- autoadmin
- អន្តរជាតិ
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនិយាយថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះជំងឺអេបូឡាបច្ចុប្បន្ន មានរហូតដល់ ២០០០នាក់។ សេចក្តីប្រកាសនៅថ្ងៃសុក្រនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីខែកក្កដា ដោយអង្គការសុខភាពពិភពលោកថា ការរីករាលដាលចុងក្រោយនេះគឺជា “ភាពអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ”។ នេះជាការផ្ទុះឡើងនៃជំងឺអេបូឡាដ៏ធ្ងន់ធ្ងរបំផុតទី២ បន្ទាប់ពីការរីករាលដាលដែលបានរាតត្បាតអាហ្វ្រិកខាងលិច ចន្លោះរវាង ឆ្នាំ២០១៤ និង ២០១៦ ដោយបានសម្លាប់មនុស្សជាង ១១,០០០ នាក់។ អង្គការសុខភាពពិភពលោកកំពុងអំពាវនាវរកជំនួយអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកុងហ្គោ និងអ្នកដទៃទៀត ដើម្បីអនុវត្តវិធានការការពាររួមមានទាំងការចាក់វ៉ាក់សាំង មិនមានប្រសិទ្ធិភាពអ្វីនោះទេ ដោយសារតែសន្តិសុខមិនស្ថិតស្ថេរ។ ជុំរុំពេទ្យនៅប៉ែកខាងកើតនៃប្រទេស ត្រូវបានរំខានដោយសារការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ។ ប្រទេសនៅជិតខាងកុងហ្គោក៏មានការព្រួយបារម្ភអំពីការរាលដាលផងដែរ។ ដោយប្រជាជននៅអ៊ូហ្គង់ដាបារម្ភថា ការផ្ទុះឡើងនេះអាចរាលដាលបាន ដោយសារការឆ្លងកាត់ព្រំដែនជាញឹកញាប់នៅក្នុងតំបន់៕ អត្ថបទ៖ លីដា
August 31, 2019 - អន្តរជាតិ
ថៃ៖ ខេត្តមួយចំនួននៅផ្នែកខាងលើនៃប្រទេស បានទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះត្រូពិក Podul ចាប់តាំងពីយប់ថ្ងៃសុក្រ ហើយខេត្ត Khon Kaen ស្ថិតក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត។ វាត្រូវបានគេរាយការណ៍ថា ទឹកជំនន់នៅផ្នែកខ្លះនៃភាគឦសានមានកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ ឯណោះ។ តំបន់ជាច្រើនត្រូវបានជន់លិច ជាពិសេសសហគមន៍ Non Sawang និងសហគមន៍ Non Sa-ard ក្នុងឃុំ Nai Mueang នៃស្រុក Ban Pai ។ ប្រជាជនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងតំបន់ ដើម្បីរង់ចាំជំនួយពីអាជ្ញាធរ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានជន់លិចពេញមួយយប់។ គ្រួសារខ្លះត្រូវបានជាប់គាំង ហើយកំពុងអង្គុយរង់ចាំនៅលើដំបូល។ អ្នកស្រុកនៅទីនោះបានឱ្យដឹងថា
August 31, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ពេលខ្លះស្នេហ៍ពិតអាចកើតឡើងបានក្នុងរូបភាពចៃដន្យ ឬក្នុងលក្ខខណ្ឌតានតឹងបំផុតមួយ ដែលមនុស្សមួយចំនួនពុំធ្លាប់ស្មានដល់នោះទេ។ ជាក់ស្ដែងមង្គលការរវាងស្រ្តីជនជាតិអូស្ត្រាលីម្នាក់ ជាមួយនឹងបុរសជាអ្នកបោសសំអាតឥណ្ឌូនេស៊ីម្នាក់ត្រូវបានរៀបចំឡើង និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ បុរសកូនកំលោះមានឈ្មោះថា Bambang Irawan alias Awan អាយុ ២៨ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងមានការងារជាអ្នកសំអាតម្នាក់ ចំណែកឯកូនក្រមុំវិញមានឈ្មោះថា Arzum Balli អាយុ ២៦ ឆ្នាំ មកពីប្រទេសអូស្រ្តាលី។ ពួកគេបានស្គាល់គ្នាតាមរយៈកម្មវិធីចម្រៀង Smule តាំងពីឆ្នាំ ២០១៦ ម្លះ ហើយក្រោយមកនៅឆ្នាំ ២០១៧ ពួកគេក៏បានផ្ដើមស្រលាញ់គ្នាតែម្តង។ ដោយក្តីស្រលាញ់ នាង
