autoadmin
  • អន្តរជាតិ

    ភាពចលាចលនៅហុងកុងកាន់តែខ្លាំងឡើងៗ ចាប់តាំងពីបាតុករមួយចំនួនបានចាប់ផ្ដើមប៉ះទង្គិចជាមួយប៉ូលីស និងបានវាយលុកឈ្លានពានកាន់តែចាស់ដៃកាលពីថ្ងៃអាទិត្យ។ ការប្រមូលផ្តុំគ្នាជាបន្តបន្ទាប់ត្រូវបានធ្វើឡើងនៅហុងកុង ដើម្បីប្រឆាំងលើច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ ដែលជាច្បាប់នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលហុងកុងបញ្ជូនជនសង្ស័យទៅចិនដីគោក។ ហើយកាលពីថ្ងៃអាទិត្យនេះ មនុស្សរាប់ម៉ឺននាក់បានបន្ដធ្វើបាតុកម្មនៅឯសួនច្បារទីប្រជុំជនរបស់ក្រុង។ បន្ទាប់មកពួកគេដើរក្បួនតាមដងផ្លូវ ដើម្បីប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលីស និងការចាប់ខ្លួនបាតុករក្មេងៗដោយបង្ខំ។ កាលពីថ្ងៃអាទិត្យក្រុមបាតុករដែលភាគច្រើនជាយុវជនបានប៉ះទង្គិចជាមួយប៉ូលីសនៅតាមទីតាំងជាច្រើននៅតាមដងផ្លូវទៅកាន់ការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលចិន ក៏ដូចជានៅក្នុងសង្កាត់ពាណិជ្ជកម្មមួយ។ យុវជនខ្លះបានគប់ដុំឥដ្ឋទៅលើមន្រ្តីប៉ូលីស ហើយព្យាយាមរុញពួកគេចេញដោយការដុតភ្នក់ភ្លើង ខណៈប៉ូលីសក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងគ្រាប់ជ័រដើម្បីបំបែកបាតុករទាំងនោះ។ យ៉ាងហោចណាស់បាតុករ ៤៩នាក់ ត្រូវបានគេចាប់ខ្លួន ហើយការប្រឈមមុខដាក់គ្នាបានបន្តរហូតដល់ថ្ងៃចន្ទនេះ។ រដ្ឋាភិបាលក្រុងហុងកុងនិយាយថា មនុស្សយ៉ាងតិចណាស់ ១៦នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចនេះ។ ហើយក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋាភិបាលក្រុងហុងកុងបានថ្កោលទោសចំពោះអំពើហឹង្សារបស់បាតុករមួយចំនួនដោយនិយាយថា ពួកគេបាននាំឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម។ រដ្ឋាភិបាលនិយាយថា ខ្លួនគាំទ្រយ៉ាងពេញទំហឹងនូវអ្វីដែលខ្លួនមើលឃើញថា ជាការអនុវត្តច្បាប់រឹងមាំដោយប៉ូលីស។ អារម្មណ៍នៃការអន់ចិត្តកំពុងកើនឡើងក្នុងចំណោមយុវវ័យហុងកុងប្រឆាំងនឹងរដ្ឋាភិបាល និងប៉ូលិស ហើយពួកគេក៏នឹងរៀបចំផែនការដើម្បីប្រមូលផ្តុំគ្នាប្រចាំសប្តាហ៍រហូតដល់ពាក់កណ្តាលខែសីហា៕ អត្ថបទ៖

