- autoadmin
- កីឡា
ភាពយន្តផលិតតាមគំនូរជីវចលរឿង «Mulan» របស់ផលិតកម្ម Disney កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យធ្វើពហិការ បន្ទាប់ពីតារារបស់ខ្លួនបានគាំទ្រការគាំទ្រដល់កម្លាំងប៉ូលីសហុងកុង។ មូលហេតុគឺដោយសារ តារាសម្តែងជនជាតិចិន-អាមេរិក នាង Liu Yifei បានសរសេគាំទ្រដល់ក្រុមប៉ូលីសបង្រ្កាបបាតុករហុងកុងនៅលើបណ្ដាញសង្គមដ៏ធំរបស់ចិន Weibo ។ ហើយគិតមកទល់ពេលនេះ ក្រុងហុងកុងត្រូវបានញាំញីដោយការតវ៉ារយៈពេល ១០សប្តាហ៍ ហើយពេលខ្លះមានទាំងការប៉ះទង្គិចបង្កជាហិង្សាផងដែរ។ យោងតាមកាសែត Beijing People’s People’s Daily បានឱ្យដឹងថា ក្នុងសារមួយនោះនាង Liu Yifei បានសរសេរថា៖ «ខ្ញុំក៏គាំទ្រដល់ប៉ូលីសហុងកុង អ្នកអាចវាយខ្ញុំបានពេលនេះ»។ គួរឱ្យដឹងដែរថា ការតវ៉ាបានចាប់ផ្តើមកាលពី ១០សប្តាហ៍មុន ដែលក្រុមបាតុករបានប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន
August 17, 2019 - បច្ចេកវិទ្យា
វៀតណាម៖ លោក Tran Xuan Thuy នាយកប្រតិបត្តិក្រុមហ៊ុន Amazon Selling Vietnam បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកាទីផ្សារអនឡាញរបស់វៀតណាមនៅថ្ងៃទី១៤ ខែសីហា ថា ក្រុមហ៊ុន Amazon បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅវៀតណាម។ ពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បានសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) លើកម្មវិធីជាច្រើន ដើម្បីឱ្យអាជីវកម្មក្នុងស្រុកអាចលក់ទំនិញនៅលើវេទិការបស់ខ្លួន ដើម្បីពង្រីកសក្តានុពលនាំចេញរបស់ពួកគេ។ អ្នកតំណាងក្រុមហ៊ុន Amazon បាននិយាយថា ក្រុមហ៊ុនបានលើកទឹកចិត្តជាយូរមកហើយឱ្យបុគ្គលម្នាក់ៗលក់ទំនិញនៅលើទីផ្សារ ប៉ុន្តែឥឡូវនេះនិន្នាការកំពុងផ្លាស់ប្តូរ។ ក្រុមហ៊ុន Amazon កំពុងត្រៀមជួយសហគ្រាសធុនតូច និងមធ្យម ធ្វើអាជីវកម្មនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន។ ដោយលោក Tran
August 17, 2019 - អន្តរជាតិ
ក្រសួងការពារជាតិជប៉ុនបានសម្រេចចិត្តជាផ្លូវការ ក្នុងការទិញយន្តហោះចម្បាំងបំបាំងកាយ F-35B ពីសហរដ្ឋអាមេរិក។ បញ្ចប់ដំណើរការជ្រើសរើសដែលបានចាប់ផ្តើមនៅក្នុងខែមីនា ក្រសួងការពារជាតិបានប្រកាសនៅថ្ងៃសុក្រនេះនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការទិញយន្តហោះចម្បាំង F-35B របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៤២គ្រឿង ក្នុងតម្លៃប្រហែល ១៣០លានដុល្លារ ក្នុងមួយគ្រឿង។ ក្រសួងបាននិយាយថា យន្ដហោះនេះមានសមត្ថភាពចាំបាច់ទាំងអស់រួមទាំងដំណើរការហោះហើរ។ ក្រសួងគ្រោងនឹងតំឡើងនាវាពិឃាតការពារដែនសមុទ្រឈ្មោះ អាយហ្សូម៉ូ (Izumo) និងប្រើវាជានាវាសម្រាប់ផ្ទុកយន្តហោះចម្បាំង F-35B ។ រដ្ឋាភិបាលជប៉ុនបាននិយាយនៅក្នុងគោលការណ៍ណែនាំការពារចុងក្រោយ និងកម្មវិធីការពារពាក់កណ្ដាលឆមាសរបស់ខ្លួនថា ខ្លួននឹងណែនាំយន្តហោះចម្បាំងមួយនេះ ដែលជាយន្តហោះអាចអនុវត្តការហោះហើរចម្ងាយខ្លី និងចុះចតដោយបញ្ឈរ៕ អត្ថបទ៖ លីដា
