- autoadmin
- អន្តរជាតិ
យោងតាម Bangkok Post បាននិយាយថា បណ្តាញសង្គមអ៉ីនធឺណេតឥឡូវនេះ គឺជាបណ្តាញដ៏ពេញនិយម សម្រាប់ការលក់គ្រឿងញៀនខុសច្បាប់។ លទ្ធផលនៃការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកិច្ចពិភាក្សាមួយ ដែលមានចំណងជើងថា «ទីផ្សារគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមអ៊ិនធឺរណែត» ដែលមានការចូលរួមពីតំណាងការិយាល័យ ការិយាល័យត្រួតពិនិត្យគ្រឿងញៀន និងការិយាល័យអង្គការសហប្រជាជាតិ ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។ ការសិក្សាលើបញ្ហានេះត្រូវបានធ្វើឡើងតាំងពីខែមេសា ដល់ចុងខែមុន និងធ្វើឡើងដោយអ្នកស្រី Kanittha Thaikla ដែលជាសាស្រ្តាចារ្យ នៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យឈៀងម៉ៃ ហើយគាត់បានបង្ហាញថា Twitter គឺជារបៀបទំនាក់ទំនងដ៏ពេញនិយមរវាងអ្នកចែកចាយគ្រឿងញៀន និងអ្នកទិញ ខណៈកាលពីមុនការជួញដូរគ្រឿងញៀនតាមអ៉ីនធឺរណែត ត្រូវបានធ្វើឡើងភាគច្រើនតាមរយៈ Facebook និង Line
August 13, 2019 - អន្តរជាតិ
ព្យុះត្រូពិក Krosa កំពុងធ្វើដំណើរទៅភាគពាយព្យលើដែនទឹកភាគខាងត្បូងនៃប្រទេសជប៉ុន ដែលវាអាចធ្វើឱ្យមានការបាក់ដីនៅកន្លែងណាមួយនៅក្នុងប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ។ ទីភ្នាក់ងារឧតុនិយមព្រមានថា ប្រទេសជប៉ុនភាគខាងលិច និងភាគខាងកើត អាចនឹងឃើញមានភ្លៀងធ្លាក់ខ្លាំង សូម្បីតែមុនពេលព្យុះមកដល់ក៏ដោយ។ ព្យុះនេះត្រូវបានគេរំពឹងថា នឹងពង្រឹងបន្ថែមទៀតនៅពេលវាខិតជិតភាគខាងលិចនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ចំណែកខ្យល់បក់ខ្លាំងក៏ត្រូវបានគេព្យាករណ៍នៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិកភាគខាងលិច និងភាគខាងកើតនៃប្រទេសជប៉ុន។ ខ្យល់បក់មានល្បឿនរហូតដល់ ១០៨គីឡូម៉ែត្រ/ម៉ោង ត្រូវបានរំពឹងទុកថា នឹងបក់ទៅភាគខាងត្បូងកោះ Kyushu ។ រលកទឹកឡើងដល់កម្ពស់ ១០ម៉ែត្រ ត្រូវបានគេព្យាករណ៍ នឹងមាននៅកោះ Shikoku រហូតដល់ថ្ងៃពុធ។ ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ព្រឹកថ្ងៃពុធនេះ ទឹកភ្លៀង ៣០០ មីលីម៉ែត្រត្រូវបានគេព្យាករណ៍សម្រាប់តំបន់ Tokai, ២០០មីលីម៉ែត្រ
August 13, 2019 - អន្តរជាតិ
អាកាសយានដ្ឋានអន្តរជាតិហុងកុងបានលុបចោលជើងហោះហើរចាកចេញទាំងអស់ ខណៈការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងស្ថានីយធំរបស់ខ្លួននៅតែបន្តរយៈពេល ៤ថ្ងៃ មកហើយនេះ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅឯអាកាសយានដ្ឋាន ដែលជាទីតាំងមមាញឹកបំផុតមួយនៅលើពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមមន្រ្តីបាននិយាយថា ប្រតិបត្តិការហោះហើរត្រូវបានរំខានយ៉ាងខ្លាំងដោយសារក្រុមបាតុករ។ អ្នកតវ៉ាជាច្រើននាក់បានរិះគន់សកម្មភាពរបស់ប៉ូលីស ដែលកាលពីថ្ងៃអាទិត្យពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់រំសេវទៅបាតុករ។ ក្រុមអ្នកតវ៉ាខ្លះបានពាក់បង់រុំលើភ្នែក ដែលតំណាងឱ្យរូបភាពស្ត្រីម្នាក់ត្រូវបានប៉ូលីសបាញ់នឹងគ្រាប់កាំភ្លើងជ័រឱ្យបែកភ្នែកហូរឈាមយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ។ មហាបាតុកម្ម និងភាពវឹកវររបស់ទីក្រុងហុងកុង មិនបានបង្ហាញសញ្ញានៃការបញ្ឈប់នោះទេ ហើយវាគឺមានរយៈពេលច្រើនជាងពីរខែមកហើយ បន្ទាប់ពីពួកគេចាប់ផ្ដើមប្រឆាំងរដ្ឋាភិបាលរឿងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស៕ អត្ថបទ៖ លីដា
August 12, 2019 - បច្ចេកវិទ្យា
កាលពីសប្តាហ៍មុនក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi បានបង្ហើបថា ខ្លួននឹងដាក់លក់ទូរស័ព្ទដែលមានកាមេរ៉ាទំហំ 108មេហ្គាភិចសែល នៅពេលណាមួយនាពេលអនាគត។ ហើយឥឡូវនេះយើងនឹងដឹងពីព័ត៌មានលម្អិតមួយចំនួន នៅលើស៊ែនស័រកាមេរ៉ាដែលទូរស័ព្ទនេះនឹងមាន។ ស៊ែនស័រនេះមានឈ្មោះថា ISOCELL Bright HMX គឺជាកិច្ចសហការរវាងក្រុមហ៊ុន Xiaomi និង Samsung និងផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ដែល Samsung ធ្លាប់បានរក្សាទុកសម្រាប់កាមេរ៉ា DSLR ស៊េរីខ្ពស់ៗ។ រួមបញ្ចូលទាំងគុណភាពបង្ហាញអតិបរមា 108មេហ្គាភិចស៊ែល សម្រាប់រូបថត និងការថតវីដេអូទំហំ 6K (6,016 x 3,384 pixel) ក្នុងល្បឿន 30 ហ្វ្រេមក្នុង/វិនាទី។
August 12, 2019 - អន្តរជាតិកូរ៉េខាងត្បូងសម្រេចដកជប៉ុនចេញពី «បញ្ជីស» ដែលជាបញ្ជីអនុគ្រោះការនាំចេញ ហើយនឹងចូលជាធរមានក្នុងខែកញ្ញានេះ
ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានសម្រេចចិត្តដកប្រទេសជប៉ុនចេញពីបញ្ជីប្រទេសដែលទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាវិធានការណ៍តបតចំពោះការសម្រេចចិត្តថ្មីៗនេះរបស់ទីក្រុងតូក្យូ ក្នុងការបន្ទាបឋានៈពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូលចំពេលមានជម្លោះការទូត។ វាមិនទាន់ច្បាស់ទេថា តើការរឹតបន្តឹងការនាំចេញរបស់កូរ៉េខាងត្បូងនឹងប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគីយ៉ាងដូចម្តេចខ្លះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Sung Yun-mo បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តដកប្រទេសជប៉ុនចេញពី «បញ្ជីពណ៌ស» ដែលជាបញ្ជីមានសមាជិកចំនួន ២៩ប្រទេស ដោយសារតែជប៉ុនមិនបានគោរពតាមគោលការណ៍អន្តរជាតិ។ លោក Sung និងមន្ត្រីកូរ៉េខាងត្បូងផ្សេងទៀតមិនបានបញ្ជាក់ថា វាជាបញ្ហារបស់ជប៉ុនក្នុងការគ្រប់គ្រងការនាំចេញនោះទេ។ ប៉ុន្តែពួកគេនិយាយថា ទីក្រុងសេអ៊ូលនឹងធ្វើការដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់អ្នកនាំចេញកូរ៉េខាងត្បូង