- autoadmin
- អន្តរជាតិ
កាសែត The Guardian បានរាយការណ៍ថា អ្នកស្រុកនៃប្រទេសនូវែលហ្សេឡង់បានប្រគល់អាវុធចំនួនជាង ១០,០០០ដើម ដល់រដ្ឋាភិបាលវិញ ក្នុងរយៈពេលតិចជាងមួយខែ ដែលវាជាផ្នែកមួយនៃកម្មវិធីទិញត្រឡប់មកវិញ និងបានចូលជាធរមាន បន្ទាប់ពីការសម្លាប់រង្គាលនៅឯទីក្រុង Christchurch កាលពីថ្ងៃទី១៥ ខែមីនា នៅឯវិហារអ៊ីស្លាម ២ កន្លែង។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ្នកស្រី Jacinda Ardern បានត្រៀមថវិកាចំនួន ១០០លានដុល្លារ ដើម្បីទិញកាំភ្លើងមកវិញ ចំពេលប្រទេសបានជម្រុញ ដើម្បីហាមឃាត់អាវុធពាក់កណ្តាលស្វ័យប្រវត្តិបែបយោធា។ អ្នកស្រី Jacinda Ardern បាននិយាយថា៖ «ខ្ញុំមិនអាចដឹងថា តើអាវុធដែលអាចបង្កការបំផ្លិចបំផ្លាញ និងការស្លាប់ទ្រង់ទ្រាយធំបែបនេះ អាចទទួលបានដោយស្របច្បាប់នៅក្នុងប្រទេសនេះដោយរបៀបណានោះទេ» ។
August 14, 2019 - អន្តរជាតិ
លោក Bill Gates កំពុងគាំទ្រសំណើរមួយ ដែលមានគោលបំណងការពារការផ្លាស់ប្តូរអាកាសធាតុ តាមរយៈការបញ្ជូនធូលីកាល់ស្យូមកាបូណាត (calcium carbonate dust) ឡើងទៅលើរាប់សិបម៉ាយពីផ្ទៃដី និងបាញ់វាជុំវិញមណ្ឌលអាកាសស្ងប់ (stratosphere) ។ នេះគឺជាគម្រោងដែលមិនត្រឹមតែទទួលបានការគាំទ្រពីស្ថាបនិកក្រុមហ៊ុន Microsoft អាយុ ៦៣ឆ្នាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានត្រួសត្រាយដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យហាវ៉ាដផងដែរ។ ផែនការបាញ់ធូលីផេះកាល់ស្យូមកាបូណាតនេះ គឺនឹងធ្វើឱ្យមានជាអ័ព្ទ ដើម្បីទប់ទល់នឹងពន្លឺព្រះអាទិត្យដ៏មហិមា ហើយកម្ដៅដែលចេញពីព្រះអាទិត្យនឹងត្រូវចាំងប្លាតទៅអវកាសវិញ ដែលវាអាចជាឱកាសសម្រាប់ផែនដីបានចុះកម្ដៅ។ ការពិតទៅការសិក្សានេះធ្លាប់បានចេញម្ដងរួចមកហើយកាលពីចុងឆ្នាំមុន ដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យហាវ៉ាដ គាត់បានយកលំនាំនេះចេញពីការមានបន្ទុះភ្នំភ្លើង ហើយសន្យាថានឹងយកវាមកសាកល្បងនៅក្នុងឆ្នាំនេះ។ គួរឱ្យដឹងដែរថា កាលពីឆ្នាំ ១៩៩១ ភ្នំភ្លើង Pinatubo ក្នុងប្រទេសហ្វីលីពីនបានផ្ទុះ
August 14, 2019 - អន្តរជាតិ
ប្រទេសជប៉ុននឹងត្រូវប្រឈមជាមួយនឹងព្យុះដ៏ធ្ងន់ធ្ងរមួយ នៅថ្ងៃពុធ ទី១៤ ខែសីហា ដែលវានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ហើយជើងហោះហើររាប់រយ និងសេវាកម្មរថភ្លើងល្បឿនលឿនក៏ត្រូវបានលុបចោលផងដែរ។ ព្យុះនេះមានឈ្មោះថា Krosa ត្រូវបានគេរំពឹងថា នឹងបក់បោកយ៉ាងយឺតៗទៅភាគខាងលិចនៃប្រទេស ដែលអាចប៉ះពាល់ដល់មនុស្សរាប់លាននាក់ ចំពេលដែលពួកគេកំពុងវិលត្រឡប់ពីស្រុកកំណើតទៅកាន់ទីក្រុងធំៗវិញ បន្ទាប់ពីថ្ងៃឈប់សម្រាករដូវក្តៅរួចហើយនោះ។ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសជប៉ុន