autoadmin
  • អន្តរជាតិ

    ក្រុមស្រាវជ្រាវមួយក្រុម ដែលមានទាំងអ្នកវិទ្យាសាស្រ្ត, អ្នកបូរាណវិទូអេហ្ស៊ីប និងអ្នកឌីហ្សាញវីដេអូលេងហ្គេម បានសហការគ្នាដើម្បីបង្ហាញអាថ៌កំបាំងធ្វើម្ហូបរបស់អេហ្ស៊ីបបុរាណឱ្យពិភពលោកបានដឹង ដោយពួកគេទាញយកមេដំបែ (yeast) ដែលមានអាយុកាល ៤,៥០០ឆ្នាំ ចេញពីផើងបុរាណរបស់មនុស្សបុរាណ ហើយប្រើវាដើម្បីដុតនំប៉័ង។ ហើយលទ្ធផលដែលពួកគេទទួលបាន គឺពិតជាធ្វើឱ្យអ្នកស្រាវជ្រាវទាំងនោះរំជួលចិត្តជាខ្លាំង។ ម្នាក់ក្នុងចំណោមក្រុមស្រាវជ្រាវនោះ គឺលោក Seamus Blackley ដែលជាអ្នកបង្កើត Xbox គាត់បានបង្ហោះការស្រាវជ្រាវនេះនៅលើបណ្ដាញ Twitter និងបានទទួលការចុចចូលចិត្ត និងចែកចាយបន្ដពីរាប់ម៉ឺនគណនី។ លោក Blackley បានចាប់ផ្ដើមយកមេដំបែនេះមកធ្វើជានំបុ័ងព្រោះគាត់គិតថា វាជាមីក្រូសរីរាង្គបុរាណដែលមនុស្សបុរាណប្រើប្រាស់ ឬសម្រាប់ធ្វើជាអាហារឱ្យស្ដេចផារ៉ាអុង។ គាត់បានសរសេរនៅលើបណ្តាញសង្គមថា មេដំបែនោះគឺស្រាល ហើយក្លិនក្រអូប និងរសជាតិរបស់វាគឺពិតជាមិនគួរឱ្យជឿ និងធ្វើឱ្យគាត់មានអារម្មណ៍រំជួលចិត្តជាខ្លាំង។ លោក

    August 8, 2019
  • អន្តរជាតិ

    ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្នំ Asama ដែលស្ថិតនៅជាប់ព្រំដែន រវាងតំបន់ Gunma និង Nagano បានផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ ហើយពួកគេបានចេញការព្រមានមិនឱ្យចូលទៅជិតតំបន់ភ្នំភ្លើង។ ទីភ្នាក់ងារនេះក៏បានចេញការព្រមានកម្រិត ៣ លើមាត្រដ្ឋាន ៥ បន្ទាប់ពីការផ្ទុះកើតឡើង នៅម៉ោង ១០ និង ៨នាទី និងជាលើកដំបូងបំផុតចាប់តាំងពី ឆ្នាំ២០១៥ មក។ មិនទាន់មានរបាយការណ៍បន្ទាន់ណាមួយ បានប្រកាសអំពីការខូចខាតនៅក្នុងតំបន់ជុំវិញនៅឡើយទេ។ ការផ្ទុះនេះមានរយៈពេល ២០នាទី នៅក្បែររណ្ដៅភ្នំភ្លើងមួយទៀតដែលមានអង្កត់ផ្ចិត ២,៥៦៨ម៉ែត្រ ហើយទីភ្នាក់ងារក៏បានព្រមានមិនឱ្យចូលទៅជិតតំបន់នោះទេ ដោយសារវាអាចបង្កឱ្យមានហានិភ័យពីថ្មហោះ និងលំហូរ pyroclastic ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ គួរឱ្យដឹងផងដែរថា

