- autoadmin
- អន្តរជាតិ
សហរដ្ឋអាមេរិក និងចិនគ្រោងនឹងបើកកិច្ចពិភាក្សាពាណិជ្ជកម្មជាថ្មីម្ដងទៀត ហើយកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានយល់ព្រមគ្នាកាលពីខែមុន ដើម្បីចរចារឡើងវិញនូវកិច្ចពិភាក្សាដែលបានជាប់គាំងមកជាយូរ។ អ្នកតំណាងពាណិជ្ជកម្មលោក Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងរតនាគារលោក Steven Mnuchin នឹងធ្វើជាតំណាងឱ្យសហរដ្ឋអាមេរិក ខណៈឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នឹងតំណាងឱ្យប្រទេសចិន នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងសៀងហៃខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនក៏បានរាយការណ៍កាលពីថ្ងៃអាទិត្យដែរថា ក្រុមហ៊ុនចិនបានទិញសណ្តែកសៀងពីអាមេរិករាប់លានតោន ទៅតាមការសន្យារបស់ពួកគេ ដែលថានឹងទិញផលិតផលកសិកម្មរបស់អាមេរិក។ ហើយប្រទេសចិនក៏ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការនាំចូលសាច់ជ្រូក និងស្រូវសាលីពីសហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ៖ លីដា
July 30, 2019 - អន្តរជាតិ
ប្រសិនបើអ្នកកំពុងពិបាកក្នុងការសម្រកទម្ងន់ ឬពិបាករឿងសន្សំប្រាក់ ដោយសារតែចេះតែចង់ទិញនេះទិញនោះឥតឈប់ឈរ ឧបករណ៍តូចមួយនេះអាចជួយអ្នកបាន។ សព្វថ្ងៃនេះក្រុមហ៊ុន Amazon កំពុងដាក់លក់ខ្សែដៃឈ្មោះថា Pavlok ដែលវានឹងជួយដោះស្រាយបញ្ហាជីវិតរបស់អ្នក មិនថាជាបញ្ហាអ្នកចំណាយពេលច្រើនពេកនៅលើអ៊ិនធឺរណែត ខាំក្រចកដៃ ឬគេងច្រើនពេកនោះទេ។ ចង់ដឹងអត់ថាតើឧបករណ៍នេះធ្វើការបែបណា ដើម្បីកាត់បន្ថយទម្លាប់មិនល្អរបស់អ្នក? ខ្សែដៃ Pavlok ដែលមើលមួយភ្លែតដូចជានាឡិកាដៃមួយនេះ អាចនឹងធ្វើឱ្យអ្នកឆក់ជាមួយនឹងកម្លាំងអេឡិចត្រិក ៣៥០វុល ដើម្បីជាការព្រមានដល់អ្នក។ មួយវិញទៀតដៃគូរបស់អ្នកក៏អាចចូលរួមចំណែកជួយដាស់តឿនអ្នកបានដែរ ដោយគ្រាន់តែដោនឡូតកម្មវិធីរបស់ Pavlok ដាក់លើស្មាតហ្វូនរបស់ពួកគេ ដែលមានន័យថា ពួកគេអាចបញ្ជាឱ្យអ្នកឆកបាន នៅពេលដែលអ្នកញ៉ាំច្រើន ទិញអីវ៉ាន់ច្រើន ឬគេងហួសម៉ោងជាដើម។ បើយោងទៅតាមក្រុមហ៊ុន Behavioral Technology Inc ដែលជាអ្នកផលិតខ្សែដៃ
July 30, 2019 - អន្តរជាតិ
ថ្មីៗនេះមានហ្វេនជាច្រើនបានចាប់អារម្មណ៍ថា រឿង “Another Life” របស់ក្រុមហ៊ុន Netflix បានប្រើ «ផ្លែសាវម៉ាវ» ដែលជាផ្លែឈើដ៏សម្បូរហូរហៀរនៅតំបន់អាស៊ីអាគ្នេយ៍ ធ្វើជាផ្លែឈើក្រៅភព (Alien fruit) ។ ក្នុងនោះផងដែរកំពូលហ្វេនភ្នែកឥន្ទ្រីម្នាក់ ដែលមានគណនី @hash_1993 មកពីប្រទេសម៉ាឡេស៊ី គាត់ក៏បានចែករំលែកនូវវីដេអូដ៏គួរឱ្យអស់សំណើចនោះទៅលើបណ្ដាញ Twitter ផងដែរ កាលពីថ្ងៃសុក្រ។ យោងទៅតាម Mothership បានឱ្យដឹងថា នៅក្នុងឈុតមួយនោះគេឃើញតួអង្គទាំងពីរនាក់ ហាក់ដូចជាស្រឡាំងកាំងនឹងផ្លែឈើក្រៅភពដែលពួកគេបានរកឃើញនេះ។ ប៉ុន្តែការពិតទៅផ្លែឈើដែលមើលពីក្រៅដូចជារោមស្រោបជុំវិញនេះ គឺជាផ្លែឈើពេញនិយមបំផុត និងសម្បូរហូរហៀរនៅតំបន់អាស៊ីអាគ្នេយ៍។ ខណៈដែលបរទេសមួយចំនួននៅក្រៅតំបន់អាចយល់ថា ផ្លែឈើនេះវាកម្រ «ផ្លែសាវម៉ាវ» ពិតជាសម្បូរខ្លាំងណាស់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា៖ ម៉ាឡេស៊ី
July 30, 2019 - អន្តរជាតិ
ប៉ូលីសនិយាយថា ជនដែលបាញ់សម្លាប់មនុស្សយ៉ាងសាហាវនៅឯពិធីបុណ្យអាហារនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គឺជាក្មេងប្រុសអាយុ ១៩ឆ្នាំ ។ ប៉ុន្តែយ៉ាងណាក៏ដោយខាងប៉ូលីសនៅមិនទាន់ស៊ើបរកឃើញមូលហេតុ ដែលធ្វើឱ្យជនល្មើសម្នាក់នេះបាញ់បោះសម្លាប់មិនរើសមុខបែបនេះទេ។ ជនល្មើសត្រូវបានគេឱ្យដឹងថា បានចូលទៅក្នុងពិធីបុណ្យអាហារ (Gilroy Garlic Festival) ក្នុងទីក្រុង Gilroy កាលពីថ្ងៃអាទិត្យ និងបាញ់ទៅលើហ្វូងមនុស្សដោយមិនរើសមុខនោះទេ ពោលគឺឃើញអ្នកណា បាញ់អ្នកហ្នឹង។ ជនរងគ្រោះ ៣នាក់ ត្រូវបានសម្លាប់ និង ១២នាក់ ផ្សេងទៀតបានរងរបួស ខណៈជនល្មើសត្រូវបានប៉ូលីសបាញ់សម្លាប់នៅកន្លែងកើតហេតុ។ មន្រ្តីប៉ូលីសបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា ជនសង្ស័យរស់នៅក្នុងទីក្រុង Gilroy នេះផ្ទាល់ និងបានប្រើប្រាស់កាំភ្លើងវែង (assault-type rifle) សម្រាប់ការបាញ់ប្រហារនេះ។ របាយការណ៍ក៏បានបង្ហាញថា
July 30, 2019 - អន្តរជាតិ
ចំនួនសត្វខ្លានៅក្នុងប្រទេសឥណ្ឌាបានកើនដល់ជិត ៣,០០០ក្បាល ហើយចំនួននេះវាបានធ្វើឱ្យប្រទេសនេះក្លាយជាជម្រកសត្វ ដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក សម្រាប់សត្វដែលជិតផុតពូជមួយនេះ។ នាយករដ្ឋមន្ត្រីលោក Narendra Modi បានមានប្រសាសន៍ថា វាជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់គាត់ ខណៈពេលដែលចំនួនសត្វខ្លាបានថយចុះដល់ ១,៤០០ក្បាល កាលពី ១៥ឆ្នាំមុន។ គួរឱ្យដឹងដែរថា ឥណ្ឌាតែងតែបានប៉ាន់ប្រមាណចំនួនសត្វខ្លាជារៀងរាល់ ៤ឆ្នាំម្តង ជាមួយនឹងតួលេខចុងក្រោយបំផុតក្នុងឆ្នាំ២០១៨។ លោក Prakash Javadekar រដ្ឋមន្រ្តីក្រសួងបរិស្ថានបាននិយាយថា ចំនួនសត្វខ្លាធ្លាប់មានតែ ២,២២៤ក្បាល ប៉ុណ្ណោះនៅ ឆ្នាំ២០១៤។ យ៉ាងណាក៏ដោយពេលនេះឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា ជាជម្រកនៃសត្វខ្លា ៧០% ដែលមានសេសសល់នៅលើពិភពលោក ដែលមានន័យថា ប្រទេសនេះមានសុវត្ថិភាពបំផុតសម្រាប់សត្វខ្លា។ សត្វខ្លា គឺជាសត្វតំណាងជាតិឥណ្ឌា
July 29, 2019 - បច្ចេកវិទ្យា