August 31, 2019 - អន្តរជាតិ
ថ្មីៗនេះលោកតាជនជាតិថៃម្នាក់ ដែលមានអាយុ ១២៨ឆ្នាំ បានលាតត្រដាងអាថ៌កំបាំងនៃភាពអាយុវែងរបស់គាត់ ទៅដល់សារព័ត៌មាន khaosod ដែលជាកាសែតក្នុងស្រុករបស់ថៃ។ ក្នុងនោះផងដែរគេឃើញថា អត្តសញ្ញាណប័ណ្ណរបស់គាត់បញ្ជាក់ថា គាត់បានកើតក្នុងរជ្ជកាលព្រះបាទរាមាទី៥ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨៩១។ លោកតាមានឈ្មោះថា Aon Phanchomphu ហើយភរិយារបស់លោកតាមានឈ្មោះថា Song Phanchomphu មានអាយុ ៧០ឆ្នាំ និងមានកូន ៧នាក់ និងចៅចំនួន ១១នាក់ ដែលកំពុងរស់នៅជាមួយគ្នា ក្នុងភូមិ None Somboon ស្រុក Sitart ភាគពាយព្យប្រទេសថៃ។ លោកតាបាននិយាយថា អាហារស្អាត និងការហាត់ប្រាណ គឺជាអាថ៌កំបាំងនៃភាពអាយុវែង។
August 31, 2019 - អន្តរជាតិ
យោងតាមការស្ទង់មតិដោយអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (EIU) ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា បាងកកជាប់ជាទីក្រុងមានសុវត្ថិភាពបំផុតលំដាប់ទី៤៧ ស្ទួនគ្នាជាមួយនឹងហូជីមីញរបស់វៀតណាម ក្នុងចំណោម ៦០ ប្រទេសទូទាំងពិភពលោក។ របាយការណ៍ក៏បានឱ្យដឹងដែរថា ទីក្រុងតូក្យូបានជាប់ជាទីក្រុងមានសុវត្ថិភាពបំផុតនៅលើពិភពលោកលំដាប់ទី១ ខណៈសិង្ហបុរីមានសុវត្ថិភាពបំផុតទី១ នៅអាស៊ីអាគ្នេយ៍។ ការស្ទង់មតិនេះវាបានស្ទាបស្ទង់ទីក្រុងចំនួន ៦០ នៅជុំវិញពិភពលោក ដោយថ្លឹងថ្លែងពិន្ទុពីសូចនាករចំនួន ៥៧ រួមមានទាំងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខផ្ទាល់ខ្លួន និងប្រព័ន្ធសុខាភិបាល។ ទីក្រុងបាងកកទទួលបានពិន្ទុចំនួន ៥៧.៦ ខណៈទីក្រុងតូក្យូទទួលបាន ៩២ពិន្ទុ និងសិង្ហបុរីមាន ៩១.៥ពិន្ទុរ។ ទីក្រុងរបស់អាស៊ីចំនួន ៣ បានឈរក្នុងកំពូលតារាងតែម្ដង ដែលក្នុងនោះមានដូចជា៖ ទីក្រុងតូក្យូ (ទី១), សិង្ហបុរី (ទី២)
August 31, 2019 - បច្ចេកវិទ្យា
បន្ទាប់ពីមានបញ្ហាមិនចេះឈប់ឈរ ក្នុងរយៈពេលពីរបីខែកន្លងមកនេះ Samsung Galaxy Fold ហាក់ដូចជាត្រូវបានកំណត់ពេលវេលា សម្រាប់ការដាក់លក់ជាផ្លូវការនៅខែក្រោយនេះ។ កាលពីពេលថ្មីៗនេះ Samsung ធ្លាប់បានបង្ហាញថា ខ្លួនគ្រោងនឹងបង្ហាញឧបករណ៍នេះនៅខែកញ្ញា។ ហើយរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា វាអាចនឹងបង្ហាញខ្លួនឱ្យបានលឿនបំផុត គឺនៅចុងសប្ដាហ៍ក្រោយនេះផ្ទាល់តែម្ដង។ យោងតាមប្រភពដកស្រង់សម្តីដោយទីភ្នាក់ងារថ្មីយ៉ុនហាប់បានឱ្យដឹងថា