- autoadmin
- អន្តរជាតិ
ក្រសួងការបរទេសប្រទេសថៃ (MOFA) នឹងផ្គត់ផ្គង់លិខិតឆ្លងដែនអេឡិចត្រូនិកចំនួន ១៥លាន សម្រាប់គម្រោងរយៈពេល ៧ឆ្នាំ របស់ខ្លួន។ នេះតំណាងឱ្យការដាក់ផ្ដល់ជូនលិខិតឆ្លងដែនដ៏ធំបំផុតមួយ ហើយការផ្លាស់ប្តូរនេះផងដែរត្រូវបានរៀបចំឡើងស្របតាមផែនការជាតិ ដើម្បីបង្កើតភាពជឿនលឿនផ្នែកបច្ចេកវិទ្យាតាមរយៈគំនិតផ្តួចផ្តើម ដែលគេឱ្យឈ្មោះថា “Thailand 4.0” ។ ដោយទទួលបានគាំទ្រពីអតិថិជនថៃក្នុងរយៈពេលបីទសវត្សចុងក្រោយនេះ នៅក្នុងឧស្សាហកម្មជាច្រើនក្រុមនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍសមត្ថភាពឧស្សាហកម្មក្នុងស្រុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន។ ល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនៃលិខិតឆ្លងដែនអេឡិចត្រូនិកនេះ មានព័ត៌មានជីវមាត្រចំនួន ៦៤ទំព័រ រួមទាំង e-Cover ដែលមានទំព័រទិន្នន័យស្តើង និងងាយបត់បែន ដែលធ្វើពីប៉ូលីកាបូណាត ក៏ដូចជាការបង្ហាញរូបភាពទី២ និងរូបថតពិត។ លក្ខណៈសុវត្ថិភាពទាំងនេះធានាថា ឯកសារនេះគោរពតាមស្តង់ដារសុវត្ថិភាពខ្ពស់ ដែលបានណែនាំដោយអង្គការអាកាសចរណ៍ស៊ីវិលស៊ីវិលអន្តរជាតិ (ICAO) ជាមួយនឹងការឆ្លងកាត់ព្រំដែនបានយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ លីដា
August 30, 2019 - អន្តរជាតិ
សកម្មជនហុងកុងមួយចំនួនរួមមានលោក Joshua Wong, លោក Andy Chan និងនាង Agnes Chow ត្រូវបានចាប់ខ្លួន នៅថ្ងៃសុក្រ ទី៣០ ខែសីហា ចំពេលដែលពួកបាតុករកំពុងគ្រោងនឹងធ្វើការដង្ហែក្បួន និងប្រមូលផ្តុំគ្នាជាថ្មីនៅថ្ងៃសៅរ៍នេះ។ ការចាប់ខ្លួននេះត្រូវបានគេគិតថា ជាការវាយប្រហារទៅលើសកម្មជន និងអ្នករៀបចំបាតុកម្មទ្រង់ទ្រាយធំ ដោយក្រុមមនុស្សមិនស្គាល់មុខ។ លោក Joshua Wong ដែលជាស្ថាបនិក និងជាអគ្គលេខាធិការ Demosisto ដែលជាក្រុមតស៊ូមតិការពារខ្លួនឯងរបស់ហុងកុង ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៧ និង ៣០នាទីព្រឹក ខណៈពេលគាត់ធ្វើដំណើរទៅកាន់ស្ថានីយ South Horizons នៅពេលដែលគាត់ត្រូវបានគេរុញចូលទៅក្នុងរយន្តឯកជនមួយនៅតាមផ្លូវ។
August 30, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple កំពុងដំណើរការការផ្សាយពាណិជ្ជកម្ម AirPods ថ្មីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបង្ហាញពីភាពរីករាយនៃកាសឥតខ្សែដ៏ពេញនិយម ដែលក្រុមហ៊ុនមិនធ្លាប់បានផ្តោតសំខាន់ពីមុនមកនោះទេ នោះគឺការរចនាប្រអប់ AirPods ឱ្យមានរូបរាងគួរឱ្យស្រឡាញ់ បូករួមជាមួយពណ៌ស្រស់ឆើតឆាយយ៉ាងគួរឱ្យចាប់អារម្មណ៍។ ប្រអប់កាស់ទាំងនេះមានរូបរាងលំនាំតួអង្គនៅក្នុងបណ្ដាញសង្គមដូចជា៖ BT21 (Line), Mascots (Kakao) និងផ្សេងៗជាច្រើនទៀត។ វាមិនច្បាស់ទេថាតើក្រុមហ៊ុន Apple កំពុងប្រើការផ្សាយពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយការលក់ប្រអប់កាស់ ដែលដៃគូរបស់ខ្លួននៅអាស៊ីផ្តល់ជូនអតិថិជនពួកគេ ឬ ជាការផ្តើមចេញពី Apple ខ្លួនឯង ប៉ុន្តែប្រអប់ AirPods ទាំងនេះគឺគួរឱ្យចង់ទិញមកប្រើមែនទែន។ ប្រអប់កាស់ AirPods ទាំងនេះមានច្រើនជម្រើស ហើយវាក៏មានឱ្យជាវអនឡាញតាមរយៈ Amazon