August 17, 2019 - រថយន្ត
បណ្តាញសង្គមកំពុងតែពុះកញ្ជ្រោលជាមួយនឹងពាក្យចចាមអារាមនៃការងើបឡើងវិញរបស់ម៉ាក Bugatti EB110 យ៉ាងពិសេស (រថយន្តជំនាន់90) ដែលអរគុណដល់ក្រុមហ៊ុនផលិតរថយន្តមួយនេះ ដែលបានបញ្ចេញវីដេអូ Teaser មួយកាលពីដើមសប្តាហ៍។ ហើយឥឡូវនេះពាក្យចចាមអារាមទាំងនោះ បានប្រែក្លាយជាការពិតព្រោះថា Bugatti Centodieci បានបែកធ្លាយចេញនូវរូបភាពពេញបណ្ដាញអ៊ីនធឺណិត។ Centodieci មានន័យថា 110 ក្នុងភាសាអ៊ីតាលី ហើយវានឹងមានការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃនេះ នៅឯឆ្នេរ Pebble រដ្ឋ California សហរដ្ឋអាមេរិក។ ប៉ុន្តែមានរូបភាពលេចធ្លាយជាច្រើនបានបែកធ្លាយ ដូច្នេះយើងអាចមើលបានទាំងស្រុងតាមរយៈរូបភាពខាងក្រោមនេះ។ សម្រាប់ការបំផុសគំនិតរចនារបស់ Bugatti Centodieci ត្រូវបានគេឱ្យដឹងថា មានមូលដ្ឋានដូចជាម៉ូដែល Chiron ហើយក៏ស្រដៀងគ្នានឹង Divo
August 16, 2019 - អន្តរជាតិ
ចិន៖ យោងតាមប្រភព CGTN បានឱ្យដឹងថា កម្មករចិនសរុបចំនួន ១៧នាក់ នៅតែបន្តបាត់ខ្លួន បន្ទាប់ពីមានការបាក់ដីមួយបានកើតឡើងកាលពីថ្ងៃពុធ នៅស្រុក Ganluo ក្នុងខេត្តស៊ីឈួនប្រទេសចិន។ មុនពេលកើតហេុតកម្មករជាង ២០នាក់ ត្រូវបានគេឱ្យដឹងថា បាននាំគ្នាទៅជួសជុសផ្លូវដែក ឆេងឌូ-គុនមីង ហើយក្រោយមកដីភ្នំក៏បានបាក់ស្រុតចុះធ្លាក់មកលើកម្មករ នៅប្រហែលជាម៉ោង ១២ និង ៤៤នាទី ថ្ងៃត្រង់ ហើយប្រតិបត្ដិការសង្គ្រោះនៅតែបន្ដដំណើរការ ដើម្បីស្វែងរកពួកគេ។ យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្តស៊ីឈួនឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះចំនួន ៧០នាក់ កំពុងធ្វើការនៅនឹងកន្លែង ដោយមានសត្វឆ្កែជួយសង្គ្រោះ និងឧបករណ៍ផ្សេងៗគ្នា រាប់បញ្ចូលទាំងឧបករណ៍ជីករក ឧបករណ៍រុករកអ្នកនៅមានជីវិត និងឧបករណ៍បញ្ជូនរូបភាព។ នាយកដ្ឋានបាននិយាយថា
August 16, 2019 - បច្ចេកវិទ្យា
រ៉យទ័របានរាយការណ៍ថា ឧទ្ធម្ភាគចក្រដើរដោយថាមពលថ្មដំបូងគេរបស់ន័រវែស បានធ្លាក់ចូលបឹងកាលពីម្សិលមិញ។ ខណៈដែលគ្មាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងឧប្បត្តិហេតុនេះ វាអាចជារឿងមិនល្អសម្រាប់ប្រទេសនេះនោះទេ ព្រោះពួកគេធ្លាប់សង្ឃឹមថា ខ្លួននឹងផ្តល់ការហោះហើរដោយថាមពលថ្មនេះ សម្រាប់ក្នុងស្រុកឱ្យបានត្រឹម ឆ្នាំ២០៤០ ។ វានៅតែមិនទាន់ច្បាស់ថា ហេតុអ្វីបានជាយន្តហោះអគ្គិសនីម៉ូដែល Alpha Electro G2 រលត់ម៉ាស៊ីន