- autoadmin
- បច្ចេកវិទ្យា
យោងតាមទិន្នន័យពី Where is Roadster បានឱ្យដឹងថា អ្នកបើកបរអវកាស (Starman) របស់ SpaceX បានបញ្ចប់ការជិះរថយន្ត Tesla Roadster នៅក្នុងគន្លងវិថី ដោយធ្វើដំណើរជុំវិញអាទិត្យរយៈពេល ៥៥៧ថ្ងៃ ចាប់តាំងពីមានការបង្ហោះរ៉ុកកែត Falcon Heavy ក្នុងគោលបំណងជិះឱ្យបានជុំវិញព្រះអាទិត្យនេះ។ Roadster នេះបានធ្វើដំណើរប្រមាណ ៧៦២លានម៉ាយ ចាប់តាំងពីពេលនោះមក ដែលដើមឡើយរថយន្តនេះត្រូវបានគេរំពឹងថា នឹងជិះបានតែ ៣៦,០០០ម៉ាយ ឬ ២១,០០០ដង ប៉ុណ្ណោះ។ (គួរឱ្យស្ដាយ Starman នៅមិនទាន់អាច Drift លើអវកាសបាននៅឡើយទេ)
August 19, 2019 - អន្តរជាតិ
ថ្មីៗនេះ Apple បានជ្រុលដៃបង្ហាញពីផែនការរបស់ក្រុមហ៊ុន សម្រាប់ Apple Watch ស៊េរីថ្មី នៅក្នុង watchOS beta របស់ខ្លួន ខណៈពេលដែល iPhone 11 ក៏នឹងត្រូវចេញនៅខែក្រោយតាមទម្លាប់។ ក្នុងនោះផងដែរ iHelp BR ក៏បានឱ្យដឹងថា Apple Watch ស៊េរីបន្ទាប់ គឺជាប្រភេទ សេរ៉ាមិច និងទីតានីញ៉ូម ដែលពួកគេបានឃើញនៅក្នុង watchOS 6 beta របស់ក្រុមហ៊ុន។ ប្រភពដដែលក៏បានបញ្ជាក់ដែរថា នាឡិកាទាំងពីរនឹងមានទាំងទំហំមុខ 40mm និង
August 19, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសចិនថា ប្រសិនជាចិនអនុវត្តការបង្ក្រាបបែបទីលានធានអានមេន (Tiananmen Square) លើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង វានឹងបំផ្លាញដល់ការជជែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្តាហ៍ថា៖ «ខ្ញុំគិតថាវាពិបាកនឹងដោះស្រាយណាស់ ប្រសិនបើពួកគេប្រើអំពើហឹង្សា ខ្ញុំមានន័យថា ប្រសិនបើវានឹងមានរបៀបដូចហេតុការណ៍ទីលានធានអានមេនមួយទៀត»។ ជម្លោះដែលមានរយៈពេលមួយឆ្នាំរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឱ្យខូចទំនុកចិត្តលើទីផ្សារហិរញ្ញវត្ថុពិភពលោក ចំពេលមានសញ្ញានៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ ទោះយ៉ាងណាសេចក្តីអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើង នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងសម្លឹងមើលការចរចារគ្នាឡើងវិញ ដែលមានគោលបំណងដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរបស់ពួកគេនៅខែក្រោយ។ លោក ត្រាំ បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មនឹងមិនចប់នោះទេ ប្រសិនជាចិនចាប់ផ្ដើមប្រើអំពើហឹង្សាមកលើក្រុមបាតុករនៅហុងកុង៕ អត្ថបទ៖ លីដា
August 19, 2019 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយក្នុងប្រទេសថៃ ត្រូវបានគេចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិរាប់លានដុល្លារ ក្នុងនោះមានទាំងអាផាតមិននៅទីក្រុងឡុងដ៍ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដកស្រង់សម្តីអ្នកនាំពាក្យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃលោក Worawit Sukboon ដែលបាននិយាយថា លេខាធិការរងនៃគណៈកម្មាធិការលោក Prayat Puangjumpa បានប្រមូលទ្រព្យសម្បត្តិដែលមិនបានប្រកាសនៅក្រោមឈ្មោះភរិយារបស់លោក ក្នុងនោះមានអាផាតមិនតម្លៃ ៦.