autoadmin
  • អន្តរជាតិ

    អាំស្ទែដាំ៖ ទីភ្នាក់ងារស្ថិតិជាតិ CBS បានឱ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សជិត ៤០០នាក់ បានស្លាប់នៅក្នុងប្រទេសហូឡង់ ក្នុងអំឡុងពេលនៃការឡើងកម្តៅខ្លាំងនៅទូទាំងអឺរ៉ុប។ ជាសរុបប្រជាជនប្រមាណ ២,៩៦៤នាក់ បានស្លាប់នៅក្នុងប្រទេសហូឡង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២២ ខែកក្កដា ដែលស្មើនឹងចំនួន ១៥% ច្រើនជាងរដូវក្ដៅជាមធ្យមពីមុនៗ។ កំណត់ត្រាសីតុណ្ហភាពបានវាយប្រហារពាសពេញទ្វីបអ៊ឺរ៉ុប ក្នុងអំឡុងរលកកម្ដៅនៅចុងខែកក្កដា ហើយវាជាលើកដំបូងផងដែរ ដែលប្រទេសហូឡង់មានសីតុណ្ហាភាពរហូតដល់ ៤០អង្សាសេ (១០៤ហ្វារិនហៃ) កាលពីថ្ងៃទី ២៥ ខែកក្កដា។ ប្រហែល ៣០០នាក់ នៃអ្នកស្លាប់ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុលើសពី ៨០ឆ្នាំ ហើយភាគច្រើននៃការស្លាប់បានកើតឡើងនៅភាគខាងកើតនៃប្រទេសហូឡង់ ដែលទីនោះមានសីតុណ្ហភាពឡើងខ្ពស់ ហើយកម្ដៅមានរយៈពេលយូរជាងតំបន់ផ្សេងៗទៀតនៃប្រទេស។ ប្រទេសហូឡង់មានប្រជាជនសរុបប្រមាណ

    August 9, 2019
  • រថយន្ត

    រថយន្ត Hyundai Nexo ស៊េរី២០១៩ ទើបតែបានទទួលបានពានរង្វាន់ TOP SAFETY PICK+ ពីវិទ្យាស្ថានធានារ៉ាប់រង សម្រាប់សុវត្ថិភាពផ្លូវហាយវ៉េ សម្រាប់យានយន្តដែលបានបង្កើតឡើងបន្ទាប់ពីខែមិថុនា ឆ្នាំ២០១៩។ Nexo ដែលមានតែនៅរដ្ឋកាលីហ្វ័រញ៉ាមួយគត់ គឺជារថយន្តឥន្ធនៈអ៊ីដ្រូសែនដំបូងគេ ដែល IIHS បានធ្វើតេស្តសាកល្បង។ ដើមឡើយរថយន្តបែបនេះ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងកាលវិភាគនៃការធ្វើតេស្តរបស់វិទ្យាស្ថានទេ ប៉ុន្តែ Nexo ត្រូវបានក្រុមហ៊ុន Hyundai បញ្ជូនឱ្យមកចូលរួមធ្វើតេស្ត ព្រោះពួកគេគិតថា វាមានប្រយោជន៍សម្រាប់ IIHS ដែលផ្តល់ជូននូវឱកាសដំបូង ដើម្បីវាយតម្លៃរថយន្តឥន្ធនៈអ៊ីដ្រូសែន។ រថយន្ត Nexo ដែលជារថយន្តប្រភេទ SUV

