autoadmin
  • អន្តរជាតិ

    ប្រទេសចិនបានឆ្លាស់វេនកងទ័ពរបស់ខ្លួន នៅឯយោធភូមិភាគកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា នេះ។ វាគឺប៉ុន្មានថ្ងៃមុនពេលក្រុមអ្នកតវ៉ាគ្រោងនឹងធ្វើការដង្ហែក្បួន និងប្រមូលផ្តុំគ្នាជាថ្មី ដើម្បីអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ សម្រាប់ទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ បន្ទាប់ពីរយៈពេល ៣ខែ នៃការតវ៉ាកាន់តែអូសបន្លាយ និងពេលខ្លះមានទាំងអំពើហិង្សារវ៉ាងក្រុមបាតុករ និងប៉ូលីសបង្ក្រាប។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានពិពណ៌នាអំពីចលនាកងទ័ពរបស់ខ្លួនថាគ្រាន់តែជាទម្លាប់ ប៉ុន្តែទោះបីជាវាគ្រាន់តែជាទម្លាប់ក៏ដោយ ក្នុងពេលវេលាបែបនេះ ទំនងជានឹងធ្វើឱ្យមានសម្ពាធក្នុងតំបន់រដ្ឋបាលពិសេស ដែលទីក្រុងនេះត្រូវបានអង់គ្លេសប្រគល់ត្រឡប់មកចិនវិញក្នុង ឆ្នាំ១៩៩៧ ។ ប្រទេសចិនក៏បានថ្កោលទោសការតវ៉ានេះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងអង់គ្លេសថា បានជ្រៀតជ្រែកកិច្ចការរបស់ខ្លួននៅហុងកុង។ ពួកគេបានបញ្ជូនការព្រមានយ៉ាងច្បាស់ថា ការធ្វើអន្តរាគមន៍ដោយបង្ខំនឹងអាចធ្វើទៅបាន។ ទីក្រុងប៉េកាំងក៏បានព្រមានម្តងទៀតកាលពីថ្ងៃអង្គារ ប្រឆាំងនឹងរដ្ឋាភិបាលបរទេសដែលជ្រៀតជ្រែកក្នុងការតវ៉ានៅហុងកុង បន្ទាប់ពីកិច្ចប្រជុំកំពូល G7

    August 29, 2019
  • អន្តរជាតិ

    កុមារប្រេស៊ីលកំពុងមានការពិបាកដកដង្ហើម ដែលជាលទ្ធផលនៃផ្សែងចេញពីអគ្គិភ័យរបស់ព្រៃអាម៉ាហ្សូន។ យោងតាមសារព័ត៌មាន Associated Press ចំនួនមនុស្សដែលត្រូវបានរាយការណ៍អំពីបញ្ហាសុខភាពទាក់ទងនឹងផ្លូវដង្ហើម បានកើនឡើងយ៉ាងខ្លាំងនៅឯមន្ទីរពេទ្យកុមារ Cosme e Damia ក្នុងទីក្រុង Porto Velho នៅជិតព្រៃអាម៉ាហ្សូន។ លោក Daniel Pires គ្រូពេទ្យកុមារនៅមន្ទីរពេទ្យនោះបាននិយាយថា ចំនួនករណីបានកើនឡើងពីការប៉ាន់ស្មានពី ១២០-១៣០ នៅដើមខែសីហា រហូតដល់ ២៨០ករណី នៅថ្ងៃទី២០ ខែសីហា។ គាត់បាននិយាយថា ជំងឺក្អក និងរលាកសួត ដែលទាក់ទងនឹងការប៉ះពាល់នឹងផ្សែងកំពុងក្លាយជាបញ្ហាទាំងពីរ។ រហូតមកដល់ឆ្នាំនេះប្រទេសប្រេស៊ីលត្រូវបានគេកត់សម្គាល់ថា មានអគ្គិភ័យច្រើនជាង ៧២,៨៤៣ ។ ហើយបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីល

