autoadmin
  • អន្តរជាតិ

    ប៉ូលីសក្រុងបាងកកបានបិទផ្លូវ Rama I ដែលនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ពួកគេជាបណ្តោះអាសន្នភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកាមេរ៉ាសុវត្ថិភាពចាប់បានរូបភាពបុរសម្នាក់ បានទម្លាក់វត្ថុគួរឱ្យសង្ស័យនៅឯរបងរបស់ស្នាក់ការនោះ ធ្វើឲ្យមានការសង្ស័យថាជាគ្រាប់បែក។ វិទ្យុនគរបាលចរាចរណ៍បានរាយការណ៍ពីការបិទផ្លូវ Rama I ក្បែរការិយាល័យកណ្តាលនគរបាលភូមិន្ទថៃ ដើម្បីត្រួតពិនិត្យវត្ថុដែលគួរឱ្យសង្ស័យនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាច។ មន្ត្រីបាននិយាយថា មន្រ្តីរំដោះគ្រាប់បែកត្រូវបានគេហៅឱ្យចូលក្នុងតំបន់ដើម្បីដោះស្រាយស្ថានការណ៍ ខណៈការបិទផ្លូវបង្កឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវដទៃទៀត។ ជាសំណាងការបិទផ្លូវបានបញ្ចប់មួយម៉ោងក្រោយមក បន្ទាប់ពីប៉ូលីសបានបញ្ជាក់ថា វត្ថុនោះមិនមែនជាគ្រាប់បែកទេ៕ ภาพจากกล้องวงจรปิดชายสวมเสื้อเหลืองหย่อนวัตถุต้องสงสัยบริเวณหน้าสำนักงานตำรวจแห่งชาติ 17.35 น. ขณะนี้ ยังปิดจราจรถนนพระราม 1 ชั่วคราว #FM91 pic.twitter.com/uQdDnVG0rB — สวพ.FM91

    August 2, 2019
  • អន្តរជាតិ

    អភិបាលក្រុងលោក Aswin Kwanmuang បានប្រកាសកាលពីម្សិលមិញថា សត្វសុនកនាំផ្លូវនឹងត្រូវបានស្វាគមន៍ឱ្យចូលទៅតាមបណ្ដាឧទ្យាន មន្ទីរពេទ្យ អគាររដ្ឋាភិបាល និងមជ្ឈមណ្ឌលទំនិញផ្សេងៗ ក្នុងគោលបំណងដើម្បីបម្រើដល់ជនពិការភ្នែក។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលបានសម្របសម្រួលជាមួយភ្នាក់ងារដែលពាក់ព័ន្ធ ដើម្បីមើលលើការផ្លាស់ប្ដូរថ្មីនេះ បន្ទាប់ពីវាបានក្លាយជាបុព្វហេតុមួយ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈជន ពីសំណាក់អ្នកធ្វើយុទ្ធនាការម្នាក់។ អនុលោមតាមច្បាប់ស្តីពីសិទ្ធិជនពិការរបស់ថៃ លោក Aswin បាននិយាយថា ទីក្រុងនឹងទទួលស្វាគមន៍ជាផ្លូវការនូវមគ្គុទេសក៍សត្វសុនក ដែលមានការបណ្តុះបណ្តាល និងការបញ្ជាក់ច្បាស់លាស់។ លោកក៏បានប្រកាសផងដែរថា សាលារាជធានីនឹងធ្វើការជាមួយមជ្ឍមណ្ឌលបណ្តុះបណ្តាល Police K-9 Training ដើម្បីចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាល ដែលមានច្បាប់ត្រឹមត្រូវសម្រាប់សត្វឆ្កែនាំផ្លូវ និងផ្តល់នូវវិញ្ញាបនប័ត្រនៅពេលពួកវាឆ្លងកាត់ការបណ្តុះបណ្តាលរួច។ បញ្ហានេះត្រូវបានជំរុញឱ្យមានការចាប់អារម្មណ៍កាលពីដើមខែនេះ ដោយសារការធ្វើយុទ្ធនាការរបស់នារីម្នាក់ ជាមួយនឹងគូកនជាសុនករបស់នាង។ នារីម្នាក់នោះមានឈ្មោះថា

