- autoadmin
- បច្ចេកវិទ្យា
លេខទូរស័ព្ទ និងទិន្នន័យផ្ទាល់ខ្លួនជាង ៥០លានគណនី នៅវៀតណាមស្ថិតក្នុងចំណោម ៤១៩លានគណនី Facebook នៅទូទាំងពិភពលោក ត្រូវបានបែកធ្លាយនៅលើអ៊ីនធឺណិត។ TechCrunch បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គណនី Facebook ចំនួន ១៣៣ លានគណនី នៅសហរដ្ឋអាមេរិក និង ១៨ លានគណនី នៅចក្រភពអង់គ្លេស សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់។ លេខទូរស័ព្ទ និងព័ត៌មានផ្សេងទៀត រាប់បញ្ចូលទាំងលេខសម្គាល់ Facebook, ភេទ និងទីតាំងតាមប្រទេស សុទ្ធតែអាចរកបានតាមអ៊ិនធឺណែត ពីព្រោះម៉ាស៊ីនមេដែលមានកំណត់ត្រាទាំងនេះ មិនមានការការពារដោយលេខសម្ងាត់ទេ។ ជាលទ្ធផលនរណាក៏ដោយក៏អាចនឹងរកឃើញ ហើយចូលមើលប្រព័ន្ធទិន្នន័យ ដែលមិនបានការពារខ្ពស់ទាំងនោះដែរ។ នេះវាធ្វើឱ្យលេខទូរស័ព្ទរបស់មនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃការហៅទូរសព្ទឥតបានការ
September 6, 2019 - អន្តរជាតិ
តាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា ការផឹកកាហ្វេ ៦ពែង ឬច្រើនជាងនេះ ក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងថង់ទឹកប្រមាត់។ បើយោងតាមការសិក្សាដែលធ្វើឡើងដោយក្រុមស្រាវជ្រាវ មកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាកបានឱ្យដឹងថា ទទួលទានកាហ្វេបានកាត់បន្ថយឱកាសនៃការឈឺចាប់ ២៣% បើធៀបនឹងអ្នកដែលមិនផឹកកាហ្វេទាល់តែសោះ។ ក្នុងការសិក្សានេះអ្នកស្រាវជ្រាវបានវិភាគទិន្នន័យសុខភាព និងរបៀបរស់នៅ ក្នុងចំណោមមនុស្សពេញវ័យចំនួន ១០៤,៥០០នាក់ ដែលត្រូវបានតាមដានអស់រយៈពេល ១៣ឆ្នាំកន្លងមក។ នៅក្នុងការសិក្សាអ្នកស្រាវជ្រាវបានប្រៀបធៀបរវាងអ្នកចូលរួមដែលផឹក និងមិនផឹកកាហ្វេ ថាតើពួកគេធ្លាប់ទទួលរងពីជំងឺគ្រួសក្នុងប្រមាត់ (GSD) ដែរ ឬទេ? ជាលទ្ធផលពួកគេរកឃើញថា ការផឹកតែមួយពែង/ថ្ងៃ អាចបន្ថយហានិភ័យនៃ GSD បាន ៣% ប៉ុន្តែអ្នកផឹកច្រើនពែងក្នុងមួយថ្ងៃ
September 6, 2019 - បច្ចេកវិទ្យា
ទីបំផុតក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញ Galaxy Fold ដែលខ្លួនបានរចនាសារជាថ្មីឡើងវិញ។ បន្ទាប់ពីការចាប់ផ្តើមដំបូងនៅដើមឆ្នាំនេះមិនទទួលបានជោគជ័យ ដោយសារមានបញ្ហាចោទជាច្រើន វាបានបង្ខំស្មាតហ្វូនបត់បានមួយនេះត្រូវពន្យាពេលដាក់បម្រើជាផ្លូវការ។ Galaxy Fold ធ្លាប់បានត្រលប់ទៅបន្ទប់វិស្វកម្មវិញ ដើម្បីរកវិធីធ្វើឱ្យស្មាតហ្វូននេះអាចប្រើប្រាស់រឹងមាំជាងមុន។ ក្រុមហ៊ុន Samsung មើលទៅបានដោះស្រាយបញ្ហារបស់ខ្លួនរួចហើយ ដោយខ្លួនបានប្រកាសកាលពីខែកក្កដាថា ស្មាតហ្វូនបត់បាននេះនឹងមានវត្តមាននៅក្នុងខែកញ្ញានេះ។ ជាក់ស្ដែង Samsung Galaxy Fold បានបង្ហាញខ្លួនហើយ នៅក្នុងព្រឹត្តិការណ៍ IFA 2019 ដើមខែកញ្ញា ទី០៦ ឆ្នាំ២០១៩ នេះ។ វាមុខការគ្រោងទុកដំបូងរបស់ក្រុមហ៊ុនទៅទៀត ព្រោះដើមឡើយ Samsung
