Nissan Auto Tech

ភាគទី៥! រថយន្ត Nissan TERRA ធ្វើឱ្យដំណើរកម្សាន្ដកាន់តែមានភាពរីករាយ ជាមួយបច្ចេកវិទ្យាទំនើបៗ

BY
autoadmin
July 31, 2019

បច្ចេកវិទ្យាកូនសោវៃឆ្លាតដ៏ល្បីល្បាញ (i-Key) ជាមួយនឹងប៊ូតុងចុចបញ្ឆេះរថយន្ត (Push-Start) បានចូលរួមជួយកាត់បន្ថយភាពស្មុគស្មាញរបស់អ្នកបើកបរក្នុងការបើកសោចូលក្នុងរថយន្ត បញ្ឆេះរថយន្ត និងបើកបររថយន្ត។ អេក្រង់តាបឡូជំនួយដល់ការបើកបរទំនើប (ADAD) ផ្ដល់ឱ្យអ្នកបើកបរនូវព័ត៌មានអំពីប្រវែងផ្លូវលំបាក ល្បឿនម៉ាស៊ីន សីតុណ្ហភាពខាងក្រៅ កុងទ័រសាំង -ល- ។

ចំណែកឯអ្នករួមដំណើរទាំងអស់នឹងទទួលបានអារម្មណ៍ស្រស់ស្រាយគ្រប់ៗគ្នា ដោយសារ Nissan TERRA បានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ Dual-Zone Automatic Temperature Control សម្រាប់កាប៊ីនខាងមុខ ខណៈប្រព័ន្ធ Rear Air-vents និង Rear-Seat Climate Control នឹងធ្វើឱ្យអ្នកដំណើរទាំងអស់មានភាពសុខស្រួល។ ផ្នែកខាងក្រោយរបស់វាថែមទាំងមានបំពាក់អេក្រង់ សម្រាប់មុខងារកំសាន្តផ្សេងៗ ហើយជាមួយគ្នានេះដែរវាក៏បានបំពាក់នូវប្រព័ន្ធកាត់បន្ថយសំលេងរំខានពីខាងក្រៅ និងកន្លែងដាក់ដបទឹកសុទ្ធបានរហូតដល់១៤ដបឯណោះ ដែលធ្វើឱ្យដំណើរកម្សាន្ដក្នុងរង្វង់គ្រួសារកាន់តែមានភាពរីករាយ និងមិនអាចបំភ្លេចបាន។

ពួកយើងជឿជាក់ថា ក្រុមហ៊ុននីសាន់ផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះសូមអតិថិជនអញ្ជើញមកត្រួតពិនិត្យជាមួយនឹងទីប្រឹក្សាលក់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីដឹងពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត ក៏ដូចជាការធានាការថែទាំដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់រថយន្ត Nissan TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: