autoadmin
  • អន្តរជាតិ

    ថៃ៖ ការិយាល័យសុខភាពសាធារណៈខេត្តឈៀងម៉ៃបានចាប់ខ្លួនអ្នកលក់ឧបករណ៍ទប់ធ្មេញ ដែលគ្មានការបញ្ជាក់ ឬចុះឈ្មោះត្រឹមត្រូវ ដែលខ្លួនគាត់ផ្ទាល់ធ្លាប់ធ្វើជាជំនួយការពេទ្យធ្មេញទៀតផង។ ស្ត្រីជាជនសង្ស័យម្នាក់នេះត្រូវបានគេឱ្យដឹងថា បានលក់ឧបករណ៍ទប់ធ្មេញក្លែងក្លាយដល់អតិថិជន តាមអ៊ិនធឺណេតជាយូរមកហើយ។ ក្រោយមកនាយកដ្ឋានគាំទ្រសេវាសុខភាព ត្រូវបានគេទាក់ទងឱ្យចាត់វិធានការតាមច្បាប់ប្រឆាំងនឹងស្ត្រីសង្ស័យ ដែលនាំឱ្យឈានដល់ការចាប់ខ្លួន និងរឹបអូសឧបករណ៍ក្លែងក្លាយទាំងនោះ។ ប្រភពបាននិយាយថា ស្ត្រីជាជនសង្ស័យ (មិនបញ្ចេញឈ្មោះ) មាន Follower នៅលើបណ្ដាញសង្គមរហូតដល់ ១០,០០០គណនី ហើយទំព័រហ្វេសប៊ុករបស់គាត់មានឈ្មោះថា “Retainer Chiang Mai Braces BM” (ជាភាសាថៃ) ។ រួមគ្នាសហការជាមួយប៉ូលីសឈៀងម៉ៃ ពួកគេបានចុះទៅស៊ើបអង្កេតទ្រព្យសម្បត្តិនៅអាសយដ្ឋានជនល្មើស ដែលមានចុះក្នុងទំព័រស្រាប់។ ស្ត្រីម្នាក់នោះក៏បានសារភាពផងដែរថា ខ្លួនធ្លាប់ធ្វើជាជំនួយការឱ្យពេទ្យធ្មេញ ដូច្នេះហើយទើបគាត់អាចមានចំណេះខ្លះៗ ដើម្បីលក់ឧបករណ៍ធ្មេញក្លែងក្លាយទាំងនោះ។

    September 11, 2019
  • អន្តរជាតិ

    ថៃ៖ សំរាមប្លាស្ទិច ដែលមនុស្សមានទម្លាប់ចោលពាសវាល​ពាសកាល កំពុងសម្លាប់សត្វមានជីវិតជាច្រើននៅក្នុងសមុទ្រ។ ជាក់ស្ដែងដូចដែលក្រុមស្រាវជ្រាវបានបង្ហាញនៅក្នុងសប្ដាហ៍នេះថា កម្ទេចសំរាមប្លាស្ទិច ដែលគេឱ្យឈ្មោះថា «Microplastic» គឺកំពុងធ្វើឱ្យមានហានិភ័យដល់សុខភាពប្រជាជន។ យោងតាមការរកឃើញរបស់មជ្ឈមណ្ឌលប្រតិបត្តិការឧទ្យានជាតិសមុទ្រ (Marine National Park Operation Center 3) បានឱ្យដឹងថា កម្ទេចសំរាមប្លាស្ទិចកំពុងជ្រៀតចូលក្នុងសាច់សត្វសមុទ្រដូចជា ប្រភេទមានសម្បក, អយស្ទ័រ និងប្រភេទជាធារាសុខុមប្រាណជាដើម ដែលវាធ្វើឱ្យមានក្ដីបារម្ភជុំវិញបរិស្ថានក្នុងប្រទេស។ ក្រុមស្រាវជ្រាវបានប្រកាសថា ជាមធ្យមក្នុងត្រីមួយក្បាលមានកម្ទេចសំរាមប្លាស្ទិច (Microplastic) រហូតដល់ ៧៨ប្រភេទ ហើយវាជាពពួកកម្ទេចសំរាមប្លាស្ទិច ដែលកំពុងធ្វើឱ្យពិភពលោកមានភាពចលាចល ហើយវាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព ជាពិសេសគឺមហារីក។ វាមានទំហំតូចបំផុត គឺតូចជាង ៥មីលីម៉ែត្រ

