autoadmin
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារទី១០ ខែកញ្ញាថា ម៉ាស់បិទមុខចំនួនកន្លះលានត្រូវបានបញ្ជូនទៅសារ៉ាវ៉ាក់ ដែលរដ្ឋមានកម្រិតនៃការបំពុលបរិយាកាសកើនឡើងខ្ពស់ ដែលជាឥទ្ធិពលនៃភ្លើងឆេះព្រៃមកពីឥណ្ឌូនេស៊ីប្រទេសជិតខាង ខណៈសាលារៀនរាប់រយក៏ត្រូវបិទទ្វារមួយរយៈ។ កសិករឥណ្ឌូនេស៊ីច្រើនតែប្រើភ្លើង ដើម្បីឈូសឆាយដីសម្រាប់ដាំដូងប្រេង និងចម្ការដូងប្រេងនៅលើកោះស៊ូម៉ាត្រា ដែលវាអាចជាមូលហេតុបណ្ដាលឱ្យមានការឆេះព្រៃរាប់សប្ដាហ៍មកនេះ។ ចំពេលដែលវាស្ថិតក្នុងរដូវដែលមានភាពស្ងួតហួតហែង ធ្វើឱ្យភ្លើងឆេះមានរយៈពេលយូរ និងបានធ្វើឱ្យមានអព្ភពុល វាយប្រហារទៅប្រទេសជិតខាងដូចជា៖ ថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីបានបញ្ជូនបុគ្គលិកសន្តិសុខរាប់ពាន់នាក់ ដើម្បីពន្លត់អគ្គិភ័យព្រៃ បន្ទាប់ពីបានប្រកាសអាសន្ននៅក្នុងខេត្តចំនួន ៦ នៅលើកោះស៊ូម៉ាត្រា និងកោះ Borneo ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “NADMA បានទិញម៉ាស់មុខចំនួន ៥០០,០០០ ហើយបានបញ្ជូនពួកគេទៅសាខារបស់ទីភ្នាក់ងារនៅសារ៉ាវ៉ាក់” ។ ទីភ្នាក់ងារ និងក្រសួងអប់រំក៏កំពុងធ្វើការ

    September 10, 2019
  • អន្តរជាតិ

    ប្រធានក្រុមហ៊ុន Alibaba Group លោក Jack Ma នឹងលាឈប់ពីក្រុមហ៊ុន នៅថ្ងៃទី១០ ខែកញ្ញា នេះហើយ ដោយបន្សល់ទុកនូវនូវភារកិច្ចដ៏លំបាកឱ្យអ្នកស្នងតំណែងរបស់លោក ក្នុងការដឹកនាំក្រុមហ៊ុនដែលមានតម្លៃ ៤៦០ពាន់លានដុល្លារអាមេរិក ចំពេលដែលទីផ្សារជំនួញអេឡិចត្រូនិក (e-commerce) តាមប្រព័ន្ធអ៊ីនធឺណេតរបស់ខ្លួនបានបន្ដធ្លាក់ចុះយ៉ាងខ្លាំង។ លោក Jack Ma សព្វថ្ងៃមានអាយុ ៥៥ឆ្នាំ នឹងត្រូវរៀបចំពិធីជប់លៀងលាគ្នានៅឯពហុកីឡាដ្ឋានកីឡាអូឡាំពិកហាំងចូវ ដែលមានសមត្ថភាពអាចផ្ទុកអ្នកចូលរួម ៨០,០០០នាក់ អមដោយការប្រគុំតន្ត្រី និងការសម្តែងល្បីៗ។ អ្នកចូលរួមនឹងសង្ឃឹមថា អាចទទួលបានការយល់ដឹងអំពីរបៀបដែលក្រុមហ៊ុន Alibaba នឹងត្រូវដំណើរការក្រោមការគ្រប់គ្រងរបស់ Daniel Zhang ដែលជាអ្នកស្នងតំណែងបន្ដពីគាត់។ លោក