August 30, 2019 - អន្តរជាតិ
លោក ដូណាល់ ត្រាំ បានរៀបចំព្រឹត្តិការណ៍ Rose Garden ដើម្បីរំឭកដល់ការបង្កើត «បញ្ជាការអវកាស» សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកប្រធានាធិបតីក៏កំពុងជំរុញឱ្យបង្កើតសាខា ទី៦ របស់យោធា នោះគឺ «កងកម្លាំងអវកាស» ។ ហើយតាមរបាយការណ៍បានឱ្យដឹងថា សហរដ្ឋអាមេរិកទំនងជាបង្កើតបញ្ជាការអវកាសយោធានេះ ក្នុងគោលបំណងប្រឆាំងនឹងចិន និងរុស្ស៊ីក្នុងលំហ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ត្រាំ គាត់មិនបានបញ្ជាក់ពីឈ្មោះចិន និងរុស្ស៊ីនោះទេ ប៉ុន្តែគាត់បាននិយាយថា សត្រូវរបស់អាមេរិកកំពុងបំពាក់អាវុធនៅលើគន្លងផែនដី ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើផ្កាយរណបអាមេរិក។ គាត់បានបន្ថែមទៀតថា សេរីភាពរបស់ប្រទេសរអាមេរិកក្នុងការធ្វើប្រតិបត្តិការនៅទីអវកាសគឺចាំបាច់ ដើម្បីរុករក និងបំផ្លាញមីស៊ីល ដែលបានបាញ់ប្រឆាំងនឹងសហរដ្ឋអាមេរិក។ គួរឱ្យដឹងដែរថា បញ្ជាការអវកាសថ្មី
August 30, 2019 - អន្តរជាតិ
ថៃ៖ ដោយបានកត់សម្គាល់ថា ក្រុមហ៊ុនថ្នាំជក់បានចាប់ផ្តើមអនុវត្តតាមបទប្បញ្ញត្តិនៃការវេចខ្ចប់ ទៅតាមស្តង់ដាររបស់ប្រទេសថៃ និងបានធ្វើវារួចរាល់មុនកាលបរិច្ឆេទកំណត់រហូតដល់ពីរសប្តាហ៍ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍កំពុងតែសរសើរប្រទេសថៃថា ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន និងអាស៊ី ដែលបានឈានមុខគេក្នុងការវេចខ្ចប់ថ្នាំជក់តាមស្តង់ដារបារី។ ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានរយៈពេល ៩០ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែធ្នូឆ្នាំ ២០១៩ ដើម្បីដកចេញនូវស្តុកបារីចាស់ៗ រាល់បារីទាំងអស់នៅប្រទេសថៃត្រូវលក់ជាកញ្ចប់ពណ៌ត្នោត ជាមួយនឹងស្លាកយីហោបារី ដែលបោះពុម្ពតាមស្តង់ដារប្រភេទ, ទំហំ, ពណ៌ និងទីតាំងផលិត ដោយគ្មានពណ៌លើម៉ាក ឬរូបសញ្ញានោះទេ។ ការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារថ្មីបំពេញបន្ថែមការព្រមានផ្នែកសុខភាព ដោយរូបភាពព្រមានអំពីសុខភាពរបស់វា នឹងត្រូវបិទចាប់ពីផ្នែកខាងមុខ និងខាងក្រោយ រហូតដល់ ៨៥% នៃកញ្ចប់ ហើយវាជាទំហំរូបភាពព្រមានលើកញ្ចប់បារីធំជាងគេនៅអាស៊ាន។