    July 31, 2019
  • អន្តរជាតិ

    ជាការពិតណាស់! ការរំសាយអារម្មណ៍ជាមួយនឹងភេសជ្ជៈ ឬគ្រឿងស្រវឹងតិចតួច បន្ទាប់ការងារពេញមួយថ្ងៃ គឺជាអ្វីដែលយើងគ្រប់គ្នាចូលចិត្ត។ ដោយមានអ្នកខ្លះគាត់ចូលចិត្តផឹកស្រាក្រហមមួយកែវ ដើម្បីរំសាយភាពតានតឹងផ្សេងៗ ប៉ុន្តែពួកគាត់អាចនឹងមិនចាប់អារម្មណ៍ទេថា ស្រាក្រហមអាចមានគុណប្រយោជន៍ចំពោះសុខភាព។ យ៉ាងណាមិញនេះអាចជាដំណឹងល្អ ដោយសារការស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យ University of Buffalo របស់អាមេរិក និង Xuzhou Medical នៅក្នុងប្រទេសចិន បានរកឃើញថា សារធាតុនៅក្នុងស្រាក្រហមអាចប្រឆាំងនឹងភាពស្ដ្រេស និងការបាក់ទឹកចិត្តបាន។ ការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Science Direct បាននិយាយថា សមាសធាតុរុក្ខជាតិ resveratrol ត្រូវបានរកឃើញនៅក្នុងស្រាក្រហម។ ហើយសមាសធាតុនេះត្រូវបានគេរកឃើញជាទូទៅនៅក្នុងផ្លែប៊ឺរី និងសំបកទំពាំងបាយជូរ ហើយវាត្រូវបានគេបង្ហាញថា មានប្រសិទ្ធភាពក្នុងការទប់ស្កាត់អង់ស៊ីម ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងភាពស្ត្រេសនៅក្នុងខួរក្បាល។

    July 31, 2019
  • Nissan Auto Tech

    បច្ចេកវិទ្យាកូនសោវៃឆ្លាតដ៏ល្បីល្បាញ (i-Key) ជាមួយនឹងប៊ូតុងចុចបញ្ឆេះរថយន្ត (Push-Start) បានចូលរួមជួយកាត់បន្ថយភាពស្មុគស្មាញរបស់អ្នកបើកបរក្នុងការបើកសោចូលក្នុងរថយន្ត បញ្ឆេះរថយន្ត និងបើកបររថយន្ត។ អេក្រង់តាបឡូជំនួយដល់ការបើកបរទំនើប (ADAD) ផ្ដល់ឱ្យអ្នកបើកបរនូវព័ត៌មានអំពីប្រវែងផ្លូវលំបាក ល្បឿនម៉ាស៊ីន សីតុណ្ហភាពខាងក្រៅ កុងទ័រសាំង -ល- ។ ចំណែកឯអ្នករួមដំណើរទាំងអស់នឹងទទួលបានអារម្មណ៍ស្រស់ស្រាយគ្រប់ៗគ្នា ដោយសារ Nissan TERRA បានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual-Zone Automatic Temperature Control សម្រាប់កាប៊ីនខាងមុខ ខណៈប្រព័ន្ធ Rear Air-vents និង Rear-Seat Climate Control នឹងធ្វើឱ្យអ្នកដំណើរទាំងអស់មានភាពសុខស្រួល។ ផ្នែកខាងក្រោយរបស់វាថែមទាំងមានបំពាក់អេក្រង់

