- autoadmin
- អន្តរជាតិ
មន្រ្តីសុខាភិបាលបាននិយាយនៅថ្ងៃសុក្រថា ជំងឺសួតដែលទាក់ទងទៅនឹងការជក់បារីអេឡិចត្រូនិកបានសម្លាប់មនុស្សចំនួន ៤នាក់ ហើយអាចជាមូលហេតុដែលធ្វើឱ្យសុខភាពជនរងគ្រោះចំនួន ៤៥០នាក់ នៅទូទាំងរដ្ឋចំនួន ៣៣ របស់សហរដ្ឋអាមេរិក កាន់តែចុះទ្រុឌទ្រោម។ រហូតមកដល់ពេលនេះមានករណីចំនួន ២១៥ ត្រូវបានបញ្ជាក់ ហើយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) នៅតែពង្រីកការស៊ើបអង្កេតរបស់ពួកគេយ៉ាងខ្លាំងក្លាបំផុត។ ក្នុងចំណោមជនរងគ្រោះមានម្នាក់អាយុទើបតែ ១៨ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែពេលធ្វើការស្គេនរួចឃើញថា គាត់មានសួតដូចមនុស្សអាយុ ៧០ឆ្នាំ ហើយគាត់បានជក់បារីអេឡិចត្រូនិកនេះ ២ឆ្នាំមកហើយ។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យហាវ៉ាដបានហៅជំងឺនេះថា “ជំងឺរាតត្បាតកើតឡើងយ៉ាងគួរឱ្យព្រួយបារម្ភ” ដែលត្រូវបានចេញផ្សាយនៅក្នុង New England Journal of Medicine ចេញផ្សាយកាលពីថ្ងៃសុក្រនេះ។ ជំងឺសួតធ្ងន់ធ្ងរភាគច្រើន
September 9, 2019 - អន្តរជាតិ
សាច់មាន់គឺជាសាច់ពេញនិយមបំផុត ហើយវាត្រូវបានគេចាត់ទុកថា ជាជម្រើសសាច់មួយដែលមានសុខភាពល្អ សម្រាប់អ្នកដែលកំពុងមានរបបអាហារ (Diet) ។ ទោះយ៉ាងណាការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បង្ហាញថា ការបរិភោគសាច់មាន់អាចបង្កើនហានិភ័យនៃជំងឺមហារីក។ ការសិក្សានេះមានការចូលរួមពីជនជាតិអង់គ្លេសវ័យកណ្តាលចំនួន ៤៧៥,០០០នាក់ ដែលត្រូវបានតាមដានអស់រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ រកមើលជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស។ ក្រុមអ្នកស្រាវជ្រាវបានវិភាគលើរបបអាហាររបស់មនុស្ស ៤៧៥,០០០នាក់ ហើយក៏បានតាមដានជំងឺ និងជំងឺដែលពួកគេកំពុងមានជាប់ខ្លួន។ ក្នុងចំណោមអ្នកទាំងនោះ មាន ២៣,០០០នាក់ ក្នុងចំណោមពួកគេបានវិវត្តទៅជាជំងឺមហារីក។ ការរកឃើញនេះក៏ស្របជាមួយការចុះផ្សាយក្នុងទិនានុប្បវត្តិរោគរាតត្បាត និងសុខភាពសហគមន៍បាននិយាយថា៖ “ការទទួលទានបក្សីមានទំនាក់ទំនងជាវិជ្ជមាននឹងហានិភ័យនៃជំងឺមហារីកស្បែក មហារីកក្រពេញប្រូស្តាត និងមហារីកកូនកណ្តុរ”។ ប៉ុន្តែយ៉ាងណាកក៏ដោយការសិក្សានេះមិនបានស៊ើបអង្កេតមូលហេតុ ដែលនាំឱ្យមនុស្សវិវត្តទៅជាជំងឺមហារីកដោយសារការបរិភោគបក្សីនោះទេ ព្រោះវាជា