    September 10, 2019
  • រថយន្ត

    ថ្មីៗកន្លងទៅនេះក្រុមហ៊ុន Bugatti ទើបតែបានបំបែកកំណត់ត្រថ្មី ជាមួយនឹងម៉ូដែល Chiron គំរូ (prototype) របស់ខ្លួនក្នុងល្បឿនជាង 300 ម៉ាយ/ម៉ោង នៅឯផ្លូវសាកល្បង Ehra-Lessien របស់ប្រទេសអាល្លឺម៉ង់។ វាគឺជាកំពូល Hypercar ដំបូងបង្អស់ ដែលអាចឈានដល់ល្បឿនអតិបរមា 304.77 ម៉ាយ/ម៉ោង (490.47 គីឡូម៉ែត្រ/ម៉ោង) ដោយសារការកែលម្អផ្នែកមេកានិច និងរូបវ័ន្តមួយចំនួននៃរថយន្ត។ សម្រាប់ព័ត៌មានត្រួសៗវាត្រូវបានគេឱ្យដឹងថា ត្រូវបានបំពាក់ដោយម៉ាស៊ីន W16 (quad-turbo) ទំហំចំណុះ 8.០លីត្រ ដែលអាចផលិតកម្លាំងហ្វ្រាំងសេះ (BHP) បានរហូតដល់ 1,578 ។

    September 10, 2019
  • បច្ចេកវិទ្យា

    អគ្គព្រះរាជអាជ្ញារដ្ឋ Texas លោក Ken Paxton បានប្រកាសកាលពីថ្ងៃច័ន្ទថា មេធាវីទូទៅចំនួន ៥០នាក់ បានចូលរួមក្នុងការស៊ើបអង្កេតមួយលើ Google ជុំវិញការរំលោភបំពានប្រឆាំងនឹងសេចក្តីទុកចិត្ត។ ព័ត៌មានបញ្ជាក់របាយការណ៍កាលពីសប្តាហ៍មុន អំពីការស៊ើបអង្កេតទ្វេភាគីលើការអនុវត្តរបស់ Google ។ ក្នុងសន្និសីទសារព័ត៌មាន ក្រុមមេធាវីបានសង្កត់ធ្ងន់លើឥទ្ធិពលរបស់ Google នៅក្នុងទីផ្សារផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់។ ក្នុងនោះផងដែរ អគ្គរដ្ឋអាជ្ញានៃរដ្ឋ Florida លោក Ashley Moody មានប្រសាសន៍ថា៖ “នៅពេលដែលលែងមានទីផ្សា ឬការប្រកួតប្រជែងសេរីទៀតនេះ នឹងធ្វើឱ្យតម្លៃកើនឡើង ទោះបីជាវាជារបស់ឥតគិតថ្លៃ និងធ្វើឱ្យអន្តរាយដល់អ្នកប្រើប្រាស់ក៏ដោយ” “តើមានអ្វីដែលឥតគិតថ្លៃទៀត បើយើងកាន់តែផ្តល់ព័ត៌មានឯកជនភាពរបស់យើងទៅកាន់ពួកគេ?

    September 10, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតជីវបច្ចេកវិទ្យាចិនមួយបានផលិតឆ្មាក្លូនដំបូងបង្អស់របស់ប្រទេសកាលពីខែមុន ដែលផ្តល់នូវដំណោះស្រាយសម្រាប់ម្ចាស់ឆ្មា ដែលឈឺចិត្តដោយសារការស្លាប់របស់សត្វចិញ្ចឹមជាទីស្រឡាញ់ពួកគេ។ ឆ្មាពូជ British Shorthair ដែលបានស្លាប់ និងត្រូវបានម្ចាស់យកទៅក្លូន (clone) មានឈ្មោះថា Dasuan (Garlic ជាភាសាអង់គ្លេស) ហើយបានកើតមកវិញនៅថ្ងៃទី២១ ខែកក្កដា រយៈពេល ៦៦ថ្ងៃ បន្ទាប់ពីការផ្ទេរអំប្រ៊ីយ៉ុងដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍ Sinogene ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ Dasuan ពេលមិនទាន់ស្លាប់ លោក Huang Yu ដែលជាម្ចាស់របស់ Dasuan បាននិយាយថា ឆ្មារបស់គាត់បានស្លាប់ដោយសារជំងឺ កាលពីខែមករា។ បើមិនព្រោះតែភាពធ្វេសប្រហែសរបស់គាត់ទេ Dasuan មានអាយុ ៣ឆ្នាំ