    August 8, 2019
  • អន្តរជាតិ

    ថៃ៖ ស្ត្រីក្រីក្រជនជាតិខ្មែរម្នាក់បាននាំកូនៗរបស់គាត់ទៅទីក្រុងបាងកកដោយថ្មើរជើង ដើម្បីទៅរកស្វាមី ប៉ុន្តែត្រូវបានមន្ត្រីថៃហៅមកសួរនាំភ្លាមៗ នៅពេលដែលពួកគេដើរនៅតាមដងផ្លូវ ក្នុងខេត្ត Krabin Buri កាលពីព្រឹកថ្ងៃពុធ។ ប៉ូលិសថៃបាននិយាយថា ស្ត្រីម្នាក់នេះមានអាយុ ៤០ឆ្នាំ ហើយកូនទាំង ៣នាក់ របស់គាត់ គឺក្មេងស្រី ២នាក់ និងក្មេងប្រុសម្នាក់ ពួកគេបានដើរកាត់ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅលើផ្លូវ Suwannasorn ក្នុងភូមិ Ban Sradoo នៅប្រហែលម៉ោង ១ និង ៣០នាទី យប់។ លោក Sa-nguanprasit នាយរងប៉ុស្តិ៍ប៉ូលិស Krabin Buri បានឱ្យដឹងថា

    August 8, 2019
  • អន្តរជាតិ

    ប្រទេសប៉ាគីស្ថានបានប្រកាសពីផែនការកាត់បន្ថយទំនាក់ទំនងជាមួយប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញូវដែលីបានផ្លាស់ប្ដូរ ដើម្បីដកហូតស្វ័យភាពពីតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា នៅចំពេលមានភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់មានជម្លោះ។ កាលពីថ្ងៃអង្គាររដ្ឋាភិបាលឥណ្ឌា បានដកហូតតំបន់ដែលពោរពេញដោយអ្នកកាន់លទ្ធិឥស្លាមមួយនេះ ចេញពីឋានៈជារដ្ឋធម្មនុញ្ញពិសេស។ ជាការឆ្លើយតបប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសឥណ្ឌា បញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសនេះ ហើយយកបញ្ហានេះទៅអង្គការសហប្រជាជាតិ។ ភាពតានតឹងបានកើនឡើងខ្ពស់នៅតំបន់កាស្មៀរកាលពីខែកុម្ភៈ នៅពេលដែលយោធាឥណ្ឌាបានបើកការវាយប្រហារតាមអាកាសឆ្លងកាត់ព្រំដែន ខណៈកងកម្លាំងប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា។ មានការព្រួយបារម្ភថា ភាពតានតឹងផ្នែកយោធានឹងផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីការផ្លាស់ប្តូរចុងក្រោយនេះ៕ អត្ថបទ៖ លីដា

    August 8, 2019
  • អន្តរជាតិ

    ជាធម្មតាអ្នកតែងតែឃើញចោរប្លន់ច្រើនតែរត់គេចរួច ប្រសិនបើពួកគេមានប្រដាប់ដោយអាវុធ ដើម្បីគំរាមជនរងគ្រោះ។ ប៉ុន្តែយ៉ាងណាមិញ រឿងចោរ និងម្ចាស់ហាងមួយនេះវិញ គឺពិតជាគួរឱ្យអស់សំណើចមែនទែន! ដោយនៅក្នុងវីដេអូ CCTV របស់ហាងយើងឃើញថា លោកចោរគាត់បម្រុងតែគំរាមម្ចាស់ហាងដោយកូចកាំបិត ប៉ុន្តែម្ចាស់ហាងតបទៅវិញជាមួយនឹងដាវយ៉ាងវែង។ យោងតាម HK On CC បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើង នៅថ្ងៃសុក្រ ទី០២ ខែសីហា ប្រហែលម៉ោង ១យប់ នៅពេលដែលម្ចាស់ហាងម្នាក់គាត់កំពុងឈរលក់បណ្ដើរ និងលេងហ្គេមទូរស័ព្ទបណ្ដើរជាធម្មតា ដោយគ្មានពាក់អាវនោះទេ នៅឯបញ្ជរគិតលុយរបស់ហាង។ ចៃដន្យស្រាប់តែមានបុរសម្នាក់ទៀតពាក់់អាវពណ៌ស គាត់ធ្វើជាចូលទិញដែកកេះ ហើយដើរមកបញ្ជរគិតលុយ ប៉ុន្តែគ្មានលុយឱ្យនោះទេ។ ក្រោយមកម្ចាស់ហាងគាត់ទាមទារឱ្យបុរសម្នាក់នោះបង់លុយឱ្យគាត់ ប៉ុន្តែលោកចោរគាត់ថា គ្មានលុយសុទ្ធឱ្យទេ

