autoadmin
  • រថយន្ត

    ថ្មីៗនេះក្រុមហ៊ុន Toyota បានបង្ហាញជាផ្លូវការនូវយានជំនិះមួយឈុតតែម្ដង ដែលមានដូចជាប្រភេទ៖ អគ្គិសនី, hybrid (សាំង និងអាគុយ), plug-in hybrid (សាំង, អាគុយ និងអគ្គិសនី) និងកោសិកាឥន្ធនៈ (ប្រពន្ធ័ប្រើប្រាស់ចំហាយទឹក និងអ៊ីដ្រូសែន) ដើម្បីទុកទទួលកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលប្រទេសជប៉ុនផ្ទាល់ជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះ។ ឧបករណ៍មានចលនាចំនួន ៣,៧០០គ្រឿង នឹងត្រូវបានរំពឹងទុក ដើម្បីបម្រើនៅក្នុងព្រឹត្តិការណ៍ ហើយ ៩០% នៃចំនួននេះគឺជាប្រភេទអគ្គិសនី។ ក្រុមហ៊ុនជប៉ុនមួយនេះមានគោលបំណង ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ឱ្យកីឡាអូឡាំពិក ជាមួយនឹងការបំភាយឧស្ម័នកាបូនិចទាបបំផុតជាងគេ។ យានយន្តដែលក្រុមហ៊ុននឹងផ្គត់ផ្គង់មានគ្រប់ទម្រង់ និងគ្រប់ទំហំ ដូចជា៖ រថយន្ត, រថយន្តក្រុង,

    August 26, 2019
  • បច្ចេកវិទ្យា

    ការងារនេះគឺជាការពង្រីកគំនិត ដែលត្រូវបានរចនាឡើងសម្រាប់គោលបំណងនៃការកម្សាន្តដូចជា៖ សួនកម្សាន្ត ទីលានវាយកូនហ្គោល និងកន្លែងពាណិជ្ជកម្ម។ កំណែថ្មីនៃរទេះ SC-1 Sociable Cart នឹងមានសមត្ថភាពផ្ទុកមនុស្សប្រាំនាក់ ជំនួសឱ្យមនុស្សបីនាក់ និងមានផាសុកភាពជាងស៊េរីមុនៗ។ ជំនាន់ថ្មីប្រើបានយូរជាងមុន តាមរយៈថ្មដែលអាចដោះដូរបាន និងប្រើសេនស័រចាប់រូបភាពបន្ថែម ដើម្បីកែលម្អការយល់ដឹងអំពីទីតាំង។ ម៉ូនីទ័រទំហំ 49អ៊ីញ កម្រិត 4K នៅផ្នែកខាងក្នុងរបស់វា នឹងផ្តល់នូវការរួមបញ្ចូលគ្នានៃទិដ្ឋភាពជាក់ស្តែងនៃពិភពខាងក្រៅ ខណៈពេលដែលអេក្រង់ទំហំ 45អ៊ីញ កម្រិត 4K នឹងបង្ហាញដល់អ្នកដំណើរឆ្លងកាត់ ជាមួយនឹងការផ្សាយពាណិជ្ជកម្ម និងសម្ភារៈផ្សេងទៀត។ វាថែមទាំងអាចប្រើភាពវៃឆ្លាតសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធិភាព ដោយផ្អែកលើកត្តាដូចជាភេទ និងអាយុ

    August 26, 2019
  • អន្តរជាតិ

    ដូចការរំពឹងទុកពិតមែន! ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសផែនការថា នឹងផ្លាស់ទីរដ្ឋធានីរបស់ប្រទេសនេះទៅកាន់កោះ Borneo វិញ។ ការផ្លាស់ប្តូរនេះកើតឡើងដោយសារតែរដ្ឋធានីហ្សាកាតា (Jakarta) បច្ចុប្បន្នកំពុងមានបញ្ហាលិចទិក ដោយសារតែប្រហែល ៤០% នៃប្រជាជនចំនួន ១០លាននាក់ របស់ទីក្រុងនេះ កំពុងរស់នៅក្រោមកម្រិតទឹកសមុទ្រ។ រដ្ឋធានីនេះក៏ទទួលរងពីការបំពុលបរិស្ថាន និងបញ្ហាមនុស្សកកកុញ ខណៈមុខមាត់អន្តរជាតិរបស់ប្រទេសនេះក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់។ លោក Joko Widodo បានមានប្រសាសន៍ថា៖ “រដ្ឋធានីមិនគ្រាន់តែជានិមិត្តរូបនៃអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាសម្គាល់នៃការរីកចម្រើនរបស់ប្រទេសនេះផងដែរ។ នេះគឺសម្រាប់សមភាពសេដ្ឋកិច្ច និងយុត្តិធម៌។ នេះជាចក្ខុវិស័យរបស់ប្រទេសឥណ្ឌូនេស៊ីដែលជឿនលឿនមួយ”។ នៅទីក្រុងចាការតារបស់កោះជ្វានេះ ជញ្ជាំងសមុទ្រកំពុងត្រូវបានសាងសង់ ប៉ុន្តែការការពារដែលពួកគេផ្តល់ជូនគឺមានកម្រិត។ យ៉ាងណាមិញរដ្ឋាភិបាលឥណ្ឌូនេស៊ី ចង់ចាប់ផ្តើមផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួនឱ្យបានត្រឹមឆ្នាំ២០២៤។

