autoadmin
  • អន្តរជាតិ

    ការប៉ាន់ប្រមាណចុងក្រោយពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បង្ហាញថា មហន្តរាយគ្រោះរាំងស្ងួតនៅឆ្នាំនេះ បានប៉ះពាល់ដល់ផ្ទៃដីកសិកម្មចំនួន ១,៣៣០គីឡូម៉ែត្រក្រឡា ដោយការខូចខាតជំហានដំបូងត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ១០ពាន់លានបាត ៣២៦លានដុល្លារអាមេរិក។ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានធ្វើការស្ទង់មតិលើគ្រោះមហន្តរាយគ្រោះរាំងស្ងួតនៅឆ្នាំនេះ ដែលបានចងក្រងពីទីភ្នាក់ងាររដ្ឋាភិបាលកសិកម្ម និងក្រុមហ៊ុនឯកជន ដែលមានគំរូទិន្នន័យចំនួន ១០៩ នៅទូទាំងប្រទេស។ ហើយការស្ទង់មតិបានសន្និដ្ឋានថា វិស័យកសិកម្មត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះមហន្តរាយ ជាពិសេសនៅតំបន់ភាគខាងជើង និងភាគឦសាន ដែលប៉ះពាល់ដល់ទិន្នផល និងប្រាក់ចំណូលរបស់កសិករយ៉ាងខ្លាំង។ យោងតាមទិន្នន័យពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ផ្ទៃដីកសិកម្មចំនួន ១,៣៤១គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតឆ្នាំនេះ ដែលភាគច្រើនជាដំណាំស្រូវ។ ហើយដំណាំស្រូវចំនួន ៦៥៦គីឡូម៉ែត្រក្រឡា ត្រូវរងការខូចខាតយ៉ាងខ្លាំងគិតជាទឹកប្រាក់ចំនួន

    August 5, 2019
  • អន្តរជាតិ

    ប្រេស៊ីល៖ ថ្មីៗនេះមានមេក្រុមជួញគ្រឿងញៀនជនជាតិប្រេស៊ីលម្នាក់ បានព្យាយាមរត់គេចពីពន្ធនាគារដោយក្លែងខ្លួនធ្វើជាកូនស្រីរបស់គាត់ និងប្ដូរឱ្យនាងនៅក្នុងគុកជំនួសវិញ នៅពេលដែលកូនស្រីរបស់គាត់បានទៅលេងគាត់នៅឯពន្ធនាគារ។ ប៉ុន្តែមន្រ្តីពន្ធនាគារបាននិយាយថា អ្នកទោស Clauvino da Silva ដែលត្រូវបានគេហៅក្រៅថា «តឿ» នៅតែមិនអាចគេចចេញមកបាន ដោយសារគាត់មិនអាចលាក់ភាពភ័យញ័ររបស់គាត់បាន នៅពេលដែលគាត់បានលបលួចចេញពីគុក Gericinó នៅតំបន់ Rio de Janeiro ។ ផែនការរបស់គាត់ទំនងជាទុកកូនស្រីអាយុ ១៩ឆ្នាំ របស់គាត់ឱ្យនៅក្នុងគុកជំនួសវិញ។ ហើយខណៈពេលនេះប៉ូលីសក៏កំពុងរកមើលថា កូនស្រីរបស់គាត់អាចជាអ្នកសមគំនិតក្នុងការប៉ុនប៉ងរត់គេចខ្លួន ប៉ុន្តែក៏បរាជ័យទៅវិញ ឬយ៉ាងណា។ រដ្ឋលេខាធិការរដ្ឋបាលពន្ធនាគារនៃទីក្រុងរីយ៉ូ បានចេញផ្សាយរូបថត ដែលបង្ហាញ Clauvino da Silva