តើអ្នកកំពុងតស៊ូនឹងកម្ដៅមហាសែនក្ដៅនៅខាងក្រៅមែនទេ? តើអ្នកធ្លាប់ស្រមៃថា ប្រសិនបើអ្នកអាចស្ពាយម៉ាស៉ីនត្រជាក់មួយតាមខ្លួនបាន នឹងល្អមែនទេ? ល្អណាស់! ព្រោះពេលនេះក្រុមហ៊ុន Sony កំពុងតែមានដំណោះស្រាយសម្រាប់លោកអ្នកហើយ ទោះបីជាវាមិនទាន់ចេញលក់នៅឆ្នាំនេះក៏ដោយ។ ដោយថ្មីៗនេះក្រុមហ៊ុន Sony បានបង្ហាញនូវបច្ចេកវិទ្យាថ្មីប្លែកភ្នែកមែនទែន! នោះគឺ «កូនម៉ាស៉ីនត្រជាក់» មានឈ្មោះថា Reon Pocket ដែលលោកអ្នកអាចដាក់តាមខ្លួនបានទៅគ្រប់ទីកន្លែង។ វាជាឧបករណ៍ម៉្យាងធ្វើឱ្យមានភាពត្រជាក់ ដែលលោកអ្នកអាចដាក់វាបានតាមខ្លួន នៅខាងក្រោយ-ក របស់លោកអ្នក។ វាជាជាឧបករណ៍ដែលមានសមទ្ធិកម្មចេញពីបន្ទះ Peltier ដែលវាមិនមែនជាខ្យល់នោះទេ ប៉ុន្តែជាអាចនឹងធ្វើឱ្យខ្លួនយើងចុះត្រជាក់បាន ២៣ ហ្វារិនហៃ ឬឡើងកម្ដៅ ១៤ ហ្វារិនហៃ ដោយគ្មានសំឡេងរំខាន និងធ្វើឱ្យអាវរបស់លោកអ្នកប៉ោងឡើងនោះទេ។ ឧបករណ៍នេះនឹងត្រូវបញ្ជាដោយដៃចេញពីកម្មវិធីទូរសព្ទ
July 29, 2019 - Nissan Auto Tech
ក្រុមហ៊ុននីសាន់ទើបតែបានប្រកាសពីតម្លៃសម្រាប់ម៉ូដែល Rogue ស៊េរីឆ្នាំ 2020 ក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី 25,200ដុល្លារអាមេរិក សម្រាប់ប្រភេទ S ប៉ុងមួយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានបញ្ជាក់ថា Rogue នឹងត្រូវបានផ្តល់ជូននៅក្នុងកម្រិតថ្នាក់ S, SV និង SL ជាមួយនឹងប្រភេទប៉ុងមួយ និងប៉ុងពីរ។ មុខងារ ProPilot Assist នឹងត្រូវបំពាក់នៅលើ Rogue SL ហើយលោកអ្នកក៏អាចប្រើបញ្ជាកុម្មង់ ដើម្បីបំពាក់មុខងារនេះនៅលើប្រភេទ SV ផងដែរ (Option)។ លើសពីនេះទៅទៀត Nissan Rogue SV
July 29, 2019 - អន្តរជាតិ
កាសែតញូវយ៉កថែមស៍បានឱ្យដឹងថា មនុស្ស ៣នាក់បានស្លាប់ ហើយ ១២នាក់ ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅឯពិធីបុណ្យម្ហូបអាហារ (Gilroy Garlic Festival) នៅរដ្ឋកាលីហ្វញ៉ា។ ពិធីបុណ្យនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលរៀបចំឡើងនៅប្រហែល ៥០ គីឡូម៉ែត្រខាងត្បូងទីក្រុងសានចូស។ សមាជិកក្រុមប្រឹក្សាក៏បានរាយការណ៍ផងដែរថា ជនសង្ស័យម្នាក់ត្រូវបានគេចាប់ខ្លួន ប៉ុន្តែប៉ូលីសនៅតែល្បាតនៅកន្លែងកើតហេតុ ហើយពួកគេក៏បានជម្រុញឱ្យប្រជាជនចៀសចេញតំបន់នេះ។ អាជ្ញាធរបាននិយាយថា មន្ត្រីប៉ូលីសបានចាប់ខ្លួនអ្នកវាយប្រហារម្នាក់ ប៉ុន្តែពួកគេនៅតែបន្តធ្វើការស៊ើបអង្កេតថា តើគាត់មានអ្នកផ្សំគំនិតផ្សេងទៀត ឬយ៉ាងណា។ ស្នងការប៉ូលីស Gilroy លោក Scot Smithee បាននិយាយថា សាក្សីបានរាយការណ៍ថា បុរសទី២ ម្នាក់ត្រូវបានជាប់ពាក់ព័ន្ធ ប៉ុន្តែប៉ូលីសនៅតែកំពុងស្វែងរកគាត់នៅឡើយ។