August 30, 2019 - អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានហាមឃាត់ការឈូសឆាយដី រយៈពេល ៦០ថ្ងៃ ដើម្បីឆ្លើយតបនឹងអគ្គីភ័យនៅតំបន់ព្រៃអាម៉ាហ្សូន។ លោក Bolsonaro បានចេញក្រឹត្យស្តីពីការហាមឃាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយវិធានការណ៍នេះអនុវត្តចំពោះជនជាតិដើម និងកសិករ ដែលជាធម្មតាត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមការដុតនេះ សម្រាប់គោលបំណងដូចជាការអភិវឌ្ឍដីកសិកម្ម។ កាលពីដើមសប្តាហ៍នេះ Bolsonaro ក៏បានបដិសេធសំណើ G7 ចំនួន ២០លានដុល្លារ ជាជំនួយដើម្បីជួយប្រេស៊ីលក្នុងការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនៅព្រៃអាម៉ាហ្សូន។ លោក Bolsonaro បាននិយាយថា លោកនឹងយល់ព្រមពិភាក្សាអំពីជំនួយនោះទេ ប្រសិនបើប្រធានាធិបតីបារាំងលោក Emmanuel Macron មិនសុំទោសចំពោះការហៅគាត់ថា ជាមនុស្សកុហក ហើយដកចេញនូវយោបល់របស់គាត់អំពីព្រៃអាម៉ាហ្សូន។ គួររំលឹកដែរថាលោក Macron បានរិះគន់
August 30, 2019 - អន្តរជាតិ
ប្រទេសចិនបានប្រកាសថា ខ្លួននឹងរៀបចំព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំងនៅថ្ងៃទី១ ខែតុលា ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើក ទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ មន្រ្តីចិនបានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា ពិធីដ៏ធំមួយនឹងត្រូវប្រារព្ធឡើងដើម្បីប្រារព្ធខួបនៅទីលានធានអានមេន ដោយមានប្រធានាធិបតីលោក ស៊ី ជីនពីង និងមេដឹកនាំដទៃទៀតចូលរួម។ មន្រ្តីយោធាជាន់ខ្ពស់ម្នាក់បាននិយាយនៅក្នុងសន្និសីទថា ការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ នឹងធ្វើឡើងដោយមានបំពាក់នូវឧបករណ៍យោធាសិល្បៈទំនើបៗមួយចំនួនរបស់ប្រទេស។ គាត់និយាយថា ការដើរព្យុហយាត្រានេះនឹងក្លាយជាឱកាសមួយ ដើម្បីបង្ហាញពីរូបភាពបើកចំហ និងមានទំនុកចិត្តរបស់កងទ័ពប្រជាជន ខណៈវាត្រូវបោះជំហានទៅមុខមួយជំហានទៀត ដើម្បីក្លាយជាយោធាលំដាប់ពិភពលោក។ មន្ត្រីរូបនោះបានសង្កត់ធ្ងន់ថា ការដើរព្យុហយាត្រានេះនឹងមិនមានប្រធានបទផ្តោតលើប្រទេស តំបន់ ឬស្ថានការណ៍ជាក់លាក់ណាមួយឡើយ។ លោកបានមានប្រសាសន៍ថា កងទ័ពប្រជាជននឹងបន្តខិតខំឆ្ពោះទៅរកសន្តិភាព និងស្ថេរភាពនៅលើពិភពលោក។ មន្រ្តីចិនក៏បាននិយាយដែរថា ខួបលើកទី៧០ ក៏នឹងមានការដង្ហែក្បួនរបស់ប្រជាជនចិនជាង ១០ ម៉ឺននាក់ និងកាំជ្រួចផងដែរ៕
August 29, 2019 - អន្តរជាតិ
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ប្រទេសថៃនឹងបង្កើនបរិមាណថាមពលអគ្គិសនីពីប្រទេសឡាវចំនួន ៣ដង ហើយនឹងលក់បន្ដទៅឱ្យប្រទេសម៉ាឡេស៊ី ខណៈកំពុងជំរុញធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដែលលាតសន្ធឹងពីប្រទេសកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា ដែលជាការចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្មថាមពលឆ្លងព្រំដែន។ ចំណែកប្រទេសឡាវផ្ទាល់ ក៏កំពុងសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅក្នុងទស្សវត្សចុងក្រោយនេះ និងបានដាក់ឈ្មោះខ្លួនថាជា “អាគុយនៃភាគអាគ្នេយ៍” ទៀតផង។ អគ្គនាយកការិយាល័យគោលនយោបាយ និងផែនការថាមពលរបស់ប្រទេសថៃ លោក Wattanapong Kurovat មានប្រសាសន៍ថា វិធានការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្រ្តីក្រសួងថាមពល