    July 29, 2019
  • រថយន្ត

    ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុន Hyundai Glovis Vietnam ដែលបានបើកដំណើរការកាលពីដើមសប្តាហ៍នេះនឹងក្លាយជាក្បាលស្ពានមួយ សម្រាប់ក្រុមហ៊ុនពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់។ ក្រុមហ៊ុននេះនឹងផ្តោតលើការដឹកជញ្ជូនផលិតផលរថយន្ត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត ទៅដល់រោងចក្រក្នុងស្រុកមួយ ដែលអាចមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ៨០,០០០គ្រឿង ។ ក្រុមហ៊ុន Hyundai Glovis ក៏នឹងដឹកជញ្ជូនផលិតផលមិនមែនគ្រឿងបន្លាស់ដូចជា៖ ម្ហូបអាហារ, ខ្សែសង្វាក់សីតុណ្ហភាពត្រជាក់, វាយនភណ្ឌ និងសម្លៀកបំពាក់។ បន្ទាប់ពីនេះក្រុមហ៊ុន Hyundai Glovis នឹងបើកការិយាល័យនៅទីក្រុងហូជីមិញនៅឆមាស ទី១ ឆ្នាំក្រោយ ដែលនឹងគ្រប់គ្រងលើការដឹកជញ្ជូនតាមយានយន្ត។ ក្រុមហ៊ុននេះបាននិយាយថា ជាមួយនឹងទីផ្សារសង្វាក់ត្រជាក់ដែលរីកចម្រើននៅទូទាំងពិភពលោក ដែលត្រូវបានរំពឹងថា នឹងឈានដល់ទំហំទីផ្សារដែលមានតម្លៃ ២៩៣ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៣

    July 29, 2019
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់ The Sun បានឱ្យដឹងថា អ្នកជំងឺរាប់រយនាក់អាចនឹងត្រូវបានឆ្លងមេរោគអេដស៍ និងជំងឺរលាកថ្លើមប្រភេទ B និង C បន្ទាប់ពីពួកគេបានចូលទៅទទួលសេវាកម្មនៅហាងកែសម្ផស្សមួយកន្លែង ចំណែកឯឧបករណ៍នៅក្នុងហាងនោះផ្ទាល់ ក៏ត្រូវបានគេរាយការណ៍ថា ពោរពេញទៅដោយសត្វកន្លាតរោមពីលើយ៉ាងគ្មានអនាម័យ។ ប្រភពបានឱ្យដឹងថា មានមនុស្សជាង ១២០នាក់ បានមកទទួលសេវាកម្មនៅហាងកែសម្ផស្ស Sonoun Kimlee គ្មានច្បាប់នេះ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលលក់ទំនិញ Springvale នៃទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ហាងកែសម្ផស្សនេះជារបស់ប្ដីប្រពន្ធជនជាតិខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា Sonoun Saing និង Lee Kim Tan ។ ហើយក្រោមការចោទប្រកាន់ច្បាប់សុខភាពសាធារណៈ

    July 27, 2019
  • អន្តរជាតិ

    ថ្មីៗនេះក្រុមហ៊ុនហ្គេមជប៉ុន Otome Yusha បានចេញលក់នូវឧបករណ៍បំពង់សំឡេងយ៉ាងចម្លែក ដែលមានរូបរាងដូចជាដៃមនុស្ស។ ឧបករណ៍នេះត្រូវបានបង្កើតឡើងដោយគណនី Twitter ឈ្មោះ NagataBros ដោយគាត់មានបំណង ដើម្បីឱ្យអតិថិជនលេងហ្គេម RPG របស់ក្រុមហ៊ុនមានអារម្មណ៍ថា បានស្ដាប់សំឡេងតួអង្គដែលពួកគេចូលចិត្ត និងដំណើររឿងនៅក្នុងហ្គេមបានកាន់តែប្រសើរ។ ឧបករណ៍បំពង់សំឡេងនេះ បង្កើតឡើងដើម្បីឱ្យហ្វេនរបស់ Otome games មានភាពផ្សារភ្ជាប់ជាមួយនឹងហ្គេម ហើយអ្វីដែលពិសេសគឺថា ឧបករណ៍បំពងសំឡេងនេះមានដៃពីរអមសងខាងដូចជាមនុស្សអីចឹងដែរ។ វាក៏មានក្បាលផ្អែកនៅខាងក្រោយ ដែលអាចឱ្យអតិថិជនអាចដាក់រូបតួអង្គណាដែលចូលចិត្តតាមចិត្តចង់។ មួយទៀងដោយសារតែវាមានរូបរាងដូចជាមនុស្ស វាអាចជួយសម្រាលភាពឯកាដល់អ្នកទិញទៅប្រើផងដែរ។ សាកគិតទៅមើលថា នៅពេលដែលយើងកំពុងជក់ចិត្តជាមួយនឹងហ្គេម ហើយមានឧបករណ៍នេះឱបពីក្រោយ តើវាមិនល្អសម្រាប់អ្នក Single ហើយទេ? អត្ថបទ៖ លីដា