    August 9, 2019
  • អន្តរជាតិ

    បុរសវ័យ ៣៨ឆ្នាំ ជនជាតិថៃ ដែលបានឈ្នះឆ្នោត ១២លានបាត (៣៩០,៤៣២ដុល្លារអាមេរិក) កាលពីឆ្នាំមុន ត្រូវបានចាប់ខ្លួនពីបទទទួលស្វាគមន៍មិត្តភ័ក្រឡើងផ្ទះថ្មីរបស់គាត់ ជាមួយនឹងថ្នាំគ្រាប់មេតំហ្វេតាមីនដោយឥតគិតថ្លៃ។ បុរសម្នាក់នោះមានឈ្មោះ Yuth Wongthanom ត្រូវបានចាប់ខ្លួននៅឯផ្ទះរបស់គាត់ នៅភូមិ Moo 6 ស្រុក Ban Phaeo ខេត្ត Samut Sakhon កាលពីថ្ងៃព្រហស្បតិ៍។ ប៉ូលីសក្នុងតំបន់បានទៅដល់ផ្ទះរបស់គាត់ ជាមួយនឹងដីកាស្រាវជ្រាវ បន្ទាប់ពីបានដឹងថា ម្ចាស់ផ្ទះបានប្រគល់ថ្នាំមេតំហ្វេតាមីនឱ្យភ្ញៀវ ដែលទៅលេងផ្ទះថ្មីរបស់គាត់។ ពួកគេក៏បានរកឃើញនូវថង់ផ្លាស្ទិចមួយ ដែលមានថ្នាំគ្រាប់ចំនួន ៣១គ្រាប់ ត្រូវបានកប់នៅក្បែរដើមស្វាយក្នុងចំការក្រោយផ្ទះរបស់គាត់ផងដែរ។ យ៉ាងណាមិញតាមចម្លើយសារភាពលោក Yuth

    August 9, 2019
  • អន្តរជាតិ

    ថ្មីៗនេះមានស្ត្រីជនជាតិជប៉ុនម្នាក់ កំពុងទទួលបានការកោតសរសើរយ៉ាងច្រើនពីអ្នកលេងអ៉ីនធឺណិត ដោយសារទម្លាប់នៃការសន្សំប្រាក់របស់គាត់ ដែលធ្វើឱ្យគាត់មានប្រាក់គ្រប់គ្រាន់ មានអគារស្នាក់នៅផ្ទាល់ខ្លួន និងចូលនិវត្ដន៍ទាំងវ័យក្មេង។ ស្ត្រីម្នាក់នោះត្រូវបានគេឱ្យដឹងថា មានអាយុ ៣៤ឆ្នាំ និងមានឈ្មោះថា Xiao ហើយគាត់បាននិយាយថា គាត់មិនដែលទិញសម្លៀកបំពាក់ថ្មីៗខ្ជះខ្ជាយទេ ចាប់តាំងពីគាត់មានអាយុ ១៨ឆ្នាំ ដោយបានជ្រើសរើសស្លៀកតែខោអាវដែលអ្នកដទៃឱ្យមកគាត់ប៉ុណ្ណោះ។ អ្វីដែលសំខាន់មួយទៀតគឺ គាត់ចំណាយប្រាក់មិនលើសពី ១៥៣យ៉េន (២ដុល្លារអាមេរិក) ក្នុងមួយថ្ងៃនោះទេ ហើយក្នុងរយៈពេល ១៦ឆ្នាំ គាត់បានសំរេចក្តីសុបិន្តថា នឹងចូលនិវត្តន៍មុនអាយុ ៣៥ឆ្នាំ ពិតមែន។ គាត់ក៏ត្រូវបានគេរាយការណ៍ថា គាត់ចំណាយតែ ២៥យ៉េន ឬ ០.៣៣ដុល្លារ សម្រាប់ទិញគុយទាវមកឆុងញ៉ាំជាអាហារពេលល្ងាច។ ភាពសន្សំសំចៃរបស់គាត់បានអនុញ្ញាតឱ្យគាត់អាចសន្សំបានគ្រប់គ្រាន់

