autoadmin
  • រថយន្ត

    ក្រុមហ៊ុន TOYOTA ទើបតែបានប្រកាសជាផ្លូវការនូវតម្លៃរបស់ Camry TRD ស៊េរី ឆ្នាំ2020 ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន! គឺក្នុងតម្លៃត្រឹមតែ 31,995 ដុល្លារអាមេរិក ប៉ុណ្ណោះ។ អាចនិយាយបានថា វាជាម៉ូដែលបំពាក់ដោយម៉ាស៊ីន V6 ដែលមានតម្លៃធូរថ្លៃបំផុត ក្នុងចំណោមគ្រួសារ Camry និងថោកជាងប្រភេទ XSE រហូតដល់ $4,000 ដុល្លារអាមេរិក ឯណោះ។ តម្លៃរបស់ Camry TRD ស៊េរី ឆ្នាំ2020 ក៏កាន់តែធូរថ្លៃផងដែរ បើធៀបនឹងម៉ូដែល Avalon TRD ដែលមានម៉ាស៊ីនដូចគ្នា

    August 27, 2019
  • អន្តរជាតិ

    ថៃ៖ ការចិញ្ចឹមសត្វគឺជាការទទួលខុសត្រូវដ៏ធំមួយ ហើយក្នុងនាមជាម្ចាស់យើងគួរតែផ្តល់ជម្រកពិតសម្រាប់ពួកគេ និងមិនគួរបោះបង់ពួកគេចោលឡើយ ព្រោះវាអាចក្លាយជាបទពិសោធន៍ដ៏តក់ស្លុតសម្រាប់សត្វទាំងនោះ។ ជាក់ស្ដែងកូនឆ្កែតូចមួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍ និងក្ដីអាណិតពីបណ្ដាអ្នកលេងបណ្ដាញសង្គម Facebook ដោយសារតែវាត្រូវបានម្ចាស់បោះបង់ចោល នៅលើចញ្ចើមផ្លូវឡើងភ្នំមួយកន្លែង។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ កូនឆ្កែដ៏ស្មោះត្រង់មួយនេះ ថែមទាំងបានដើរចម្ងាយ ២១គីឡូម៉ែត្រ ដើម្បីរង់ចាំម្ចាស់ដែលចិត្តដាច់នោះ មកទទួលវាទៅវិញនៅកន្លែងដដែលនោះទៀតផង។ រឿងរ៉ាវបានកើតឡើង កាលពីថ្ងៃទី០៨ ខែសីហា នៅលើភ្នំ Doi Ang Khang របស់ខេត្តឈៀងម៉ៃ នៅពេលដែលបុរសម្នាក់ឈ្មោះ Panithan Rattanathum បានប្រទះឃើញកូនឆ្កែតូចសម្បុរខ្មៅនេះ ដេកលើចញ្ចើមផ្លូវម្ខាងរបស់ភ្នំយ៉ាងឯកោ។ កូនឆ្កែនេះមើលទៅហាក់ដូចជាកំពុងរង់ចាំនរណាម្នាក់ ជាមួយនឹងប្រដាប់ដាក់ទឹកមួយនៅក្បែរខ្លួនរបស់វាផងដែរ។ ដោយសារមានចិត្តអាណិតអាសូរ និងបារម្ភពីសុខភាពរបស់វា លោក

    August 27, 2019
  • អន្តរជាតិ

    កាលពីម្សិលមិញលោក Emmanuel Macron ទើបតែបានប្រកាសនៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Biarritz ប្រទេសបារាំងថា ពួកគេប្ដេជ្ញានឹងផ្ដល់មូលនិធិជាបន្ទាន់ចំនួនជាង ២០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំយន្តហោះពន្លត់អគ្គីភ័យបន្ថែម ដើម្បីទប់ស្កាត់ការរាលដាលភ្លើងឆេះព្រៃអាម៉ាហ្សូន ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភដល់អ្នកបរិស្ថាន។ ប៉ុន្តែខាងមន្រ្តីរបស់ប្រេស៊ីលបានបដិសេធការផ្ដល់ជូននេះ ដោយនិយាយថា រដ្ឋាភិបាលរបស់ពួកគេនឹងមិនទទួលទឹកប្រាក់ទាំងនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអាម៉ាហ្សូននោះទេ។ យ៉ាងណាក៏ដោយប្រទេសប្រេស៊ីលមិនទាន់បានប្រាប់ភ្លាមៗពីហេតុផល ដែលពួកគេបដិសេធមូលនិធិនោះទេ ប៉ុន្តែប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានចោទប្រកាន់លោក Emmanuel Macron វិញថា ប្រកាន់យកគំនិតបែបអាណានិគមនិយម នៅឯកិច្ចប្រជុំកំពូលនៃប្រទេសអភិវឌ្ឍន៍ឈានមុខ G7 ដែលប្រទេសបារាំងផ្ទាល់បានធ្វើជាម្ចាស់ផ្ទះនេះ។ អនុប្រធានសហព័ន្ធប្រេស៊ីលលោក Onyx Lorenzoni បានប្រាប់គេហទំព័រព័ត៌មាន