ឧបករណ៍ដែលអាចបត់បាននេះអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉ខាងត្បូងនៅថ្ងៃទី៦ ខែកញ្ញា។ របាយការណ៍បានបន្ថែមទៀតថា ដំបូងឡើយក្រុមហ៊ុន Samsung បានកំណត់គោលដៅដាក់ឱ្យដំណើរការនៅចុងខែកញ្ញា ប៉ុន្តែក្រោយមកក៏ចង់បញ្ចេញវានៅដើមខែតែម្ដង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថ្ងៃទី៦ ខែកញ្ញា ក៏ជាពេលដែលព្រឹត្តិការណ៍ IFA 2019 ចាប់ផ្តើមនៅទីក្រុងប៊ែកឡាំង ដូច្នេះវាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលបានឃើញឧបករណ៍នេះនឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍នោះ ឬប្រសិនបើក្រុមហ៊ុននឹងត្រូវធ្វើនៅក្រៅព្រឹត្តិការណ៍។ អត្ថបទ៖ លីដា
August 31, 2019 - បច្ចេកវិទ្យា
Didi Chuxing ដែលជាសេវាកម្មដឹកជញ្ជូនរបស់ប្រទេសចិន បានប្រកាសផែនការរបស់ខ្លួន ក្នុងការបើកដំណើរការសេវាកម្ម «រ៉ូបូតាក់ស៊ី» នៅសៀងហៃ ដែលជាបច្ចេកវិទ្យាបើកបរដោយខ្លួនឯងគ្មានតៃកុង។ ក្រុមហ៊ុននេះនឹងដាក់ពង្រាយយានយន្ដចំនួន ៣០ប្រភេទផ្សេងគ្នា ដែលហៅថាយានយន្ដស្វ័យប្រវត្តិកម្រិត ៤ នៅក្នុងស្រុក Jiading នៃទីក្រុងសៀងហៃ។ រថយន្តបើកបរដោយខ្លួនឯងកម្រិត ៤ មានកម្រិតស្វ័យភាពខ្ពស់ ប៉ុន្តែអ្នកបើកបរនៅតែអាចគ្រប់គ្រងដោយដៃខ្លួនឯងបាន។ គម្រោងសាកល្បងរបស់ Didi នឹងរួមបញ្ចូលទាំងយានយន្តស្វ័យប្រវត្តិ និងយានយន្តបើកបរដោយមនុស្ស សម្រាប់រយៈពេលនៃគម្រោងនេះ។ វាជាក្រុមហ៊ុនចុងក្រោយបង្អស់ ដែលប្រកាសពីគម្រោងសាកល្បងរ៉ូបូតាក់សុី ខណៈប្រទេសចិនកំពុងព្យាយាមជំរុញការអភិវឌ្ឍភាពវៃឆ្លាតសិប្បនិម្មិត (AI) ដែលរួមបញ្ចូលទាំងរថយន្តគ្មានអ្នកបើកបរនេះ។ ប្រទេសចិនចង់ក្លាយជាអ្នកឈានមុខគេលើពិភពលោកជាមួយនឹង AI នៅឆ្នាំ២០៣០។ Didi Chuxing
August 31, 2019 - អន្តរជាតិ
ថៃ៖ អាជ្ញាធរប៉ាន់ស្មានថា មានមនុស្ស ៧៧,៥០០នាក់ នៅទីក្រុងបាងកកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលក្នុងនោះមាន ១,១៩០នាក់ បានឆ្លងវីរុសនៅឆ្នាំនេះ។ ក្នុងនោះផងដែរ ៦២៨នាក់ ក្នុងចំណោម ១,១៩០នាក់ ដែលទើបតែត្រូវបានរកឃើញក្នុងឆ្នាំនេះមានអាយុក្រោម ២៥ឆ្នាំ ប៉ុណ្ណោះ។ តួលេខនេះត្រូវបានបង្ហាញកាលពីម្សិលមិញនៅឯកិច្ចប្រជុំមួយ ដើម្បីប្រកាសពីវិធានការណ៍ប្រសើរឡើង និងតាមដានអ្នកផ្ទុកមេរោគអេដស៍តាមរយៈប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃនៅបាងកក។ ព័ត៌មានពីកម្មវិធីជំនួយជាតិនៃការិយាល័យសេវាសុខភាពជាតិបង្ហាញថា អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥៥,១២៣ នាក់នៅទីក្រុងបាងកក កំពុងទទួលថ្នាំប្រឆាំងនឹងមេរោគ ហើយ ៤១,៨៩៣ ក្នុងចំណោមពួកគេ មានកម្រិតវីរុសតិចជាង ១,០០០ កូពី/មីលីលីត្រឈាម។ រដ្ឋបាលក្រុងបាងកកនឹងបន្តពង្រីកបច្ចេកវិទ្យា ដើម្បីធានាថាប្រជាជនដែលឆ្លងមេរោគអេដស៍នៅទីក្រុងបាងកកនឹងរក្សាបាននូវគុណភាពជីវិតល្អ។ កិច្ចប្រជុំនេះមានការចូលរួមពីគិលានុបដ្ឋាយិកា និងអ្នកប្រតិបត្តិកុំព្យូទ័រចំនួន ១៥០នាក់