    July 27, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើកំណែទម្រង់ថ្មី។ ដោយលោកបាននិយាយថា សិង្ហបុរី និងប្រទេសអ្នកមានដទៃទៀត កំពុងកេងយកផលប្រយោជន៍នៅក្រោមស្លាកសញ្ញាថា ជា «ប្រទេស​កំពុង​អភិវឌ្ឍន៍» ដើម្បីទទួលបាននៅការលើកលែងពិសេសពី WTO ។ លោកទាមទារឱ្យមានការធ្វើកំណែទម្រង់ថ្មី ដើម្បីទប់ស្កាត់ប្រទេសដែលដាក់នាមខ្លួនថា ជាប្រទេស​កំពុង​អភិវឌ្ឍន៍ ដែលផ្ទុយពីការពិត។ លោក ត្រាំ គាត់បានសរសេរនៅលើ Twitter ថា៖ « WTO បានខូចខ្ទេចខ្ទីអស់ នៅដែលបណ្តាប្រទេសមានបំផុតរបស់ពិភពលោក បន្លំថាខ្លួនជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីចៀសវាងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងទទួលបានការលើកលែងពិសេស។ វានឹងគ្មានការធ្វើបែបហ្នឹង​ទៀត​ទេ!!!» ។ នៅក្នុងការបង្ហោះនោះផងដែរ

    July 27, 2019
  • អន្តរជាតិ

    មេដាយផលិតពីសំណល់កែច្នៃដែលនឹងត្រូវផ្ដល់ជូនដល់អ្នកឈ្នះក្នុងការប្រកួតអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ត្រូវបានដាក់បង្ហាញជាសាធារណៈហើយ។ ការរចនាសម្រាប់មេដាយត្រូវបានគេដាក់បង្ហាញកាលពីថ្ងៃពុធ សម្រាប់ការប្រកួតនៅឆ្នាំក្រោយនេះ។ ការតាំងពិព័រណ៍មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅឯអគាររដ្ឋាភិបាលក្រុងតូក្យូ ក្នុងសង្កាត់ Shinjuku ប្រទេសជប៉ុន។ មេដាយទាំងនេះត្រូវបានធ្វើពីលោហធាតុកែច្នៃ ដែលយកចេញពីទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត នៅទូទាំងប្រទេសជប៉ុន។ វាមានអង្កត់ផ្ចិត ៨៥មីលីម៉ែត្រ ហើយមានកម្រាស់ ១២មីលីម៉ែត្រ និងមានរូបរាងកោងរលោងចែងចាំងស្រស់ស្អាតមែនទែន។ កម្មវិធីដាក់បង្ហាញនេះមានការចូលរួមទស្សនាជាច្រើនពីភ្ញៀវទេសចរ ហើយនឹងមានបន្ដរហូតដល់ថ្ងៃទី៣១ ខែកក្កដា៕ អត្ថបទ៖ លីដា