    September 11, 2019
  • រថយន្ត

    កំពូលរថយន្តស្ព័រកូនកាត់ Lamborghini Sián FKP 37 នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍ម៉ូតូហ្វ្រែងហ្វើត (Frankfurt Motor Show) ដែលចាប់ផ្ដើមនៅថ្ងៃស្អែកនេះផ្ទាល់តែម្ដង គឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ2019 ។ ជាម៉ូដែលមានល្បឿនលឿនបំផុតរបស់ Lambo និងត្រូវបានរចនាឡើងបែបអនាគត ផ្អែកតាមស្តាយ និង DNA របស់ម៉ាក។ វានៅតែប្រើម៉ាស៊ីន V12 ដែលជាម៉ាស៊ីនមានភាពលេចធ្លោជាងគេនាពេលបច្ចុប្បន្ន ហើយ Sián ត្រូវបានបង្កើតឡើងអមជាមួយបច្ចេកវិទ្យាកូនកាត់ដំបូងបំផុត ដែលស្នងតំណែងពីម៉ូដែល Aventador ផ្តល់នូវអារម្មណ៍ពិសេស និងសមត្ថភាពប្រកបដោយថាមពល ដែលស្របតាមតម្រូវការបច្ចេកវិទ្យានាពេលអនាគត។ បច្ចេកវិទ្យា Supercapacitor

    September 11, 2019
  • អន្តរជាតិ

    ជប៉ុន៖ យោងតាម SoraNews24 បានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ Yusuke Taniguchi អាយុ ៣៤ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទលួចព័ត៌មានប័ណ្ណឥណទានរបស់មនុស្សជាង ១,៣០០នាក់ និងប្រើប្រាស់វា ដើម្បីទិញរបស់របរនៅលើអ៊ីនធឺណិត។ យោងតាមប៉ូលីសបាននិយាយថា លោក Yusuke ធ្វើការជាអ្នកគិតលុយក្រៅម៉ោងនៅក្នុងផ្សារមួយនៅតូក្យូ របស់ប្រទេសជប៉ុន។ ជាមួយនឹងការចងចាំរូបភាពរបស់គាត់ គាត់ត្រូវការពេលវេលាតែពីរបីនាទីប៉ុណ្ណោះ ដើម្បីទន្ទេញចាំព័ត៌មានលម្អិតទាំងអស់នៅលើកាតឥណទាន (ទាំងលេខកាត កាលបរិច្ឆេទផុតកំណត់ CVV និងឈ្មោះ) ដែលបានប្រគល់ឱ្យគាត់ពេលកំពុងគិតលុយ។ បន្ទាប់ពីលោក Yusuke ត្រូវបានចាប់ខ្លួន ប៉ូលីសបានរកឃើញសៀវភៅកត់ត្រាតូចមួយ ដែលមានឈ្មោះរាប់រយ និងព័ត៌មានលម្អិតអំពីកាតរបស់ជនរងគ្រោះទាំងនោះ។ យ៉ាងណាក៏ដោយប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតអំពីទំហំនៃប្រតិបត្តិការរបស់គាត់ និងមើលថា

