- autoadmin
- កីឡា
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ត្រូវបានគេហាមឃាត់មិនឱ្យលេងបាល់ទាត់អន្តរជាតិរយៈពេល ៣ខែ បន្ទាប់ពីលោកបាននិយាយថា Copa America «ពុករលួយ» ។ Messi ដែលត្រូវជាខ្សែប្រយុទ្ធរបស់ក្លឹបអេស្ប៉ាញ Barcelona ដែលមានវ័យ ៣២ឆ្នាំ ម្នាក់នេះ បានចាកចេញពីការប្រកួតក្របខ័ណ្ឌ Copa America ភ្លាម បន្ទាប់ពីលោកទទួលបានកាតក្រហម នៅក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយនឹងជម្រើសជាតិឈីលី ដោយបញ្ចប់ជាមួយនឹងលទ្ធផល ២-១ ។ មូលហេតុដែលគាត់ត្រូវគេពិន័យ គឺដោយសារ Lionel Messi បាននិយាយថា៖ «ពាននេះ [Copa America]
August 3, 2019 - បច្ចេកវិទ្យា
យោធាសហរដ្ឋអាមេរិក PENTAGON កំពុងធ្វើតេស្តការឃ្លាំមើលនៅក្នុងទម្រង់ថ្មីមួយ ដោយប្រើបាឡុងស៊ើបការណ៍យ៉ាងទំនើបបំផុត។ បាឡុងស៊ើបការណ៍នេះត្រូវបានគេឱ្យដឹងថា អាចតាមដានសកម្មភាពយានយន្តពីចម្ងាយ ៦៥,០០០ ហ្វីត (ប្រហែល២០គីឡូម៉ែត្រ) ទាំងយប់ទាំងថ្ងៃទៀតផង។ ការបង្ហោះបាឡុងនោះត្រូវបានគេមើលឃើញដំបូងចេញពីរដ្ឋ South Dakota តាមរយៈក្រុមហ៊ុន Sierra Nevada Corporation ដែលជាអ្នកម៉ៅការ ជួលដោយរដ្ឋាភិបាលអាមេរិក។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា គោលបំណងនៃការបង្ហោះនេះ គឺដើម្បីស៊ើបការណ៍ប្រព័ន្ធសុវត្ថិភាព កំណត់ទីតាំង និងទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការគំរាមកំហែងសន្តិសុខជាតិ។ ក្រុមហ៊ុន Sierra Nevada Corporation កំពុងធ្វើការក្នុងនាមជួសឱ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្តបាឡុងនេះ។ ហើយបញ្ជាការដ្ឋានសហរដ្ឋអាមេរិកខាងត្បូង (Southcom) ក៏បានអនុញ្ញាតលើការធ្វើតេស្តនេះផងដែរ។
August 3, 2019 - អន្តរជាតិ
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារមកលើកោះចាវ៉ានៃប្រទេសឥណ្ឌូនេស៊ី និងបានបន្ដឡោមព័ទ្ធរដ្ឋធានីហ្សាកាតា ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ ឬខូចខាតអ្វីធំដុំនោះទេ។ យ៉ាងណាក៏ដោយវាក៏មានការព្រមានពីរលកយក្សស៊ូណាមីផងដែរ បន្ទាប់ពីការរញ្ជួយដីនេះត្រូវបានកត់ត្រាដោយអ្នកឃ្លាំមើលអាមេរិកថា មានកម្លាំង ៦.៩រ៉ិចទ័រ ក្រោយមកត្រូវបានលុបចោលវិញ។ ការរញ្ជួយនេះបានកើតឡើងនៅជម្រៅ ៥២.៨ គីឡូម៉ែត្រ នៅម៉ោង ១៩ និង ០៣នាទី។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌូនេស៊ីមានប្រវត្តិនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិយ៉ាងច្រើន ដោយសារប្រទេសនេះស្ថិតនៅក្នុងតំបនដែលគេហៅថា «Pacific Ring of Fire» ដែលសូម្បីតែចុងឆ្នាំមុនក៏មានមនុស្សជាង ២,០០០នាក់ ត្រូវស្លាប់ នៅអំឡុងកាលពីខែកញ្ញា លើកោះស៊ូឡាវ៉ាស៊ី។ រលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ឆ្នាំ២០០៤ ក៏បានសម្លាប់មនុស្ស ១៧០,០០០នាក់ នៅលើកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី
August 3, 2019 - អន្តរជាតិ
ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេអាចបង្កាត់ហ្សែនសត្វស្វាជាមួយកោសិកាមនុស្សឱ្យទៅជាអំប្រ៊ីយ៉ុង ហើយប្រសិនជាទុកដល់ពេលនេះវាអាចនឹងកើតមកចេញជារូបរាងពិត ប៉ុន្តែវាត្រូវបានគេរំលូតទៅវិញក្នុងរយៈពេល ១៤ថ្ងៃ មុនពេលវាកកើតមានប្រព័ន្ធសរសៃប្រសាទកណ្តាល។ ពួកគេគិតថា ការពិសោធន៍នេះអាចបើកទ្វារឱ្យទូលំទូលាយ នូវការប្រើប្រាស់សត្វនាពេលអនាគត សម្រាប់ការប្តូរសរីរាង្គឱ្យមកមនុស្ស។ ប្រភពបានឱ្យដឹងថា ក្រុមនេះបានកែប្រែអំប្រ៊ីយ៉ុងស្វាដោយធ្វើឱ្យហ្សែនទៅជាអសកម្ម ដែលវាជាការចាំបាច់សម្រាប់ការបង្កើតសរីរាង្គរបស់វា។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ព័ត៌មានលម្អិតបន្ថែមទៀតនៃការស្រាវជ្រាវនឹងត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រដ៏ល្បីល្បាញជាអន្តរជាតិ។ ក្រុមនេះក៏ធ្លាប់បានធ្វើការពិសោធន៍លើមនុស្សជាមួយនឹងសត្វជ្រូកស្រដៀងគ្នាផងដែរ ប៉ុន្តែពួកគេបាននិយាយថា គម្រោងនោះមិនទទួលបានជោគជ័យនោះទេ។ គួរឱ្យដឹងដែរថា ការបង្កាត់នេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ចិន ដោយសារពួកគេមិនចង់ប្រឈមមុខនឹងច្បាប់។ អ្នកវិទ្យាសាស្ត្រអេស្បាញលោក Juan Carlos Izpisua បាននិយាយថា៖ «យើងមិនត្រឹមតែព្យាយាមឆ្ពោះទៅមុខ និងបន្តពិសោធកោសិកាមនុស្ស និងកោសិកាសត្វកណ្តុរ និងកោសិកាជ្រូកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយកោសិកាដែលមិនមែនមនុស្សផងដែរ។ ប្រទេសរបស់យើងជាអ្នកត្រួសត្រាយ និងជាមេដឹកនាំពិភពលោកក្នុងការស៊ើបអង្កេតទាំងនេះ» ។
August 2, 2019 - អន្តរជាតិ
ប្រទេសជប៉ុនទើបតែប្រកាសជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា នេះថា ពួកគេនឹងលុបប្រទេសកូរ៉េខាងត្បូងចេញជាផ្លូវការ ពីបញ្ជីទិសដៅនាំចេញដែលអាចទុកចិត្តបាន «បញ្ជីស» នៅចុងខែនេះ ដោយសារផ្អែកលើបញ្ហាសន្តិសុខ។ ការប្រកាសនេះបានជំរុញឱ្យមានការឆ្លើយតបមកវិញភ្លាមៗពីទីក្រុងសេអ៊ូល ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយកូរ៉េខាងត្បូងបានព្រមានថា នឹងអាចចាត់វិធានការណ៍តបទៅប្រទេសជប៉ុនវិញ ឱ្យពួកគេខូចខាតធំតែម្ដង និងលុបជប៉ុនចេញពីដៃគូពាណិជ្ជកម្មដែលទុកចិត្ត។ លោក Hiroshige Seko រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនបានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា វិធានការពាណិជ្ជកម្មនេះមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូងឡើយ ហើយក៏មិនមែនជាការហាមឃាត់ការធ្វើពាណិជ្ជកម្ម ឬការហាមឃាត់ណាមួយឡើយ។ លោកបន្ដថា អ្វីដែលពួកគេធ្វើ គឺដាក់ប្រទេសកូរ៉េខាងត្បូង ឱ្យស្របតាមនីតិវិធីពាណិជ្ជកម្មធម្មតា មិនមានករណីអាទិភាពដូចមុន។ ប៉ុន្តែការដកយកចេញដែលនឹងមានប្រសិទ្ធិភាពនៅថ្ងៃទី២៨ ខែសីហា នឹងមានផលប៉ះពាល់ធំធេងលើសពីការត្រួតពិនិត្យការនាំចេញតឹងរ៉ឹង ដែលរារាំងការផ្គត់ផ្គង់វត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់ចំនួន ៣ ដូចជាសារធាតុ៖ fluorinated
August 2, 2019 - អន្តរជាតិ
សមាជិកសភាជាជនពីការ ២នាក់ បានចូលទៅទទួលយកអាសនៈរបស់ពួកគេនៅក្នុងសភាប្រទេសជប៉ុន កាលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ម្សិលមិញ ហើយវាជាលើកដំបូងបំផុតដែលអ្នកមានពិការភាព អាចក្លាយជាអ្នកនយោបាយរបស់ប្រទេស។ លោក Yasuhiko Funago និងអ្នកស្រី Eiko Kimura ដែលជាមនុស្សមានពិការភាពធ្ងន់ធ្ងរ បានឈ្នះអាសនៈនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់មួយកាលពីខែមុន។ ម្សិលមិញនេះពួកគាត់បានចូលទៅទទួលអាសនៈ និងត្រូវបានអមដំណើរដោយអ្នកមើលថែ ដែលមានទាំងអ្នកសារព័ត៌មានជាច្រើនតាមផ្ដិតយករូបភាព និងសម្ភាសន៍ពួកគាត់ជាច្រើននាក់។ ស្របពេលដែលអ្នកតំណាងរាស្ត្រទាំងពីរមិនមែនជាអ្នកនយោបាយដំបូងគេដែលប្រើរទេះរុញ ប៉ុន្តែពួកគេជាមនុស្សដំបូងដែលមានពិការភាពធ្ងន់ធ្ងរ ហើយពួកគេនៅតែអាចទទួលបានការទទួលយកនេះ។ ការិយាល័យគណៈរដ្ឋមន្រ្តីជប៉ុននិយាយថា មានជនពិការ ៩.៦៣លាននាក់ នៅក្នុងប្រទេសជប៉ុន ដែលនេះហើយជាមូលហេតុពួកគេចង់ឱ្យមានការទទួលស្គាល់បានធំទូលាយចំពោះជនពិការ៕ អត្ថបទ៖ លីដា
August 2, 2019 - Nissan Auto Tech
ស្វាគមន៍ចំពោះភាគ ទី៦ របស់យើង ដែលនឹងនិយាយពីមុខងារជាច្រើនរបស់ Nissan TERRA ជាមួយនឹងការឆ្លើយតបនូវបច្ចេកវិទ្យាសុវត្ថិភាពជឿនលឿន ការអនុវត្តជាក់ស្តែង និងភាពវៃឆ្លាត។ អតិថិជនរបស់ Nissan នឹងមានអារម្មណ៍ជឿជាក់ កាន់តែរំភើប និងមានភាពផ្សារភ្ជាប់ជាមួយរថយន្តរបស់ពួកគេ។ មុខងារពិសេសមួយក្នុងចំណោមលក្ខណៈពិសេសៗរបស់ Nissan TERRA គឺ Auto Tail Gate ដែលវាអនុញ្ញាតឱ្យអ្នកបើកឃ្លុបក្រោយរបស់វា បានដោយស្វ័យប្រវត្តិនៅពេលដែលអ្នកចូលទៅជិតវា និង “លូក” ជើងរបស់អ្នកនៅក្រោមកាងខាងក្រោយជាការស្រេច។ កៅអីទាំង ៧ របស់វាត្រូវបានរចនាដូចជាក្នុងរោងកុន ស្រោបដោយស្បែកល្អ ហើយវាអាចបត់ចេញ/ចូលបានយ៉ាងស្រួល ងាយស្រួលអង្គុយ និងមានចន្លោះធំងាយស្រួលអង្គុយ ដោយគួរផ្សំជាមួយនឹង
August 2, 2019 - អន្តរជាតិ