    August 29, 2019
  • អន្តរជាតិ

    បណ្តាខេត្តនានានៅទូទាំងប្រទេសថៃ ត្រូវបានប្រកាសអាសន្នខ្ពស់ ខណៈដែលព្យុះត្រូពិច Podul កំពុងធ្វើដំណើរមកកាន់ប្រទេសនេះ។ នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានថា Podul ជាព្យុះប្រភេទ ទី៣ ដែលទំនងជានាំមកនូវភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បក់បោកខ្លាំង ដល់ផ្នែកជាច្រើននៅទូទាំងប្រទេស។ បច្ចុប្បន្នព្យុះកំពុងរំកិលទៅភាគខាងលិចឆ្លងកាត់ខេត្តហៃណាន (ប្រទេសចិន) ទៅកាន់ឈូងសមុទ្រតុងកឹង (ប្រទេសវៀតណាម) នៅក្នុងល្បឿនប្រហែល ២៥គីឡូម៉ែត្រ/ម៉ោង ហើយត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានការបាក់ដីនៅប្រទេសវៀតណាមផ្នែកខាងលើនៅថ្ងៃស្អែកនេះ។ ភាគឦសាននៃប្រទេសថៃអាចនឹងរងផលប៉ះពាល់ចាប់ពីថ្ងៃនេះ មុនពេលព្យុះបក់មកភាគខាងជើង ខាងកើត និងខាងត្បូង (ឆ្នេរខាងលិច) នៃប្រទេស ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងទៅតំបន់ជាច្រើន៕ អត្ថបទ៖ លីដា

    August 29, 2019
  • អន្តរជាតិ

    ប្រជាជនជាង ៦៧០,០០០នាក់ នៅតំបន់ Saga, Fukuoka និង Nagasaki នៅភាគខាងជើងកោះ Kyushu ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយមិនបានរំពឹងទុកកាលពីម្សិលមិញនេះ និងថែមទាំងបណ្ដាលឱ្យមនុស្ស ២នាក់ បានស្លាប់ទៀតផង។ ការបញ្ជាឱ្យជម្លៀសនេះស្ថិតក្នុងកម្រិតទី៤ លើមាត្រដ្ឋាន ៥ ។ នៅខេត្ត Saga ការបញ្ជាជម្លៀសចេញបន្ទាន់ ត្រូវបានបញ្ជាចេញក្នុងទីក្រុង Saga, Imari, Takeo, Arita, Omachi និង Kouhoku ។ ខេត្ត Fukuoka ការបញ្ជាជម្លៀសចេញ ត្រូវបានធ្វើចេញនៅទីក្រុង

    August 29, 2019
  • អន្តរជាតិ

    ថៃ៖ កាលពីម្សិលមិញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ កាសែតភាសាថៃ Khao Sod បានរាយការណ៍ថា អ្នកគ្រប់គ្រងសាលានៅស្រុក Hanka ខេត្ត Chai-nat ភាគកណ្តាលរបស់ប្រទេសថៃ បានបង្កើនគុណភាពអាហារថ្ងៃត្រង់ សម្រាប់សិស្សរបស់ពួកគេវិញហើយ បន្ទាប់ពីបែកធ្លាយរឿងឱ្យសិស្សញ៉ាំមិនគ្រប់ និងទទួលបានការថ្កោលទោសពីអាណាព្យាបាលសិស្ស។ រឿងអាស្រូវដែលសិស្សមិនទទួលបានអាហារគ្រប់គ្រាន់សមរម្យនេះបានបែកធ្លាយ បន្ទាប់ពីអ្នកគ្រូម្នាក់បានព្រួយបារម្ភអំពីរបបអាហារ ដែលកូនសិស្សរបស់គាត់បរិភោគរាល់ថ្ងៃ ហើយគាត់ក៏បាននិយាយរឿងនេះជាមួយនឹងអ្នកគ្រប់គ្រងសាលា។ ទីបំផុតបញ្ហាមិនបានដោះស្រាយ ហើយគាត់ថែមទាំងត្រូវបានគេព្រមានដោយការគប់ដុំឈាមនៅនឹងមុខថ្នាក់របស់គាត់ផ្ទាល់ទៀតផង។ បញ្ហានេះក៏ត្រូវបានកូនសិស្សមួយចំនួនបានរាយការណ៍ប្រាប់ឪពុកម្តាយរបស់ពួកគេផងដែរ ដោយនិយាយថា នៅពេលញ៉ាំអាហារពួកគេមានតែម្ហូបមួយ ឬពីរមុខប៉ុណ្ណោះ ដែលខាងសាលាដាក់បម្រើឱ្យពួកគេ។ ហើយបើមើលតាមវីដេអូឃើញថា សិស្សខ្លះមានត្រឹមតែមីឆា គ្មានសាច់ ឬបន្លែ អ្វីនោះទេ។ ចំណែកបង្អែម