    July 31, 2019
  • អន្តរជាតិ

    ថ្មីៗនេះ Vlogger ជនជាតិចិនដ៏មានប្រជាប្រិយម្នាក់ ដែលធ្លាប់តែប្រើ filter ដើម្បីលាក់មុខពិត និងធ្វើឱ្យនាងមើលទៅក្មេងជាងវ័យ បានធ្វើឱ្យបែកធ្លាយរូបពិតរបស់ខ្លួនចេញមក ដោយសារបញ្ហា glitch ក្នុងកម្មវិធីដែលនាងប្រើ។ យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា Vlogger ម្នាក់នោះមានឈ្មោះថា Qiao Biluo ដែលហ្វេនរបស់នាងច្រើនតែហៅថា «Qiao Biluo ជាទីគោរពដ៏ខ្ពង់ខ្ពស់» និងមាន followers រហូតដល់ ១០០,០០០គណនី។ Global Times របស់ចិនក៏បានឱ្យដឹងដែរថា ប៉ុន្មានឆ្នាំមកនេះមានហ្វេនៗខ្លះបានឧបត្ថម្ភឱ្យគាត់ច្រើនជាង ១៤,០០០ដុល្លារអាមេរិក ឯណោះ។ គួរឱ្យសោកស្ដាយសម្រាប់ Qiao

    July 31, 2019
  • អន្តរជាតិ

    បើយោងតាម Hollywood Reporter មេធាវីរបស់ KyoAni (Kyoto Animation) លោក Daisuke Okeda បាននិយាយកាលពីថ្ងៃអង្គារនេះថា ជនល្មើសដែលមានឈ្មោះថា Shinji Aoba អាយុ ៤១ឆ្នាំ ដែលជាអ្នកបង្កអគ្គិភ័យនៅស្ទូឌីយោ KyotoA Animation កាលពីថ្ងៃទី១៨ ខែកក្កដា ធ្លាប់បានផ្ញើរឿងប្រលោមលោករបស់ខ្លួន ដើម្បីចូលរួមការប្រកួត Animation Awards របស់ក្រុមហ៊ុនពិតមែន ប៉ុន្តែរឿងនោះត្រូវបានគេបដិសេធនៅក្នុងជុំដំបូង។ ស្ទូឌីយោ KyotoA Animation នេះផ្ទាល់ត្រូវបានគេឱ្យដឹងថា បានប្រារព្ធពិធីប្រគល់ពានរង្វាន់គំនូរជីវចលប្រចាំឆ្នាំរបស់ខ្លួន (Kyoto Animation

    July 31, 2019
  • អន្តរជាតិ

    កូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៉ីលផ្លោងចំនួន ២គ្រាប់ ចូលទៅសមុទ្រជប៉ុននៅព្រឹកថ្ងៃពុធនេះ ពីតំបន់ជុំវិញទីក្រុងវ៉ុនសានភាគខាងកើត។ ក្រុមមន្រ្តីនិយាយថា មីស៉ីលត្រូវបានបាញ់នៅម៉ោង ៥ និង ៦នាទីព្រឹក និងម៉ោង ៥ និង ២៧នាទីព្រឹក (ម៉ោងក្នុងស្រុក)។ មីស៉ីលនីមួយៗ ត្រូវបានបាញ់ទៅចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់ប្រហែល ៣០គីឡូម៉ែត្រ។ ហើយទាំងយោធាកូរ៉េខាងត្បូង និងអាមេរិកកំពុងប្រមូល និងវិភាគទិន្នន័យលើគ្រាប់មីស៊ីលទាំងនោះ។ គួរឱ្យដឹងដែរថា កូរ៉េខាងជើងក៏ទើបតែបានបាញ់មីស៉ីលផ្លោងចម្ងាយជិតចំនួន ២ដើម ពីតំបន់វ៉ុនសាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផងដែរ។ មីស៉ីលនីមួយៗបាញ់ទៅចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ចូលសមុទ្រជប៉ុន។ ក្រោយមកទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានបាញ់អាវុធយុទ្ធសាស្ត្រថ្មីមួយប្រភេទ ដើម្បីជាការព្រមានដល់ក្រុងសេអ៊ូលជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។