September 6, 2019 - អន្តរជាតិ
យោងតាមអាកាសចរណ៍ជាតិវៀតណាមបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមគឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេស ដែលទទួលបានអាជ្ញាប័ណ្ណហោះហើរដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក។ ការយល់ព្រមនេះគឺជាកិច្ចប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ដែលក្រុមហ៊ុនដឹកអ្នកដំណើរតាមអាកាសរបស់វៀតណាមមួយនេះ ចង់ទាញយកទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសក្នុងចំណោមប្រជាជនវណ្ណៈកណ្តាល ដែលកំពុងរីកចម្រើនរបស់ប្រទេសវៀតណាម។ ការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក និងក្នុងតំបន់បានរីកដុះដាលក្នុងចំណោមអ្នកទេសចរវៀតណាម ហើយក្រុមហ៊ុនអាកាសចរណ៍នានាសង្ឃឹមថា ទីផ្សារនឹងពង្រីកដល់ការធ្វើដំណើរទៅអាមេរិកផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានទទួលការអនុញ្ញាតឱ្យហោះហើរពីទីក្រុងហាណូយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងទីក្រុងហូជីមិញ ទៅកាន់ទីក្រុងឡូសអាន់ជឺឡេស, សាន់ហ្វ្រាន់ស៊ីស្កូ, ញូវយ៉ក, ស៊ីថល និងដាឡាស។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏នឹងអាចភ្ជាប់ទៅកាន់ទីក្រុង Vancouver, Montreal និង Toronto ក្នុងប្រទេសកាណាដាផងដែរ៕ អត្ថបទ៖ លីដា
September 6, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Google នឹងត្រូវចំណាយ ១៧០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ដែលថា ខ្លួនបានប្រមូលទិន្នន័យខុសច្បាប់អំពីក្មេងអាយុក្រោម ១៣ឆ្នាំ ដែលបានមើលវីដេអូតុក្កតា និងកម្មវិធីទូរទស្សន៍នៅលើ YouTube ។ នៅក្នុងពាក្យបណ្តឹងដ៏ធំមួយ ដោយនិយ័តកររដ្ឋ និងសហព័ន្ធបានចោទប្រកាន់ថា ក្រុមហ៊ុន Google បានដឹងថា Channel មួយចំនួននៅលើ YouTube មានប្រជាប្រិយភាពក្នុងចំណោមអ្នកទស្សនាវ័យក្មេង និងតាមដានទម្លាប់នៃការមើលរបស់កុមារ ក្នុងគោលបំណងបម្រើដល់គោលដៅផ្សាយពាណិជ្ជកម្ម ហើយទីបំផុតបានទទួលចំណូលជិត ៥០លានដុល្លារ ពី Channel មួយផ្នែកតូច ដែលបានរំលោភច្បាប់ឯកជនភាពរបស់កុមារ។ ការទូទាត់សំណងដែលបង្កើតឡើងដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ និងអគ្គមេធាវីនៃទីក្រុង New York បានច្រានចោលពាក្យបណ្តឹងជាច្រើនឆ្នាំ