បានផ្អាកជើងហោះហើរក្នុងស្រុកចំនួន ១៦៦ នៅថ្ងៃពុធនេះ ខណៈដែលព្យុះត្រូពិក Krosa បានខិតជិតភាគខាងលិចប្រទេស។ ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងនោះនិយាយថា ការហោះហើរកាន់តែច្រើនអាចត្រូវបានលុបចោល ហើយពួកគេកំពុងណែនាំដល់អ្នកដំណើរឱ្យពិនិត្យមើលគេហទំព័ររបស់ពួកគេ សម្រាប់ព័ត៌មានថ្មីៗ៕ អត្ថបទ៖ លីដា
August 14, 2019 - បច្ចេកវិទ្យា
រថយន្ត Tesla Model 3 ការពិតទៅមិនមានសោដោយផ្ទាល់នោះទេ ដូច្នេះហើយការចាក់សោរបញ្ឆេះគឺត្រូវប្រើ keycard, តេឡេ ឬបញ្ហាចេញពីស្មាតហ្វូន។ ប៉ុន្តែយ៉ាងណាមិញនារីម្នាក់នេះ គាត់មានគំនិតប្លែកខុសពីម្ចាស់រថយន្ត Tesla ដទៃផ្សេងទៀត ដោយគាត់មិនចាំបាច់ចាក់សោ ចេញ/ចូល រថយន្តដោយវិធីសាស្ត្រទាំង ៣ នោះទេ គឺគាត់អាចប្រើខ្លួនរបស់គាត់ ដើម្បីចាក់សោរថយន្តតែម្ដង។ នារីម្នាក់នេះមានឈ្មោះថា Amie DD ជាវិស្វករកម្មវិធី (software engineer) គាត់បានបង្ហើបថា គាត់ធ្លាប់បានវះកាត់ដាក់បន្ទះ RFID ចូលក្នុងកំភួនដៃកាលពីប៉ុន្មានឆ្នាំមុន ហើយគាត់បានប្រើវាដើម្បីចាក់សោផ្ទះ និងធ្វើការផ្ញើឯកសារចេញពីស្មាតហ្វូន ទៅកាន់គេហទំព័រផ្ទាល់ខ្លួន -ល-។
August 14, 2019 - អន្តរជាតិ
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងពន្យារពេលការតំឡើងពន្ធ ១០ភាគរយ លើផលិតផលចិនមួយចំនួនរហូតដល់ថ្ងៃទី១៥ ខែធ្នូ។ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃអង្គារនេះថា ពន្ធនឹងត្រូវពន្យាពេលសម្រាប់ទំនិញរួមមាន៖ ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងប្រដាប់ប្រដាមួយចំនួន។ ទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែមលើផលិតផលចិន ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ ចាប់ពីថ្ងៃទី១ ខែកញ្ញា ផងដែរ ដែលការសម្រេចចិត្តនេះបានបង្កឱ្យមានការតវ៉ាពីប្រតិបត្តិករអាជីវកម្ម ព្រោះពន្ធគយកាន់តែខ្ពស់នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់អាមេរិក។ យ៉ាងណាក៏ដោយរដ្ឋាភិបាលចិនបានបង្ហើបឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He បាននិយាយតាមទូរស័ព្ទជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer កាលពីថ្ងៃអង្គារ ប៉ុន្តែព័ត៌មានលម្អិតនៃការជជែករបស់ពួកគេនៅមិនច្បាស់នៅឡើយ។ ប៉ុន្តែគេជឿថា ពួកគេបានពិភាក្សាពង្រីកការនាំចូលផលិតផលកសិកម្ម ក៏ដូចជាការបន្ធូរបន្ថយការរឹតបន្តឹងរបស់អាមេរិក លើក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei
August 14, 2019 - បច្ចេកវិទ្យា