    August 7, 2019
  • អន្តរជាតិ

    អ្នកទេសចរនៅឯតំបន់ Times Square របស់ទីក្រុងញូវយ៉ក (New York) បានរត់ប្រាស់អាយុចែកជើងគ្នា បន្ទាប់ពីពួកគេបានឮសំឡេងលាន់យ៉ាងខ្លាំង ដែលពួកគេគិតថា វាជាសំឡេងកាំភ្លើង។ នៅក្នុងវីដេអូបានបង្ហាញពីហ្វូងមនុស្សនៅក្នុងទីក្រុងដ៏មមាញឹក បានរត់ចេញពីរោងកុន និងទីកន្លែងលក់ទំនិញ កាលពីយប់មិញនេះ។ ប៉ុន្តែអ្វីដែលពួកគេគិតថា ជាការបាញ់កាំភ្លើង ការពិតទៅជាសំឡេងម៉ាស៉ីនម៉ូតូដែលជិះកាត់ទីនោះប៉ុណ្ណោះ។ យ៉ាងណាក៏ដោយប៉ូលីសបានបញ្ជាក់ថា វាជាការជូនដំណឹងមិនពិតមួយនៅលើបណ្តាញសង្គម Twitter ប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា កាលពីចុងសប្តាហ៍នៅទីក្រុងព្រំដែនអេលប៉ាសូ រដ្ឋតិចសាស មានការបាញ់ប្រហារនៅផ្សារទំនើប Walmart ។ ប៉ុន្មានម៉ោងក្រោយមកនៅដេថុន រដ្ឋអូហៃអូ ក៏មានការបាញ់ប្រហារមួយទៀត ទៅលើកន្លែងកម្សាន្ដរាត្រីដ៏ពេញនិយម។ ហើយករណីទាំង ២លើក បានសម្លាប់មនុស្សសរុបចំនួន

    August 7, 2019
  • រថយន្ត

    ថ្មីៗនេះយើងឃើញថា លោក Elon Musk ដែលជានាយក​ប្រតិបត្តិរបស់ SpaceX និងជាស្ថាបនិករបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានបង្ហោះនូវរូបភាព និងសារនៅលើ Twitter ជាច្រើនទាក់ទងនឹងអក្សរ «B» ដែលជាហេតុធ្វើឱ្យអ្នកតាមដានមួយចំនួនយល់ថា រថយន្តភីកអាប់តម្លៃ ៥០,០០០ដុល្លារ ដែលគាត់នឹងត្រៀមចេញឆាប់ៗនេះ អាចនឹងមានឈ្មោះថា Model B ។ Model B អាចជាការរចនា ដែលត្រូវបានគេរំពឹងទុកថា ជាឡានដឹកទំនិញស៊េរីថ្មីដំបូងរបស់ក្រុមហ៊ុន Tesla នាពេលខាងមុខ ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះយើងមានភ័ស្តុតាងបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីគាំទ្រទ្រឹស្តីនេះ។ ប៉ុន្តែវាគ្មានអ្វីជាអាថ៌កំបាំងនោះទេដែលថា ក្រុមហ៊ុន Tesla កំពុងធ្វើការលើរថយន្តភីកអាប់ដឹកទំនិញអគ្គិសនី។

    August 7, 2019
  • អន្តរជាតិ

    អង្គការសហប្រជាជាតិ (UN) កំពុងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្ម ដែលផ្តោតលើក្រុមហ៊ុនដែលគ្រប់គ្រងដោយកងទ័ពមីយ៉ាន់ម៉ា។ ពួកគេបាននិយាយថា យោធាប្រើប្រាស់ប្រាក់ចំណូលដើម្បីអនុវត្ត “ការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ និងមានលក្ខណៈជាប្រព័ន្ធ”។ របាយការណ៍ថ្មីមួយពីបេសកកម្មស្វែងរកការពិតរបស់ UN ស្តីពីមីយ៉ាន់ម៉ា ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបង្ហាញថា ក្រុមហ៊ុនធំៗចំនួន ២ មានទំនាក់ទំនងជាមួយមេដឹកនាំយោធាជាន់ខ្ពស់។ UN និយាយថា ពួកយោធាទាំងនោះមានអាជីវកម្មស្ទើរតែគ្រប់វិស័យរួមមាន៖ សំណង់ ទេសចរណ៍ និងធនាគារ។ របាយការណ៍ក៏បាននិយាយផងដែរថា យ៉ាងហោចណាស់មានក្រុមហ៊ុនបរទេសចំនួន ១៥ បានចូលរួមវិនិយោគជាមួយយោធា ហើយក្រុមហ៊ុនចំនួន ៤៤ ទៀតមានទំនាក់ទំនងជាមួយអាជីវកម្ម ដែលទាក់ទងនឹងយោធារបស់ប្រទេសនេះ។ ក្រសួងការបរទេសមីយ៉ាន់ម៉ាកំពុងបដិសេធរបាយការណ៍នេះដោយនិយាយថា របាយការណ៍នេះមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មីយ៉ាន់ម៉ា និងប្រជាជនរបស់ខ្លួន។ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការចាប់អារម្មណ៍ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងក្នុង ឆ្នាំ២០១៧