September 5, 2019 - អន្តរជាតិ
ថ្មីៗនេះ KFC នៅចិនទើបតែបានបញ្ចេញនូវមុខអាហាររសជាតិថ្មី នោះគឺដុំសាច់មាន់ (Chicken Nuggets) ដែលមានស្នូលទុរេនយ៉ាងគួរឱ្យចាប់អារម្មណ៍បំផុត ហើយនេះអាចនិយាយបានថា ជាយុទ្ធសាស្ត្រឈ្នះៗ ខណៈដែលយើងទាំងអស់ដឹងហើយថា ប្រជាជនចិនចូលចិត្តញ៉ាំ «ស្ដេចផ្លែឈើ» នេះខ្លាំងណាស់។ ក្រុមហ៊ុន KFC បានយកចិត្ដទុកដាក់ចំពោះតម្រូវការ និងបានបញ្ចេញវាលក់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែកញ្ញា ជាមួយនឹងតម្លៃឈុត ៤ដុំ ស្មើនឹង ១១.៥យ័ន ឬ ២.២ដុល្លារអាមេរិក។ ខណៈដែលយើងទាំងអស់គ្នាមិនមែនរស់នៅក្នុងប្រទេសចិន មានអ្នកលេងបណ្ដាញ Weibo របស់ចិនម្នាក់ ដែលបានភ្លក់ដុំសាច់មាន់នោះបានឱ្យដឹងថា រសជាតិរបស់វាគឺគ្រាន់បើ ហើយវាមិនឆួលខ្លាំងនោះទេ និងថែមទាំងមានស្នូលច្រើនគួរសមទៀតផង។ សម្រាប់អ្នកដែលចូលចិត្តទុរេនច្បាស់ណាស់ថាចង់សាកនូវរសជាតិថ្មីនេះ!
September 5, 2019 - អន្តរជាតិ
រហូតមកទល់ពេលនេះព្យុះត្រូពិក Podul នៅផ្នែកខាងលើនៃប្រទេសថៃ និងខ្យល់មូសុងនៅភាគខាងត្បូង បានបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ៣១ ដែលបណ្តាលឱ្យមានមនុស្ស ១៦នាក់បានស្លាប់ និង ១០២,០៧៤គ្រួសារ រងផលប៉ះពាល់នៅចន្លោះថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃព្រហស្បតិ៍ ថ្ងៃទី៥ ខែកញ្ញា នេះ។ ខេត្តចំនួន ១០ នៅតែមានទឹកជំនន់ដដែល គឺខេត្ត Phetchabun, Sukhothai, Phitsanulok. Phichit, Amnat Charoen, Yasothon, Khon Kaen, Ubon Ratchathani, Roi Et និង
September 5, 2019 - អន្តរជាតិ
ឧបទ្ទវហេតុយ៉ាងរន្ធត់មួយបានកើតឡើង ដោយរថភ្លើងដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញបានបុកគ្នាមួយទំហឹង នៅលើផ្លូវដែកឆ្លងកាត់នៅយូកូហាម៉ា ជិតទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ទៀតរងរបួស។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង ៤០នាទីថ្ងៃត្រង់ នៅឯផ្លូវបំបែកក្បែរស្ថានីយ៍ Kanagawa Shinmachi នៅលើផ្លូវដែក Keikyu Line ។ ប៉ូលីស និងមន្រ្តីផ្នែកសង្គ្រោះបាននិយាយថា អ្នកដែលស្លាប់គឺជាបុរសដែលបើកឡានដឹកទំនិញ។ ពួកគេនិយាយថាមនុស្ស ៣០នាក់ផ្សេងទៀត រួមទាំងអ្នកបើកបររថភ្លើងបានរងរបួស។ របាយការណ៍បាននិយាយថា អ្នកដំណើរទាំងអស់លើរថភ្លើងមានប្រហែល ៥០០នាក់ នៅពេលនៃការប៉ះទង្គិចនេះ ប៉ុន្តែអ្នករាល់គ្នាបានចាកចេញពីរថភ្លើងហើយពេលនេះ។ ប៉ូលីសបាននិយាយថាទំហំនៃការខូចខាត និងមូលហេតុនៃការបុកគ្នា កំពុងស្ថិតក្រោមការស៊ើបអង្កេត៕ អត្ថបទ៖ លីដា