    August 27, 2019
  • អន្តរជាតិ

    ប្រភពពីប្រធានាធិបតីបារាំងបាននិយាយថា មេដឹកនាំមកពី​ក្រុម​ប្រជាជាតិ​ឧស្សាហកម្ម​ទាំង ៧ (G7) នឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ជំនួយបន្ទាន់ចំនួន ២០លានដុល្លារ ដើម្បីបញ្ឈប់ភ្លើងឆេះព្រៃអាម៉ាហ្សូន។ ប្រភពដដែលបានបញ្ជាក់ពីតួលេខចំនួន ២០លានដុល្លារ នេះថា៖ “ការពិតទៅជំនួយនេះគឺជាជំនួយបន្ទាន់ ពួកគេត្រូវការហិរញ្ញប្បទានជាពិសេស ពីព្រោះពួកគេមិនមានថវិកាគ្រប់គ្រាន់ ដើម្បីដាក់យន្តហោះពន្លត់អគ្គីភ័យបានទេ”។ ការប្រកាសនេះធ្វើឡើងដោយប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G-7 ឆ្នាំនេះ និងប្រធានាធិបតីឈីលីលោក Sebastian Pinera ។ លោក Macron បាននិយាយថា ព្រៃអាម៉ាហ្សូនជាតំណាងឱ្យ “សួត” នៃភពផែនដី ហើយមេដឹកនាំទាំងនេះ ក៏កំពុងសិក្សាពីលទ្ធភាពនៃការគាំទ្រស្រដៀងគ្នានៅទ្វីបអាហ្វ្រិក ដែលកំពុងទទួលរងពីអគ្គិភ័យនៅក្នុងព្រៃរបស់ពួកគេផងដែរ៕

    August 27, 2019
  • អន្តរជាតិ

    វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលភាគច្រើនស្រីៗមានចំណង់ចំណូលចិត្តលើបុរសដែលមាន «ពុកចង្ការ» ។ មិនថាបុរសមានពុកចង្ការក្រាស់ ឬស្ដើងនោះទេ ភាគច្រើនឱ្យតែបុរសមានពុកចង្ការសុទ្ធតែត្រូវបានគេនិយាយថា ជាមនុស្សមានការប្តេជ្ញា។ អាចនិយាយបានថា​ គឺដោយសារតែការព្យាយាមថែរក្សាពុកមាត់នេះឯង ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែអាចមានពុកចង្ការដោយធម្មជាតិនោះទេ។ យ៉ាងណាមិញខាងក្រោមនេះ គឺជាប្រយោជន៍នៃការមានពុកចង្ការដទៃទៀតដែលអ្នកគួរយល់ដឹង៖ ១. ការពារការឆ្លងបាក់តេរី៖ មានពុកចង្ការស្រស់ស្អាតស្មើនឹងការមានរបាំងការពារបាក់តេរី ដែលអាចការពារជំងឺ Folliculitis (ជំងឺរលាកគល់រោម) និង Pseudofolliculitis Barbae (សរសៃរោមលូតលាស់ចូលទៅក្នុងស្បែកវិញ) ដែលពួកវាជាជំងឺទូទៅដែលឫសសក់ត្រូវបានឆ្លងដោយផ្សិត ឬបាក់តេរី។ រន្ធញើសស្បែករបស់អ្នក នឹងប្រើពុកមាត់ និងពុកចង្កានៅខ្លីៗទាំងនោះ ដើម្បីជាការការពារបែបធម្មជាតិ។ ហេតុដូច្នេះហើយការកោរជាប្រចាំនឹងធ្វើឱ្យរន្ធញើសរបស់អ្នកងាយទទួលរងនូវបាក់តេរីផ្សេងៗ។ ២. ដើរតួជាឧបករណ៍ចម្រោះ៖ ប្រសិនបើអ្នកមានជំងឺហឺត និងអាឡែរហ្សី