    August 26, 2019
  • អន្តរជាតិ

    ជប៉ុនបានប្រឆាំងនឹងសមយុទ្ធយោធារបស់កូរ៉េខាងត្បូង នៅជុំវិញកោះ Takeshima ដែលស្ថិតក្នុងសមុទ្រជប៉ុន។ ជប៉ុនអះអាងថា កូរ៉េខាងត្បូងបានគ្រប់គ្រងប្រជុំកោះទាំងនោះ ដែលការពិតជារបស់ពួកគេ។ ចំណែកកងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធរយៈពេលពីរថ្ងៃនៅក្នុងតំបន់ចាប់ពីថ្ងៃអាទិត្យនេះ រួមជាមួយកម្លាំងកងទ័ព និងកងទ័ពអាកាស និងឆ្មាំឆ្នេរសមុទ្រ។ គួរឱ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងបានធ្វើសមយុទ្ធចំនួនពីរដងក្នុងមួយឆ្នាំ ដែលមានគោលបំណងរារាំងការប៉ុនប៉ងចុះចតណាមួយនៅលើកោះ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនិយាយថា ការធ្វើសមយុទ្ធនេះគ្រោងនឹងចាប់ផ្តើមនៅខែមិថុនា ប៉ុន្តែត្រូវបានពន្យាពេលដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់លើទំនាក់ទំនងការទូតជាមួយជប៉ុន។ ប៉ុន្តែទំនាក់ទំនងទ្វេភាគីបានក្លាយជាមានភាពតានតឹង ចំពោះពាណិជ្ជកម្ម កម្លាំងពលកម្មជំនាន់សង្គ្រាម និងបញ្ហាផ្សេងៗទៀត។ ហើយសមយុទ្ធនេះគឺជាសកម្មភាពលើក ទី២ របស់កូរ៉េខាងត្បូងប្រឆាំងនឹងជប៉ុន បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុងសេអ៊ូលក្នុងការលុបចោលកតិកាសញ្ញាចែករំលែកព័ត៌មានយោធារវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារថែមទាំងបាននិយាយថា ប្រទេសជប៉ុនកំពុងងាកចេញពីការសន្ទនា និងការទូត ដើម្បីដោះស្រាយបញ្ហាទៀតផង។ ចំណែកក្រសួងការបរទេសជប៉ុនបានធ្វើការតវ៉ាអំពីសមយុទ្ធយោធានេះ។ ដោយលោក Kenji Kanasugi

    August 26, 2019
  • រថយន្ត

    អ្នកនាំពាក្យបានបញ្ជាក់ថា Lexus នឹងបញ្ឈប់ម៉ូដែល GS 300 សម្រាប់ស៊េរី ឆ្នាំ២០២០ ។ ហើយរថយន្តនេះគឺជាម៉ូដែល ដែលមានតំលៃសមរម្យបំផុតនៅក្នុងជួរបន្ទាត់ GS និងជារថយន្តស្ព័រ Sedan ធន់កណ្ដាលផងដែរ។ ការស្លាប់ទៅវិញរបស់វានឹងបន្សល់ទុកតែ GS 350 និង GS F ដែលជាម៉ូដែលតម្លៃថ្លៃរបស់ត្រកូល GS ប៉ុណ្ណោះ។ ចុះហេតុអ្វីបានជា Lexus លែងផលិត GS ដែលមានតម្លៃថោកទៅវិញ? វាមិនចម្លែកទេ ព្រោះចម្លើយនោះគឺថា ដោយសារតែមិនសូវមានអ្នកទិញវា។ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Lexus លោក

