- autoadmin
- អន្តរជាតិ
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី០៥ ខែកញ្ញា ថាប្រទេសចិន និងសហរដ្ឋអាមេរិក បានយល់ព្រមធ្វើកិច្ចចរចាពាណិជ្ជកម្មមួយនៅដើមខែតុលា ក្នុងទីក្រុងវ៉ាស៊ីនតោន។ កិច្ចពិភាក្សាដែលត្រូវបានគេសន្មត់ថា ធ្វើឡើងនៅដើមខែនេះកើតឡើង បន្ទាប់ពីពន្ធគយពីរផ្លូវត្រូវបានដាក់កាលពីថ្ងៃទី០១ កន្លងទៅថ្មីៗនេះ។ ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានការអំពាវនាវនៅចំពោះមុខលោក Liu He អនុប្រធានាធិបតីចិន និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin ។ ទេសាភិបាលធនាគារកណ្តាលចិនលោក Yi Gang ក៏បានចូលរួមក្នុងការអំពាវនាវនេះដែរ។ ក្រសួងបាននិយាយថា មុនពេលកិច្ចពិភាក្សាខែតុលា ក្រុមពាណិជ្ជកម្មមកពីប្រទេសទាំងពីរនឹងធ្វើការពិគ្រោះយោបល់នៅពាក់កណ្តាលខែកញ្ញា ដោយបន្ថែមថា ភាគីទាំងពីរបានឯកភាពគ្នាចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល។ រំលឹកដែរថា
September 5, 2019 - រថយន្ត
នៅថ្ងៃទី០៤ ខែកញ្ញា ក្រុមហ៊ុន Porsche បានដាក់បង្ហាញរថយន្តធុនតូចអគ្គិសនីដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Taycan ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ ដែលធ្វើឡើងនៅទីតាំងចំនួនបីផ្សេងគ្នានៅជុំវិញពិភពលោកក្នុងពេលដំណាលគ្នាគឺកាណាដា ចិន និងអាឡឺម៉ង់។ ម៉ូដែល Taycan មានសន្ទុះល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង តិចជាង ៣.៥វិនាទី ហើយមានសន្ទុះល្បឿនពី ០-២០០គីឡូម៉ែត្រ/ម៉ោង ត្រឹមតែរយៈពេល ១២វិនាទី ប៉ុណ្ណោះ ចំណែកឯល្បឿនអតិបរិមារបស់វាគឺ ២៥០គីឡូម៉ែត្រ/ម៉ោង ។ ថ្មសាក lithium-ion របស់វា គឺមានថាមពល ៩០គីឡូវ៉ាត់ ហើយសម្រាប់ប្រភេទទំនើបបំផុតរបស់វាគឺ Taycan Turbo
September 5, 2019 - អន្តរជាតិ
មេដឹកនាំក្រុងហុងកុងនិយាយថា អ្នកស្រីនឹងលុបចោលសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស ដែលបានបង្កឱ្យមានការតវ៉ាជាច្រើនខែកន្លងមកនេះ។ អ្នកស្រី Carrie Lam បានប្រកាសដកការធ្វើបត្យាប័ននៅក្នុងពេលថ្លែងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃពុធ។ គួរឱ្យដឹងដែរថា ប្រសិនបើច្បាប់បត្យាប័នត្រូវបានអនុម័ត វានឹងអនុញ្ញាតឱ្យជនសង្ស័យហុងកុងបញ្ជូនទៅចិនដីគោក ដើម្បីប្រឈមមុខនឹងការកាត់ក្តីនៅទីនោះ ហើយនេះជាមូលហេតុនាំឱ្យមានការតវ៉ាយ៉ាងខ្លាំង។ ភ្លាមៗបន្ទាប់ពីមានការតវ៉ាអ្នកស្រីធ្លាប់បាននិយាយថា គាត់នឹងព្យួរការធ្វើច្បាប់នេះ ហើយក្រោយមកទៀតគាត់បាននិយាយថា ច្បាប់នេះស្លាប់បាត់ហើយ។ ប៉ុន្តែទោះជាយ៉ាងណាក្រុមបាតុករគាត់មិនចង់ឱ្យមានត្រឹមតែការព្យួរនោះទេ គាត់ត្រូវការឱ្យលុបវាចេញតែម្ដង។ អ្នកស្រី Carrie Lam បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ខណៈពេលដែលការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលីសបង្ក្រាបកាន់តែខ្លាំងឡើងៗ។ ការដកសេចក្ដីព្រាងច្បាប់នេះ គ្រាន់តែជាការទាមទារសំខាន់មួយរបស់ពួកអ្នកតវ៉ាប៉ុណ្ណោះ។ ពួកគេក៏ចង់បានការស៊ើបអង្កេតឯករាជ្យមួយ អំពីរបៀបដែលប៉ូលីសដោះស្រាយភាពចលាចល ហើយបានអំពាវនាវឱ្យនាយកប្រតិបត្តិរូបនេះលាឈប់ពីតំណែងទៀតផង៕ អត្ថបទ៖ លីដា