    August 5, 2019
  • បច្ចេកវិទ្យា

    បើយោងតាមប្រភពព័ត៌មានបរទេសបានឱ្យដឹងថា ថ្មីៗនេះបុរសជនជាតិបារាំងម្នាក់បានជិះក្តារស្គីលើអាកាស (jet-powered hoverboard) ដែលគាត់ជាអ្នកបង្កើតដោយខ្លួន​ឯងជិះឆ្លងកាត់សមុទ្របែងចែកព្រំដែនអង់គ្លេស-បារាំង (English Channel) បានយ៉ាងជោគជ័យ បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់គាត់ត្រូវបានបរាជ័យកាលពី ១០ថ្ងៃមុន។ អ្នកបង្កើតក្ដារស្គីហោះមួយនេះមានឈ្មោះថា Franky Zapata ជាអតីតជើងឯកជិះស្គីអាកាស មានអាយុ ៤០ឆ្នាំ។ គាត់បានហោះជាមួយនឹងឧបករណ៍នេះចេញពី Sangatte ឆ្នេរភាគខាងជើងនៃប្រទេសបារាំង ទៅកាន់ St. Margaret’s Bay នៃទីក្រុង Dover ដែលជាឆ្នេរភាគខាងត្បូងរបស់ចក្រភពអង់គ្លេស។ ហើយការហោះនេះ គឺជាការអបអរគម្រប់ខួប ១១០ឆ្នាំ នៃការឆ្លងកាត់រង្វះទឹករវាងប្រទេសទាំងពីរជាលើកដំបូងដោយយន្ដហោះផងដែរ។ លោក Franky Zapata ត្រូវបានគេឱ្យដឹងថា

    August 5, 2019
  • អន្តរជាតិ

    បើនិយាយរឿងស្មាតហ្វូន ពួកយើងតែងតែមិនទុកវាចោលនោះទេ! ពេលខ្លះសូម្បីតែពេលញ៉ាំបាយក៏យើងកាន់វាទៅតាមខ្លួនជាមួយដែរ ប៉ុន្តែពួកយើងមិនដែលចាប់អារម្មណ៍នោះទេថា ក្បាលពោះសុទ្ធតែខ្លាញ់របស់ពួកយើង អាចមានជាប់ទាក់ទងជាមួយទម្លាប់នៃការប្រើទូរសព្ទនេះ។ តាមការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Simón Bolívar របសប្រទេសកូឡុំប៊ី ដែលធ្វើលើនិស្សិតសាកលវិទ្យាល័យចំនួន ១,០៦០នាក់ បានរកឃើញថា អ្នកដែលប្រើទូរស័ព្ទរយៈពេល ៥ម៉ោង ឬច្រើនជាងនេះ ក្នុងមួយថ្ងៃ មានការកើនឡើងហានិភ័យនៃការធាត់រហូតដល់ ៤៣% ។ ការសំកុកចុចតែទូរស័ព្ទនាំឱ្យចលនារបស់យើងថយចុះ ដូច្នេះបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដោយសារតែភាពអសកម្មនេះ។ ការសិក្សាដ៏ទូលំទូលាយនេះ បានតាមដាននិស្សិតអស់រយៈពេល ៦ខែ គិតចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកទាំងនោះ មាន ២៦% ដែលលើសទម្ងន់ និង

    August 5, 2019
  • Nissan Auto Tech

    សូមស្វាគមន៍មកកាន់ភាគ ទី៨ របស់យើង ស្តីពីមុខងារជាច្រើនរបស់ Nissan TERRA ។ នៅក្នុងវគ្គចុងក្រោយនេះយើងនឹងបង្ហាញបន្ថែមអំពីប្រព័ន្ធឆ្លាតវៃ Nissan Intelligent Mobility™ ដែលវាគឺជាឈុតនៃប្រព័ន្ធសុវត្ថិភាពទំនើបៗដែលធ្វើការរួមគ្នា ដើម្បីការពារអ្នកក្នុងពេលកំពុងធ្វើដំណើរ។ ដោយការប្រើបណ្តាញឧបករណ៍ចាប់សញ្ញា និងម៉ូនីទ័រដ៏ស្មុគស្មាញ ពួកវានឹងអាចស្កេនវត្ថុនៅព័ទ្ធជុំវិញរថយន្តរបស់លោកអ្នកយ៉ាងសកម្ម និងជូនដំណឹងដល់អ្នកអំពីគ្រោះថ្នាក់ដែលអាចកើតមាន។ បច្ចេកវិទ្យាជំនួយការបើកបរទំនើបទាំងនេះ អាចប្រាប់អ្នកពីគ្រោះថ្នាក់ ដែលអាចកើតមាននៅចំណុចដែលអ្នកមិនអាចមើលឃើញ ជួយអ្នកក្នុងការរក្សាចម្ងាយសុវត្ថិភាពក្នុងការផ្លាស់ប្តូរស្ថានភាពចរាចរណ៍ និងជួយបង្កើនពេលវេលាប្រតិកម្មរបស់អ្នក។ Lane Departure Warning (LDW) ៖ ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ាមួយដែលមានទីតាំងនៅពីក្រោយកញ្ចក់ផ្នែកខាងមុខ (ក្បាំងមុខ) របស់យានយន្ត ដើម្បីរកមើលសញ្ញាសំគាល់របស់ផ្លូវនៅនឹងមុខរថយន្ត ហើយនៅពេលដែលវារកឃើញថា យានយន្តរបស់លោកអ្នកកំពុងវេរចេញពីគន្លងផ្លូវ (current