    August 7, 2019
  • បច្ចេកវិទ្យា

    តាមទម្លាប់រៀងរាល់ខែកញ្ញា អ្នកគាំទ្ររបស់ Apple នៅជុំវិញពិភពលោក តែងតែត្រៀមរងចាំដើម្បីក្លាយជាមនុស្សដំបូងគេ ក្នុងការទទួលបានទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន។ ហើយជារៀងរាល់ឆ្នាំតែងតែព័ត៌មានលម្អិតអំពីការលេចធ្លាយស្មាតហ្វូនរបស់ Apple តាមអ៊ិនធឺណេតជាច្រើនខែ មុននឹងដល់ការបង្ហាញខ្លួនជាផ្លូវការរបស់វា។ ហើយប្រសិនបើរបាយការណ៍ និងពាក្យចចាមអារាមដែលធ្លាប់លេចចេញជាការពិតនោះ ការផ្លាស់ប្តូរដ៏ធំបំផុតចំពោះ iPhone នៅឆ្នាំនេះ គឺកាមេរ៉ា ៣គ្រាប់ របស់វានេះឯង។ កាមេរ៉ា ៣គ្រាប់ នឹងអាចឱ្យ iPhone ថតរូបភាពមានទំហំធំទូលាយជាងកាមេរ៉ាស្តង់ដារបច្ចុប្បន្ន ដែលកាមេរ៉ាថតបានធំទូលាយបែបនេះ នៅលើ Galaxy S10 គឺមានរួចទៅហើយ។ ហើយវាមិនខុសអីពីស៊េរីមុនៗនោះទេ ដោយ Apple នឹងកែតម្រូវស្មាតហ្វូនរបស់ខ្លួនឱ្យមានដំណើរការកាន់តែរលូនពីមួយជំនាន់ទៅមួយជំនាន់។

    August 7, 2019
  • អន្តរជាតិ

    យោងតាមសារព័ត៌មានស៉ីនហួរបានឱ្យដឹងថា ខេត្ត Ba Ria Vung Tau ភាគខាងត្បួងនៃប្រទេសវៀតណាម បានផ្ទុះឡើងនូវជំងឺផ្តាសាយបក្សីប្រភេទ H5N6 ជាលើកដំបូង ដែលបណ្តាលឱ្យសត្វមាន់ចំនួន ១០,៥០០ក្បាល ត្រូវស្លាប់។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់សម្តីរបស់មន្ទីរបសុសត្វ និងសុខភាពសត្វខេត្តថា ការផ្ទុះឡើងនៃជំងឺនេះត្រូវបានគេប្រទះឃើញនៅឃុំចំនួន ២ នៅក្នុងស្រុក Xuyen Moc កាលពីថ្ងៃទី ៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ហើយបន្ទាប់មកការធ្វើតេស្តក៏បានបញ្ជាក់ថា មាន់មួយចំនួនពិតជាបានឆ្លងវីរុសផ្តាសាយបក្សីមែន។ ភ្នាក់ងារក្នុងតំបន់ពាក់ព័ន្ធបានធ្វើការសម្លាប់មាន់ចិញ្ចឹមចំនួន ១០,៥០០ក្បាល ដែលចិញ្ចឹមដោយគ្រួសារចំនួន ២ ក្នុងឃុំចំនួន ២ ក្នុងស្រុក

    August 7, 2019