ដើម្បីធ្វើឱ្យប្រព័ន្ធថាមពលរបស់ថៃមានលក្ខណៈសាមញ្ញ ធ្វើឱ្យវាមានតម្លៃថោក និងមានប្រសិទ្ធភាពជាងមុន។ ផែនការនេះនឹងត្រូវឱ្យប្រទេសថៃទិញអគ្គិសនីបន្ថែមពីប្រទេសឡាវ ដែលប្រទេសនេះកំពុងផលិតអគ្គិសនីច្រើនលើសពីតម្រូវការខ្លួនត្រូវការ ចេញពីទំនប់នៅតាមដងទន្លេមេគង្គ និងដៃទន្លេ។ ប្រទេសថៃនឹងបន្ថែមថាមពលអគ្គិសនីក្នុងបណ្តាញអគ្គិសនីរបស់ខ្លួន ដើម្បីលក់ទៅឱ្យប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា។ ប្រទេសថៃក៏មានទំនាក់ទំនងបណ្តាញអគ្គិសនីជាមួយឡាវ និងម៉ាឡេស៊ី
August 29, 2019 - អន្តរជាតិ
រដ្ឋបាលលោក ដូណាល់ ត្រាំ បាននិយាយថា កូនៗរបស់កងទ័ព ឬបុគ្គលិករដ្ឋាភិបាលដែលកើតនៅបរទេស នឹងលែងត្រូវបានគេចាត់ទុកថា ជាពលរដ្ឋអាមេរិកដោយស្វ័យប្រវត្តិទៀតហើយ។ ការផ្លាស់ប្តូរត្រូវបានប្រកាសនៅថ្ងៃនេះ យោងទៅតាមការជូនដំណឹងអំពីគោលនយោបាយ ដែលចេញផ្សាយដោយសេវាកម្មអន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក (USCIS) ។ កាលពីដើមឡើយកុមារកើតពីពលរដ្ឋអាមេរិកនៅបរទេស ត្រូវបានផ្តល់សិទ្ធិជាពលរដ្ឋដោយស្វ័យប្រវត្តិ ដោយសារតែពួកគេត្រូវបានគេចាត់ទុកថា “រស់នៅក្នុងសហរដ្ឋអាមេរិក” ក្រោមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។ ទោះជាយ៉ាងណាក៏ដោយគោលនយោបាយបានផ្លាស់ប្តូរ ដូច្នេះសូម្បីតែអ្នកដែលកើតនៅក្នុងមន្ទីរពេទ្យយោធាសហរដ្ឋអាមេរិក និងមធ្យោបាយការទូតផ្សេងៗ នឹងលែងត្រូវបានគេចាត់ទុកថាជាអ្នករស់នៅក្នុងសហរដ្ឋអាមេរិកទៀតហើយ។ ការផ្លាស់ប្តូរបានពន្យល់ថា ពួកគេនឹងមិនចាត់ទុកកុមារដែលរស់នៅបរទេសជាមួយឪពុកម្តាយរបស់ពួកគេ ឱ្យរស់នៅក្នុងសហរដ្ឋអាមេរិកដែរទេ បើទោះបីជាឪពុកម្តាយរបស់ពួកគេជាបុគ្គលិករដ្ឋាភិបាលអាមេរិក ឬសមាជិកសេវាកម្មអាមេរិកដែលកំពុងធ្វើការនៅក្រៅសហរដ្ឋអាមេរិកក៏ដោយ ហើយជាលទ្ធផលកុមារទាំងនេះនឹងមិនត្រូវបានគេចាត់ទុកថា ទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិទៀតទេ៕ អត្ថបទ៖ លីដា
August 29, 2019 - អន្តរជាតិ
តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហានេះ បានទុកចោលការផ្តន្ទាទោសអតីតប្រធានាធិបតីអ្នកស្រី Park Geun-hye ក្នុងរឿងអាស្រូវដ៏សែនអាក្រក់ ដែលធ្វើឱ្យអ្នកស្រីត្រូវបានគេទម្លាក់ពីតំណែង និងបញ្ជាឱ្យបើកសវនាការរឿងក្ដីនេះសារជាថ្មីម្តងទៀត។ អ្នកស្រី Park Geun-hye ត្រូវបានផ្តន្ទាទោស កាលពីខែមេសា ឆ្នាំ២០១៨ ពីបទសូកប៉ាន់ និងរំលោភអំណាចការចោទប្រកាន់ និងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់ ១៨លានដុល្លារ ។ ប៉ុន្តែតុលាការកំពូលបានសម្រេចថា សាលក្រមដាច់ដោយឡែកគួរតែត្រូវធ្វើតាមច្បាប់សំណូក។ លោក Kim Myeong-su ប្រធានយុត្តិធម៌បានមានប្រសាសន៍ថា៖ “យើងបញ្ជូនរឿងក្តីនេះទៅតុលាការកំពូលទីក្រុងសេអ៊ូល”។ សាលក្រមដំបូងរបស់អ្នកស្រី Park មានរយៈពេល ១០ខែ
August 29, 2019