នៅម៉ោងប្រហែល ៨ និង ១០ នាទីព្រឹកថ្ងៃសុក្រ មានការផ្ទុះឡើងនៅមុខអាគារ Mahanakorn ក្បែរស្ថានីយ៍ផ្លូវអាកាស Chong NonSi BTS ។ នៅម៉ោងប្រហែល ៨ និង ៣០ នាទីព្រឹកមានការផ្ទុះមួយទៀត នៅក្នុងកន្លែងបណ្តុះកូនផ្កាតូចមួយ ដែលមានទីតាំងស្ថិតនៅក្រោមផ្លូវដើរតភ្ជាប់ស្ថានីយ៍ BTS ជាមួយនឹងអាគារ Mahanakorn ។ ហើយរហូតមកដល់ពេលនេះមានមនុស្សពីរនាក់ ត្រូវបានគេរាយការណ៍ថាបានរងរបួស។ លោក Col Col Kritsana Pattanacharoen អ្នកនាំពាក្យរងនៃកងរាជអាវុធហត្ថថៃបាននិយាយថា អ្នករងរបួសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជូឡាឡុងកន។ ចំណែកម្នាក់ទៀតរងរបួសស្រាល ហើយអាចត្រឡប់ទៅផ្ទះវិញមើលថែខ្លួនឯងបាន។
August 2, 2019 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា យ៉ាងហើយចណាស់មានការផ្ទុះតូចៗ ៣កន្លែង ក្នុងទីក្រុងបាងកក នាថ្ងៃសុក្រ ទី០២ ខែសីហា មុននេះបន្ដិច។ ស្ថានីយរថភ្លើងអាកាស BTS sky train ក៏ត្រូវបាកគេរាយការណ៍ថា មានការផ្ទុះនៅម៉ោង ៨ និង ៣៦នាទី មុននេះផងដែរ ខណៈនៅក្នុងហេតុការណ៍ផ្ទុះទាំង ៣លើក បានបណ្ដាលឱ្យអ្នកបោសសំអាតតាមដងផ្លូវ ២នាក់ រងរបួសស្រាល។ ក្នុងពេលនេះផងដែរប៉ូលិសថៃបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើករណីនេះ។ គួររំលឹកដែរថា ផ្លូវ Rama I កាលពីថ្ងៃព្រហស្បតិ៍ ក៏ត្រូវបានបិទជាបណ្តោះអាសន្នភ្លាមៗ បន្ទាប់ពីកាមេរ៉ាសុវត្ថិភាពចាប់បានរូបភាពបុរសម្នាក់ បានទម្លាក់វត្ថុម៉្យាងដែលគេសង្ស័យថាជាគ្រាប់បែក។ ហើយហេតុការណ៍ផ្ទុះនេះ
August 2, 2019 - អន្តរជាតិ
នៅថ្ងៃសុក្រ ទី២ ខែសីហា នេះគណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តផែនការដកកូរ៉េខាងត្បូងចេញពីបញ្ជី «ប្រទេសដែលទទួលការគ្រប់គ្រងការនាំចេញតិចតួច» ឬ “បញ្ជីអាទិភាព” ដែលវិធានការណ៍ថ្មីនេះទំនងជានឹងបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ ការសម្រេចដកកូរ៉េខាងត្បូងចេញពី “បញ្ជីស” ជាជំហានមួយដែលត្រូវបានតវ៉ាយ៉ាងខ្លាំងដោយទីក្រុងសេអ៊ូល បន្ទាប់ពីប្រទេសជប៉ុនបានរឹតបន្តឹងការនាំចេញទៅកូរ៉េខាងត្បូងនូវវត្ថុធាតុដើមបច្ចេកវិទ្យាខ្ពស់ចំនួន ៣ ដូចជា៖ បន្ទះឈីប មេម៉ូរី និងបន្ទះអេក្រង់។ លោក Hiroshige Seko រដ្ឋមន្រ្តីឧស្សាហកម្មជប៉ុនបាននិយាយថា គណៈរដ្ឋមន្រ្តីបានអនុម័តការផ្លាស់ប្តូរនេះរួចហើយ។ ប្រទេសជប៉ុនក៏បាននិយាយថា វិធានការណ៍នេះផ្អែកលើការព្រួយបារម្ភអំពីសន្តិសុខជាតិ ដោយលើកឡើងពីការគ្រប់គ្រងការនាំចេញមិនបានល្អរបស់កូរ៉េខាងត្បូង ក៏ដូចជាការលុបបំបាត់នូវភាពជឿទុកចិត្តគ្នា បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូងបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ពលករ ដែលធ្លាប់ត្រូវបានបង្ខំឱ្យធ្វើការនៅជំនាន់សង្គ្រាម៕ អត្ថបទ៖ លីដា
August 2, 2019









