autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកមានឆន្ទៈខ្ពស់ ក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលណាមួយក្នុងឆ្នាំនេះ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានជាក់លាក់ស្តីពីទីកន្លែង ឬពេលណាកិច្ចប្រជុំកំពូលមួយផ្សេងទៀត នឹងត្រូវធ្វើឡើងនោះទេ។ ការកត់សម្គាល់នេះកើតឡើងនៅពេលដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនិយាយថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។ កាលពីដើមសប្តាហ៍នេះលោក ត្រាំ ក៏ទើបតែបានបណ្តេញទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន ដែលបានចាត់វិធានការគួរឱ្យញញើតទៅលើកូរ៉េខាងជើងជាជាងការផ្តោតលើការសន្ទនា។ លោក ត្រាំ បានហៅ បូលតុន ថាជាគ្រោះមហន្តរាយមួយ ចំពោះគោលនយោបាយរបស់កូរ៉េខាងជើង។ កាសែតរបស់ក្រុមគាំទ្រកូរ៉េខាងជើងនៅប្រទេសជប៉ុនឈ្មោះ Choson Sinbo និយាយថា កិច្ចចរចាថ្នាក់ការងារនឹងក្លាយជាគន្លឹះក្នុងការធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀងឱ្យទាន់ពេលវេលា សម្រាប់កិច្ចប្រជុំកំពូលបន្ទាប់រវាងមេដឹកនាំទាំង២៕

    September 13, 2019
  • អន្តរជាតិ

    ផ្ទះសែនខ្នងនៅក្នុងខេត្តឈីបបា (Chiba) មានការដាច់អគ្គិសនី និងទឹកនៅឡើយ បន្ទាប់ពីព្យុះ Faxai បានហែកហួរតំបន់តូក្យូយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ។ ព្យុះនេះបានបន្សល់ឱ្យផ្ទះចំនួន ៦៤០,០០០ខ្នង នៅក្នុងអាណាខេត្ត គ្មានថាមពលអគ្គិសនីប្រើប្រាស់ និងបណ្ដាលឱ្យមនុស្សពីរនាក់បានស្លាប់។ ក្រុមការងារក៏កំពុងស្តារឡើងវិញនូវបញ្ហា និងកំពុងធ្វើឱ្យល្អជាបណ្តើរៗហើយ។ ប៉ុន្តែក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី Tokyo Electric Power Company នៅតំបន់នោះបានឱ្យដឹងថា នឹងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្តារការផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះដែលរងផលប៉ះពាល់ទាំងអស់។ អាជ្ញាធរក្នុងតំបន់និយាយថា សាលារដ្ឋជាង ២០០ ក៏បានផ្អាកថ្នាក់រៀនរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេរំពឹងថា សាលារៀនជាច្រើននឹងត្រូវបិទផងដែរនៅថ្ងៃសុក្រ ដោយសារកង្វះអគ្គិសនី និងទឹកនេះ។ ខ្យល់កន្ត្រាក់របស់ Faxai បានបំផ្លាញផ្ទះជាច្រើន ដែលធ្វើឱ្យក្រុមសង្គ្រោះមានការខ្វះខាតគ្រឿងសម្ភារ,

    September 13, 2019
  • អន្តរជាតិ

    ឧស្សាហកម្មទេសចរណ៍ហុងកុងបានទទួលរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកនេះ ដោយការតវ៉ាតាមដងផ្លូវបានកាត់បន្ថយចំនួនភ្ញៀវចូលមកលេងនៅខែសីហា និងធ្វើឱ្យអ្នកទេសចរចាកឆ្ងាយពីគោលដៅពេញនិយមដូចជា Disneyland និង Ocean Park ។ រដ្ឋលេខាធិការហិរញ្ញវត្ថុបានចុះផ្សាយលើប្លុកកាលពីថ្ងៃអាទិត្យថា ការមកដល់របស់ភ្ញៀវទេសចរបានធ្លាក់ចុះជិត ៤០% ក្នុងខែសីហាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០០៣ ក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម (សារ) ធ្ងន់ធ្ងរ ហើយវាកាន់តែធ្វើឱ្យមានការព្រួលបារម្ភ បន្ទាប់ពីកាលពីខែកក្កដា ក៏មានការធ្លាក់ចុះ ៥ ភាគរយ។ បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង ដែលចាប់ផ្ដើមកើតឡើងពីរឿងសេចក្ដីព្រាងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស ដែលវាបានអូសបន្លាយរយៈពេលជាង ១៤សប្ដាហ៍ទៅហើយ ហើយគ្មានសញ្ញានឹងធូរស្រាលវិញទេ។ ក្រុមអ្នកតវ៉ាបានបង្ខំឱ្យព្រលានយន្តហោះបិទរយៈពេលពីរថ្ងៃជាប់គ្នា បានដុតភ្លើងនៅតាមដងផ្លូវនានាក្នុងទីក្រុង និងធ្វើឱ្យចលាចលតាមស្ថានីយ៍រថភ្លើងរាប់សិបកន្លែង។ ការខូចខាតលើវិស័យទេសចរណ៍ ដែលជាសរសរទ្រូង ១ ក្នុងចំណោមសរសរទ្រូងទាំង៤ នៃសេដ្ឋកិច្ចរបស់ហុងកុង