៩លានដុល្លារ នៅសង្កាត់ Kensington របស់ប្រទេសអង់គ្លេស។ យោងតាមការស៊ើបអង្កេតរយៈពេល ៩ខែ ដោយគណៈកម្មការនេះបាននិយាយថា ទ្រព្យសម្បត្តិដែលនៅសល់មានចំនួនសរុប ៤០០,០០០ដុល្លារអាមេរិក។ ប៉ុន្តែលោក Prayat បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ការចោទប្រកាន់នេះគឺជាការយល់ច្រលំ ហើយភរិយារបស់លោកកំពុងកាន់កាប់ផ្ទះល្វែង សម្រាប់អ្នកផ្សេងប៉ុណ្ណោះ។ ចំណែកអង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា ករណីនេះបានបង្កការព្រួយបារម្ភពីសាធារណជន និងបានធ្វើឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសផ្ទាល់៕ អត្ថបទ៖ លីដា
August 19, 2019 - បច្ចេកវិទ្យា
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានគេរាយការណ៍ថា បានទៅជួបជាមួយលោក Donald Trump យ៉ាងតិច ៥លើក លើសពីឆ្នាំមុនៗទៅទៀត ក្នុងកិច្ចខំប្រឹងប្រែងដើម្បីចូលទៅជិតប្រធានាធិបតីអាមេរិក ខណៈពេលដែលលោក Trump កំពុងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។ ហើយកាលពីថ្ងៃសុក្រនេះលោក Tim Cook បានចូលរួមអង្គុយញ៉ាំអាហារពេលល្ងាចជាមួយលោកប្រធានាធិបតី ខណៈលោកកំពុងសម្រាកវិស្សមកាលនៅឯក្លឹបវាយកូនហ្គោលរបស់គាត់នៅ Bedminster រដ្ឋ New Jersey ។ នេះជាលើក ទី៥ ហើយដែលអ្នកទាំងពីរបានអង្គុយពិភាក្សាគ្នាដោយពិចារណាទៅលើការពិតដែលថា ខែសីហានេះអាចជាខែចុងក្រោយ សម្រាប់ការប្រឈមមុខនឹងពន្ធគយបន្ថែម ១០% លើផលិតផលចិន។ ការជួបគ្នានេះបានកើតឡើងស្របពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្ម
August 19, 2019 - អន្តរជាតិ
វិទ្យាស្ថានស្រាវជ្រាវជាតិជប៉ុននិយាយថា ខ្លួននឹងចាប់ផ្តើមគម្រោងស្រាវជ្រាវដ៏ធំមួយ ស្តីពីថាតើកាកសំណល់ប្លាស្ទិចបំពុលដល់មហាសមុទ្រ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីយ៉ាងដូចម្តេចខ្លះ។ ទីភ្នាក់ងារជប៉ុនសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រ/ផែនដី បានបង្កើតក្រុមមួយកាលពីខែមេសា ដើម្បីសិក្សាពីការបំពុលសមុទ្រ ដែលបណ្តាលមកពីកាកសំណល់ផ្លាស្ទិក។ គម្រោងដែលមានរយៈពេល ៣សប្តាហ៍ នឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែសីហា តទៅ។ វានឹងប្រព្រឹត្តទៅនៅឆកសមុទ្រ Sagami ភាគខាងត្បូងនៃទីក្រុងតូក្យូ និងនៅក្នុងដែនទឹកនៅឧបទ្វីប Boso ភាគខាងកើតទីក្រុងតូក្យូ។ ក្រុមអ្នកស្រាវជ្រាវនឹងវាស់បរិមាណផ្លាស្ទិកតូចៗមាននៅក្នុងដីល្បាប់ ដែលស្រង់ចេញពីបាតសមុទ្រនៅជម្រៅចន្លោះពី ១,២០០ ទៅ ៩,២០០ម៉ែត្រ។ ពួកគេនឹងពិនិត្យមើលនៅពេលវាកកកុញ ហើយថាតើវាអាចត្រូវបានរកឃើញនៅក្នុងក្រពះរបស់សត្វសមុទ្រ ឬទេ។ ក្រុមនេះក៏នឹងធ្វើការពិសោធន៍ ដើម្បីមើលពីរបៀបដែលប្លាស្ទិកពុកផុយតាមពេលវេលានៅក្នុងបរិស្ថានសមុទ្រជ្រៅ ដោយពួកគេនឹងយកបំណែកប្លាស្ទិកដាក់នៅក្នុងសមុទ្រជម្រៅ ១,២០០ម៉ែត្រ សម្រាប់រយៈពេល ៣ឆ្នាំ
August 19, 2019 - អន្តរជាតិ