និងធ្វើឱ្យធ្លាក់ចូលទឹក នៅអំឡុងពេលអ្នកបើកបរត្រឡប់ទៅព្រលានវិញនោះទេ។ យន្ដហោះនេះជារបស់ក្រុមហ៊ុន Avinor ដែលជាប្រតិបត្តិករអាកាសយានដ្ឋានគ្រប់គ្រងដោយរដ្ឋ ហើយវាត្រូវបានហោះហើរដោយនាយកប្រតិបត្តិ Dag Falk-Petersen ។ ការធ្លាក់នេះបានកើតឡើងនៅពេលប្រទេសន័រវេស កំពុងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងជាមួយឥន្ធនៈហ្វូស៊ីល ដែលវាបំផ្លាញដល់បរិស្ថាន។ ដោយសារតែភូមិសាស្ត្រប្លែករបស់ទឹកដីប្រទេសនេះ ដូច្នេះការធ្វើដំណើរតាមផ្លូវ និងផ្លូវដែកមិនមានប្រសិទ្ធិភាពនោះទេ ហើយមនុស្សភាគច្រើនប្រើជើងហោះហើរ ដើម្បីឆ្លងពីទីក្រុងមួយទៅទីក្រុងមួយទៀត។ ពួកគេធ្លាប់ស្រមៃចង់ឱ្យការហោះហើរដោយថាមពលថ្មត្រូវអនុវត្តឱ្យបានច្រើនទូទាំងប្រទេស
August 16, 2019 - អន្តរជាតិ
កាសែតប្រចាំថ្ងៃរបស់ថៃ Matichon បានរាយការណ៍ថា ការិយាល័យប៉ូលីសថៃ (RTPO) កំពុងពិចារណាផ្តល់រង្វាន់ជាទឹកប្រាក់ សម្រាប់អ្នកដែលផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនមនុស្ស ឬអ្នកដែលចូលរួមប្រណាំងម៉ូតូខុសច្បាប់នៅលើដងផ្លូវសាធារណៈ និងផ្លូវហាយវេ។ RTPO កំពុងពិភាក្សាអំពីបទប្បញ្ញត្តិច្បាប់ស្តីពីការផ្តល់រង្វាន់ជាសាច់ប្រាក់ ដោយមានគោលបំណងអនុវត្តវានៅក្នុងខែកញ្ញានេះ។ ហើយអត្តសញ្ញាណរបស់បុគ្គលដែលផ្តល់ព័ត៌មានអំពីអ្នកប្រណាំងម៉ូតូខុសច្បាប់ ក៏នឹងត្រូវបានរក្សាជាការសម្ងាត់ផងដែរ។ គួររំលឹកដែរថា កាលពីខែមុនប៉ូលិសថៃបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៧០នាក់ និងម៉ូតូចំនួន ២៦១គ្រឿង ជុំវិញករណីប្រណាំងម៉ូតូខុសច្បាប់នៅលើផ្លូវសាធារណៈ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាជន។ ការបង្រ្កាបនេះបានធ្វើឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងត្បូងប្រទេសថៃ ហើយតំបន់កើតហេតុនេះ គឺជាតំបន់ដែលមានការនិយមប្រណាំងម៉ូតូច្រើនបំផុត ជាពិសេសពីសំណាក់ក្រុមក្មេងស្ទាវ៕ អត្ថបទ៖ លីដា
August 16, 2019 - អន្តរជាតិ
កូរ៉េខាងជើងបានច្រានចោលរាល់កិច្ចពិភាក្សាណាមួយជាមួយកូរ៉េខាងត្បូង ដោយហៅការសម្រេចចិត្តរបស់ខ្លួនថាជា «កំហុសនៃសកម្មភាពទាំងស្រុងរបស់កូរ៉េខាងត្បូង»។ ប្រទេសនេះបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងសុន្ទរកថារបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in កាលពីថ្ងៃព្រហស្បតិ៍ ដែលថាលោកចង់ឱ្យកូរ៉េទាំងពីរមានការបង្រួបបង្រួមគ្នាឱ្យបានត្រឹម ឆ្នាំ២០៤៥ ។ កូរ៉េខាងជើងក៏បានចំទាស់នឹងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិកផងដែរ ដោយបានហៅវាថាជា «ហាត់សមសម្រាប់ធ្វើសង្គ្រាម»។ យោធាកូរ៉េខាងត្បូងបាននិយាយថា