    September 12, 2019
  • អន្តរជាតិ

    ក្រសួងហិរញ្ញវត្ថុគ្រោងនឹងដំឡើងអត្រាពន្ធលើស្រាបៀរដែលគ្មានជាតិអាល់កុល ដោយនិយាយថាវានឹងអាចបង្អាក់ប្រជាជនមិនឱ្យចាប់ផ្តើមផឹកស្រាបៀរ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Uttama Savanayana បាននិយាយកាលពីថ្ងៃពុធថា ក្រសួងនឹងបញ្ចប់ការសិក្សាលើការដំឡើងពន្ធលើស្រាបៀរគ្មានអាល់កុល ពីអត្រា ១៤ភាគរយ ដែលជាកម្រិតដូចគ្នានឹងភេសជ្ជៈឱ្យឡើងខ្ពស់ជាងនេះ។ ក្រសួងធ្វើដូច្នេះគឺដោយសារមានការបារម្ភថា អ្នកទើបរៀនផឹកស្រាបៀរគ្មានជាតិអាល់កុល និងក្លាយខ្លួនជាអ្នកញៀនផឹកស្រាបៀរអាល់កុលខ្លាំង។ ប៉ុន្តែយ៉ាងណាក៏ដោយការបន្ថែមពន្ធលើស្រាបៀរគ្មានជាតិអាល់កុល (zero-alcohol beer) គឺមិនខ្ពស់ដល់ស្រាបៀរអាល់កុលខ្លាំងៗនោះទេ។ ក្រសួងក៏នឹងរៀបចំបែងចែកក្រុម សម្រាប់អត្រាពន្ធផងដែរ។ លោក Uttama Savanayana បាននិយាយថា ក្រសួងក៏កំពុងពិចារណាផងដែរថា តើត្រូវពន្យារពេលដំឡើងពន្ធថ្មីលើបារី ឬយ៉ាងណា នៅពេលដែលក្រុមហ៊ុនថ្នាំជក់របស់រដ្ឋ Thailand Tobacco Monopoly បានត្អូញត្អែរអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់ខ្លួនពីការដំឡើងពន្ធចុងក្រោយនេះ៕ អត្ថបទ៖ លីដា

    September 12, 2019
  • អន្តរជាតិ

    ការផ្លាស់ប្តូរនេះគឺបញ្ច្រាសការសម្រេចចិត្តដែលបានធ្វើឡើងក្នុង ឆ្នាំ២០១២ ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ្នកស្រី Theresa May ដែលធ្លាប់បានបង្ខំឱ្យនិស្សិតបរទេសចាកចេញពីប្រទេសក្នុងរយៈពេល ៤ខែ បន្ទាប់ពីនិស្សិតទាំងនោះបញ្ចប់សញ្ញាបត្រ។ នាយករដ្ឋមន្រ្តីអង់គ្លេសទើបកាន់តំណែងថ្មីលោក Boris Johnson បាននិយាយថា ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យនិស្សិត “បញ្ចេញសក្តានុពលរបស់ពួកគេ” ហើយចាប់ផ្តើមអាជីពនៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែក្រុមឃ្លាំមើលការធ្វើចំណាកស្រុករបស់ក្រុមយុទ្ធនាការបានហៅវាថា ជាជំហានថយក្រោយមួយ។ ការផ្លាស់ប្តូរនេះនឹងអនុវត្តចំពោះនិស្សិតអន្តរជាតិនៅក្នុងចក្រភពអង់គ្លេស ដែលកាលពីឆ្នាំមុនមានប្រហែល ៤៥០,០០០នាក់ ដែលបានចាប់ផ្តើមវគ្គសិក្សានៅក្នុងកម្រិតបរិញ្ញាបត្រ ឬខ្ពស់ជាងនេះ ចាប់ពីឆ្នាំក្រោយតទៅ។ ពួកគេត្រូវតែសិក្សានៅស្ថាប័នមួយដែលមានកំណត់ត្រាតាមដានការត្រួតពិនិត្យជនអន្តោប្រវេសន៍ត្រឹមត្រូវ។ យោងតាមសំណើនេះមិនមានការរឹតត្បិតលើប្រភេទការងារដែលនិស្សិតត្រូវស្វែងរកនោះទេ ហើយក៏មិនមានកំណត់ចំនួនដែរ។ នៅពេលដែលអ្នកស្រី Theresa May ធ្លាប់ណែនាំនូវអ្វីដែលលោកស្រីហៅថា បរិយាកាសអរិភាពជុំវិញច្បាប់នៃការធ្វើចំណាកស្រុក ដោយមានមហិច្ឆតាកាត់បន្ថយចំណាកស្រុករាប់ម៉ឺននាក់ លោក Boris