ប្រសិនបើអ្នកជាអ្នកគាំទ្រ Samsung អ្នកទាំងអស់គ្នាប្រហែលជាអាចចាប់អារម្មណ៍ខ្លាំងនៅត្រង់ចំណុចមួយ ដែលវាដូចជា «រន្ធ» យ៉ាងអាថ៌កំបាំង ដែលមាននៅលើទូរស័ព្ទ Samsung Galaxy Note 10 និង Note 10+ ។ មានអ្នកខ្លះគិតថា វាអាចជារន្ធសម្រាប់ LED indicator ឬ IR Blaster សម្រាប់បញ្ជាទូរទស្សន៍ ប៉ុន្តែយ៉ាងណាវានៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ ចង់ដឹងអត់ថា រន្ធតូចនេះគឺជាអ្វី? ។ បើយោងតាម SamMobile រន្ធនេះគឺជារន្ធអូប៉ាល័របន្ទាប់បន្សំមួយ ដែលអនុញ្ញាតឱ្យស្មាតហ្វូននេះផលិតសំឡេងស្តេរ៉េអូ (stereo audio) ដែលមានថាមពលខ្លាំងជាងមុន។
August 13, 2019 - អន្តរជាតិ
ថ្មីៗនេះព្រលានយន្តហោះរបស់ទីក្រុងហុងកុង ត្រូវបានកាន់កាប់ដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឱ្យជើងហោះរាប់រយត្រូបលុបចោល។ ប៉ុន្តែយ៉ាងណាក៏ដោយស្ថានភាពនៅឯព្រលានយន្តហោះបានស្ងប់ស្ងាត់ទៅវិញ ហើយនៅថ្ងៃអង្គារនេះ ពួកគេក៏បានចាប់ផ្ដើមដំណើរការហោះហើរជាធម្មតាឡើងវិញ។ ឆ្លៀតក្នុងឱកាសនេះផងដែរ នាយកប្រតិបត្តិរបស់ហុងកុងអ្នកស្រី Carrie Lam គាត់បាននិយាយថា បាតុករទឹកដីស្វយ័តពាក់កណ្តាលនេះ បានបង្កើតឱ្យមានស្ថានភាពជ្រួលច្របល់ និងភាពវឹកវរ ដែលធ្វើឱ្យទឹកដីនេះធ្លាក់ក្នុងជ្រោះជ្រៅបកក្រោយលែងរួច។ គួរឱ្យដឹងដែរថា ការតវ៉ាបានចាប់ផ្តើមកាលពី ១០សប្តាហ៍មុន ដែលក្រុមបាតុករបានប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន ដែលជាច្បាប់អនុញ្ញាឱ្យឧក្រិដ្ឋជនត្រូវបញ្ជូនទៅកាត់ទោសនៅឯចិនដីគោក ប៉ុន្តែវាបានអូសបន្លាយទៅជាការអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែទូលំទូលាយនៅក្នុងទីក្រុងនេះ។ ក្រុមបាតុករបាននិយាយថា ពួកគេចង់ប្រយុទ្ធប្រឆាំងនឹងសំណឹកនៃការរៀបចំប្រទេសមួយប្រព័ន្ធពីរ ដែលនៅលើលិខិតបានកំណត់ស្វ័យភាពមួយចំនួនសម្រាប់ហុងកុង នៅពេលដែលប្រទេសចិនទទួលបានក្រុងនេះពីប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៩៧ ៕ អត្ថបទ៖ លីដា
August 13, 2019 - អន្តរជាតិ
អូស្ត្រាលី៖ បុរសម្នាក់បានចាក់ទៅលើស្ត្រីម្នាក់ និងប៉ុនប៉ងចាក់មនុស្សជាច្រើននាក់ទៀត នៅកណ្តាលទីក្រុងស៊ីដនីនៅថ្ងៃអង្គារនេះ មុនពេលត្រូវបានចាប់ខ្លួនដោយសមាជិកសាធារណជន និងត្រូវបានឃាត់ខ្លួនដោយប៉ូលីស។ រូបភាពដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីបានបង្ហាញថា បុរសនោះលោតពីលើដំបូលឡានមួយ ដែលមានដៃកាន់កាំបិត ហើយលេចមុខស្រែកថា «Allahu Akbar» និង «បាញ់ខ្ញុំមក»។ សារព័ត៌មាន The Sydney Morning Herald បាននិយាយថា នៅអំឡុងពេលចាប់បានជនល្មើស ក្រុមប៉ូលីសក៏បានរកឃើញសាកសពស្ដ្រីម្នាក់ផ្សេងទៀតផងដែរ ហើយពួកគេកំពុងដាក់ការសង្ស័យថា មានជាប់ទាក់ទិនជាមួយជនល្មើសម្នាក់នេះ។ ប៉ុន្តែប៉ូលីសបាននិយាយថា ពួកគេមិនទាន់បានកំណត់ពីមូលហេតុនៃការចាក់នេះទេ។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់ឈ្មោះ Megan Hayley បានប្រាប់ AFP ថា នាងបានឃើញបុរសម្នាក់អាយុប្រមាណជាខ្ទង់ ២០
