- autoadmin
- អន្តរជាតិ
ប៉ូលិសជប៉ុនបានចាប់ខ្លួននិស្សិតជនជាតិវៀតណាមម្នាក់ ពីបទនាំចូលនូវសាច់ជ្រូកដែលមានផ្ទុកវីរុសប៉េស្តជ្រូកអាហ្វ្រិកដោយខុសច្បាប់ ចូលទៅក្នុងប្រទេសជប៉ុន។ កាលពីថ្ងៃអង្គារនាយកដ្ឋានប៉ូលីសក្រុងតូក្យូបានឱ្យដឹងថា នាង Hac Thi Phuong Linh អាយុ ២៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Haneda កាលពីថ្ងៃទី១៣ ខែមិថុនា ដោយសារនាងព្យាយាមនាំយកណែមសាច់ជ្រូកចំនួន ១០គីឡូក្រាម និងស៊ុតទាចំនួន ៣៦០គ្រាប់ ចូលទៅក្នុងប្រទេសជប៉ុន។ តាមច្បាប់របស់ប្រទេសជប៉ុន របស់ទាំងពីរនេះតម្រូវឱ្យមានការដាច់ដោយឡែកពីគេ ដើម្បីពិនិត្យ និងការពារការឆ្លងរោគ។ បន្ទាប់ពីការធ្វើតេស្ដរួច អាជ្ញាធរជប៉ុនក៏បានរកឃើញថា សាច់ជ្រូកដែលនាង Linh នាំចូលសុទ្ធតែមានផ្ទុកវីរុសប៉េស្តជ្រូកអាហ្វ្រិកទាំងអស់។ វីរុសប៉េស្តជ្រូកអាហ្វ្រិកនេះជាមេរោគឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមរយៈការចម្លងដោយផ្ទាល់ ឬប្រយោល ហើយជ្រូកដែលឆ្លងវីរុសនេះមានអត្រាស្លាប់ស្ទើរតែ ១០០% ។
July 25, 2019 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុស្រីលង្កាលោក Mangala Samaraweera កាលពីថ្ងៃអង្គារបានបញ្ជាឱ្យអគ្គនាយកដ្ឋានគយរបស់ប្រទេស ឱ្យធ្វើការស៊ើបអង្កេតភ្លាមៗអំពីបញ្ហានាំចូលកាកសំណល់ដែលមានគ្រោះថ្នាក់ពីចក្រភពអង់គ្លេស។ ប្រភពដដែលបានឱ្យដឹងថា សំរាមដែលអង់គ្លេសបានបញ្ជូនចូលទៅក្នុងប្រទេសស្រីលង្កា ភាគច្រើនជាសម្ភារៈកាកសំណល់គ្រោះថ្នាក់ ដែលអង់គ្លេសបានដាក់វាចូលពីក្នុងពូក និងបញ្ជូនតាមកុងតឺន័រមកប្រទេសនេះ។ ក្នុងរយៈពេល ២ឆ្នាំ កន្លងមក មានកុងតឺន័រចំនួន ១១១គ្រឿង បានមកដល់កំពង់ផែ ហើយមន្រ្តីគយបានរកឃើញថា កុងតឺន័រមួយចំនួនជាកាកសំណល់ព្យាបាល ដែលបន្លំធ្វើជាលោហៈកែច្នៃឡើងវិញ។ យ៉ាងណាមិញនេះគ្រាន់តែជាករណីថ្មីបំផុតចុងក្រោយ ដែលប្រទេសអាស៊ីមួយនេះបានក្លាយជាទីចាក់សំរាមដោយប្រទេសលោកខាងលិចប៉ុណ្ណោះ។ ជាក់ស្ដែងកាលពីដើមខែនេះ ប្រទេសកម្ពុជាយើងក៏បានប្រកាសថា ខ្លួននឹងបញ្ជូនកុងតឺន័រកាកសំណល់ចំនួន ៨៣ ត្រឡប់ទៅសហរដ្ឋអាមេរិក និងកាណាដាវិញដែរ។ ក៏មានករណីស្រដៀងគ្នានេះនៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក្នុងប៉ុន្មានខែថ្មីៗដូចគ្នា ដែលសំរាមទាំងនេះសុទ្ធតែត្រូវបាននាំចូលពីប្រទេសលោកខាងលិចទាំងអស់៕ អត្ថបទ៖ លីដា
July 25, 2019 - បច្ចេកវិទ្យា
រយៈពេល 3ខែ មកហើយចាប់តាំងពីក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងពន្យារពេលចេញលក់ Galaxy Fold ដោយសារតែបញ្ហាដែលកើតមានឡើងលើឧបករណ៍ជិតតម្លៃជិត 2,000ដុល្លារអាមេរិក មួយនេះ។ វាធ្លាប់ត្រូវបានមនុស្សមួយចំនួនដែលធ្វើការ Review លើម៉ូដែលនេះនិយាយថា ងាយមានកំទេចកំទីចូល និងមានបញ្ហាជាមួយនឹងស្គ្រីនការពារអេក្រង់ផងដែរ។ ដូច្នេះហើយទើប Samsung បានសិក្សាលើបញ្ហាទាំងនេះសារជាថ្មី ហើយក្រោយរយៈពេល 3ខែ ពួកគេក៏ប្រកាសជាផ្លូវការពីវត្តមានរបស់វាម្ដងទៀត។ បើយោងតាមការចុះផ្សាយរបស់ CNA មុននេះបន្ដិចបានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិក Samsung Electronics បានប្រកាសក្នុងថ្ងៃព្រហស្បតិ៍នេះថា ស្មាតហ្វូន Galaxy Fold របស់ខ្លួនអាចនឹងដាក់លក់នៅខែកញ្ញាខាងមុខនេះ នៅតាមទីផ្សារដែលបានជ្រើសរើស