September 9, 2019 - អន្តរជាតិ
ក្រុមបាតុករបានដើរក្បួនជាថ្មីម្ដងទៀតកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានការគាំទ្រពីសហរដ្ឋអាមេរិក ខណៈដែលអ្នកផ្សេងទៀតបានបំផ្លាញស្ថានីយរថភ្លើងក្រោមដី។ បន្ទាប់ពីការហែក្បួនក្រុមបាតុករវ័យក្មេងៗស្លៀកពាក់ខ្មៅ និងបិទម៉ាស់មុខ បានដុចភ្លើងនៅច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី វាយបំបែកកញ្ចក់ និងបំផ្លាញម៉ាស៊ីនលក់សំបុត្រ ដែលបង្ខំឱ្យស្ថានីយមួយចំនួនត្រូវបិទទ្វារ។ ពួកគេក៏បានចាប់ផ្តើមដុតភ្លើងនៅតាមដងផ្លូវផងដែរ ដែលជំរុញឱ្យប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ។ ចំពេលមានភាពច្របូកច្របល់ អ្នកទិញឥវ៉ាន់ត្រូវបានគេឃើញរត់ចេញពីស្ថានីយ៍ និងតំបន់ៅជិតនោះ។ គួររំលឹកដែរថា កាលពីថ្ងៃពុធសប្តាហ៍មុន នាយកប្រតិបត្តិហុងកុងអ្នកស្រី Carrie Lam បានលុបចេញវិញនូវច្បាប់ធ្វើបត្យាប័ន ដែលជាមូលហេតុនៃការតវ៉ារយៈពេល ៣ខែមកនេះ។ ប៉ុន្តែទោះជាយ៉ាងណាមានមនុស្សជាច្រើននៅតែបន្តការតវ៉ារបស់ពួកគេ ដោយទាមទារឱ្យអ្នកស្រីបំពេញតាមសំណើដែលនៅសេសសល់របស់ពួកគេ រួមទាំងការបង្កើតក្រុមឯករាជ្យមួយ ដើម្បីពិនិត្យមើលថាតើការឆ្លើយតបរបស់ប៉ូលីសចំពោះសកម្មភាពរបស់ក្រុមបាតុករមានភាពសមស្របដែរ ឬទេ បូករួមទាំងការឱ្យអ្នកស្រីលាលែងពីដំណែងផងដែរ៕ អត្ថបទទ៖ លីដា
September 9, 2019 - អន្តរជាតិ
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដកស្រង់ចេញពីអ្នកមាន ដែលអាចជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា៖ ១. ស្វែងរកគំនិតវិនិយោគនៅក្នុងជីវិតប្រចាំថ្ងៃ៖ អ្នកគ្រប់គ្រង់នៃមូលនិធិ Fidelity Magellan បាននិយាយថា ប្រពន្ធរបស់គាត់មានការរំភើបចំពោះការពិត ដែលថាក្រុមហ៊ុន Hanes បានលក់ស្រោមបាម៉ាក L’eggs របស់ខ្លួននៅក្នុងហាងលក់គ្រឿងទេស បន្ទាប់មកគាត់ក៏គិតថា ក្រុមហ៊ុននេះកំពុងធ្វើអ្វីមួយហើយ។ ដូច្នេះគាត់បានទិញភាគហ៊ុនរបស់ Hanes ទុក ហើយក្រោយមកវាបានកើនឡើង ៦ដង។ ២. ទទួលយកហានិភ័យ ដើម្បីទទួលបានជោគជ័យ៖ សហគ្រិនលោក Peter Shankman បាននិយាយថា គាត់បានធ្វើការនៅ AOL ក្នុងទស្សវត្ស ឆ្នាំ១៩៩០ នៅពេលដែលក្រុមហ៊ុនអនុញ្ញាតឱ្យមានបុគ្គលិកតែ ៣០០នាក់