September 5, 2019 - អន្តរជាតិ
ប៉ូលីសក្នុងតំបន់ម្នាក់បាននិយាយថា មានមនុស្ស ៨នាក់ ត្រូវបានគេអះអាងថាបានស្លាប់ និង ២៦នាក់ ផ្សេងទៀតបានបាត់ខ្លួន ដោយសារអគ្គិភ័យនៅលើទូកអ្នកមុជទឹកមួយ នៅឯលើកោះភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អគ្គិភ័យបានឆាបឆេះនៅលើទូកឈ្មោះថា «Conception» ដែលជាទូកមានប្រវែង ៧៥ហ្វីត (២៣ម៉ែត្រ) នៅម៉ោងប្រហែល ៣ និង ១៥នាទីទៀបភ្លឺ ខណៈពេលដែលវាត្រូវបានគេជិះចេញពីឆ្នេរនៃកោះ Santa Cruz ។ ក្រុមមន្រ្តីបាននិយាយថា ឆ្មាំសមុទ្របានឆែកឆេរឆ្នេរសមុទ្រនៃកោះ Santa Cruz ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតផ្សេងទៀត ប៉ុន្តែមិនបានរកឃើញនរណាម្នាក់ឡើយ។ ប្រធានក្រុមឆ្មាំសមុទ្រអ្នកស្រី Monica Rochester ក៏បានប្រាប់ទៅអ្នកកាសែតថា
September 3, 2019 - អន្តរជាតិ
ជើងហោះហើរជាង ១,០០០ ត្រូវបានលុបចោលនៅសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ ហើយអាកាសយានដ្ឋានចំនួន ៣ នៅរដ្ឋផ្លរីដាត្រូវបានបិទ ខណៈដែលព្យុះ Dorian បានខិតជិតឆ្នេរសមុទ្រភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក។ វេបសាយតាមដានជើងហោះហើរ FlightAware បាននិយាយថា ជើងហោះហើរចំនួន ១,០៨៨ ចេញ/ចូលទៅសហរដ្ឋអាមេរិក ត្រូវបានលុបចោលនៅព្រឹកថ្ងៃច័ន្ទនេះ។ ព្យុះ Dorian បានបោកបក់លើប្រទេសបាហាម៉ាកាលពីព្រឹកថ្ងៃច័ន្ទ ដោយមានកម្លាំងខ្យល់រហូតដល់ ១៦៥ ម៉ាយ/ម៉ោង ហើយព្យុះបានបោកបក់ដល់កម្ពស់ ២៣ហ្វីត។ ផ្លូវដំណើររបស់ព្យុះ Dorian នេះគឺមិនអាចទាយទុកជាមុនបានទេ ប៉ុន្តែវាទំនងជានឹងអាចប៉ះពាល់ដល់រដ្ឋផ្លរីដា ដែលអមដោយរដ្ឋ Georgia និងរដ្ឋ South Carolina ហើយប្រជាជនជាងមួយលាននាក់នៅទូទាំងរដ្ឋទាំងបី
September 3, 2019 - រថយន្ត
កាសែត Caixin Global បានរាយការណ៍ថា ក្រុមហ៊ុន Tesla ទើបតែបានឈ្នះការលើកលែងពន្ធ ១០ភាគរយ ពីប្រទេសចិនលើការលក់រថយន្តរបស់ខ្លួន ដែលការលើកលែងនេះវាបានបញ្ចៀសភាពតានតឹងពាណិជ្ជកម្ម បន្ទាប់ពីនាយកប្រតិបត្តិ Tesla លោក Elon Musk បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ។ ក្រសួងឧស្សាហកម្មរបស់ចិនបាននិយាយកាលពីថ្ងៃសុក្រនៅលើគេហទំព័ររបស់ខ្លួនថា ការលើកលែងដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុក នឹងមានប្រសិទ្ធភាពលើរថយន្ត Tesla ទាំងអស់ ដែលបានលក់នៅក្នុងប្រទេសចិន។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ស្រាប់តែបានកើនឡើងរហូតដល់ ៤.