September 5, 2019 - អន្តរជាតិ
វីដេអូ និងរូបភាពប៉ុន្មានសន្លឹកយ៉ាងគួរឱ្យតក់ស្លុត បានបង្ហាញអំពីសត្វដំរីនៅប្រទេសថៃ ដែលត្រូវបានគេបង្ខំឱ្យដឹកអ្នកទស្សនានៅលើប្រមោយរបស់ពួកវា ខណៈដែលហ្មដំរីនៅក្បែរនោះ ដៃមានកាន់ «កង្វេរ» ជានិច្ច ដើម្បីគ្រប់គ្រងបញ្ជាលើពួកដំរី។ រូបភាពទាំងនេះត្រូវបានគេថតកាលពីដើមខែនេះផ្ទាល់ ក្នុងកំឡុងពេលនៃការសម្តែងប្រចាំថ្ងៃយ៉ាងឃោរឃៅ ដើម្បីបម្រើភ្នែកហ្វូងមនុស្សនៅតំបន់ភាគឦសាននៃខេត្តសុរិន្ទ ក្នុងប្រទេសថៃ។ ការសម្ដែងនេះដែរត្រូវបានគេរាយការណ៍ថា មានធ្វើជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១០ព្រឹក ដល់ ២រសៀល ហើយវាមានទីតាំងនៅដាច់ស្រយាលពេក ទើបពួកគេអាចគេចផុតពីការរិះគន់រហូតដល់ពេលនេះ។ នៅក្នុងវីដេអូក៏បានបង្ហាញថា សត្វដំរីទាំងនោះត្រូវបានគេដាក់ឱ្យសម្ដែងការបង្វិលកង ក៏ដូចជាការរាំ និងអង្គុយជាដើម ប៉ុន្តែអ្វីដែលឃោរឃៅនោះគឺ សត្វដំរីត្រូវបានគេប្រើជាជំនិះ ដោយអ្នកចូលរួមទស្សនាបានអង្គុយលើប្រមោយពួកវាតែម្ដង។ យ៉ាងណាមិញក្រុមសិទ្ធិសត្វ PETA បានរិះគន់យ៉ាងខ្លាំងជាមួយនឹងទង្វើបែបនេះ ដោយពួកគេបាននិយថា ដំរីមិនមែនសម្រាប់ការកម្សាន្តនោះទេ។ ក្រុមសិទ្ធិសត្វបន្ដថា ដំរីទាំងនោះព្រមសម្ដែងគឺដោយសារកង្វេរដែលហ្មដំរីកាន់នឹងដៃ
September 5, 2019 - អន្តរជាតិ
ជនបរទេសដែលមកទទួលការព្យាបាល ឬសេវាកម្មវេជ្ជសាស្រ្តនៅឯមន្ទីរពេទ្យរដ្ឋក្នុងប្រទេសថៃ នឹងត្រូវបានកំណត់ឱ្យចំណាយច្រើនជាងអ្នកនៅក្នុងស្រុក ឬអ្នករស់នៅប្រទេសជិតខាង សម្រាប់សេវាកម្មដូចគ្នា។ ការកំណត់តម្លៃពហុជួរថ្មីកំណត់គោលការណ៍ណែនាំសម្រាប់សេវាកម្ម ដោយនាយកដ្ឋានសុខភាពសាធារណៈថៃ។ គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាល ត្រូវបានប្រកាសនៅក្នុងព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាល (Government Gazette) នៅចុងខែសីហា និងរួមបញ្ចូលរចនាសម្ព័ន្ធកំណត់តម្លៃថ្មី។ ការកំណត់តម្លៃថ្មីចូលជាធរមានចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដោយបានបែងចែកជា ៣ក្រុម ដូចជា៖ ១. ជនបរទេសមកពីប្រទេសជិតខាង (ឡាវមីយ៉ាន់ម៉ា កម្ពុជា វៀតណាម) ២. ជនបរទេសដែលកំពុងធ្វើការ ឬសិក្សានៅប្រទេសថៃ (Non B, ED, M) ៣. អ្នកចូលនិវត្តន៍ និងទេសចរបរទេស (Non
September 5, 2019