និងពាណិជ្ជកម្មទ្វេភាគី។ លោកបាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងចូលជាធរមានក្នុងខែកញ្ញា បន្ទាប់ពីរយៈពេល ២០ថ្ងៃ សម្រាប់ការប្រមូលមតិសាធារណៈលើបញ្ហា និងការត្រួតពិនិត្យបទប្បញ្ញត្តិ និងច្បាប់បន្ថែមទៀត។ លោកបានបន្ថែមថា ទីក្រុងសេអ៊ូលមានឆន្ទៈក្នុងការទទួលយកសំណើណាមួយរបស់ទីក្រុងតូក្យូ ដើម្បីពិគ្រោះយោបល់លើបញ្ហាក្នុងអំឡុងពេលនៃការប្រមូលមតិរួមនេះ៕
August 12, 2019 - អន្តរជាតិ
ឥណ្ឌូណេស៉ី៖ មន្រ្តីទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសបាននិយាយថា របាយការណ៍ចុងក្រោយស្តីពីការធ្លាក់យន្តហោះក្រុមហ៊ុន Lion Air របស់ឥណ្ឌូនេស៊ី ទំនងជានឹងត្រូវបានចេញផ្សាយនៅខែតុលានេះ។ គួររំលឹកដែរថា យន្ដហោះ Boeing ម៉ូដែល 737 MAX បានបាត់ខ្លួនពីរ៉ាដាប្រហែល ១៣នាទី បន្ទាប់ពីហោះចេញពីទីក្រុងហ្សាការតាកាលពីខែតុលាឆ្នាំមុន។ វាបានធ្លាក់ហោះសមុទ្រជ្វាភ្លាមៗ បន្ទាប់ពីអ្នកបើកយន្តហោះបានស្នើសុំត្រឡប់មករដ្ឋធានីវិញ ប៉ុន្តែមិនសំណាង ហើយវាក៏បានបណ្ដាលឱ្យអ្នកដំណើរទាំង ១៨៩នាក់ ស្លាប់បាត់បង់ជីវិត។ ប៉ុន្មានខែក្រោយមកក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ក៏បានជួបឧបទ្ទវហេតុធ្លាក់យន្តហោះដូចគ្នា ហើយវាក៏ជាម៉ូដែលដូចគ្នាជាមួយនឹង Lion Air ផងដែរ។ វាបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់ នៅលើយន្ដហោះ ហើយតាំងពីពេលនោះមកយន្តហោះម៉ូដែល 737 MAX
August 12, 2019 - រថយន្ត
Porsche ធ្លាប់បានបង្ហើបអំពីរថយន្តអគ្គីសនីដំបូងរបស់ខ្លួនតាំងពីជិត ៤ឆ្នាំ មុនមកម្ល៉េះ ហើយយើងក៏ប្រហែលជាធ្លាប់បានដឹងច្រើនពីវាតាំងពីពេលនោះមកផងដែរ។ រថយន្តអគ្គីសនីនោះមានឈ្មោះថា Taycan ហើយវាក៏ប្រហែលជារថយន្តអគ្គីសនីស្របច្បាប់ ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកផងដែរ។ សម្រាបព័ត៌មានអំពីការបង្ហាញខ្លួនជាផ្លូវការ គឺវានឹងចេញមុខនៅថ្ងៃទី៤ ខែកញ្ញា ខែក្រោយនេះផ្ទាល់ ដោយ Porsche នឹងធ្វើការ live-stream អំពីការបង្ហាញខ្លួនរបស់វា។ Taycan មានសន្ទុះល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង តិចជាង ៣.៥វិនាទី ហើយមានសន្ទុះល្បឿនពី ០-២០០គីឡូម៉ែត្រ/ម៉ោង ត្រឹមតែរយៈពេល ១២វិនាទី ប៉ុណ្ណោះ ចំណែកឯល្បឿនអតិបរិមារបស់វាគឺ ២៥០គីឡូម៉ែត្រ/ម៉ោង ។ ថ្មសាក lithium-ion របស់វា
August 12, 2019 - អន្តរជាតិ