    July 27, 2019
  • អន្តរជាតិ

    Power Bank មួយបានផ្ទុះឆេះឡើងនៅមុខអាកាសយានដ្ឋានឈៀងម៉ៃ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ។ ឧបទ្ទវហេតុនេះត្រូវបានគេឱ្យដឹងថា គឺដោយសារតែ Power Bank របស់អ្នកទេសចរម្នាក់ ដែលកំពុងឈរនៅពីមុខអាកាសយានដ្ឋាន។ ប្រភពបាននិយាយថា ដំបូងពួកគេបានឃើញអ្នកដំណើរកំពុងស្ពាយកាបូបមួយ ហើយក្រោយមកវាស្រាប់តែចាប់ផ្ដើមផ្ទុះឆេះតែម្ដង។ បន្ទាប់មកអ្នកទេសចរម្នាក់នោះក៏បានសម្រេចចិត្តបោះកាបូបមានដាក់ Power Bank នោះចោល ដើម្បីចៀសវាងមានគ្រោះថ្នាក់។ ជាសំណាងល្អគ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ! ហើយបើតាមការស៊ើបអង្កេតរបស់មន្ត្រីប៉ូលិសពួកគេបានរកឃើញថា នៅក្នុងកាបូបរបស់អ្នកទេសចរម្នាក់នោះមិនមែនមានតែ Power Bank នោះទេ ពោលគឺមានទាំងដបទឹកអប់ទៀត។ នៅពេលដែលទឹកអប់នោះហូរប៉ះជាមួយនឹងថ្ម Lithium-ion ដែលមាននៅក្នុង Power Bank វាក៏បណ្ដាលឱ្យផ្ទុះឆេះ។

    July 27, 2019
  • អន្តរជាតិ

    បើយោងតាមសារព័ត៌មាន Daily Mail បានឱ្យ​ដឹងថា ក្មេងប្រុសស្រឡាញ់ខាងវិទ្យាសាស្ដ្រម្នាក់ ដែលមានឈ្មោះថា Yangzhe គាត់បានរកឃើញហ្វូស៊ីលស៊ុត និងសម្បុកដាយណូស័រដោយចៃដន្យ ខណៈពេលកំពុងរត់លេងនៅក្រៅផ្ទះជាមួយនឹងម្ដាយ។ យ៉ាងណាមិញក្រុមអ្នកជំនាញជឿថា ស៊ុតចំនួន ១១ ដែលមានប្រវែង ៣.៥អ៉ីញ ទាំងនេះមានអាយុកាល ៦៦លានឆ្នាំ ទៅចុងសម័យ Cretaceous មុនពេលដែលពួកវាត្រូវបានផុតពូជទៅវិញ។ កុមារាជាសិស្សថ្នាក់ទី៣ ម្នាក់នេះបាននិយាយថា មុនដំបូងគាត់បានឃើញដុំថ្មចម្លែកនៅក្នុងដី ប៉ុន្តែបន្ទាប់ពីបានពិនិត្យវត្ថុទាំងនោះផ្ទាល់នឹងភ្នែក គាត់ក៏យល់ថាវាជាស៊ុតដាយណូស័រ។ ក្រោយមកក្រុមអ្នកជំនាញក៏បានរកឃើញស៊ុតចំនួន ១០គ្រាប់ ផ្សេងទៀតនៅទីតាំងដដែលក្បែរនោះ។ បើយោងតាមសម្តីម្ដាយរបស់ Yangzhe បាននិយាយថា កូនប្រុសរបស់គាត់ស្រឡាញ់ខាងវិទ្យាសាស្ត្រនេះណាស់ ហើយថែមទាំងចង់ចាំនូវរូបរាងសំបកស៊ុតដាយណូស័រ ដែលរូបគេធ្លាប់បានមើលឃើញនៅឯសារមន្ទីរទៀតផង។