August 31, 2019 - អន្តរជាតិ
គ្រូពេទ្យវះកាត់ម្នាក់នេះកំពុងតែល្បីឈ្មោះនៅក្នុងប្រទេសចិន បន្ទាប់ពីគាត់បានធ្វើប្រតិបត្តិការវះកាត់ឱ្យអ្នកជំងឺចំនួន ៧ដង ដោយមិនសម្រាក ដើម្បីធានាថាអ្នកជំងឺអាចទទួលការព្យាបាលបានទាន់ពេលវេលា។ រូបភាពរបស់គាត់ដែលកំពុងសម្រានលង់លក់ បន្ទាប់ពីធ្វើការវះកាត់ជាប់ៗគ្នារួចនោះ បានទាក់ទាញការកោតសរសើរពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត និងមានអ្នកខ្លះហៅគាត់ថា ជាវីរៈបុរសទៀតផង។ ប៉ុន្តែមិនថាជាការសរសើរបែបណានោះទេ លោកគ្រូពេទ្យឈ្មោះ Dai Yu ម្នាក់នេះនៅតែបន្ទាបខ្លួន។ ដោយគាត់បានប្រាប់អ្នកយកព័ត៌មានថា វាជាកាតព្វកិច្ចរបស់គាត់ក្នុងការផ្តល់ការថែទាំល្អបំផុតដល់អ្នកជំងឺ។ វេជ្ជបណ្ឌិត Dai Yu គឺជានាយករងនៃនាយកដ្ឋានផ្នែកឆ្អឹង នៃមន្ទីរពេទ្យ Longgang Central ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។ លោកវេជ្ជបណ្ឌិតដាយបានប្រាប់ស្ថានីយ៍ទូរទស្សន៍ Longgang Channel ក្នុងស្រុកថា គាត់ និងសហការី ត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើការវះកាត់ចំនួន
August 30, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ មានអំណាចមិនមែនមានន័យថា អ្នកអាចក្រអឺតក្រទម និងអួតអាងដាក់មនុស្សជុំវិញខ្លួននោះទេ ព្រោះមនុស្សម្នាក់ៗគួរតែចេះបន្ទាបខ្លួនជានិច្ច។ ជាក់ស្ដែកថ្មីៗនេះមានវីដេអូ CCTV មួយកំពុងធ្វើឱ្យអ្នកលេងបណ្ដាញភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងភាពក្អេងក្អាងរបស់ស្ដ្រីជាអ្នកធំម្នាក់។ ដោយស្ដ្រីម្នាក់នោះបានអួតអាងថា ខ្លួនជា “Datin” (សំដៅដល់ភរិយារបស់អ្នកធំមានមុខតំណែងខ្ពស់នៅម៉ាឡេស៊ី) និងបានទះកំផ្លៀងសុន្ដិសុខយាមខុនដូម្នាក់ គ្រាន់តែរឿងអាហារហូបចូលពោះខ្លួនឯង។ រឿងរ៉ាវបានកើតឡើងម្សិលមិញថ្ងៃទី ២៩ ខែសីហា ដោយស្ដ្រីដៃដល់បានបញ្ជាទិញអាហារតាមអនឡាញ។ ក្រោយមកនៅពេលដែលអ្នកដឹកជញ្ជូនអាហារបានមកដល់មុខខុនដូដែលគាត់រស់នៅ សុន្ដិសុខក៏បានហៅគាត់ឱ្យចុះមកទទួលអាហារដែលគាត់ខ្លួនឯងបានកុម៉្មង់ ប៉ុន្តែស្ដ្រីដៃដល់មិនព្រមចុះមកទេ ហើយថែមទាំងបានបញ្ជាឱ្យសុន្ដិសុខយកអាហារទាំងអស់នោះទៅឱ្យគាត់ដល់បន្ទប់ ប៉ុន្តែសន្ដិសុខមិនព្រមទៅតាមការបញ្ជានោះទេ ព្រោះវាខុសច្បាប់គ្រប់គ្រង។ នៅក្នុងវីដេអូ CCTV យើងឃើញថា ស្ដ្រីដៃដល់ដូចជាព្យាយាមសម្ដែងការមិនពេញចិត្ត ចំពោះកិរិយារបស់សន្ដិសុខនៅនឹងមុខថ្នាក់លើរបស់គាត់។ បន្ដិចក្រោយមកក៏ឃើញស្ត្រីដៃដល់បានទះកំផ្លៀងសន្ដិសុខ ហើយក៏ដើរចេញទៅបាត់ ចំណែកសន្ដិសុខបានត្រឹមតែឈរឱបដៃ។ យ៉ាងណាក៏ដោយនៅថ្ងៃទី៣០
August 30, 2019