    August 5, 2019
  • អន្តរជាតិ

    ប៉ូលីសក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មានមនុស្ស ៧នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងកម្ដៅនៅក្នុងប្រទេសជប៉ុនចាប់តាំងពីថ្ងៃសុក្រ។ កម្ដៅ ៣៨អង្សា បានវាយប្រហារលើទីក្រុងជាច្រើនទូទាំងប្រទេស ជាក់ស្ដែងដូចជានៅក្រុង Toyama មានទារកម្នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ ដោយសារកម្ដៅខ្លាំងពេក ខណៈទារកម្នាក់នោះត្រូវបានគេទុកចោលក្នុងឡាន។ ហើយកាលពីថ្ងៃសៅរ៍ក៏មានគេរាយការណ៍ថា នៅក្រុង Ageo ភាគខាងជើងនៃទីក្រុងតូក្យូ មានបុរស អាយុ ៦០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដួលនៅមុខផ្ទះរបស់គាត់ ហើយពួកគេត្រូវបានគេជឿថា បានស្លាប់បន្ទាប់ពីមិនអាចទ្រាំជាមួយភាពក្ដៅទៀតបាន។ នៅក្នុងខេត្ត Miyagi នៅព្រឹកថ្ងៃសៅរ៍ មានស្ត្រីម្នាក់ អាយុប្រហែល ៨០ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ប៉ុន្ដែក្រោយមកគាត់ត្រូវបានគេបញ្ជាក់ថា បានស្លាប់។ យោងតាមមន្រ្តីមូលដ្ឋានបានឱ្យដឹងថា មនុស្ស ៤នាក់ផ្សេងទៀត

    August 5, 2019
  • អន្តរជាតិ

    ជើងហោះហើរជាច្រើនត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង (HKIA) កាលពីថ្ងៃច័ន្ទ ទី០៥ ខែសីហា ខណៈក្រុមអ្នកតវ៉ានៅក្នុងទីក្រុង បានបង្អាក់សេវាកម្មដឹកជញ្ជូនរបស់ទីក្រុង។ ជើងហោះហើរជាង ២០០ នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលជាព្រលានយន្ដហោះដ៏មមាញឹកជាងគេនៅលើពិភពលោក ត្រូវបានលុបចោលនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍បានព្រមានអ្នកដំណើរ អំពីការរំខានដែលអាចកើតមានណាមួយ។ អាកាសយានដ្ឋានបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អាជ្ញាធរអាកាសយានដ្ឋានណែនាំឱ្យអ្នកដំណើរ ដើម្បីពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ សម្រាប់ព័ត៌មានអំពីការហោះហើរចុងក្រោយ ហើយត្រូវបន្តដំណើរទៅអាកាសយានដ្ឋានលុះត្រាតែមានកន្លែងអង្គុយ និងពេលវេលាហោះហើរត្រូវបានបញ្ជាក់»។ អាកាសយានដ្ឋានក៏បាននិយាយផងដែរថា អ្នកដំណើរគួរតែពិនិត្យមើលគេហទំព័ររបស់ព្រលាន និងជាមួយក្រុមហ៊ុនអាកាសចរណ៍រៀងៗខ្លួន ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជើងហោះហើរ៕ អត្ថបទ៖ លីដា