August 13, 2019 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្របាននិយាយថា អេបូឡានឹងក្លាយជាជំងឺ «អាចការពារ និងព្យាបាលបាន» ឆាប់ៗនេះ បន្ទាប់ពីការសាកល្បងសារធាតុពីរប្រភេទបានបង្ហាញពីអត្រារស់រានមានជីវិតប្រសើរឡើងគួរឱ្យកត់សម្គាល់។ មានសារធាតុចំនួន ៤ ត្រូវបានដាក់សាកល្បងលើអ្នកជំងឺនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាកន្លែងមានការផ្ទុះឡើងនៃវីរុស។ ហើយសារធាតុពីរប្រភេទ ដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងចំណោមថ្នាំទាំង ៤ មានឈ្មោះថា REGN-EB3 និង mAb114 ។ យោងតាមមន្រ្តីសុខាភិបាលបានឱ្យដឹងថា សារធាតុទាំងនេះនឹងត្រូវប្រើសម្រាប់ព្យាបាលអ្នកជំងឺអេបូឡានៅសាធារណរដ្ឋកុងហ្គោ។ វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងនៃសហរដ្ឋអាមេរិក (NIAID) ដែលបានឧបត្ថម្ភការសាកល្បងនេះបាននិយាយថា លទ្ធផលនេះគឺជាដំណឹងល្អសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា។ ថ្នាំនេះត្រូវបានគេឱ្យដឹងថា មានប្រសិទ្ធភាពដោយសារវាវាយប្រហារវីរុសអេបូឡាជាមួយនឹងអង្គបដិប្រាណ (antibodies) បន្សាបឥទ្ធិពលរបស់វាទៅលើកោសិការបស់មនុស្ស។ នៅក្នុងការសិក្សាកន្លងមក ពួកគេបានសិក្សាលើថ្នាំចំនួន ៤ប្រភេទ ដោយក្នុងនោះមាន ២ប្រភេទ
August 13, 2019 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីវិធានការណ៍បោសសម្អាតថ្មី ដែលនឹងធ្វើឱ្យមានការលំបាកកាន់តែច្រើនសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីសុំទទួលយកសញ្ជាតិអាមេរិក ឬឋានៈស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់។ នាយកស្តីទីនៃសេវាកម្មពលរដ្ឋអាមេរិកាំង និងអន្តោប្រវេសន៍លោក Ken Cuccinelli បានប្រកាសច្បាប់នេះ នៅឯសន្និសីទសារព័ត៌មានរបស់សេតវិមានកាលពីថ្ងៃច័ន្ទ។ លោកបន្តថា ច្បាប់តម្រូវឱ្យជនជាតិបរទេសពឹងផ្អែកលើសមត្ថភាព និងធនធានរបស់គ្រួសារ ប្តីប្រពន្ធ និងអង្គការឯកជន ប៉ុន្តែច្បាប់នេះមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។ វិធានថ្មីនេះនឹងបដិសេធចំពោះបេក្ខជន ដែលខកខានមិនបានបំពេញតាមស្តង់ដារប្រាក់ចំណូល/ការអប់រំ ឬសម្រាប់ការទទួលបានសេវាសុខុមាលភាព ដូចជាជំនួយផ្នែកវេជ្ជសាស្រ្ត ឬអាហារ ហើយច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ ទំនងជានឹងប្រើវិធានការតឹងរឹងជាងមុន ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីឈោងចាប់សំឡេងគាំទ្រ មុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
August 13, 2019









