រេងបានកើនឡើងគួរឱ្យកត់សម្គាល់នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនចំនួន ១០គ្រឿង ទៅលើទីតាំងផ្គត់ផ្គង់ពីររបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ការវាយប្រហារបានកាត់បន្ថយទិន្នផលពាក់កណ្តាលពីប្រទេសដែលផលិតប្រេងច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ ដែលបង្កឱ្យមានការភ័យខ្លាចថាជាភូមិសាស្ត្រនយោបាយថ្មី ចំពេលដែលលោក ដូណាល់ ត្រាំ កំពុងស្តីបន្ទោសអ៊ីរ៉ង់ និងបានលើកឡើងពីលទ្ធភាពនៃការធ្វើកូដកម្មយោធាលើប្រទេសនេះ។ ប្រេងឆៅរបស់​ Brent Crude បានកើនឡើង ១២ដុល្លារ ក្នុងរយៈពេលប៉ុន្មាននាទីដំបូងនៃអាជីវកម្ម ដែលភាគច្រើនគិតជាប្រាក់ដុល្លារចាប់តាំងពីពួកគេត្រូវបានបង្កើតឡើងក្នុង ឆ្នាំ១៩៨៨ និងតំណាងឱ្យការកើនឡើងជិត ២០% ខណៈពេលដែលប្រេងឆៅ West Texas Intermediate ឬ WTI បានកើនឡើងជាង ៨ដុល្លារ ឬ ១៥%។ ទាំង Brent Crude

    September 16, 2019
  • អន្តរជាតិ

    ទីក្រុង New York សហរដ្ឋអាមេរិក បានផ្លាស់ប្តូរចលនាថ្មីក្នុងការហាមឃាត់ការលក់បារីអេឡិចត្រូនិក ដែលមានរសជាតិឈ្ងុយឆ្ងាញ់ បន្ទាប់ពីមានករណីធ្វើឱ្យមនុស្សស្លាប់ និងបញ្ហាសួតជាច្រើនជាមួយអ្នកប្រើប្រាស់។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិងកំពុងអំពាវនាវឱ្យមានការហាមឃាត់ពីសហព័ន្ធផងដែរ ប៉ុន្តែអភិបាលក្រុង New York លោក Andrew Cuomo បានប្រកាសពី “សកម្មភាពប្រតិបត្តិបន្ទាន់” ដើម្បីចាប់ផ្ដើមប្រមូលពួកវាចេញពីធ្នើរដាក់លក់ទាំងនោះឱ្យបានឆាប់បំផុត។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “អ្នកផលិតបារីអេឡិចត្រូនិករសជាតិផ្លែឈើ និងស្ករគ្រាប់ ត្រូវបានកំណត់គោលដៅដោយចេតនាទៅដល់យុវជន ហើយថ្ងៃនេះយើងកំពុងចាត់វិធានការដើម្បីបញ្ចប់វា”។ ទន្ទឹមនឹងនេះដែរហាងដែលខិលខូចមួយចំនួនកំពុងលក់ផលិតផលបន្លំទៅយុវជនដែលមិនទាន់គ្រប់អាយុ ដូច្នេះយើងកំពុងតែពង្រឹងការអនុវត្តច្បាប់ ហើយពួកអ្នកលក់ទាំងនោះនឹងត្រូវចាប់ខ្លួន ថែមទាំងអាចជាប់ការចោទប្រកាន់ផងដែរ៕ អត្ថបទ៖ លីដា