    August 24, 2019
  • អន្តរជាតិ

    ទីក្រុងនៅអាស៊ីភាគច្រើនមានការចំណាយថ្លៃរស់នៅខ្ពស់ ដូច្នេះហើយជារឿយៗការងារតែងតែជារឿងចម្បង ហើយវាពិបាកសម្រាប់មនុស្សគ្រប់គ្នា ក្នុងការស្វែងរកដៃគូ។ ការណាត់ជួបតាមអនឡាញកាន់តែមានភាពទូលំទូលាយ ហើយដំណោះស្រាយថ្មីចំពោះការកើនឡើងនូវចំនួនអ្នកនៅលីវក៏មានភាពប្លែកៗពីគ្នា។ នៅក្នុងប្រទេសសឹង្ហបុរីមានបុរស និងស្ត្រីជាច្រើន បានស្វែងរកនូវកម្មវិធីជួលដៃគូមក DATE ជាមួយគ្នា ជំនួសឱ្យការស្វែងរកស្នេហាបែបយូរអង្វែងទៅវិញ។ សូមបញ្ជាក់ផងដែរថា វាមិនមែនជាពេស្យាចារទេ ប៉ុន្តែវាមានលក្ខណៈស្របច្បាប់តាំងពីយូរមកហើយ។ ជាពិសេសក្រុមហ៊ុនទាំងនោះនឹងផ្តល់កាលបរិច្ឆេទសម្រាប់ការជួល ដើម្បីធានាថាសេវាកម្មរបស់ពួកគេមានភាពស្អាតស្អំ ហើយក្រុមហ៊ុនខ្លះហាមឃាត់មិនឱ្យមានប៉ះពាល់រាងកាយនោះទេ ជាមួយនឹងការលើកទឹកចិត្តបុគ្គលិករបស់ពួកគេ ឱ្យទូរស័ព្ទមកអ្នកគ្រប់គ្រងប្រសិនបើមានអ្វីប្លែក។ ក្នុងនោះផងដែរវេបសាយ Maybe.sg និង SG VIP Escorts ក៏បានដាក់បម្រើនូវសេវាកម្មនេះ ដែលត្រូវបានគេឱ្យឈ្មោះថា “បទពិសោធន៍មានមិត្តស្រី” ។ Maybe.sg បម្រើជូននូវដៃគូប្រុស/ស្រី សម្រាប់ដាក់ជួលក្នុងតម្លៃចាប់ពី ៨០ដុល្លារសិង្ហបុរី

    August 24, 2019
  • អន្តរជាតិ

    ថៃ៖ កាសែត Khao Sod បានរាយការណ៍ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឌីជេស្រីម្នាក់ត្រូវបានចោទប្រកាន់ពីបទសម្លាប់សត្វឆ្មាអនាថាចំនួន ២៧ក្បាល នៅឯផ្ទះរបស់នាង ក្នុងក្រុងថុនបូរី ប្រទេសថៃ។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសបានឱ្យដឹងថា ឌីជេម្នាក់នោះមានឈ្មោះថា Wararat Krasae ដែលគេហៅក្រៅថា ឌីជេ Sun បាននាំយកសត្វឆ្មាដែលអនាថារស់នៅតាមផ្លូវ ចូលទៅក្នុងផ្ទះរបស់នាង មុនពេលនាងសម្លាប់ពួកវា។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងជាច្រើន ពីក្រុមអ្នកស្រឡាញ់សត្វឆ្មាមួយក្រុម ដែលបានអះអាងថា ជនសង្ស័យបានសម្លាប់សត្វឆ្មាចំនួន ២៧ក្បាល និងបានបង្ហោះវីដេអូឃ្លីបជាថ្នូរដូរយករូបិយប័ណ្ណអេឡិចត្រូនិក bitcoin ។ យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិត ចំពោះមូលហេតុដែលនាងដាច់ចិត្តសម្លាប់កូនឆ្មាទាំងនោះនៅឡើយទេ៕ អត្ថបទ៖

    August 24, 2019
  • រថយន្ត

    សង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើងចុងក្រោយរវាងសហរដ្ឋអាមេរិក និងចិន អាចមានផលវិបាកយ៉ាងខ្លាំងចំពោះយីហោរថយន្តមួយចំនួន។ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានប្រកាសសងសឹកទៅអាមេរិកវិញ ជាមួយនឹងការយកពន្ធលើផលិតផលជាច្រើនរួមមាន ផែនការបន្តការយកពន្ធបន្ថែម ២៥% លើរថយន្តអាមេរិក (ចាប់ពីថ្ងៃទី១៥ ខែធ្នូ) និង ១០% បន្ថែមសម្រាប់រថយន្តមួយចំនួន។ នេះអាចធ្វើឱ្យពន្ធគយឡើងដល់ ៥០% សម្រាប់រថយន្តមួយចំនួន ហើយជាពិសេសធ្វើឱ្យខូចខាតដល់ក្រុមហ៊ុនផលិតរថយន្តអាមេរិកដែលនាំចេញទៅប្រទេសចិនជាច្រើន រួមទាំងក្រុមហ៊ុន Tesla, BMW និង Mercedes-Benz ។ ក្រុមហ៊ុន Tesla ក៏ទើបតែមានរោងចក្រធំនៅសៀងហៃដែរ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងមិនទាន់អាចដាក់ផលិតកម្មបាននៅឡើយទេ។ ទាល់តែផុត ឆ្នាំ២០១៩ ទើប Tesla អាចផលិតរថយន្តនៅឯរោងចក្រក្នុងប្រទេសចិនបាន! ដូច្នេះហើយបើវាមានតម្រូវការខ្លាំង