    August 5, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ២៩នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការបាញ់ប្រហារគ្នាពីរដាច់ដោយឡែកពីគ្នា ក្នុងរយៈពេល ២៤ម៉ោង នៃអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក។ ឧប្បត្តិហេតុដ៏សាហាវបំផុតនៅក្រុងអែលប៉ាសូ រដ្ឋតិចសាស់ កំពុងត្រូវបានចាត់ទុកជាអំពើភេរវកម្មក្នុងស្រុក និងអាចជាឧក្រិដ្ឋកម្មរើសអើស ដែលផ្តោតលើអ្នកនិយាយភាសាអេស្ប៉ាញ។ រដ្ឋាភិបាលម៉ិចស៊ិកបានប្រតិកម្មយ៉ាងខ្លាំង ហើយបានហៅឧក្រិដ្ឋកម្មនេះថា «ជាការរើសអើងជាតិសាសន៍» នៅសហរដ្ឋអាមេរិក និងបានចោទជនល្មើសពីបទភេរវកម្ម។ ការបាញ់ប្រហារចុងក្រោយបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលមនុស្ស ៩នាក់ ត្រូវបានសម្លាប់ ដោយបុរសម្នាក់ដែលពាក់អាវពាសដែក បានប្រើកាំភ្លើងវែងទំនើបចូលទៅក្នុងមណ្ឌលកម្សាន្តមួយនៃក្រុងដេតុន រដ្ឋអូហៃអូ។ ឃាតករនោះមានឈ្មោះថា Connor Betts អាយុ ២៤ឆ្នាំ ត្រូវបានប៉ូលីសបាញ់ស្លាប់នៅកន្លែងកើតហេុត ហើយប្អូនស្រីរបស់ជនល្មើស ក៏ស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ។ ហេុតការណ៍នេះកើតឡើងមិនដល់ ២៤ម៉ោង

    August 5, 2019
  • Nissan Auto Tech

    សូមស្វាគមន៍មកកាន់ភាគ ទី៧ របស់យើង ដែលនឹងនិយាយអំពីមុខងារជាច្រើនរបស់ Nissan TERRA ដែលមិនសូវមានមនុស្សជាច្រើនដឹងទេ ប៉ុន្តែក្រុមហ៊ុន Nissan តែងតែឈានមុខគេក្នុងការច្នៃប្រឌិតផ្នែកវិស្វកម្មអស់រយៈពេលជាយូរមកហើយ។ ជាក់ស្ដែងដូចជា ប្រព័ន្ធឆ្លាតវ័យ Nissan Intelligent Mobility (NIM) ត្រូវបានគេមើលឃើញថា ជាអនាគតនៃការបើកបរដ៏គួរឱ្យរំភើបជាមួយនឹងមុខងារបើកបរស្វ័យភាព សុវត្ថិភាពទំនើប និងការបញ្ចូលភ្លើងអគ្គិសនី ខណៈដែលមុខងារមួយចំនួនត្រូវបានបញ្ចូលទៅក្នុងរថយន្ត Nissan សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងដូចជា៖ Hill Start Assist (HSA) ៖ ដោយប្រព័ន្ធមួយនេះជួយការពារថយន្តរបស់លោកអ្នកមិនឱ្យរអិលថយក្រោយ ពេលឈប់នៅលើផ្លូវមានចំណោត ក្នុងរយៈពេល ២ ទៅ ៣

    August 3, 2019
  • អន្តរជាតិ

    ទីបំផុតសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ​កម្លាំង​មធ្យម(INF) ត្រូវបានបញ្ចប់ជាផ្លូវការ តាមគំនិតផ្តួចផ្តើមរបស់ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នេះ។ សហរដ្ឋអាមេរិកបានព្យួរកាតព្វកិច្ចរបស់ខ្លួនជាផ្លូវការ ក្រោមសន្ធិសញ្ញា INF កាលពីខែកុម្ភៈ ដោយចោទប្រកាន់ថា រុស្ស៊ីបានរំលោភលើកិច្ចព្រមព្រៀងនេះ។ ចំណែកកាលពីខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បានឆ្លើយតបទៅវិញ ដោយការចុះហត្ថលេខាលើក្រឹត្យមួយ ដែលនឹងបញ្ឈប់ការចូលរួមរបស់រុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។ សន្ធិសញ្ញា INF មានន័យថា ជាការតម្រូវឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ី លុបបំបាត់ចោល និងទុកចោលជាអចិន្ត្រៃយ៍នូវអាវុធមីស៊ីល គ្រាប់ផ្លោងធម្មតា និងនាវាមីស៊ីល ដែលមានចម្ងាយពី ៥០០ ទៅ ៥,៥០០គីឡូម៉ែត្រ។ ចំណែក

    August 3, 2019