    August 28, 2019
  • បច្ចេកវិទ្យា

    Apple នឹងមិនរង់ចាំយូរ ក្នុងការបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 13 ដើម្បីចាប់ផ្តើមសាកល្បង ការអាប់ឌែតដ៏ធំដំបូងរបស់ខ្លួននោះឡើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ចេញ iOS 13.1 ថ្មីបំផុតប្រភេទជា Beta ដើម្បីឱ្យអ្នកអភិវឌ្ឍន៍អាចចូលទៅទាញយកមកប្រើប្រាស់បាន ក៏ដូចជា iPadOS 13.1 beta មុននឹងចេញឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់រាល់អ្នកប្រើប្រាស់ឧបករណ៍ចល័ត Apple ទាំងអស់ឆាប់ៗនេះ។ ប្រហែលជាមានអ្នកប្រើប្រាស់មួយចំនួនអាចនឹងឆ្ងល់ថា ហេតុអ្វីបានជាប្រភេទ Beta តែងចេញឱ្យអ្នកអភិវឌ្ឍន៍ (Developer) ប្រើប្រាស់បានមុន ស្របពេលដែលការពិតទៅវាដូចតែគ្នាជាមួយប្រភេទមូលដ្ឋាន? ការពិតទៅគេឱ្យអ្នកអភិវឌ្ឍន៍បានប្រើប្រាស់មុន ដោយសារ Apple រង់ចាំការឱ្យយោបល់ត្រឡប់មកវិញពីអ្នកអភិវឌ្ឍន៍ទាំងនោះ ដើម្បីកែតម្រូវចន្លោះដែលខ្វះខាត។

    August 28, 2019
  • អន្តរជាតិ

    កាលពីមុនហាង IKEA ក្នុងប្រទេសចិនធ្លាប់បានចេញនូវច្បាប់ ដើម្បីហាមឃាត់រាល់អតិថិជនដែលយកកន្លែងតាំងបង្ហាញរបស់ហាង (showroom) មកធ្វើជាកន្លែងគេងសម្រាកផ្ទាល់ខ្លួន។ ប៉ុន្តែបើយោងតាម Shanghaiist ថ្មីៗនេះបានឱ្យដឹងថា ពេលនេះពួកគេនឹងបញ្ចេញនូវពូកគេង សាឡុង និងកៅអី… ដើម្បីដាក់បម្រើជូនអតិថិជនទាំងអស់គ្នា មិនថាអ្នកគ្រាន់តែត្រូវការកន្លែងគេងទន់ល្មើយ ត្រជាក់ស្រួល គេចពីកម្ដៅដ៏ក្ដៅ ឬគ្រាន់តែដើរមើលកម្សាន្ដភ្នែកនោះទេ។ ហាងលក់គ្រឿងសង្ហារិមរបស់ស៊ុយអ៊ែតមួយនេះ តែងជាគោលដៅក្នុងរដូវក្ដៅសម្រាប់អតិថិជនចិន ដើម្បីទទួលបានភាពសុខស្រួលពីគ្រឿងប្រណីតៗរបស់ហាង។ ប៉ុន្តែយ៉ាងណាក៏ដោយប្រធានក្រុមហ៊ុន IKEA នៅចិន អ្នកស្រី Anna Pawlak-Kuliga បានឱ្យដឹងថា អ្នករាល់គ្នាសុទ្ធតែត្រូវបានស្វាគមន៍ក្នុងការមកទស្សនាហាងនេះ ដោយសន្យាថានឹងមិនបង្វែរឱ្យអតិថិជនណាមួយចេញពីហាងទាំងមិនសប្បាយចិត្តឡើយ។ ដោយគាត់បាននិយាយថា៖ “យើងពិតជារីករាយណាស់ដែលបានស្វាគមន៍អតិថិជនជាច្រើននៅក្នុងហាងរបស់យើង និងអ្នកកំពុងប្រើប្រាស់ហាងរបស់យើងដើម្បីគេងដូចគ្នា” ។ អាចនិយាយបានថា