    August 9, 2019
  • អន្តរជាតិ

    ពិតណាស់ថាសំរាមប្រភេទ single use បានក្លាយជាបញ្ហា! អ៊ីចឹងយើងគួរធ្វើយ៉ាងណាជាមួយបំពង់ផ្លាស្ទិច ដែលយើងប្រើប្រាស់រួចទាំងអស់នោះ? យ៉ាងណាក៏ដោយវាពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ដោយថ្មីៗនេះរដ្ឋាភិបាលក្នុងតំបន់របស់ថៃ បានរកឃើញនូវវិធីដើម្បីកែច្នៃបំពង់បឺតផ្លាស្ទិចឡើងវិញ ដើម្បីកាត់បន្ថយកាកសំណល់ single use បានយ៉ាងល្អប្រសើរ។ ដោយអ្នកស្រុករបស់ខេត្តឈៀងម៉ៃបាននិយាយថា ពួកគេបានទទួលជោគជ័យក្នុងការប្រែក្លាយបំពង់បឺតទាំងនោះទៅជាខ្នើយកើយ។ ហើយខ្នើយដែលធ្វើចេញពីបំពង់បឺតទាំងនេះផងដែរ នឹងត្រូវចែកចាយដល់អ្នកជំងឺនៅលើគ្រែ និងចាស់ជរាក្នុងតំបន់ ដើម្បីលើកកម្ពស់ការកែច្នៃ ដោះស្រាយបញ្ហាសំរាមក្នុងមូលដ្ឋាន និងផ្តល់ខ្នើយថ្មីដល់អ្នកដែលត្រូវការ។ ក្រុមអ្នកបង្កើតនេះក៏បានបង្ហាញពីផែនការធ្វើពូក ដែលធ្វើចេញពីសម្ភារៈដូចគ្នាសម្រាប់ចែកចាយនាពេលអនាគតផងដែរ។ លោក Pisal Phanthuseni ប្រធានមន្ទីរសុខាភិបាល និងបរិស្ថានមានប្រសាសន៍ថា ខ្នើយប្រភេទ (hypo-allergenic) ដែលចេញពីការកែច្នៃរបស់បំពង់បឺត បានជួយធ្វើឱ្យធូរស្បើយសាច់ដុំក សម្រាប់អ្នកជំងឺ និងចាស់ជរា

    August 9, 2019
  • អន្តរជាតិ

    អតីតនាយករដ្ឋមន្រ្តីថៃអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទជាប់ទាក់ទងនឹងអំពើពុករលួយបានទទួលសញ្ជាតិស៊ែប៊ី។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Tanjug បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលស៊ែប៊ីបានផ្តល់សញ្ជាតិដល់នាងព្រោះវាអាចជាផលប្រយោជន៍របស់ស៊ែប៊ី។ មន្រ្តីស៊ែប៊ីមិនបានធ្វើការអត្ថាធិប្បាយអំពីមូលហេតុដែលនៅពីក្រោយសេចក្តីសម្រេចរបស់ក្រឹត្យរដ្ឋាភិបាល ដែលបញ្ជាក់ថា នាងត្រូវបានគេផ្តល់សញ្ជាតិឱ្យគេនោះទេ។ ក្រឹត្យមួយរបស់រដ្ឋាភិបាលដែលបញ្ជាក់ថា គាត់ត្រូវបានគេផ្តល់សញ្ជាតិត្រូវបានបោះពុម្ពផ្សាយនៅក្នុងខែមិថុនា នៅក្នុងសៀវភៅផ្លូវការរបស់ប្រទេសស៊ែប៊ី។ ជាមួយនឹងលិខិតឆ្លងដែនស៊ែប៊ីអ្នកស្រី ស៊ីណាវ៉ាត្រា អាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាង ១០០ រួមទាំងសមាជិកភាគច្រើននៃសហគមន៍អ៊ឺរ៉ុប។ គាត់បានភៀសខ្លួនចេញពីប្រទេសថៃក្នុង ឆ្នាំ២០១៧ មុនពេលដែលគាត់ត្រូវបានផ្តន្ទាទោសពីបទដំណើរការគម្រោងឧបត្ថម្ភធនស្រូវ ដែលធ្វើឱ្យប្រទេសថៃខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ យ៉ុន្តែយ៉ាងណាក៏ដោយអ្នកស្រី និងអ្នកគាំទ្រនិយាយថា ករណីនេះជារឿងនយោបាយ៕ អត្ថបទ៖ លីដា