    August 27, 2019
  • អន្តរជាតិ

    ប្រធានាធិបតីលោក Joko Widodo បាននិយាយថា តំបន់ស្ទើរតែមួយនៃចំនួនធំក្នុងទីក្រុងហ្សាការតា (Jakarta) សព្វថ្ងៃនេះកំពុងស្ថិតនៅក្រោមកម្ពស់ទឹកសមុទ្រ។ ដូច្នេះហើយរដ្ឋធានីឥណ្ឌូនេស៊ីមួយនេះ នឹងត្រូវផ្លាស់ប្ដូរទៅរស់នៅក្នុងខេត្ត Kalimantan ខាងកើតនៅកោះ Borneo វិញ។ រដ្ឋធានីហ្សាការតាបច្ចុប្បន្ន គឺជាជម្រករបស់មនុស្សជាង ១០លាននាក់ ដែលកំពុងរស់នៅលើដីភក់ល្បាប់នេះ។ ផ្នែកខ្លះនៃទីក្រុងកំពុងលិចរហូតដល់ ២៥ សង់ទីម៉ែត្រ ហើយមួយផ្នែកទៀតស្ទើរតែស្ថិតនៅក្រោមកម្រិតទឹកសមុទ្រទៅហើយ។ ទីក្រុងថ្មីនឹងត្រូវធ្វើនៅទីតាំងដែលមិនធ្លាប់មានការអភិវឌ្ឍចំនួន ២ គឺតំបន់ Kutai Kertanegara និង Penajam Paser Utara ហើយបេសកកម្មដែលគ្រោងទុកនេះ នឹងមានតម្លៃ ៤៦៦ពាន់លានរូពី (៣២.៧៩

    August 27, 2019
  • បច្ចេកវិទ្យា

    ក្រសួងវិទ្យាសាស្ត្ររបស់ប្រទេសជប៉ុនគ្រោងនឹងស្នើសុំថវិកាក្នុងឆ្នាំសារពើពន្ធបន្ទាប់ ដើម្បីចូលរួមគម្រោងស្ថានីយ៍អវកាសដឹកនាំដោយសហរដ្ឋអាមេរិក។ គម្រោងនេះអំពាវនាវឱ្យមានស្ថានីយ៍អវកាស ដែលមានឈ្មោះថា Gateway របស់អាមេរិក ដើម្បីចូលទៅក្នុងតារាវិថីជុំវិញព្រះច័ន្ទ។ គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៦។ ហើយរដ្ឋាភិបាលជប៉ុនមានគោលបំណង ដើម្បីប្រកាសការចូលរួមរបស់ខ្លួនជាផ្លូវការនៅដំណាច់ឆ្នាំនេះ។ ក្រសួងគ្រោងនឹងស្វែងរកថវិកាប្រមាណ ១៥ពាន់លានយ៉េន សម្រាប់គម្រោងនេះ ឬជាង ១៤០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ដែលចាប់ផ្តើមពីខែមេសា ឆ្នាំ២០២០។ ប្រមាណ ២ ភាគ ៣ នៃថវិកា នឹងឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវយានអវកាសគ្មានមនុស្សបើកបរ ដែលមានឈ្មោះថា Kounotori សម្រាប់ប្រើប្រាស់ ហើយគម្រោងថវិកាដែលនៅសល់នឹងត្រូវប្រើ ដើម្បីអភិវឌ្ឍយានអវកាសដែលគ្មានមនុស្សបើកដោយសហការជាមួយឥណ្ឌា និងប្រព័ន្ធទ្រទ្រង់ជីវិតសម្រាប់អវកាសយានិក។ វានឹងក្លាយជាសំណើថវិកាលើកដំបូងរបស់ក្រសួងសម្រាប់គម្រោងនេះ៕ អត្ថបទ៖ លីដា