    September 16, 2019
  • អន្តរជាតិ

    ស្ត្រីម្នាក់មកពីសាន់ឌីហ្គោត្រូវបានធ្វើការវះកាត់ភ្លាម បន្ទាប់ពីយល់សប្តិថា នាងត្រូវបង្ខំចិត្តលេបចិញ្ចៀនភ្ជាប់ពាក្យរបស់នាង ហើយភ្ញាក់ឡើងក៏បានដឹងថា នាងពិតជាបានលេបវាមែន។ ស្ដ្រីម្នាក់នោះឈ្មោះថា Jenna Evans កំពុងដេកលក់យ៉ាងស្កប់ស្កល់នៅយប់កាលពីថ្ងៃអង្គារ ហើយក៏បានយល់សប្តថា នាង និងគូដណ្តឹងឈ្មោះ Bobby បានជិះរថភ្លើងមួយ ហើយបានជួបនឹងពួក “មនុស្សអាក្រក់” ហើយក្នុងអំឡុងពេលប្រយុទ្ធគ្នា លោក Bobby បានប្រាប់នាងថា នាងត្រូវលេបចិញ្ចៀនភ្ជាប់ពាក្យដើម្បីការពារវាពីពួកអាក្រក់ទាំងនោះ។ ក្រោយពេលនាងក្រោកឡើងក៏ឃើញថា បាត់ចិញ្ចៀនពីដៃពិតមែន ហើយនាងក៏បានប្រាប់រឿងរ៉ាវដល់គូដណ្ដឹងរបស់នាង។ ពួកគេក៏បាននាំគ្នាទៅមន្ទីរពេទ្យ ហើយនៅពេលនាងស្គេន X-ray លទ្ធផលបង្ហាញថា ចិញ្ចៀននោះពិតជានៅក្នុងពោះពិតមែន។ ប៉ុន្តែដោយសារតែចិញ្ចៀននោះធ្វើឱ្យនាងឈឺចាប់ពិបាកទ្រាំខ្លាំងពេក ទើបពួកគេសម្រេចឱ្យនាងវះកាត់មិនចាំឱ្យមានធ្លាក់ចេញពីទ្វារធំខ្លួនឯងនោះទេ។ នាង Jenna Evans

    September 16, 2019
  • អន្តរជាតិ

    កាលពីថ្ងៃអាទិត្យប៉ូលីសប្រឆាំងកុបកម្មហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើក្រុមបាតុករ ខណៈពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះបានគប់ដុំថ្ម និងគ្រាប់បែកសាំង ដែលបានធ្វើឱ្យទីក្រុងនេះត្រឡប់ទៅរកភាពវឹកវរជាថ្មីទៀត។ អ្នកតវ៉ារាប់ពាន់នាក់បានប្រឆាំងនឹងអាជ្ញាធរ ដើម្បីដើរក្បួនក្នុងទីក្រុងកាលពីថ្ងៃអាទិត្យ ដែលជាការបង្ហាញចុងក្រោយនៃការបះបោរដ៏ពេញនិយមមួយ ដែលបានផ្ទុះឡើងក្នុងរយៈពេល ៩៩ថ្ងៃ មកហើយគិតមកទល់ពេលនេះ។ កាលពីថ្ងៃអាទិត្យបាតុករខ្លះបានសាងសង់របាំងការពារ និងដុតស្ថានីយ៍រថភ្លើងក្រោមដី ប៉ុន្តែហ្វូងមនុស្សបានចៀសវាងការប៉ះទង្គិចគ្នាដោយផ្ទាល់ ហើយភាគច្រើនបានរត់គេចនៅពេលដែលមន្ត្រីប៉ូលីសបានចូលជិតទៅដល់។ នៅពេលល្ងាចមានការប៉ះទង្គិចបន្ថែមទៀត ដែលធ្វើឱ្យមានការបាញ់ទឹកពណ៌ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើបាតុករផងដែរ៕ អត្ថបទ៖ លីដា

    September 16, 2019
  • អន្តរជាតិ

    ទីក្រុង Kuching ដែលធ្លាប់តែជាទីក្រុងស្អាតជាងគេនៅអាស៊ី ពេលនេះក្លាយជា “ទីក្រុងដែលមានភាពកខ្វក់ជាងគេបំផុតនៅលើពិភពលោក” ដោយសារតែមានអ័ព្ទដ៏អាក្រក់នៅភាគនិរតីនៃសារ៉ាវ៉ាក់ (Sarawak)។ Kuching នៅថ្ងៃនេះមានគុណភាពខ្យល់ ដែលត្រូវបានវាស់ដោយសន្ទស្សន៍គុណភាពខ្យល់អាមេរិក (AQI) ក្នុងកម្រិត ២០២ ជាចំណាត់ថ្នាក់អាក្រក់ខ្លាំង។ សន្ទស្សន៍គុណភាពល្អរបស់ខ្យល់គឺពី ០ ដល់ ៥០, ៥១ ដល់ ១០០ គឺមធ្យម, ១០១ ដល់ ២០០ គឺមិនល្អដល់សុខភាព, ២០១ ដល់ ៣០០ គឺមិនល្អខ្លាំង ហើយ ៣០០ ឡើងទៅគឺមានគ្រោះថ្នាក់បំផុត។ នេះជាលើកទី២