    August 24, 2019
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Takeshi Iwaya មានប្រសាសន៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ២គ្រាប់ នៅព្រឹកថ្ងៃសៅរ៍នេះ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅឯក្រសួងការពារជាតិក្នុងទីក្រុងតូក្យូលោក Iwaya បាននិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅម៉ោងប្រហែល ៦ និង ៤៤នាទី និង ៧ និង ០១នាទី ព្រឹក។ ហើយមីស៊ីលទាំងពីរបានធ្លាក់នៅក្នុងសមុទ្រជប៉ុន នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ លោក Iwaya បាននិយាយថា ការបាញ់មីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ និងការរំលោភបំពានយ៉ាងច្បាស់នូវដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ លោកបាននិយាយថា ទីក្រុងតូក្យូនឹងប្រមូល និងវិភាគព័ត៌មានដែលមាន ហើយបន្តតាមដានសកម្មភាពនេះបន្ដទៀត។ ការបាញ់បង្ហោះចុងក្រោយបង្អស់កើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីការសម្រេចចិត្តរបស់ខ្លួន

    August 24, 2019
  • អន្តរជាតិ

    អាជ្ញាធរនៅទីក្រុងហូជីមិញកំពុងលើកទឹកចិត្តប្រជាជន ឱ្យចៀសវាងកុំផ្តល់ប្រាក់ទៅឱ្យជាងអ្នកសុំទានក្នុងស្រុក ព្រោះនេះមិនមែនជាមធ្យោបាយល្អបំផុតដើម្បីគាំទ្រពួកគេទេ។ មន្ទីរការងារ, មន្ទីរយុទ្ធជនពិការ និងកិច្ចការសង្គម បានបញ្ជូនឯកសារទៅរដ្ឋបាលថ្នាក់ស្រុក ដោយស្នើសុំឱ្យពួកគេបង្កើនការគ្រប់គ្រងលើអ្នកសុំទាន និងអ្នកគ្មានផ្ទះសម្បែងនៅតាមតំបន់រៀងៗខ្លួន មុនថ្ងៃបុណ្យជាតិខាងមុខនេះ (ថ្ងៃទី២ ខែកញ្ញា)។ រដ្ឋបាលត្រូវបានស្នើសុំឱ្យផ្តល់យោបល់ដល់ប្រជាជនក្នុងតំបន់ ប្រឆាំងនឹងការផ្តល់ប្រាក់ដោយផ្ទាល់ដល់អ្នកសុំទាន និងអ្នកដែលគ្មានផ្ទះសម្បែង ព្រោះវិធីល្អបំផុតដើម្បីផ្តល់ការគាំទ្រដល់ពួកគេ គឺតាមរយៈអង្គការសង្គម និងសប្បុរសធម៌។ អាជ្ញាធរមូលដ្ឋានត្រូវតែត្រួតពិនិត្យយ៉ាងដិតដល់នូវបញ្ជីអ្នករស់នៅអចិន្រ្តៃយ៍ និងបណ្តោះអាសន្ននៅតាមសង្កាត់នីមួយៗ ដើម្បីផ្តល់ជំនួយចាំបាច់ដល់គ្រួសារក្រីក្រ។ មន្ទីរការងារក៏បានប្រកាសអំពីបណ្តាញលេខទូរស័ព្ទបន្ទាន់ ដែលនឹងទទួលរបាយការណ៍ និងព័ត៌មានអំពីអ្នកសុំទាន និងអ្នកគ្មានផ្ទះសម្បែងនៅភាគខាងត្បូងនៃទីក្រុង។ ទីភ្នាក់ងារនេះបានកត់សម្គាល់ពីស្ថានភាពមួយ ដែលជនបរទេសត្រូវបានគេរកឃើញថា បានសុំលុយនៅតាមទីប្រជុំជន និងកន្លែងដែលមានមនុស្ស និងអ្នកទេសចរច្រើន។ ដើម្បីដោះស្រាយបញ្ហានេះអាជ្ញាធរមានភារកិច្ចអនុវត្តការល្បាតជាប្រចាំ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ និងសម្រេចចិត្តរកដំណោះស្រាយសមស្រប៕

    August 24, 2019