    August 9, 2019
  • អន្តរជាតិ

    ខណៈរដូវវស្សាបានចូលមកដល់ ធ្វើឱ្យមានការផ្ទុះឡើងវិញនូវជំងឺដែលទាក់ទងនឹងសត្វមូសជាច្រើន។ ជាក់ស្ដែងមិនថានៅក្នុងប្រទេសកម្ពុជាយើងទេ ប្រទេសជាច្រើននៅតំបន់អាស៉ីសុទ្ធតែជួបបញ្ហានេះ ដែលសូម្បីតែហ្វីលីពីនក៏ឈានដល់ការប្រកាសអាសន្ន ពីការរីករាលដាលនៃជំងឺគ្រុនឈាមនេះដែរ។ ហើយថ្មីៗនេះវិញ មាននារីអូតេះជនជាតិថៃម្នាក់ ក៏បានស្លាប់ដោយសារជំងឺគ្រុនឈាមនេះ ពោលគឺត្រឹមតែរយៈពេល ៣ថ្ងៃ បន្ទាប់ពីគាត់ត្រូវបានមូសខាំ។ នារីរងគ្រោះមានឈ្មោះថា Apitchaya Jareondee នាងមានអាយុ ២៥ឆ្នាំ ហើយនាងត្រូវបានសមាជិកជាច្រើននៃគ្រួសារ បញ្ជូននាងទៅជួបគ្រូពេទ្យភ្លាមៗ បន្ទាប់ពីមានអាការៈក្តៅខ្លួន និងឈឺក្បាលធ្ងន់ធ្ងរ។ គ្រួសារជនរងគ្រោះបាននាំនាងទៅមន្ទីរពេទ្យ Lanna នៅឈៀងម៉ៃភាគខាងជើង នៃប្រទេសថៃ ហើយក្រោយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ពួកគេរកឃើញថា នាងមានជំងឺគ្រុនឈាមឆ្លងតាមរយៈមូសខាំ។ គ្រូពេទ្យបានណែនាំឱ្យគ្រួសារជនរងគ្រោះ នាំនាងមកពិនិត្យឈាមជារៀងរាល់ថ្ងៃ។ ប៉ុន្តែជាអកុសល ដោយសារការឆ្លងរាលដាលធ្ងន់ធ្ងរពេក ជាលទ្ធផលបណ្តាលឱ្យមានការហូរឈាម ប្រកាច់

    August 8, 2019
  • អន្តរជាតិ

    អូស្ត្រាលី៖ អ្នកបើកបរអាចត្រូវបានគេផាកពិន័យរហូតដល់ ៣៤៤ដុល្លារ ឬរបូតអស់ ៣ពិន្ទុ (demerit points) ប្រសិនបើពួកគេបិទរូបលើបង្អួចខាងក្រោយនៃរថយន្ត ឬព្យួរបន្ដោងរញ៉េរញៃនៅលើរថយន្តរបស់ពួកគេ។ ច្បាប់ដ៏តឹងរឹងនេះបានហាមប្រាមរាល់របស់ដាក់តាំងក្នុងរថយន្ត ដែលពួកគេគិតថា វាអាចជាមូលហេតុធ្វើឱ្យស្មារតីអ្នកបើកបរមិនមូល និងអាចបង្កជាគ្រោះថ្នាក់។ ក្រុមប៉ូលីស និងក្រុមសុវត្ថិភាពចរាចរណ៍អូស្រ្តាលីបានបញ្ជាក់ប្រាប់ Daily Mail Australia ថា របស់របរទាំងនោះអាចជាបទល្មើសចរាចរណ៍ ហើយឥឡូវនេះពួកគេកំពុងចាត់ការលើបញ្ហានេះ។ អគ្គនាយកលោក Bob Gray បានប្រាប់កាសែត Daily Mail ថា «ទូរស័ព្ទចល័ត ឧបករណ៍ GPS និងឧបករណ៍បច្ចេកវិទ្យា ឬវត្ថុផ្សេងទៀតនៅក្នុងឡានអាចជាការរំខានដ៏ធំមួយ សម្រាប់អ្នកបើកបរ