    September 11, 2019
  • បច្ចេកវិទ្យា

    ការសិក្សាថ្មីមួយបានអះអាងថា កាឡាក់ស៊ីមីលគីវ៉េរបស់យើងអាចពោរពេញដោយមនុស្សភពផ្សេងប៉ុន្តែយើងមិនបានដឹងឡើយ ព្រោះថាពួកគេមិនបានចុះឈប់ចតនៅផែនដី សម្រាប់ដំណើរក្រៅភពក្នុងរយៈពេលរាប់លានឆ្នាំមកនេះ។ យោងតាមការសិក្សាដែលបានចុះផ្សាយកាលពីខែមុនក្នុងទិនានុប្បវត្តិតារាសាស្ត្រ (Astronomical Journal) បានឱ្យដឹងថា ជីវិតក្រៅភពអាចនឹងបានស្វែងយល់ពីកាឡាក់ស៊ី ហើយអាចសូម្បីតែប្រើចលនានៃប្រព័ន្ធរបស់នៃតារា ដើម្បីធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួលទៀតផង។ ការសិក្សានេះគឺជាការឆ្លើយតបចុងក្រោយទៅនឹងអ្វីដែលត្រូវបានគេស្គាល់ថាជា ហ្វារមីផារ៉ាដុក (Fermi paradox) ដែលបានឆ្ងល់ថា ហេតុអ្វីបានជាយើងមិនទាន់រកឃើញសញ្ញានៃជីវិតក្រៅភព។ «ហ្វារមីផារ៉ាដុក» ជាការឱ្យឈ្មោះតាមរូបវិទូជនជាតិអាមេរិកាំង-អ៊ីតាលីលោក Enrico Fermi ដែលបានចោទជាសំណួរនេះកាលពី ឆ្នាំ១៩៥០ ថា «តើអ្នកមិនធ្លាប់ឆ្ងល់ទេថា អ្នករាល់គ្នានៅទីណាខ្លះ?» ឬ «But where is everybody?» ដែលកាលនោះគាត់ធ្លាប់បានគិតថា អាចនឹងមានជីវិតក្រៅភពពិតមែន ប៉ុន្តែមិនមានភស្តុតាងគ្រប់គ្រាន់។

    September 11, 2019
  • អន្តរជាតិ

    អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងរបាយការណ៍មួយ សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទថា ឧប្បត្តិហេតុនៃទាសភាពសម័យថ្មី ទំនងជាកើនឡើងដោយសារតែលទ្ធផលនៃបញ្ហាធំៗមួយចំនួន ដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ។ អ្នករាយការណ៍ពិសេសស្តីពីទំរង់ទាសភាពសម័យបច្ចុប្បន្ន គឺអ្នកស្រី Urmila Bhoola មានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាជនជាង ៤០លាននាក់ ជាទាសករនៅជុំវិញពិភពលោក ហើយមួយភាគបួននៃពួកគេគឺជាកុមារ។ បញ្ហាគឺដោយសារការបំផ្លាញបរិស្ថាន ការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរប្រជាសាស្ត្រប្រជាជន ហើយចំនួននៃទាសភាពសម័យថ្មី ត្រូវបានគេរំពឹងថា នឹងកើនឡើងជាងនេះ។ អ្នកស្រី Bhoola បាននិយាយថា ជាង ៦០ភាគរយ នៃអ្នកធ្វើការដោយបង្ខំក្នុងវិស័យឯកជន គឺស្ត្រី និងក្មេងស្រី ដែលរងផលប៉ះពាល់យ៉ាងច្រើន។ ក្នុងចំណោមជនរងគ្រោះជាស្ត្រី ដែលជាប់ទាក់ទងនឹងពលកម្មដោយបង្ខំ មាន ៩៨ភាគរយ មានការរំលោភខាងផ្លូវភេទ។

    September 11, 2019
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបានឱ្យដឹងថា រៀងរាល់ ៤០វិនាទី មនុស្សម្នាក់បាត់បង់ជីវិតដោយសារការធ្វើអត្តឃាត ហើយមនុស្សជិត ៨០០,០០០នាក់ ទូទាំងពិភពលោកបានស្លាប់ ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ។ ការធ្វើអត្តឃាតនេះ គឺជាបុព្វហេតុឈានមុខគេ ទី២ នៃការស្លាប់ក្នុងចំណោមក្មេងអាយុពី ១៥-២៩ឆ្នាំ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះផងដែរប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ ទី៣២ ជាមួយការធ្វើអត្តឃាតប្រមាណ ១៤.៤ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ឬជិត ១០,០០០ នាក់បានស្លាប់ ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន។ ថៃបានជាប់លេខ១ ក្នុងប្រទេសនៅតំបន់អាស៊ាន ដែលមានការធ្វើអត្តឃាតច្រើនបំផុត ខណៈដែលសិង្ហបុរីជាប់លេខ២, ឡាវជាប់លេខ៣ និងកម្ពុជាជាប់លេខ៧។ ចំណែកឯប្រទេសប្រ៊ុយណេដែលស្ថិតនៅតំបន់អាស៊ានដូចគ្នា គឺមិនជាប់ឈរក្នុងបញ្ជី ដែលមានប្រទេសចូលរួមចំនួន