September 9, 2019 - អន្តរជាតិ
រាជធានីរបស់ប្រទេសថៃគឺជាទិសដៅទេសចរណ៍ដ៏ល្បី និងពេញនិយមរបស់ពិភពលោក ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងថា ឈ្មោះពេញរបស់ទីក្រុងបាងកកមានឈ្មោះថាអ្វីនោះទេ។ ឈ្មោះពេញរបស់រាជធានីនេះគឺ «ក្រុងទេពមហានគរ អមររតនកោសិន្ទ្រ៍ មហិន្ទ្រាយុធ្យា មហាតិលកភព នពរតនរាជធានីបូរីរម្យ៍ ឧត្តមរាជនិវេសន៍មហាស្ថាន អមរពិមានអវតារស្ថិត សក្កទត្តិយវិស្ណុកម្មប្រសិទ្ធិ» ហើយសម្រាប់អ្នកស្រុករបស់ពួកគេច្រើនតែហៅថា «ក្រុងថេប» នេះឯង។ បើយោងតាមសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេស រាជធានីនេះគឺមានឈ្មោះវែងជាងគេបំផុតក្នុងពិភពលោកនេះ។ ប្រទេសផ្សេងទៀតក៏មានទីក្រុងដែលមានឈ្មោះគួរឱ្យចាប់អារម្មណ៍ផងដែរដូចជា នៅសហរដ្ឋអាមេរិកមានទីក្រុង Winchester-on-the-Severn ក្នុងរដ្ឋ Maryland និងទីក្រុង Washington-on-the-Brazos នៅរដ្ឋ Texas គឺជាឈ្មោះដែលវែងជាងគេបំផុត ដោយមាន ២១តួអក្សរ រៀងៗខ្លួន។ ខណៈដែល «LA» ជាឈ្មោះដែលគេហៅបែបខ្លីៗ
September 7, 2019 - អន្តរជាតិ
ប្រជាជនដែលរស់នៅក្នុងខេត្តសុងក្លា និងខេត្តសាទុន ភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានព្រមានឱ្យមានការការពារសុខភាពរបស់ពួកគេដោយការពាក់ម៉ាស់ ខណៈដែលខេត្តទាំងពីរពោរពេញទៅដោយផ្សែងចេញពីភ្លើងឆេះព្រៃនៅលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី។ ការិយាល័យបរិស្ថានប្រចាំតំបន់ ទី១៦ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ភាគល្អិតធូលីដែលមានទំហំតូចជាង ២.៥មីលីម៉ែត្រ ត្រូវបានគេវាស់នៅក្នុងរង្វាស់ ៥៥មីក្រូន/ម៉ែត្រគូប កំឡុងពេល ២៤ម៉ោង កន្លងមកនៅស្រុកហាតយ៉ៃ នៃខេត្តសុងក្លា។ នេះអាចបណ្តាលឱ្យមានបញ្ហាសុខភាពដូចជាក្អក ពិបាកដកដង្ហើម និងរលាកភ្នែក។ ការិយាល័យបាននិយាយថា បញ្ហាផ្សែងកាន់តែអាក្រក់នៅហាតយ៉ៃ ពីព្រោះទីប្រជុំជននេះមានទីតាំងស្ថិតនៅក្នុងអាងដែលកំណត់ចរាចរខ្យល់។ ទន្ទឹមនឹងនេះមជ្ឈមណ្ឌលឧតុនិយមនៅភាគខាងត្បូងបានរាយការណ៍ពីចំណុចថ្មីៗបន្ថែមទៀតនៅលើកោះស៊ូម៉ាត្រាកាលពីប៉ុន្មានថ្ងៃមុន ដែលកាន់តែធ្វើឱ្យមានបញ្ហាអ័ព្ទកាន់តែអាក្រក់ទៅៗ៕ អត្ថបទ៖ លីដា