៨% ភ្លាមៗបន្ទាប់ពីមានការលើកលែងនេះ។ ការផ្តល់សម្បទានរបស់ប្រទេសចិន ទៅដល់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយរបស់អាមេរិកនេះ បានកើតឡើងចំពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានភាពមិនច្បាស់លាស់។ ហើយការលើកលែងពន្ធគយនេះក៏បានបង្ហាញផងដែរថា ប្រទេសចិនដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក កំពុងបើកទូលាយជានិច្ចនូវការប្រកួតប្រជែង៕ អត្ថបទ៖
September 3, 2019 - អន្តរជាតិ
មេដឹកនាំហុងកុងបានប្រកាសថា អ្នកស្រីនឹងមិនមានផែនការចុះចេញពីតំណែងទេ បន្ទាប់ពីទីភ្នាក់ងារព័ត៌មានមួយបានរាយការណ៍ថា គាត់នឹងលាឈប់ប្រសិនបើអាច។ អ្នកស្រី Carrie Lam នាយកប្រតិបត្តិនៃទីក្រុងហុងកុងបាននិយាយថា៖ “ខ្ញុំមិនដែលមានទំនោរទៅនឹងការលាលែងពីតំណែងទៅរដ្ឋាភិបាលរបស់ប្រជាជនកណ្តាលនោះទេ។ ខ្ញុំក៏មិនបានគិតគូរដើម្បីពិភាក្សាអំពីការលាលែងជាមួយរដ្ឋាភិបាលរបស់ប្រជាជនកណ្តាលដែរ។ ជម្រើសនៃការមិនលាលែង គឺជាជម្រើសផ្ទាល់ខ្លួនរបស់ខ្ញុំ”។ ការចោទសួរនេះបានលេចឡើង បន្ទាប់ពីខ្សែអាត់សំឡេងរបស់អ្នកស្រីនៅក្នុងកិច្ចប្រជុំសម្ងាត់មួយកាលពីសប្ដាហ៍មុនត្រូវបែកធ្លាយ ដោយក្នុងសំឡេងនោះអ្នកស្រីបាននិយាយថា អ្នកស្រីបានបង្កឱ្យមាន “ការបំផ្លិចបំផ្លាញដែលមិនអាចលើកលែងបាន” ដោយបញ្ឆេះឱ្យមានវិបត្តិនយោបាយ ដែលកំពុងឡោមព័ទ្ធទីក្រុង ហើយនឹងអាចលាឈប់ពីតំណែង ប្រសិនបើលោកស្រីមានជម្រើស។ ប៉ុន្តែអ្នកស្រីបានច្រានចោលបញ្ហានៅក្នុងខ្សែអាត់នោះ និងនៅតែនិយាយដដែលៗតាំងពីដើមមកថា អ្នកស្រីសុខចិត្តដើរក្នុងផ្លូវនេះ ហើយដោះស្រាយវាដោយខ្លួនឯង៕ អត្ថបទ៖ លីដា
September 3, 2019 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងអប់រំថ្មីរបស់ប្រទេសថៃលោក Nataphol Teepsuwan កំពុងព្យាយាមដោះស្រាយ ទៅនឹងអាកប្បកិរិយារបស់សិស្សវ័យជំទង់នៅតាមសាលារៀន។ គាត់មានបំណងដោះស្រាយបញ្ហាដែលសិស្សស្រីៗស្លៀកសំពត់ខ្លី និងសិស្សប្រុសតែងតែចូលរួមជាមួយក្រុមក្មេងទំនើង។ លោករដ្ឋមន្រ្តីហាក់ដូចជាជឿជាក់ថា បញ្ហានៃការបង្ហាញស្លៀកពាក់មិនសមរម្យរបស់សិស្សស្រី និងការប្រយុទ្ធគ្នារវាងសិស្សប្រុស គឺមានទំនាក់ទំនងគ្នា។ ហើយគាត់ចង់ឱ្យសិស្សស្រីស្លៀកសំពត់វែង និងអាវវែងវិញ។ សម្រាប់ក្មេងប្រុសជំទង់គាត់កំពុងតែសន្យាថា នឹងដាក់ទោសឱ្យធ្ងន់ធ្ងរប្រសិនបើពួកគេ ត្រូវបានគេរកឃើញថា មានការពាក់ព័ន្ធ ឬរៀបចំការប្រយុទ្ធគ្នារវាងក្រុមក្មេងទំនើង។ បទបញ្ញត្តិសាលាចាស់កំពុងត្រូវបានជំនួសដោយការណែនាំថ្មីរបស់រដ្ឋមន្រ្តីថ្មីនេះ ហើយត្រូវបានប្រកាសនៅក្នុងសារាចររបស់រដ្ឋាភិបាលទៀតផង។ ក្រសួងក៏បានពន្យល់ផងដែរថា វាល្មមដល់ពេលដែលបទបញ្ញត្តិត្រូវដើរឱ្យទាន់សម័យហើយ៕ អត្ថបទ៖ លីដា
September 3, 2019 - អន្តរជាតិ