    July 27, 2019
  • អន្តរជាតិ

    នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ទីក្រុងប៉ារីសបានទទួលរងនូវរលកកម្ដៅក្ដៅបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ចំណែកប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ និងហូល្លង់ ក៏ដូចជាបណ្ដាប្រទេសក្នុងអឺរ៉ុបផ្សេងៗ សុទ្ធតែរងនូវរលកកម្ដៅក្ដៅដែលបានបោកបក់ទៅលើទ្វីបនេះទាំងអស់ ដែលធ្វើឱ្យប្រជាជនត្រូវស្វែងរកជំនួយ ដើម្បីសម្រាលផលប៉ះពាល់ពីរលកកម្ដៅដ៏គ្រោះថ្នាក់នេះ។ ក្នុងថ្ងៃទី២៥ ខែកក្កដា ទីក្រុងប៉ារីស មានសីតុណ្ហភាពកើនឡើងដល់ទៅ ៤២.៦អង្សាសេ ដោយវាជាសីតុណ្ហភាពបំបែកកំណត់ត្រាដែលក្ដៅបំផុតមិនធ្លាប់មានពីមុន ហើយវាក្ដៅខ្លាំងជាងកំណត់ត្រាចាស់កាលពី ឆ្នាំ១៩៤៧ ដែលមានសីតុណ្ហភាព ៤០.៤អង្សាសេ ។ ហើយបើយោងតាមសេវាកម្មអាកាសធាតុជាតិរបស់បារាំង ពួកគេបាននិយាយថា សីតុណ្ហភាពនឹងអាចកើនឡើងលើសហ្នឹងទៅទៀត ដែលវានឹងប៉ះពាល់ប្រជាជនប្រមាណ ២០លាននាក់ នៅភាគខាងជើងប្រទេស។ ចំណែកវិទ្យាស្ថានឧតុនិយមហូឡង់បាននិយាយថា ថ្មីៗនេះនៅក្នុងប្រទេសហូឡង់មានសីតុណ្ហភាពខ្ពស់ជាង ៤០អង្សាសេ ដែលវាក៏បានបំបែកកំណត់ត្រាខ្ពស់បំផុតផងដែរ។ ទីក្រុង

    July 26, 2019
  • អន្តរជាតិ

    វីដេអូអំពីក្មេងស្រីជនជាតិស៉ីរីម្នាក់ ដែលបានចូលទៅជួយសង្គ្រោះជីវិតប្អូនស្រីអាយុ ៧ខែ ពីគំនរបាក់បែកនៃផ្ទះរបស់ពួកគេ ដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែកពីលើអាកាស បានបង្កឱ្យមានការភ្ញាក់ផ្អើលរំជួលចិត្តពេញបណ្ដាញអ៊ីនធឺរណេត ហើយវីដេអូនោះក៏ត្រូវបានគេចាត់ទុកថាជារូបភាពដ៏មានឥទ្ធិពលបំផុត ដែលទាក់ទិននឹងសង្គ្រាមស្លាប់រង្គាលរបស់ប្រទេសមួយនេះ។ នៅក្នុងវីដេអូបង្ហោះដោយ Al Jazeera បានបង្ហាញពីកុមារីជាបងស្រី ដែលមានអាយុ ៥ឆ្នាំ ឈ្មោះថា រីម៉ូម កំពុងចាប់ទាញកអាវប្អូនស្រីរបស់ខ្លួន ដែលមានអាយុត្រឹមតែ ៧ខែ មិនឱ្យរបូតចេញពីដៃធ្លាក់ចុះដីឡើយ។ កុមារី រីម៉ូម បានព្យាយាមមិនឱ្យប្អូនស្រីធ្លាក់ចុះដល់ដីនោះទេ ទោះបីជាខ្លួននាងតូចផ្ទាល់ត្រូវបានគំនរបាក់បែក ដែលបន្សល់ពីការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលសង្កត់ពីលើជាប់ក៏ដោយ។ បន្ទាប់មកទើបឪពុករបស់ពួកគេបានឃើញហេតុការណ៍នេះជាមួយនឹងទឹកមុខភ័យតក់ស្លុត ហើយក្រោយមកពួកគេត្រូវបានក្រុមសង្គ្រោះបានចូលទៅជួយ ចេញពីគំនរបាក់បែកទាំងនោះ។ ពួកគេទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែវាគួរឱ្យសោកស្ដាយជាពន់ពេក ដោយសារតែមិនអាចទ្រាំជាមួយនឹងរបួសតទៅទៀតបាន កុមារី រីម៉ូម ក៏បានស្លាប់

    July 26, 2019