- autoadmin
- រថយន្ត
រថយន្តក្រុងដើរដោយថាមពលអគ្គីសនីនៅក្នុងរូបភាពនេះ គឺស្ថិតនៅលើទីធ្លានៃសាកលវិទ្យាល័យបច្ចេកវិទ្យា King Mongkut នៅ Thonburi ទីក្រុងបាងកក។ រថយន្តក្រុងអគ្គិសនីនេះ គឺជាគម្រោងរួមគ្នារវាងកូរ៉េ និងថៃ ដែលដឹកនាំដោយក្រុមហ៊ុនផលិតរថយន្តកូរ៉េអេឌីសុនម៉ូទ័រ (Edison Motors) ដែលបច្ចុប្បន្នផ្តល់សេវាដឹកជញ្ជូនសាធារណៈជាមួយឡានក្រុង ដែលមានលក្ខណៈមិនបំពុលបរិស្ថាន (eco-friendly) នៅឯ ណានសាន ក្នុងទីក្រុងសេអ៊ូល និងនៅកោះជេជូ។ គម្រោងនេះមានការចូលរួមពីអង្គការចំនួន ១១ មកពីភាគីទាំងពីររួមមាន៖ ក្រសួងឧស្សាហកម្មកូរ៉េ និង គម្រោងវាយតម្លៃ និងផែនការបច្ចេកវិទ្យាថាមពលកូរ៉េ។ ភាគីថៃរួមមាន៖ អាជ្ញាធរក្រុងបាងកក អាជ្ញាធរដឹកជញ្ជូនអគ្គិសនីថៃ និងសាកលវិទ្យាល័យបច្ចេកវិទ្យា King Mongkut ។
August 22, 2019 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអ្នកប្រើប្រាស់អ៊ិនធឺណិតរបស់ចិនមានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន Twitter Inc និងក្រុមហ៊ុន Facebook Inc បានផ្អាក/លុបគណនីអ្នកប្រើប្រាស់ជាច្រើន ដែលពួកគេបានចោទថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រឆាំងនឹងអ្នកតវ៉ានៅហុងកុង និងជាប្រភពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត។ កាសែត Global Times និងកាសែត Daily People’s Party របស់បក្សកុម្មុយនីស្ត ក៏ដូចជាកាសែត China Daily ដែលគ្រប់គ្រងដោយរដ្ឋបានហៅការបង្ក្រាបនេះថា ជាស្តង់ដារខុសគ្នា (double-standard) ។ សារព័ត៌មាន People’s Daily បាននិយាយថា៖ «នេះគឺជាការបង្ហាញពេញលេញនៃសកម្មភាពស្តង់ដារខុសគ្នា៖ និយាយរឿងមួយ
August 21, 2019 - អន្តរជាតិ
ខេត្តតាកែវ ៖ សត្វខ្លាឈ្មោះ ចាស្ប៉ា ហៅម៉ាប់ ជាប្រភេទខ្លាឥណ្ឌូចិន បានស្លាប់បាត់បង់អាយុជីវិតហើយ នៅឯភ្នំតាម៉ៅ ខេត្តតាកែវ នេះបើយោងតាមការបង្ហោះរបស់ អង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance at Phnom Tamao Wildlife Rescue Center) នៅរសៀលនេះ។ ដោយ អង្គការសម្ព័ន្ធភាពសត្វព្រៃ បានរៀបរាប់ឲ្យដឹងថា ៖ «សោកស្តាយចំពោះការបាត់បង់ ម៉ាប់/ចាស្ប៉ា (១៩៩៨-២០១៩) វាពិតជាគួរឱ្យក្តុកក្តួល និងសោកសៅ ចំពោះដំណឹងនៃការស្លាប់របស់ចាស្ប៉ា ដែលមានឈ្មោះគួរឱ្យស្រឡាញ់មួយទៀតគឺ ម៉ាប់ នៅឯភ្នំតាម៉ៅ។ ម៉ាប់
August 21, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលជំនួបជាមួយនាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាកភ្លាមៗ បន្ទាប់ពីអ្នកស្រីនាយកបានហៅផែនការរបស់លោក ត្រាំ ដើម្បីទិញដីនៅហ្គ្រីនឡែនថា «មិនសមហេតុផល»។ ប្រភពថ្មីៗនេះបានឱ្យដឹងថា លោក ត្រាំ បាននិយាយទៅកាន់មន្រ្តីជាន់ខ្ពស់អាមេរិក អំពីលទ្ធភាពនៃការទិញកោះនេះពីប្រទេសដាណឺម៉ាក ដែលបង្កឱ្យមានការរំជើបរំជួលនៅហ្គ្រីនឡែន។ នាយករដ្ឋមន្រ្តីដាណឺម៉ាកអ្នកស្រី Mette Frederiksen បានប្រាប់អ្នកសារព័ត៌មានថា ការនិយាយអំពីការទិញលក់ទឹកដីជាមួយសហរដ្ឋអាមេរិក គឺជាការពិភាក្សា «មិនសមហេតុផល»។ បន្ទាប់ពីលោក ត្រាំ បានទទួលដឹងពីបញ្ហានេះ លោកក៏បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកស្រី ដោយការលុបចោលនូវជំនួបរវាងអ្នកទាំងពីរ ដែលនឹងធ្វើឡើងក្នុងរយៈពេល ២សប្ដាហ៍ទៀត។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរលើ Twitter ថា៖