មានការវាយប្រហារអត្តឃាតលើពិធីមង្គលការមួយ នៅឯរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦៣នាក់ បានស្លាប់ និងមនុស្សចំនួន ១៨០នាក់ បានរងរបួស។ ប្រភពបាននិយាយថា ជនល្មើសបានដាក់គ្រាប់បែកនៅក្នុងសាលពីធីមួយនៅល្ងាចថ្ងៃសៅរ៍ ដោយនៅក្នុងពិធីមានការចូលរួមពីសមាជិកសហគមន៍ជនជាតិភាគតិចនិកាយស៊ីអ៊ីតហាហ្សារ៉ា ហើយសហគមន៍នេះតែងតែជាគោលដៅរបស់ពួកជ្រុលនិយមស៊ុននីរួមមាន៖ ក្រុមតាលីបង់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមតាលីបង់បានបដិសេធការបំផ្ទុះនេះ និងបានថ្កោលទោសការវាយប្រហារនេះ។ ក្រុមនេះក៏កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីឱ្យអាមេរិកដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានជាថ្នូរនឹងការប្តេជ្ញាចិត្តមិនប្រើប្រទេសនេះជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារភេរវកម្មពិភពលោក។ ការវាយប្រហារនេះក៏ធ្វើឱ្យមានការព្រួយបារម្ភអំពីសន្តិសុខ ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលនឹងមកដល់ក្នុងរយៈពេលតិចជាង ៦សប្តាហ៍ ទៀតផងដែរ៕ អត្ថបទ៖ លីដា
August 19, 2019 - អន្តរជាតិ
វីដេអូមួយដែលបង្ហាញពីលោកយាយម្នាក់កំពុងអង្គុយច្រៀងបំពេរឆ្កែពូជ Chihuahua របស់គាត់ កំពុងធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសកម្មភាពដេញហ្គីតាបណ្ដើរ និងច្រៀងបណ្ដើរដ៏គួរឱ្យស្រឡាញ់របស់គាត់។ លោកយាយមានឈ្មោះថា Malinda Herman គាត់មានអាយុ ៧០ឆ្នាំ និងបានច្រៀង Cover បទ «More Than I Can Say» ខណៈដែលកូនឆ្កែសំណព្វរបស់គាតបានដេក ផ្ដេកផ្ដួលនៅនឹង-ក អណ្ដែតអណ្ដូងទៅតាមចម្រៀងដែលគាត់បានច្រៀង ហើយថែមទាំងមានសំឡេងកូនឆ្មាស្រែក «ម៉ែវម៉ែវ» ពីក្រោយទៀតផង។ កូនឆ្កែពូជ Chihuahua មួយក្បាលនោះមានឈ្មោះថា Jiw Jam ហើយវាតែងតែនៅជាមួយលោកយាយ រាល់ពេលដែលគាត់ច្រៀង ឬលេងភ្លេងម្ដងៗ។ វីដេអូបទ
August 17, 2019 - អន្តរជាតិ
ការហោះហើរត្រូវបានពន្យាពេលនៅតាមព្រលានយន្តហោះធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយសារបញ្ហាបច្ចេកទេសប៉ះពាល់ដល់ការត្រួតពិនិត្យ។ អាជ្ញាធរសហរដ្ឋអាមេរិកបាននិយាយថា កុំព្យូរទ័រកំពុងត្រលប់មកដំណើរការជាធម្មតាវិញ បន្ទាប់ពីមានបញ្ហាបច្ចេកទេសនៅទូទាំងប្រទេស បណ្តាលឱ្យមានការពន្យារពេលសម្រាប់អ្នកដំណើរអន្តរជាតិ ហើយវាមិនមានផលប៉ះពាល់អ្វីដល់ជើងហោះហើរនោះទេ។ អ្នកទេសចរក៏បានបង្ហោះរូបថត និងរូបភាពជួរតម្រង់ជួរអាកាសយានដ្ឋានដ៏វែងនៅលើបណ្តាញសង្គម។ ចំណែកមន្ត្រីគយ និងមន្ត្រីល្បាតព្រំដែនអាមេរិក (CBP) មុននេះបាននិយាយថា ខ្លួននឹងប្រើ «នីតិវិធីជំនួស» រហូតដល់បញ្ហា ដែលមិនទាន់អាចពន្យល់បានត្រូវបានដោះស្រាយ។ មិនត្រឹមតែនៅ Los Angeles ប៉ុណ្ណឹងទេ បញ្ហាបច្ចេកទេសការត្រួតពិនិត្យពន្ធគយ ត្រូវបានរាយការណ៍ពីអ្នកដំណើរនៅ Seattle, Philadelphia, San Francisco, Houston, Chicago, អាកាសយានដ្ឋាន John F Kennedy ទីក្រុងញូវយ៉ក
August 17, 2019 - រថយន្ត
ថ្មីៗនេះមានការបែកធ្លាយចេញនូវរូបរាងពិតរបស់ Bugatti ម៉ូដែលថ្មី ដែលត្រូវបានបង្ហោះពេញបណ្ដាញអ៉ីនធឺណិតមុនថ្ងៃបង្ហាញជាផ្លូវការ ហើយជាក់ស្តែងវាពិតជាមានរូបរាងដូចដែលបានបែកធ្លាយមែន។ ជាពិសេសទាក់ទិននឹងការបំផុសគំនិតរចនារបស់ Bugatti Centodieci ត្រូវបានគេឱ្យដឹងថា មានមូលដ្ឋានដូចជាម៉ូដែល Chiron ហើយក៏ស្រដៀងគ្នានឹង Divo ជាពិសេសវាជាប្រភេទមានតែមួយ (គ្មានតជំនាន់) ដូចម៉ូដែល La Voiture Noire ដែរ។ វាជាការបង្កើតឡើងដើម្បីគោរពដល់ម៉ូដែល Bugatti EB110 Super Sport ដែលជាម៉ូដែលជំនាន់ 1990 ។ សម្រាប់ម៉ាស៊ីន និងកម្លាំងរបស់វា គឺវាបំពាក់ដោយម៉ាស៊ីន W16 ទំហំចំណុះ 8.0លីត្រ
August 17, 2019