July 29, 2019 - អន្តរជាតិ
វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា នេះថា ជនជាតិចិនជាង ៣៨០នាក់ ត្រូវបានឃាត់ខ្លួន អំឡុងការវាយឆ្មក់មួយទៅលើកន្លែងល្បែងស៊ីសងនៅក្នុងប្រទេសវៀតណាម ដែលក្រុមប៉ូលីសអះអាងថា វាគឺជាកន្លែងប្រតិបត្តិការភ្នាល់ដ៏ធំបំផុតដែលគ្រប់គ្រងដោយជនបរទេស។ ជាការពិតទម្រង់លេងល្បែងគ្រប់ប្រភេទភាគច្រើនគឺខុសច្បាប់សម្រាប់វៀតណាម ប៉ុន្តែប្រទេសនេះបានក្លាយជាទីកន្លែងល្បែងអនឡាញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន និងកោះតៃវ៉ាន់។ បើយោងតាមទូរទស្សន៍វៀតណាមបាននិយាយថា មន្ត្រីប៉ូលីសប្រមាណ ៥០០នាក់ នៅកំពង់ផែភាគខាងជើងក្រុង Hai Phong បានឆ្មក់ចូលទៅចាប់ទីកន្លែងភ្នាល់អនឡាញមួយ ដែលគ្រប់គ្រងដោយជនជាតិចិន កាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ថ្មីៗនេះ។ ទីកន្លែងនោះមានឈ្មោះថា «Our City» ដែលមានបន្ទប់ជាច្រើនត្រូវបានប្រើប្រាស់ ដើម្បីធ្វើការភ្នាល់លើអ៊ីនធឺរណិត មានតម្លៃជាង ៤០០លានដុល្លារអាមេរិក។
July 29, 2019 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ មិនបានជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកអ្វីនោះទេ ដោយការអះអាងនេះគឺដើម្បីជំរុញឱ្យអ្នកជក់បារី និងរដ្ឋាភិបាល កុំទុកចិត្តលើការអះអាងរបស់ក្រុមហ៊ុនបារីអំពីផលិតផលថ្មីៗរបស់ពួកគេពេក។ របាយការណ៍ ទី៧ របស់អង្គការសុខភាពពិភពលោកស្តីពីការរីករាលដាលនៃការជក់បារីនៅទូទាំងពិភពលោកបាននិយាយថា ការទប់ស្កាត់ការជ្រៀតជ្រែករបស់ឧស្សាហកម្មនេះ គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំជក់។ ការកើនឡើងប្រជាប្រិយភាពនៃបារីអេឡិចត្រូនិកដែលជាឧបករណ៍ប្រើថាមពលថ្ម ដែលជួយឱ្យអ្នកប្រើស្រូបចូលនូវជាតិនីកូទីនញៀន បានធ្វើឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក អំពីការញៀនប្រភេទថ្មីសម្រាប់មនុស្សវ័យក្មេង។ អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ខណៈដែលបារីអេឡិចត្រូនិក (Vaping) ធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមមុខនឹងកម្រិតជាតិពុលទាបជាងការជក់បារីក៏ដោយ ឧបករណ៍នេះនៅតែបង្កឱ្យមានហានិភ័យដល់សុខភាពដល់អ្នកប្រើប្រាស់។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ទោះបីជាកម្រិតជាក់លាក់នៃហានិភ័យដែលទាក់ទងនឹងប្រព័ន្ធចែកចាយសារធាតុជាតិនីកូទីនអេឡិចត្រូនិក (Electronic Nicotine Delivery Systems) មិនទាន់ត្រូវបានគេប៉ាន់ប្រមាណទុកជាមុននោះក៏ដោយ ក៏ ENDS ពិតជាមានគ្រោះថ្នាក់ ហើយដូច្នេះវាគួរតែត្រូវមានបទបញ្ជាត្រឹមត្រូវ៕
July 29, 2019