    September 16, 2019
  • អន្តរជាតិ

    ប្រទេសចិនតែងតែជាអ្នកដឹកនាំក្នុងការអនុវត្តបច្ចេកវិទ្យា និងការអនុវត្តច្បាប់យ៉ាងទំនើប។ ជាក់ស្ដែងថ្មីៗនេះចិនទើបតែបានបញ្ចេញប៉ូលីសចរាចរណ៍រ៉ូបូត ដែលមានសមត្ថភាពបញ្ជូនរូបភាព និងផ្ដល់ដំណឹងផ្សេងៗ ហើយឥឡូវនេះពួកគេមានទាំងដ្រូន (Drone) បន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខ និងរាយការណ៍ចរាចរណ៍ពីលើអាកាសថែមទៀតផង។ នៅក្នុងវីដេអូបានបង្ហាញថា វាបានចាប់រូបភាពបុរសម្នាក់ ដោយជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាពនោះទេ ហើយភ្លាមនោះក៏មានសំឡេងស្រែកឡើងថា៖ “កំលោះសង្ហានៅលើម៉ូតូអគ្គិសនីខ្មៅ ពាក់អាវពណ៌បៃតង និងមានវែនតា – សូមពាក់មួកសុវត្ថិភាពរបស់អ្នក!”។ វីដេអូមួយនោះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្ដាញសង្គមចិន Weibo ផងដែរ។ ដ្រូននេះត្រូវបានគេឱ្យដឹងថា អាចហោះចម្ងាយ ៥០ម៉ែត្រ ពីគោលដៅក្នុងរយៈពេល ៣០នាទី ហើយដូននេះកាន់កាប់ដោយមន្ត្រីប៉ូលីសចរាចរណ៍ចំនួន ១០នាក់ ក្នុងមួយគ្រឿង។ គោលដៅនៃការបង្ហោះគឺដើម្បីឆែកផ្លាកលេខ ចាប់មុខសញ្ញាបំពានច្បាប់ចរាចរណ៍ និងចាប់អ្នកមិនពាក់មួយជាដើម៕ អត្ថបទ៖

    September 14, 2019
  • អន្តរជាតិ

    ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសថៃកំពុងទទួលបានការទទួលស្គាល់ទូទាំងពិភពលោក ចំពោះគុណភាពនៃសេវាកម្មថែទាំសុខភាពរបស់ខ្លួន បន្ទាប់ពីទស្សនាវដ្តីអាមេរិក CEOWORLD បានដាក់ចំណាត់ថ្នាក់លេខ៦ ឱ្យថៃនៅក្នុងបញ្ជី ប្រទេសដែលមានប្រព័ន្ធថែទាំសុខភាពល្អបំផុតឆ្នាំ២០១៩។ រដ្ឋមន្រ្តីសុខាភិបាលសាធារណៈ Anutin Charnvirakul បានសាទរចំណាត់ថ្នាក់នេះ ដែលជាការបង្ហាញពីភាពជោគជ័យរបស់ប្រទេសក្នុងការអភិវឌ្ឍវិស័យសុខាភិបាលរបស់ខ្លួន។ យោងតាម ​​CEOWORLD ដែលបានចុះផ្សាយបញ្ជីកាលពីដើមខែ ប្រទេសថៃស្ថិតក្នុងចំណោមបណ្តាប្រទេសអាស៊ីមួយចំនួន ដែលអាចឈានដល់លំដាប់កំពូលទាំង១០ របស់ពិភពលោកក្នុង ឆ្នាំ២០១៩ រួមជាមួយកូរ៉េខាងត្បូងដែលស្ថិតនៅលំដាប់ទី២ និងជប៉ុនឈរនៅលេខ៣។ ភាគច្រើនបណ្តាប្រទេសក្នុងអ៊ឺរ៉ុបបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីនេះ ដោយមានប្រទេសអូទ្រីស ឈរនៅចំណាត់ថ្នាក់ទី៤ បន្ទាប់មកប្រទេសដាណឺម៉ាក (លេខ៥) អេស្បាញ (លេខ៧) បារាំង (លេខ៨) និងបែលហ្ស៊ិក (លេខ៩) និងអូស្រ្តាលី

    September 14, 2019