    September 11, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបណ្តេញទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន (John Bolton) ចេញពីតំណែង។ លោក ត្រាំ បានសរសេរសេចក្ដីបញ្ជាក់នៅលើ Twitter កាលពីថ្ងៃអង្គារថា លោកបានជូនដំណឹងដល់លោក ចន បូលតុន ថាសេតវិមានលែងត្រូវការគាត់ទៀតហើយ។ លោក ត្រាំ បានបន្ថែមថា លោកមិនយល់ស្របនឹងយោបល់ជាច្រើនរបស់លោកទីប្រឹក្សាឡើយ។ ហើយលោកទាមទារឱ្យទីប្រឹក្សាសន្តិសុខជាតិ សរសេរលិខិតសុំលាលែងពីតំណែងភ្លាម និងក៏សូមអរគុណដល់កិច្ចប្រឹងប្រែងរបស់លោក ចន បូលតុន កន្លងមក។ លោក ចន បូលតុន ត្រូវបានគេស្គាល់ថា ជាអ្នកអភិរក្សប្រកាន់ជំហរតឹងរឹង ហើយបានបង្ហាញពីការត្រៀមខ្លួនប្រើកម្លាំងប្រឆាំងនឹងបណ្តាប្រទេសនានាផ្ទុយពីសហរដ្ឋអាមេរិក។

    September 11, 2019
  • បច្ចេកវិទ្យា

    យោងតាម GSMarena បានឱ្យដឹងថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញ iPhone ថ្មីចំនួន ៣ម៉ូដែល នៅថ្ងៃនេះគឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ។ ហើយមុនពេលចេញលក់ជាផ្លូវការ តម្លៃរបស់វាទាំង ៣ ក៏បានបែកធ្លាយចេញមកបណ្ដើរៗហើយដែរ ដោយ iPhone 11 នឹងមានតម្លៃចាប់ពី ៧៤៩ដុល្លារ, iPhone 11 Pro ចាប់ពី

    September 10, 2019
  • អន្តរជាតិ

    ប្តីប្រពន្ធមួយគូនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិកត្រូវបានប៉ូលីសតាមចាប់ខ្លួន និងចោទប្រកាន់ក្រោមបទឧក្រិដ្ឋ ដោយសារពួកគេទាំងពីរបានរកឃើញលុយចំនួន ១២០,០០០ដុល្លារ នៅក្នុងគណនីធនាគាររួម ប៉ុន្តែមិនបានរាយការណ៍ទៅអាជ្ញា​ធរឡើយ។ ប្តីប្រពន្ធមួយគូនេះបានដឹងយ៉ាងច្បាស់ដែរថា លុយទាំងនោះមិនមែនជាលុយរបស់ពួកគេ ប៉ុន្តែពួកគេនៅតែបន្ដទុកលុយនោះ។ ហើយមិនត្រឹមតែមិនបានរាយការណ៍នូវទឹកប្រាក់ដែលមិនមែនជារបស់ខ្លួននោះទេ ថែមទាំងយកលុយទាំងនោះទៅចាយវាយទិញទំនិញ, ទិញរថយន្ត និងទូទាត់ថ្លៃចំណាយផ្សេងៗរបស់ពួកគេទៀតផង។ រឿងរ៉ាវវាបានចាប់ផ្តើមនៅក្នុងខែឧសភា នៅពេលដែលធនាគារ BB&T holding របស់អាមេរិក បានច្រឡំដាក់ប្រាក់ចូលទៅក្នុងគណនីរួមមួយ ដែលជាកម្មសិទ្ធិរបស់ប្តីប្រពន្ធមួយគូឈ្មោះ Robert និង Tiffany Williams ទាំងដែលការពិតពួកគេចង់ផ្ទេរទៅឱ្យដៃគូ គឺក្រុមហ៊ុន Dimension Covington Investment LLC ។ លុះក្រោយមកបាន

    September 10, 2019