    September 12, 2019
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃច័ន្ទថា ការធ្វើវិសោធនកម្មច្បាប់គ្រឿងញៀនចំនួនពីរនឹងត្រូវដាក់ស្នើជូនគណៈរដ្ឋមន្រ្តី បន្ទាប់ពីវេទិកាសាធារណៈស្តីពីវិធីធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍សេដ្ឋកិច្ច និងវេជ្ជសាស្រ្តនៃការធ្វើឱ្យស្របច្បាប់។ សវនាការនេះត្រូវបានរៀបចំឡើងដោយគណបក្ស Bhumjaithai ដែលបានធ្វើយុទ្ធនាការលើការធ្វើសេរីភាវូបនីយកម្មកញ្ឆា ចំពេលមេដឹកនាំរបស់ខ្លួនទើបតែបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល។ លោក Soraat Klinprathum ប្រធានទីប្រឹក្សាគណបក្សបាននិយាយថា ការធ្វើបច្ចុប្បន្នភាពច្បាប់គឺចាំបាច់ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចចូលប្រើកញ្ឆាវេជ្ជសាស្រ្ត។ លោក Somnuk Siriphanthong អ្នកជំនាញខាងកញ្ឆាបាននិយាយថា មានកញ្ឆាចំនួនបួនប្រភេទ ដែលអាចត្រូវបានអនុញ្ញាតឱ្យដាំដុះនៅផ្ទះ សម្រាប់គោលបំណងវេជ្ជសាស្រ្ត ហើយសម្រាប់ចំនួនកំណត់ក្នុងផ្ទះមួយគឺ ៥ដើម។ ចំណែកអ្នកចូលរួមដូចជា៖ មន្រ្តីក្រៅរដ្ឋាភិបាល មន្ត្រីរដ្ឋ អ្នកអនុវត្តឱសថបុរាណថៃ និងគ្រូពេទ្យ ពួកគេមានសេចក្តីរីករាយចំពោះគំនិតផ្តួចផ្តើមនេះ៕ អត្ថបទ៖ លីដា

    September 12, 2019
  • បច្ចេកវិទ្យា

    ជាលើកដំបូងបំផុតដែលអ្នកវិទ្យាសាស្ត្របានរកឃើញភពមួយ នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង (exoplanet) មានប្រភពទឹក នៅក្នុងរបកគំហើញដ៏សំខាន់ថ្មីមួយក្នុងការស្វែងរកពិភពថ្មី ដែលជីវិតអាចរស់នៅបាន។ ចំហាយទឹកត្រូវបានគេរកឃើញនៅលើភព K2-18b ដែលមានចម្ងាយ ១១០ឆ្នាំពន្លឺ ពីផែនដី, មានទំហំធំជាង ២ដង និងមានម៉ាស់ធំជាង ៨ដង ធៀបនឹងផែនដី។ យោងតាមក្រុមអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យក្នុងទីក្រុងឡុង (University College London) បានឱ្យដឹងថា K2-18b ក៏មានបរិយាកាស និងកម្រិតសីតុណ្ហភាពសមស្រប សម្រាប់ជីវិតរស់នៅផងដែរ។ វានៅជិតតារារបស់វាឈ្មោះថា (K2-18) ជាងផែនដីដែលនៅជិតព្រះអាទិត្យទៅទៀត ពោលគឺវាចំណាយពេល ៣៣ថ្ងៃ ដើម្បីវិលជុំវិញ K2-18 ខណៈដែលផែនដីចំណាយពេល ៣៦៥ថ្ងៃ