    August 28, 2019
  • អន្តរជាតិ

    ថ្មីៗនេះពិធីករទូរទស្សន៍ម្នាក់ឈ្មោះ Lara Spencer បានធ្វើការសុំការអភ័យទោស បន្ទាប់ពីកាលពីសប្ដាហ៍មុននាងបាននិយាយពាក្យមិនគួរសមនៅក្នុងកម្មវិធី “Good Morning America” ចំពោះការអត្ថាធិប្បាយរបស់នាង អំពីព្រះអង្គម្ចាស់ចច (Prince George) ដែលទ្រង់មានចំណូលចិត្តជាមួយនឹងរបាំបាឡេ។ ហើយកាលពីថ្ងៃចន្ទនេះ មានអ្នករាំរបាំបាឡេរហូតដល់ ៣០០នាក់ បាននាំគ្នាមកកាន់តំបន់ពាណិជ្ជកម្ម Times Square របស់ទីក្រុង New York ដើម្បីបង្ហាញការរាំរបាំបាឡេ និងសាមគ្គីភាព នៅនឹងមុខស្ទូឌីយោរបស់ GMA តែម្ដង។ គួរឱ្យដឹងផងដែរថា កាលពីសប្តាហ៍មុននាង Lara Spencer បានសើចក្អាកក្អាយ ខណៈកំពុងអធិប្បាយអំពីកាលវិភាគសាលារបស់ព្រះអង្គម្ចាស់ចច នៅក្នុងកម្មវិធី

    August 28, 2019
  • អន្តរជាតិ

    ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុនបានចេញការព្រមានជាបន្ទាន់ ដល់ប្រជាជននៅ Kyushu បន្ទាប់ពីកោះភាគខាងត្បូងនេះត្រូវទទួលរងនូវភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃពុធ ដែលបានគំរាមកំហែងធ្វើឱ្យមានការបាក់ដី ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។ ទូរទស្សន៍សាធារណៈ NHK បាននិយាយថា សាកសពបុរសម្នាក់ត្រូវបានគេរកឃើញនៅក្នុងរថយន្តមួយគ្រឿង ដែលគាត់ហាក់ដូចជាត្រូវបានទឹកនាំទៅក្នុងខេត្ត Saga ដែលតំបន់មួយចំនួននៅទីនោះត្រូវបានវាយប្រហារដោយទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រ ក្នុងរយៈពេលមួយម៉ោង។ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ផ្នែកខ្លះនៃភាគខាងជើងនៃ Kyushu កំពុងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ដែលភ្លៀងធ្លាក់ខ្លាំងបែបនេះរយៈពេលពីរទៅបីទសវត្សរ៍ប៉ុណ្ណោះទើបអាចមានម្ដង។ សេវាកម្ម មធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរផ្សេងៗត្រូវបានរំខាន ហើយជប៉ុនក៏បានប្រកាសអាសន្នទៅដល់ប្រជាជនរបស់ពួកគេ ដោយពួកគេបានប្រកាសអាសន្នកម្រិត ៥ នៅលើមាត្រដ្ឋាន ៥ ផងដែរ៕ អត្ថបទ៖ លីដា

    August 28, 2019
  • អន្តរជាតិ

    លោក Justin Trudeau បាននិយាយថា ប្រទេសកាណាដានឹងបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ និងទឹកប្រាក់ចំនួន ១៥លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូន ដែលកំពុងឆាបឆេះពាសពេញទ្វីបអាមេរិកខាងត្បូង។ នាយករដ្ឋមន្ដ្រីរូបនេះបានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់នៃកិច្ចប្រជុំកំពូល G7 នៅក្រុង Biarritz ប្រទេសបារាំង ដែលបញ្ហានេះផងដែរគឺជាប្រធានបទដ៏ក្តៅគគុក។ គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ “ប្រជាជននៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញព្រៃអាម៉ាហ្សូនបានឡោមព័ទ្ធទៅដោយអណ្តាតភ្លើង”។ មេដឹកនាំរូបនេះបាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសរបស់លោក គឺអ្នកស្រី Chrystia Freeland ក៏បានទៅជួបសមភាគីនៅក្នុងប្រទេសប្រេស៊ីល និងបូលីវី រួចហើយដែរ។ លោក Justin Trudeau និយាយថា៖ “យើងអាចធ្វើពុតថាស្ថានភាពនៅអាម៉ាហ្សូនគ្រាន់តែជាផ្នែកមួយនៃវដ្តធម្មជាតិ ប៉ុន្តែនៅទីនោះផ្ទាល់ វាមិនមែនបែបហ្នឹងនោះទេ។

    August 28, 2019