ប្រទេសចិននិយាយថា ខ្លួនកំពុងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយហៅការប្រមូលពន្ធចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការរំលោភលើច្បាប់អន្តរជាតិស្តីពីពាណិជ្ជកម្ម។ កាលពីថ្ងៃអាទិត្យសហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពន្ធបន្ថែម ១៥% លើទំនិញផលិតនៅចិន ដែលមានតម្លៃជាង ១០០ពាន់លានដុល្លារ។ ចំណែកក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនកាលពីថ្ងៃច័ន្ទនេះ។ មន្រ្តីក្រសួងនិយាយថា សកម្មភាពចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនដំណើរការផ្ទុយទៅនឹងការយោគយល់គ្នា ដែលបានឈានដល់នៅក្នុងកិច្ចប្រជុំកំពូលចិន-អាមេរិក កាលពីពេលថ្មីៗនេះ។ មន្ត្រីទាំងនោះនិយាយថា ពួកគេនឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសរបស់ពួកគេ ដោយផ្អែកលើវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ប្រទេសចិនក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោនកាលពីពេលកន្លងមកផងដែរ ជុំវិញការយកពន្ធបន្ថែមដែលសហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្តកាលពីឆ្នាំមុន។ យ៉ាងណាមិញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនៅតែចង់ឱ្យមានកិច្ចពិភាក្សាពាណិជ្ជកម្មថ្នាក់រដ្ឋមន្រ្តីជាមួយប្រទេសចិនបន្តទៅមុខទៀត នៅខែនេះតាមការគ្រោងទុក។ លោក ត្រាំ កំពុងប្រើពន្ធគយ
September 3, 2019 - អន្តរជាតិ
កម្លាំងប៉ូលីសក្រុងហុងកុងបានបញ្ចេញនូវអាវុធថ្មីមួយទៀតកាលពីចុងសប្តាហ៍ថ្មីៗនេះ ដោយប្រើកាណុងបាញ់ទឹកពណ៌។ កាណុងបាញ់ទឹកត្រូវបានដាក់ពង្រាយកាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងក្រុមបាតុករដែលមិនព្រមចាញ់នឹងការហាមឃាត់របស់ប៉ូលីសមិនឱ្យធ្វើបាតុកម្ម។ ជាជាងការបាញ់ទឹក (H2O) ដូចធម្មតា ពួកគេបានប្រើកាណុងបាញទឹកដែលមានលាយថ្នាំពណ៌ខៀវ ដែលការធ្វើបែបនេះអាចជួយធ្វើក្រុមប៉ូលីសងាយស្រួលក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យកាន់តែងាយស្រួល និងឈានទៅដល់ការចាប់ខ្លួនពួកគេ។ ចំណែកអ្នកខ្លះបានអំពាវនាវឱ្យបាតុករនៅហុងកុង ចាប់ផ្តើមគូរវាសលើខ្លួនរបស់ពួកគេជាពណ៌ខៀវ ដើម្បីប្រឆាំងនឹងការច្នៃប្រឌិតចុងក្រោយបំផុតរបស់ក្រុមប៉ូលីសបង្ក្រាបនេះ។ យ៉ាងណាក៏ដោយបាតុករដែលត្រូវថ្នាំពណ៌ទាំងនោះ ក៏បាននាំគ្នាចូលទៅស្ថានីយ៍រថភ្លើងក្រោមដី ដើម្បីធ្វើការផ្លាស់សំលៀកបំពាក់ ដូច្នេះហើយវាមិនច្បាស់ទេថាពួកគេបានគេចផុតពីភ្នែកប៉ូលីសបង្រ្កាប ឬយ៉ាងណា។ រំលឹកផងដែរថា ទីក្រុងហុងកុងបានផ្ទុះឡើងនូវការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជិត ៣ខែ មកហើយ ដែលដំបូងឡើយវាចេញពីរឿងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស។ តាំងពីពេលនោះមក មានទាំងការតវ៉ាដោយស្ងប់ស្ងាត់ និងហិង្សាគ្រប់រូបភាព ដែលធ្វើឱ្យទីក្រុងនេះកាន់តែចុះដុនដាប៕ អត្ថបទ៖ លីដា
September 3, 2019