August 21, 2019 - អន្តរជាតិ
ថៃ៖ ប៉ូលីសបាននិយាយថា មានការបំផ្ទុះគ្រាប់បែកច្នៃ និងវាយប្រហារនៅទីតាំងចំនួន ៦ ក្នុងស្រុកចំនួន ៥ នៃខេត្តយ៉ាឡា របស់ប្រទេសថៃ កាលពីយប់ថ្ងៃអង្គារ ដោយបានធ្វើឱ្យប្រជាជនក្នុងតំបន់ចំនួន ៩នាក់ ត្រូវរងរបួស។ ហេតុការណ៍បានកើតឡើងនៅមុនម៉ោង ៨យប់ នៅក្នុងស្រុក Yaha, Muang, Krong Pinang, Than To និង Bannang Sata ហើយការផ្ទុះដំបូងបានកើតឡើងនៅម៉ោងប្រហែល ៧ និង ៤៥នាទី។ ការផ្ទុះនេះបានធ្វើឱ្យបាក់បង្គោលភ្លើងចំនួន ២ និងបណ្តាលឱ្យបង្គោលភ្លើងចំនួន ៣ ទៀតបានរលំ
August 21, 2019 - រថយន្ត
Mercedes-Benz V-Class បានប្រែខ្លួនជារថយន្តអគ្គិសនីជាលើកដំបូង ជាមួយនឹងការរចនាស្រស់ស្អាតជាងមុន។ ការពិតទៅរថយន្តវ៉េន (Minivan) នេះធ្លាប់បានបង្ហាញ Concept EQV គំរូរួចម្ដងមកហើយ នៅឯពិព័រណ៍រថយន្តទីក្រុងហ្សឺណែវឆ្នាំ 2019 ។ វាត្រូវបានគេឱ្យដឹងថា បំពាក់ដោយម៉ូទ័រអេឡិចត្រូនិកថាមពល 150kW (204 PS/201hp) និងកម្លាំងបង្វិលជុំ 362Nm (267lb-ft) រួមជាមួយនឹងបច្ចេកវិទ្យាទាញយកថាមពលមកវិញ។ Mercedes បានឱ្យដឹងថា រថយន្តពហុគោលបំណងមួយនេះ (MPV: Multi-purpose Vehicle) អាចមានល្បឿនរហូតដល់ 160គីឡូម៉ែត្រ/ម៉ោង។ ថ្មសាក lithium-ion របស់វាមានថាមពលរហូតដល់ 90kWh
August 21, 2019 - អន្តរជាតិ
ភ្លើងឆេះព្រៃនៅអាម៉ាហ្សូនកំពុងបង្កើតឱ្យមានផ្សែងខ្មៅ ដែលធ្វើឱ្យទីក្រុង São Paulo របស់ប្រេស៊ីល ពេលថ្ងៃមានភាពងងឹតដូចជាពេលយប់។ រូបភាពផ្កាយរណប ដែលចេញផ្សាយដោយអង្គការណាសាកាលពីសប្តាហ៍មុន ក៏បានបង្ហាញឱ្យឃើញពពកខ្មៅ ដែលចេញពីការឆេះព្រៃត្រូវបានរសាតអណ្ដែតពាសពេញអាកាស។ ពពកខ្មៅទាំងនេះរសាតចេញពីការឆេះព្រៃ ដែលមានចម្ងាយ ១,៧០០ម៉ាយ ពីទីក្រុង ហើយមានប្រភពខ្លះបាននិយាយថា ព្រៃអាម៉ាហ្សូនបានឆេះរយៈពេលជិត ៣សប្ដាហ៍ ជាប់ៗគ្នាមកហើយ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ព្រៃអាម៉ាហ្សូនបានជួបប្រទះនូវអគ្គិភ័យជាច្រើននៅឆ្នាំនេះ ដោយការដកស្រង់ទិន្នន័យថ្មីដែលចេញផ្សាយដោយទីភ្នាក់ងារអវកាសរបស់វិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE) ។ ទីភ្នាក់ងារនេះបាននិយាយថា ទិន្នន័យផ្កាយរណបរបស់ខ្លួនបានរកឃើញអគ្គិភ័យជាង ៧២,០០០ដង ចាប់តាំងពីខែមករា ដែលជាការកើនឡើង ៨៣% ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ។ ប៉ុន្តែប្រធានាធិបតីប្រេស៊ីលលោក Jair
August 21, 2019 - អន្តរជាតិ