    August 27, 2019
  • បច្ចេកវិទ្យា

    ប្រទេសវៀតណាមមានបំណងចង់ក្លាយជាប្រទេសអាស៊ានដំបូងគេ ក្នុងការផ្តល់បណ្តាញ 5G ដោយគ្មានការជ្រោមជ្រែងពីក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies Inc ។ Viettel Group ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេរបស់វៀតណាម ដែលគ្រប់គ្រងដោយក្រសួងការពារជាតិ នឹងដាក់ពង្រាយឧបករណ៍របស់ក្រុមហ៊ុន Ericsson AB នៅទីក្រុងហាណូយ និងបច្ចេកវិទ្យារបស់ Nokia Oyj នៅទីក្រុងហូជីមិញ។ នេះបើតាមការលើកឡើងរបស់លោក Le Dang Dung នាយកប្រតិបត្តិក្រុមហ៊ុន Viettel ។ ពួកគេនឹងប្រើបន្ទះឈីប 5G ពីក្រុមហ៊ុន Qualcomm Inc និងក្រុមហ៊ុនអាមេរិកមួយផ្សេងទៀត។ លោកបានបន្ថែមថា

    August 27, 2019
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla Inc (TSLA.O) នឹងដំឡើងថ្លៃលក់នៅប្រទេសចិននៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ដែលឆាប់ជាងការគ្រោងទុកទៅទៀត ហើយវាក៏កំពុងពិចារណាដំឡើងថ្លៃម្តងទៀតនៅក្នុងខែធ្នូ ប្រសិនបើពន្ធគយចិនលើរថយន្តដែលផលិតនៅសហរដ្ឋអាមេរិកនឹងមានប្រសិទ្ធិភាព។ យ៉ាងណាក៏ដោយអ្នកតំណាងក្រុមហ៊ុន Tesla នៅមិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់រ៉យទ័រដើម្បីសុំការអត្ថាធិប្បាយនោះទេ នៅថ្ងៃច័ន្ទនេះ។ ហើយក្រុមហ៊ុននេះ ស្ថិតក្នុងចំណោមអ្នករងផលប៉ះពាល់ជាច្រើនជាងគេ ពីសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក។ បច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចូលរថយន្តទាំងអស់ ដែលពួកគេកំពុងលក់នៅក្នុងប្រទេសចិន (ថ្មីបើមានរោងចក្រធំ ដែលទើបនឹងកសាងរួចក៏ដោយ) ហើយពួកគេត្រូវធ្វើការកែសម្រួលតម្លៃជាច្រើនដងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយសារការផ្លាស់ប្តូរពន្ធ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍នៅខែនេះថា ក្រុមហ៊ុន Tesla កំពុងពិចារណាក្នុងការដំឡើងថ្លៃទំនិញនៅក្នុងប្រទេសចិនចាប់ពីខែកញ្ញា បន្ទាប់ពីប្រាក់យ័នធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងដុល្លារអាមេរិក។ ប្រភពមួយបានប្រាប់រ៉យទ័រនៅថ្ងៃច័ន្ទនេះថា ក្រុមហ៊ុនផលិតរថយន្ត Tesla កំពុងតែពិចារណាដំឡើងថ្លៃបន្ថែមទៀតនៅក្នុងខែធ្នូ បន្ទាប់ពីក្រសួងពាណិជ្ជកម្មចិនកាលពីសប្តាហ៍មុនបានប្រកាសថា

    August 26, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនផលិតយានអវកាស Embraer របស់ប្រេស៊ីល បានបង្ហាញយន្តហោះអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ដែលជាគម្រោងបង្ហាញដោយបច្ចេកវិទ្យាជំរុញកម្លាំងអគ្គិសនី ១០០% ដែលបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍ។ Prototype នៃម៉ូទ័រអេឡិចត្រិច និងឧបករណ៍បញ្ជា កំពុងត្រូវបានផលិតដោយក្រុមហ៊ុន WEG នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុង Jaraguá do Sul, រដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ កាលពីខែឧសភា សម្រាប់ការអភិវឌ្ឍរួមគ្នានៃបច្ចេកវិទ្យាអគ្គិសនី។ បច្ចេកវិទ្យានេះនឹងត្រូវបានតំឡើងទៅក្នុងយន្ដហោះខ្នាតតូច (ម៉ាស៊ីនមួយ) ដោយផ្អែកលើយន្ដហោះកសិកម្ម EMB-203 Ipanema សម្រាប់ធ្វើតេស្ត និងវាយតម្លៃបច្ចេកវិទ្យាអគ្គិសនី។ ហើយប្រព័ន្ធត្រជាក់សម្រាប់យន្ដហោះ

    August 26, 2019