    September 10, 2019
  • អន្តរជាតិ

    អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២លើក នៅព្រឹកថ្ងៃអង្គារនេះ។ មន្ត្រីយោធានិយាយថា គ្រាប់ផ្លោងនេះត្រូវបានបាញ់ចេញពីខេត្ត Phyongan ភាគខាងត្បូង ហើយហោះទៅទិសខាងកើត។ វាជាលើកទី៨ ហើយចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ដែលប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល។ យោធាកូរ៉េខាងត្បូង និងយោធាអាមេរិកកំពុងប្រមូល និងវិភាគព័ត៌មាន។ នៅយប់ថ្ងៃច័ន្ទអនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់កូរ៉េខាងជើងលោក Choe Son Hui បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានការពិភាក្សាដ៏ទូលំទូលាយជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញា។ ការបាញ់បង្ហោះចុងក្រោយត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីបង្ហាញបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន និងដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិក៕ អត្ថបទ៖ លីដា

    September 10, 2019
  • អន្តរជាតិ

    ពន្ធលើភេសជ្ជៈដែលមានជាតិស្ករនឹងកើនឡើងទ្វេដងចាប់ពីថ្ងៃទី០១ ខែតុលា ដោយភេសជ្ជៈមានផ្ទុកជាតិស្ករពី ១០ ទៅ ១៤ក្រាម ត្រូវបង់ពន្ធ ១បាត ក្នុង ១០០មីលីលីត្រ ជំនួសឱ្យ ០.៥បាត ក្នុង ១០០មីលីលីត្រ។ ប៉ុន្តែពន្ធខ្ពស់នេះនឹងដាក់បន្ទុកលើអ្នកផលិត មិនប៉ះពាល់ដល់តម្លៃសម្រាប់អ្នកប្រើប្រាស់នោះទេ។ លោក Nattakorn Utensut អ្នកនាំពាក្យរងនៃនាយកដ្ឋាននិយាយថា អ្នកផលិតភេសជ្ជៈផ្អែមភាគច្រើនមិនបានកាត់បន្ថយបរិមាណស្ករនោះទេ ដោយសារខ្លាចបាត់បង់អតិថិជន។ ផ្ទុយទៅវិញក្រុមហ៊ុនជាច្រើនទើបតែចាប់ផ្តើមបង្កើតភេសជ្ជៈថ្មី ដែលមិនសូវផ្អែមដូចពីមុន។ ពន្ធថ្មីនឹងជួយបង្កើនចំណូលពន្ធទូទៅដល់ទៅ ៣.៥ពាន់លាន ទៅ ៤.៥ពាន់លានបាត ពីការប្រមូលពន្ធបច្ចុប្បន្ន ដែលមានពី ២ពាន់លានទៅ ៣ពាន់លានបាត ជារៀងរាល់ឆ្នាំ។ ពន្ធលើភេសជ្ជៈដែលមានជាតិស្ករក៏នឹងត្រូវកើនឡើងទ្វេដងរៀងរាល់ពីរឆ្នាំម្តងដែរ។