September 7, 2019 - បច្ចេកវិទ្យា
ឥណ្ឌាបានបាត់បង់ការទំនាក់ទំនងជាមួយនឹងយានចុះចតភពព្រះចន្ទ Vikram របស់ខ្លួនកាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា ប៉ុន្មានម៉ោងមុននេះ ក្នុងអំឡុងការប៉ុនប៉ងដ៏ក្លាហានមួយ ដើម្បីបង្កើតប្រវត្តិសាស្ត្រជាប្រទេសទីមួយ ដែលបានចុះចតនៅជិតប៉ូលខាងត្បូង។ ការចុះចតនេះផងដែរ នឹងធ្វើឱ្យសុបិនឥណ្ឌាក្លាយជាប្រទេស ទី៤ ប្រែជាការពិត ប្រសិនបើការចុះចតយានអវកាសនៅលើភពព្រះច័ន្ទរបស់ពួកគេទទួលបានជោគជ័យ។ មុនពេល Vikram ចុះចតក៏មានជាការផ្សាយផ្ទាល់ (live stream) ដំណើររបស់វា ដើម្បីឱ្យមនុស្សនៅលើផែនដីអាចបានចូលរួមមើលការចុះចតនេះផងដែរ។ នៅខាងក្នុងមជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្មសម្រាប់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ដែលជាអ្នករចនាយានអវកាស Chandrayaan-2 (យានបង្ហោះដែលនាំយក Vikram ទៅគន្លងគោចរ) ក៏មានការត្រៀមខ្លួនផ្ទៀងមើលការចុះចត ពីក្រុមអ្នកវិទ្យាសាស្ត្រដែលស្រមៃចង់ឱ្យក្ដីសុបិនរបស់ឥណ្ឌាបានជោគជ័យ។ ប៉ុន្តែគួរឱ្យសោកស្ដាយបំផុតវាបានបាត់ការទាក់ទង ខណៈដែលយានត្រៀមចុះចតទៅហើយ។ នាយករដ្ឋមន្រ្តី Narendra
September 7, 2019 - អន្តរជាតិ
ការតវ៉ានៅតែបន្តនៅក្នុងទីក្រុងហុងកុង ទោះបីជារដ្ឋាភិបាលដែនដីនេះបានដកចេញនូវច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាសក៏ដោយ។ នាយកប្រតិបត្តិហុងកុងអ្នកស្រី Carrie Lam បានប្រកាសនៅថ្ងៃពុធនេះថា អ្នកស្រីនឹងលុបចោលទាំងស្រុងនូវសេចក្ដីព្រាងច្បាប់ជាផ្លូវការ ដែលវាជាដើមហេតុបង្កឱ្យមានការតវ៉ារយៈពេលប្រហែល ៣ខែ កន្លងមកនេះ។ ការដកសេចក្ដីព្រាងនេះគឺជាការទាមទារមួយក្នុងចំណោមការទាមទារចំនួន ៥ របស់អ្នកតវ៉ា ហើយក្រុមបាតុករកំពុងទទូចដល់រដ្ឋាភិបាលហុងកុងឱ្យទទួលយកការទាមទារ ៤ ផ្សេងទៀត។ ពួកគេចង់រាប់បញ្ចូលការបោះឆ្នោតប្រជាធិបតេយ្យ ដើម្បីជ្រើសរើសអ្នកដឹកនាំទឹកដីថ្មីដោយផ្ទាល់ និងគណៈកម្មាធិការមួយសម្រាប់ការស៊ើបអង្កេតឯករាជ្យលើការចោទប្រកាន់ពីភាពសាហាវឃោរឃៅរបស់ប៉ូលីសប្រឆាំងនឹងក្រុមបាតុករ។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅយប់ថ្ងៃសុក្រនៅឧបទ្វីប Kowloon