    August 8, 2019
  • អន្តរជាតិ

    ការរញ្ជួយដីកម្រិត ៦.០រិចទ័រ បានវាយប្រហារឆ្នេរភាគឦសានរបស់កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើឱ្យរញ្ជួយអគារ និងអគារប្រមាណ ២,០០០ ត្រូវបាត់បង់អគ្គិសនី។ រ៉យទ័របាននិយាយថា ការរញ្ជួយដីបានធ្វើឱ្យប៉ះពាល់អគារជាច្រើននៅក្នុងរដ្ឋធានីតៃប៉ិ។ ហើយការរញ្ជួយដីនេះបានវាយប្រហារនៅជិតតំបន់ភាគឦសាន នៃតំបន់ Yilan និងមានជម្រៅ ២២គីឡូម៉ែត្រ។ យ៉ាងណាមិញមិនមានរបាយការណ៍ជាបន្ទាន់ អំពីការខូចខាតនោះទេ ប៉ុន្តែ CNA និយាយថា មានមនុស្សម្នាក់បានស្លាប់ក្នុងហេតុការណ៍នេះ។ ការរញ្ជួយដីបានបង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យផ្អាកសេវាកម្មផ្លូវដែកក្នុងតំបន់នៅភាគខាងជើងកោះតៃវ៉ាន់។ ក៏មានរបាយការណ៍នៃការលេចធ្លាយឧស្ម័ន និងទឹកផងដែរ។ គួររលឹកដែរថា កាលពី ឆ្នាំ២០១៦ មានមនុស្សជាង ១០០នាក់ ត្រូវបានស្លាប់ នៅក្នុងគ្រោះរញ្ជួយដីមួយនៅឯភាគខាងត្បូងកោះ ហើយការរញ្ជួយដីកម្រិត ៧.៦រិចទ័រ ដែលបានសម្លាប់មនុស្សជាង

    August 8, 2019
  • បច្ចេកវិទ្យា

    សេតវិមានត្រូវបានគេរាយការណ៍ថា កំពុងសរសេរសេចក្តីព្រាងជាច្រើននៃបទបញ្ជាប្រតិបត្តិ ដែលនឹងដាក់បញ្ជាទៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា៖ Facebook, Google និង Twitter ។ បទបញ្ជាប្រតិបត្តិនេះផងដែរ ត្រូវបាន Politico ឱ្យដឹងថា «មានភាពរអាក់រអួល» នៅឡើយ ប៉ុន្តែគោលបំណងរបស់វាគឺបង្ហាញយ៉ាងច្បាស់ថា ដើម្បីដោះស្រាយលើភាពលម្អៀងរបស់ក្រុមហ៊ុនទាំងនេះ ជាមួយនឹងក្រុមប្រឆាំង និងប្រឆាំងការអភិរក្សរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផ្ទាល់។ លោក ត្រាំ ធ្លាប់បាននិយាយពីពេលកន្លងទៅថា វាគ្មានអ្វីគួរឱ្យសង្ស័យទេថា គាត់គួរតែមាន follower រាប់លាននាក់ ប៉ុន្តែគណនីរបស់គាត់ដូចជាត្រូវបានរារាំងដោយអ្វីម៉្យាង។ លោក ត្រាំ និយាយថា មានមនុស្សជាច្រើនមករកគាត់ ហើយនិយាយថា

    August 8, 2019