នៅព្រឹកថ្ងៃសុក្រនេះកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ២គ្រាប់ ចូលសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ហើយនេះជាការធ្វើតេស្តលើក ទី៦ ក្នុងរយៈពេលមិនដល់មួយខែផង។ អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបាននិយាយថា៖ «គ្រាប់មិនទាន់កំណត់អត្តសញ្ញាណ» ចំនួនពីរត្រូវបានគេបាញ់នៅម៉ោង ០៨ និង ០០នាទីព្រឹក (ម៉ោង ៦:០០ នៅកម្ពុជា) ដែលបាញ់ទៅចម្ងាយ ២៣០ គីឡូម៉ែត្រ និងមានរយៈកម្ពស់
August 16, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកគ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងពេលឆាប់ៗនេះ អំពីស្ថានភាពនៅហុងកុង។ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានលោក ត្រាំ បានបង្ហាញថា លោកមានគម្រោងពិភាក្សាជាមួយលោក ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។ លោកបាននិយាយថា លោកស្គាល់លោក ស៊ី ច្បាស់ណាស់ ហើយលោកជឿជាក់ថា លោក ស៊ី អាចដោះស្រាយបញ្ហាហុងកុងប្រកបដោយលក្ខណៈជាវិធីមួយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយរីករាយប្រសិនបើមេដឹកនាំចិនចង់។ លោក ត្រាំ ក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិកមានគុណសម្បត្តិក្នុងសង្គ្រាមពន្ធទ្វេភាគី ដែលលោកបានចាប់ផ្តើមជាងមួយឆ្នាំកន្លងមក ដើម្បីលុបបំបាត់ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន។ មេដឹកនាំអាមេរិករូបនេះបាននិយាយថា ប្រទេសចិនកំពុង «ហូបពន្ធគយជាមួយនឹងការបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ពួកគេ និងចាក់ប្រាក់ទៅក្នុងប្រព័ន្ធរបស់ពួកគេ»។
August 16, 2019 - អន្តរជាតិ
តំណាងអង្គការយូនីសេហ្វបាននិយាយថា កុមារជាង ១,៣០០នាក់ ត្រូវកំព្រាឪពុកម្ដាយ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងឆ្នាំកន្លងមក បន្ទាប់ពីពួកគេបានបាត់បង់ឪពុកម្តាយម្នាក់ ឬទាំងពីរនាក់ ដោយសារវីរុសអេបូឡា។ ហើយលោក Pierre Ferry ប្រធានកម្មវិធីការពារកុមារនៅអង្គការយូនីសេហ្វបានបន្ថែមថា កុមារចំនួន ២,៤៦៩នាក់ ផ្សេងទៀតក៏ត្រូវបានឃ្លាតឆ្ងាយពីគ្រួសាររបស់ពួកគេ ដោយសារឪពុកម្តាយ ឬអ្នកមើលថែរបស់ពួកគេ មានផ្ទុកមេរោគនេះ ដែលធ្វើឱ្យពួកគេត្រូវនៅដាច់ដោយលែកពីគ្នា។ ពោលគឺសរុបមកដល់ពេលនេះ មានកុមារប្រហែល ៤,០០០នាក់ ត្រូវបាត់បង់ ឬបែកពីម្ដាយឪពុករបស់ពួកគេ ដោយសារវីរុសដ៏កាចសាហាវនេះ។ យោងតាមប្រភពវេជ្ជសាស្រ្តបានឱ្យដឹងថា វីរុសអេបូឡាដែលមានអត្រាមរណភាពខ្ពស់ប្រសិនបើមិនបានព្យាបាលឱ្យបានឆាប់ ត្រូវបានចម្លងតាមរយៈការទាក់ទងដោយផ្ទាល់ជាមួយឈាម និងវត្ថុរាវដែលមានជាតិពុលក្នុងខ្លួន។ លោក Pierre Ferry បានពន្យល់ថា អង្គការយូនីសេហ្វកំពុងបង្កើតកន្លែងថែទាំ
August 16, 2019