ភូមា៖ យោងតាម AFP បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីបានកើនឡើងដល់ ៥១នាក់ ខណៈផ្ទះប្រជាជនច្រើនជាង ៤,០០០ខ្នង ត្រូវលិចចូលក្នុងទឹក។ កងទ័ពត្រូវបានគេដាក់ពង្រាយនៅផ្នែកដែលរងគ្រោះបំផុតដោយទឹកជំនន់ ដើម្បីជំនួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បន្ទាប់ពីទឹកជំនន់បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ជាប់គាំង ហើយភាគច្រើននៅភាគខាងត្បូងនៃប្រទេស។ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យផ្នែកផ្សេងទៀតនៃរដ្ឋមន ការ៉ែន និងកាឈិន ជន់លិចផ្លូវថ្នល់ បំផ្លាញស្ពាន និងបង្ខំឱ្យប្រជាជនភៀសខ្លួនតាមទូក។ រូបភាពក៏បានបង្ហាញដែរថា អ្នកស្រុកបានហែលទឹក និងដាក់ទ្រព្យសម្បត្តិរបស់ពួកគេលើទូកតូចៗ ហើយជិះទូកទៅទីខ្ពស់ៗ។ ទឹកជំនន់បានជន់លិចផ្ទះជាង ៤,០០០ខ្នង នៅក្នុងរដ្ឋ ហើយប្រជាជនជាង ២៥,០០០នាក់ បានស្វែងរកទីជំរកតាមវត្តនានា។ ហើយបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សប្រមាណ ៨៩,០០០នាក់ នៅភូមាត្រូវផ្លាស់ទីលំនៅ ដោយសារទឹកជំនន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
August 12, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple នឹងផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ដល់ហេគឃឺរ (Hacker) ដែលអាចបំបាក់ប្រព័ន្ធការពារសន្តិសុខរបស់ក្រុមហ៊ុន ដោយការបញ្ជាពីចម្ងាយ (remote) ចូលទៅក្នុងស្មាតហ្វូន iPhone ។ ការពិតទៅកម្មវិធីនេះមានឈ្មោះថា «Bug bounty program» ដែលកាលពីមុន វានឹងផ្ដល់រង្វាន់ជូន Hacker រហូតដល់ ២០០,០០០ដុល្លារអាមេរិក ប្រសិនបើពួកគេអាចបំបែកវាបាន ប៉ុន្តែលើកនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនឹងបន្ថែមប្រាករង្វាន់រហូតដល់ ១លានដុល្លារអាមេរិក តែម្ដង។ នេះបើយោងតាមលោក Ivan Krstić ប្រធានផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Apple បានប្រកាសនៅក្នុងសន្និសិទសុវត្ថិភាពបច្ចេកវិទ្យា Black Hat នៅឯ
August 12, 2019 - អន្តរជាតិ
ទូរទស្សន៍ចិនភាគកណ្តាលបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងឡេគីម៉ាបានកើនឡើងដល់ ៣២នាក់ និងមនុស្សចំនួន ១៦នាក់ នៅបាត់ខ្លួននៅឡើយ។ មន្ត្រីអាកាសធាតុនិយាយថា ព្យុះទីហ្វុងបានធ្វើឱ្យមានការបាក់ដីនៅភាគខាងកើតខេត្តហ្សេជាំងកាលពីព្រឹកថ្ងៃអាទិត្យ ហើយវាបានធ្វើដំណើរទៅសមុទ្រវិញហើយ ប៉ុន្តែវានឹងនៅតែអាចធ្វើឱ្យមានការបាក់ដីម្តងទៀតនៅខេត្តសានដុងនៅពេលល្ងាច។ ជនរងគ្រោះចំនួន ២២នាក់ បានស្លាប់នៅក្រុង Wenzhou ក្នុងខេត្តហ្សេជាំង ហើយព្យុះទីហ្វុងក៏បានបង្ខំមនុស្សជាង ១.២លាននាក់ ឱ្យជម្លៀសចេញពីទីលំនៅរបស់ពួកគេ។ ជើងហោះហើរជាង ៣២០០ ចេញ/ចូលសៀងហៃ ហាំងចូវ និងណានជីង ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យនេះ។ ទោះបីជាព្យុះនេះកំពុងបាត់បង់កម្លាំងក៏ដោយ មន្រ្តីអាកាសធាតុកំពុងព្រមានប្រជាជននៅសាន់ដុង និងនៅលើឆ្នេរសមុទ្រប៉ូហៃឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង៕ អត្ថបទ៖ លីដា
August 12, 2019