យោធាអាមេរិកបានប្រកាសថា ខ្លួននឹងបើកដំណើរការទីបញ្ជាការអវកាស ដែលជាអង្គការថ្មីមួយ ដែលឧទ្ទិសដល់ទីអវកាសនៅចុងខែនេះ។ ប្រធានអគ្គសេនាធិការចម្រុះលោក Joseph Dunford បានប្រាប់សន្និសីទមួយនៅរដ្ឋ Virginia កាលពីថ្ងៃអង្គារថា ទីបញ្ជាការនេះនឹងត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ ខែសីហា។ វានឹងមាន ៨៧ អង្គភាព រួមទាំងកងកម្លាំង ដើម្បីឃ្លាំមើលមីស៊ីលផ្លោង ត្រួតពិនិត្យប្រតិបត្តិការផ្កាយរណប និងធ្វើការឃ្លាំមើលអវកាស។ លោក Joseph Dunford និយាយថា ទីបញ្ជាការនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតលើមាគ៌ាមួយ ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ប្រកួតប្រជែង នៅក្នុងអ្វីដែលលោកហៅថា ជាដែនប្រយុទ្ធក្នុងសង្គ្រាមដ៏សំខាន់។ លោកបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងការបង្កើនសកម្មភាពយោធានៅក្នុងលំហ ដោយប្រទេសចិន និងរុស្ស៊ី ក៏ដូចជាការអភិវឌ្ឍអាវុធ ដើម្បីកម្ទេចផ្កាយរណប។ រដ្ឋបាលរបស់ប្រធានាធិបតីលោក
August 21, 2019 - អន្តរជាតិ
ថ្មីៗនេះមានបុរសម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយគ្រូពេទ្យវះកាត់ទាញយកដង្កូវពីលលាដ៍ក្បាលរបស់គាត់ បន្ទាប់ពីគាត់តែងតែមានអាការឈឺក្បាលរយៈពេលរាប់សិបឆ្នាំមកហើយ។ បុរសម្នាក់នោះមានអាយុ ៥៩ឆ្នាំ មានឈ្មោះក្រៅថា Zhang បាននិយាយថា គាត់មានអាការៈវិលមុខ និងឈឺក្បាលតាំងពី ឆ្នាំ១៩៨៩ មកម្ល៉េះ។ ហើយពីមុនមកគាត់ធ្លាប់បានទទួលថ្នាំលេបមកព្យាបាលដែរ ប៉ុន្តែមិនបានផលនោះទេ។ ក្រោយការស្កេននាពេលថ្មីៗនៅឯមន្ទីរពេទ្យក្វាងចូវបានបង្ហាញថា នៅក្នុងលលាដ៍របស់គាត់មានប៉ារ៉ាស៊ីតប្រវែង ១០សង់ទីម៉ែត្រ ដែលវាជាមូលហេតុបណ្ដាលឱ្យគាត់ឈឺក្បាលរយៈពេល ៣០ឆ្នាំ មកនេះ។ យ៉ាងណាក៏ដោយទីបំផុតប៉ារ៉ាស៊ីតប្រវែង ១០សង់ទីម៉ែត្រ នេះត្រូវបានយកចេញតាមរយៈការវះកាត់។ ហើយវេជ្ជបណ្ឌិតបានប្រាប់ទៅលោក Zhang ថា ប៉ារ៉ាស៊ីតនេះអាចមកពីការផឹកទឹកមិនទាន់ពុះ ឬបរិភោគកង្កែប និងពស់ដែលនៅឆៅជាដើម។ ចំណែកលោក Zhang ក៏បានសារភាពថា ការអនុវត្តញ៉ាំឆៅបែបនេះគឺជារឿងធម្មតាទៅហើយ ដោយសារតែគាត់រស់នៅលើភ្នំ
August 21, 2019 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តជាផ្លូវការក្នុងការលក់យន្តហោះប្រយុទ្ធប្រភេទ F-16 ទៅឱ្យកោះតៃវ៉ាន់។ សេតវិមាននៅថ្ងៃអង្គារនេះ បានជូនដំណឹងដល់សភាអំពីផែនការរបស់ខ្លួន ក្នុងការអនុម័តការលក់ក្នុងតម្លៃ ៨ពាន់លានដុល្លារ លើយន្តហោះចំនួន ៦៦គ្រឿង។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បានសង្កត់ធ្ងន់កាលពីថ្ងៃច័ន្ទនេះថា ការសម្រេចនេះគឺស្របជាមួយនឹងគោលនយោបាយអាមេរិកកន្លងមកជាមួយកោះតៃវ៉ាន់ និងទំនាក់ទំនងប្រវត្តិសាស្រ្តរវាងសហរដ្ឋអាមេរិក និងចិន។ ចំណែកប្រទេសចិនវិញគឺមិនសប្បាយចិត្តនោះទេ ហើយបានប្រឆាំងនឹងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់យ៉ាងដាច់ខាត ពីព្រោះពួកគេ (អាមេរិក) បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីខែមុនថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់សមត្ថភាពរបស់តៃវ៉ាន់ក្នុងការរក្សានូវសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ ហើយមិនមានការផ្លាស់ប្តូរចំពោះគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកនោះទេ៕ អត្ថបទ៖ លីដា
August 21, 2019