    July 31, 2019
  • Nissan Auto Tech

    បើនិយាយអំពីភាពងាយស្រួល និងគ្មានព្រំដែនរបស់ Nissan TERRA ថ្មីនេះវិញ គឺរថយន្តនេះមានមាឌធំល្អ ដោយសារតែវាមានបណ្ដោយ 4,885មីល្លីម៉ែត្រ, ទទឹង 1,865មីលីម៉ែត្រ និងកម្ពស់ 1,835មីលីម៉ែត្រ ហើយកម្ពស់ផុតពីដី (ground clearance) របស់វាវិញគឺ 225មីលីម៉ែត្រ។ វាល្អបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅតំបន់ពិបាកៗ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការប៉ះទង្កិចផ្សេងៗពីវត្ថុរឹង ពេលយើងបើកបរនៅលើផ្លូវដែលមានឧបសគ្គ និងការពារពីការបើកបរក្នុងតំបន់លិចទឹក។ កម្លាំងរបស់ Nissan TERRA បានបង្ហាញពីសក្តានុពលរបស់វា ដោយអាចឱ្យយើងធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវរលោង ឬផ្លូវដែលមានឧបសគ្គច្រើននោះទេ ជាមួយនឹងថាមពលដល់ទៅ 190សេះ និងកម្លាំងបង្វិល 450Nm ។ រថយន្ត

    July 30, 2019
  • បច្ចេកវិទ្យា

    ថ្មីៗនេះអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ California San Diego បានបង្កើតនូវលែនភ្នែកគំរូមួយ ដែលអាចគ្រប់គ្រងដោយចលនារបស់ភ្នែកយើងផ្ទាល់តែម្ដង។ លែននេះមានសម្ថភាពអាចពង្រីក ឬបង្រួម ដោយគ្រាន់តែព្រិចភ្នែកពីរដងតែប៉ុណ្ណោះ។ របាយការណ៍រៀបរាប់លម្អិតពីការរកឃើញរបស់ក្រុមនេះ ក៏ត្រូវបានបោះពុម្ពផ្សាយក្នុងខែនេះផ្ទាល់ នៅក្នុងទិនានុប្បវត្តិ Advanced Functional Materials ផងដែរ។ លែនជីវម៉ាសនេះ ត្រូវបានផលិតចេញពីប៉ូលីមែរដែលអាចពត់បាន (stretchy polymer film) និងអាចឆ្លើយតបនឹងសញ្ញាអេឡិចត្រិក ដែលបំលែងចេញពីការព្រិចភ្នែករបស់អ្នក។ វាត្រូវបានគេស្គាល់ថា Electro-oculographic ឬ EOG ហើយមនុស្សថែមទាំងអាចបញ្ចេញថាមពលអេឡិចត្រិក នៅពេលពួកគេកំពុងគេងទៀតផង។ ដោយអ្នកដឹកនាំការស្រាវជ្រាវលោក Shengqiang Cai បានមានប្រសាសន៍ប្រាប់ New

    July 30, 2019
  • អន្តរជាតិ

    ក្រុមមន្ត្រីបាននិយាយថា ប្រទេសអេត្យូពីបានដាំដើមឈើជាង ៣៥០លានដើម ត្រឹមរយៈពេល ១២ម៉ោង ហើយពួកគេជឿជាក់ថា វាជាកំណត់ត្រាពិភពលោក។ វាជាការផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្រ្តី Abiy Ahmed ក្នុងគោលបំណងទប់ទល់នឹងផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសដែលងាយនឹងគ្រោះរាំងស្ងួតមួយនេះ។ ក្នុងឱកាសនេះផងដែរ ការិយាល័យសាធារណៈមួយចំនួនរបស់ប្រទេសត្រូវបានបិទទ្វារ ដើម្បីឱ្យមន្ត្រីរាជការបានទៅចូលរួមកម្មវិធីនេះ។ លោក Abiy Ahmed បានចាប់ផ្តើមធ្វើការដាំដើមឈើ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមរតកបៃតង ដែលកំពុងប្រព្រឹត្តទៅនៅទីតាំងចំនួន ១,០០០កន្លែង នៅទូទាំងប្រទេស។ ភ្នាក់ងាររបស់ BBC លោក Kalkidan Yibeltal បានរាយការណ៍ថា មន្រ្តីត្រូវបានចាត់ឱ្យរាប់សំណាបទាំងនោះ ដែលត្រូវបានដាំដោយអ្នកស្ម័គ្រចិត្ត។ រដ្ឋមន្ត្រីក្រសួងច្នៃប្រឌិត និងបច្ចេកវិទ្យាអេត្យូពីលោក Getahun

    July 30, 2019