    September 12, 2019
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានរំលឹកខួបរយៈពេល ១៨ឆ្នាំ ចាប់តាំងពីការវាយប្រហារភេរវកម្ម ៩/១១ នៅថ្ងៃពុធនេះ។ ក្រុមគ្រួសារនៅសេសសល់ និងមនុស្សជាច្រើនទៀតបានចូលរួមក្នុងថ្ងៃរំលឹកនេះនៅឯទីក្រុងញូវយ៉ក។ គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ យន្តហោះចំនួន ៤គ្រឿង ត្រូវបានប្លន់ដោយពួកក្រុមភេរវករ។ អំឡុងពេលនោះមានយន្តហោះ ២គ្រឿង បានហោះចូលទៅក្នុងអាគារភ្លោះនៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅឯម៉ាន់ហាតថាន ហើយ ១គ្រឿងទៀត ចូលទៅទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិអាមេរិកនៅរដ្ឋវឺជីនៀ ខណៈមួយចុងក្រោយត្រូវបានរំខានដោយអ្នកដំណើរក្នុងយន្តហោះ ដូច្នេះវាបានធ្លាក់នៅឯវាលមួយក្នុងរដ្ឋផេនស៊ីលវេនៀ។ ជាសរុបការវាយប្រហារបានសម្លាប់មនុស្សជិត ៣,០០០ នាក់៕ អត្ថបទ៖ លីដា

    September 12, 2019
  • អន្តរជាតិ

    កងទ័ពជើងទឹកភូមិន្ទថៃ (RTN) បានចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីទិញនាវាទី២ ពីប្រទេសចិនប្រភេទ Type 071E Landing Platform Dock (LPD) ពីប្រទេសចិន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៩ ខែកញ្ញា ហើយត្រូវបានគេរាយការណ៍ថា មានតម្លៃ ៦.១ពាន់លានបាត (១៩៩,៦២៨,៦០០ដុល្លារអាមេរិក) និងជាជំនួយការងារឱ្យ HTMS Angthong ដែលមានតម្លៃ ៤.៩លានបាត។ មេបញ្ជាការកងទ័ពជើងទឹកលោក Luechai Ruddit បាននិយាយថា ការស្ថាបនានាវាដែលសាងសង់ដោយប្រទេសចិន នឹងចំណាយពេល ៣ឆ្នាំ ហើយនៅពេលចូលបម្រើការងារ LPD ថ្មីនឹងអនុញ្ញាតឱ្យកងទ័ពជើងទឹកពង្រីកប្រតិបត្តិការកាន់តែទូលំទូលាយ។ គណៈរដ្ឋមន្រ្តីបានយល់ព្រមទិញនាវាមុជទឹក

    September 12, 2019
  • អន្តរជាតិ

    ខណៈប្រទេសម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនជាមួយនឹងអ័ព្ទពុល ដែលនឹងមានជាប់រហូតដល់ខែតុលា អាជ្ញាធរបានអនុវត្តការហាមឃាត់ជាបណ្តោះអាសន្ននៅទូទាំងប្រទេស លើគ្រប់ទម្រង់នៃការដុតភ្លើង មិនរាប់បញ្ចូលការបូជាសព និងពិធីសាសនា។ នេះគឺជាការប៉ុនប៉ងមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបង្កដោយអ័ព្ទពុល។ ជនណាដែលរំលោភបំពានច្បាប់នេះ នឹងត្រូវបង់ប្រាក់ពិន័យរហូតដល់ ៥០០,០០០រីងហ្គីត (ជិត ១២០,០០០ដុល្លារអាមេរិក) ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ក្នុងមួយបទល្មើស។ ពួកគេនឹងដាក់ការហាមឃាត់នេះ រហូតដល់ចុងបញ្ចប់នៃរដូវវស្សា។ យោងតាមសន្ទស្សន៍នៃការបំពុលខ្យល់អាកាសផ្លូវការ តំបន់ចំនួន ២១ ក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា មានខ្យល់អាកាសមិនល្អ ខណៈពេលដែលទីតាំងដូចជា Rompin, Pahang ត្រូវបានចុះបញ្ជីក្រោមស្ថានភាព “គ្រោះថ្នាក់ខ្លាំង”៕ អត្ថបទ៖ លីដា

    September 11, 2019