ខណៈប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅក្បែរប៉ុស្តិ៍ប៉ូលីស កាន់កាប់ផ្លូវ និងបានបង្កជាអគ្គិភ័យ។ ទន្ទឹមនឹងនេះដែរបាតុកម្មតវ៉ាមួយត្រូវបានធ្វើឡើងនៅចំកណ្តាលហុងកុង ដោយមានមនុស្ស ២៣,០០០នាក់ បានចូលរួម។ ហើយអាជ្ញាធរអាកាសយានដ្ឋានក៏កំពុងទទូចដល់ក្រុមបាតុករ កុំឱ្យរំខានដល់អ្នកដំណើរក្នុងព្រលានដូចលើកមុនទៀត៕ អត្ថបទ៖ លីដា
September 7, 2019 - រថយន្ត
យោងតាមរបាយការណ៍ថ្មីមួយពី Automotive News Canada បានឱ្យដឹងថារថយន្ត Ford F-150 អគ្គីសនីអាចនឹងបង្ហាញខ្លួននៅ ឆ្នាំ២០២១ ។ ក្រុមហ៊ុន Ford ក៏បានបញ្ជាក់ជាផ្លូវការនូវផែនការ ដើម្បីផលិតរថយន្តអគ្គិសនី F-150 នេះនៅឯពិព័រណ៍រថយន្តក្រុង Detroit ឆ្នាំ២០១៩ ផងដែរ បន្ថែមលើប្រភេទកូនកាត់ (hybrid) ដែលកំពុងលក់ដាច់ខ្លាំងនៅលើទីផ្សារ។ វាក៏ស្របពេលដែល Ford ទើបតែបានបំបែកកំណត់ត្រាថ្មីមួយ ដោយអាចអូសកុងតឺន័រពីរជាន់ និងមានផ្ទុករថយន្តចំនួន ៤២គ្រឿង នៅពីក្នុង ដែលស្មើនឹងទម្ងន់ ១,០០០,០០០ផោន (ឬ៥០០តោន) បានយ៉ាងជោគជ័យ ដូច្នេះហើយ
September 6, 2019 - អន្តរជាតិ
យោងតាមរដ្ឋាភិបាលថៃឱ្យដឹងថា ហាងលក់ទំនិញទាំងតូច និងធំ ចំនួន ៤២ នឹងឈប់ប្រើថង់ផ្លាស្ទិក ចាប់ពីថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២០។ ការហាមឃាត់នេះអាចជាប្រតិកម្មថ្មីៗរបស់ប្រជាជនថៃ បន្ទាប់ពីសត្វឌូហ្គុង (dugong) ជាទីស្រឡាញ់របស់ពួកគេបានស្លាប់ ដោយសារសំណល់ផ្លាស្ទិកនេះ។ នៅសប្តាហ៍នេះទីភ្នាក់ងារបរិស្ថានរដ្ឋាភិបាលចំនួនពីរ បានទៅជួបជាមួយអ្នកលក់រាយឯកជនធំៗរាប់សិបនាក់ ដើម្បីពិភាក្សាពីផែនការបញ្ឈប់ការលក់ និងប្រើប្រាស់ថង់ផ្លាស្ទិក (លើកលែងតែរបស់ក្តៅៗ) នៅក្នុងហាងទូទាំងប្រទេស។ រដ្ឋមន្រ្តីក្រសួងធនធាន និងបរិស្ថានលោក Warawut Silpa-archa បាននិយាយថា វិធានការនេះនឹងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកយ៉ាងច្រើននៅក្នុងប្រទេសថៃ។ គោលបំណងរបស់លោកគឺចង់អោយព្រះរាជាណាចក្រនេះគ្មានផ្លាស្ទិកទាំងស្រុងនៅ ឆ្នាំ២០២១។ បញ្ជីហាងដែលនឹងឈប់ប្រើថង់រួមបញ្ចូលទាំង 7-Eleven ផងដែរ ដោយសារហាងនេះបានប្រើប្រាស់ថង់យ៉ាងច្រើនជារៀងរាល់ថ្ងៃ។ វិទ្យាស្ថានផ្លាស្ទិកថៃក៏បានប៉ាន់ស្មានថា ប្រទេសថៃផលិតផ្លាស្ទិកចំនួន
September 6, 2019