    September 10, 2019
  • អន្តរជាតិ

    ប៉ូលីសបាននិយាយនៅថ្ងៃច័ន្ទ ទី៩ ខែកញ្ញា នេះថា ព្យុះទីហ្វុងមួយដែលបោកបក់ខ្លាំងបំផុតនៅជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានវាយប្រហារភាគខាងកើតទីក្រុងតូក្យូ ដោយបានសម្លាប់មនុស្សម្នាក់។ ជើងហោះហើរជាង ១៦០ ត្រូវបានលុបចោល ហើយខ្សែរថភ្លើងជាច្រើនត្រូវបានបិទរាប់ម៉ោង ដែលធ្វើឱ្យមានការរំខានដល់អ្នកដំណើររាប់លាននាក់នៅតំបន់តូក្យូ ដែលមានប្រជាជនប្រមាណ ៣៦លាននាក់ ដោយអាជ្ញាធរបានព្រមានថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើអ្នកនៅខាងក្រៅ។ ព្យុះ Faxai មានល្បឿនខ្យល់រហូតដល់ ២០៧ គីឡូម៉ែត្រ/ម៉ោង និងធ្វើឱ្យមានការបាក់ដីនៅ Chiba ភាគខាងកើតនៃរដ្ឋធានី បន្ទាប់ពីធ្វើការវាយលុកកាត់ឆ្នេរសមុទ្រតូក្យូ។ ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា រូបភាពពីកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះបានបង្ហាញថា ជនរងគ្រោះដែលស្លាប់ត្រូវបានបោកខ្លួនទៅអគារមួយ ដោយសារខ្យល់មានកម្លាំងខ្លាំងពេកដែលធ្វើឱ្យជនរងគ្រោះស្លាប់តែម្ដង៕

    September 9, 2019
  • អន្តរជាតិ

    ឧបករណ៍សល់ពីសម័យបុរាណ ដែលមើលទៅដូចជាទូរស័ព្ទ iPhone ឬស្មាតហ្វូនសម័យបច្ចុប្បន្នដទៃទៀត ត្រូវបានរកឃើញដោយបុរាណវិទូមួយក្រុម ដែលពួកគេកំពុងសិក្សានៅទីតាំងពិសេសមួយឈ្មោះថា “Russian Atlantis” ។ ឧបករណ៍ដែលដូចជាទូរស័ព្ទនោះមានទំហំ ១៨សង់ទីម៉ែត្រ គុណនឹង ៩សង់ទីម៉ែត្រ និងត្រូវបានច្នៃចេញពីត្បូងពេជ្រ ដែលមានត្បូងពណ៌ចម្រុះពណ៌ និងកាក់ wuzhu ចិនជាគ្រឿងតុបតែង។ ក្រុមអ្នកវិទ្យាសាស្ត្របានហៅឧបករណ៍នេះបែបលេងសើចថាជា “iPhone” ប៉ុន្តែពួកគេនិយាយថា វាពិតជាឧបករណ៍អ្វីមួយ គ្រាន់តែថាវាបានខូចទៅតាមពេលវេលាទៅហើយ។ ប៉ុន្តែយ៉ាងណាវាអាចនិយាយបានថា iPhone បុរាណនេះ គឺជាការរកឃើញដ៏គួរឱ្យរំភើបមួយ ក្នុងចំណោមវត្ថុជាច្រើនដែលរកឃើញដោយអ្នកបុរាណវិទូនៅតំបន់ “Russian Atlantis” នេះ ។ ទីតាំងនេះត្រូវបានគេហៅថា “Russian

    September 9, 2019
  • Nissan Auto Tech

    ភីកអាប់ដូចជា Nissan NAVARA គឺជារថយន្ដដែលលក់ដាច់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារសមត្ថភាពទាំងនៅលើផ្លូវអំណោយផល និងផ្លូវពិបាករបស់វា។ ចន្ទាស់អ័ក្សកង់ក្រោយ (Rear Rigid Axle Multi Leaf Spring) ជាមួយបូមទប់ (Shock Absorber) និង​ប្រព័ន្ធ​បូម​មុខជា​ប្រភេទ Double Wishbone ជាមួយនឹងបូម​​រ៉ឺស័រ​ (Coil Over Shock Absorber) និងរបាទប់ (Stabiliser Bar) បូករួមតួខ្លួនមានតួស៊ុមពេញល្អ ត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីធន់នឹងការងា និងអាជីវកម្មប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ រថយន្តភីកអាប់នេះមានកម្ពស់ពីដី (ground clearance)

    September 9, 2019