July 25, 2019 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់រួមគ្នារបស់កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៉ីលចំនួនពីរគ្រាប់ ពីក្បែរទីក្រុង Wonsan កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ពួកគេនិយាយថា គ្រាប់ផ្លោងបានហោះប្រហែល ៤៣០គីឡូម៉ែត្រ ឆ្ពោះទៅសមុទ្រជប៉ុន។ យ៉ាងណាមិញយោធាកូរ៉េខាងត្បូងកំពុងតាមដានស្ថានភាពនេះ ក្នុងករណីបើមានការបាញ់បង្ហោះបន្ថែមទៀតពីកូរ៉េខាងជើង។ កាលពីខែឧសភាកន្លងទៅ កូរ៉េខាងជើងក៏បានបាញ់មីស៉ីលផ្លោងជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុនដូចគ្នាដែរ ដែលវាហោះបានចម្ងាយ ៤២០ គីឡូម៉ែត្រ។ គួររំលឹកដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្លាប់បានជួបគ្នាជាលើកទីបីនៅក្នុងភូមិព្រំប្រទល់ Panmunjom នៅឧបទ្វីបកូរ៉េកាលពីខែមុន ហើយក៏បានព្រមព្រៀងថានឹងបន្តការចរចារឈប់ដំណើរការនុយក្លេអ៊ែរនេះដែរ។ ប៉ុន្តែកាលពីថ្ងៃអង្គារលោក គីម ជុងអ៊ុន ទើបតែបានទៅត្រួតពិនិត្យនាវាមុជទឹកថ្មី ដែលទើបតែធ្វើហើយថ្មីៗដោយអមដំណើរដោយអ្នកដឹកនាំកម្មវិធីមីស៊ីលមួយចំនួន។ នេះបញ្ជាក់ថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍កម្មវិធីបាញ់មីស៊ីលផ្លោង
July 25, 2019 - រថយន្ត
ក្រុមហ៊ុន Ford កំពុងព្យាយាមបង្ហាញដល់អ្នកគាំទ្ររថយន្តភីកអាប់របស់ខ្លួនថា រថយន្តអគ្គិសនីជំនាន់ក្រោយរបស់ពួកគេ មិនមែនត្រឹមតែជារថយន្តធម្មតាៗដូច Tesla នោះទេ។ ជាមួយនឹងការសាកល្បងគំរូនៃកម្លាំងបង្វិលជុំរបស់ម៉ូដែល F-150 ដ៏គួរឱ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ ពួកគេបានបំបែកកំណត់ត្រាថ្មីមួយ ដោយអាចអូសកុងតឺន័រពីរជាន់ និងមានផ្ទុករថយន្តដទៃទៀតចំនួន ៤២គ្រឿង នៅពីក្នុង ដែលស្មើនឹងទម្ងន់ ១,០០០,០០០ផោន (ឬ៥០០តោន) បានយ៉ាងជោគជ័យ។ មានន័យថា Ford បានរក្សាការសន្យារបស់ខ្លួន ដោយសារតែ F-150 ស៊េរី ឆ្នាំ២០១៩ បច្ចុប្បន្ន ដែលមានបំពាក់ម៉ាស៉ីន V6 ទំហំចំណុះ ៣.៥លីត្រ អាចមានកម្លាំងអូសទាញបានតែ ១៣,២០០ផោន (ឬ
July 24, 2019 - បច្ចេកវិទ្យា
Gapo ទើបតែបានបង្ហាញខ្លួនជាលើដំបូងនៅឯទីក្រុងហាណូយ កាលពីម្សិលមិញថ្ងៃទី២៣ ខែកក្កដា ដែលកម្មវិធីនេះវាជាស្នាដៃបង្កើតដោយជនជាតិវៀតណាមផ្ទាល់។ បណ្តាញទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Gapo Technology ដែលមានផ្ទៃពណ៌បៃតង ជាមួយនឹងចំណុចប្រទាក់ (interface), ប្លង់ (layout) និងលក្ខណៈពិសេស (feature) ស្រដៀងគ្នាទៅនឹង Facebook ដែរ។ ក្រៅពីមុខងារជាមូលដ្ឋានរបស់វា វាក៏មានដូចជា៖ ការផ្ញើសារ ការបង្ហោះ ការបន្ថែមចំនួនមិត្តភក្ដិ ការចុចចូលចិត្ត និងការចែករំលែកការបង្ហោះ -ល- ដែលទាំងអស់នេះគឺសុទ្ធតែមុខងារមាននៅលើ Facebook ទាំងអស់។ Gapo ក៏មានមុខងារបន្ថែមពិសេសដើម្បីលម្អការបង្ហោះ Story របស់ពួកគេដែរ ហើយចំណុចមួយវិញទៀតគឺវាតម្រូវឱ្យមានការបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវទើបអាចចុះឈ្មោះជាប់ក្នុងកម្មវិធីនេះបាន។
July 24, 2019 - Nissan Auto Tech
រថយន្ត Nissan TERRA 7កៅអី ពេញមួយនេះត្រូវបាននាំចូលដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្តាច់មុខម៉ាក Nissan និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) ។ Nissan TERRA ជារថយន្ដដែលពេញនិយមបំផុត និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីប្រជាជនខ្មែរ សម្រាប់ភាពឆើតឆាយ វិសាលភាព និងតំលៃសមរម្យរបស់វា។ ដូច្នេះហើយសម្រាប់ភាគ ទី1 របស់យើង នៅលើមុខងារជាច្រើនរបស់
July 24, 2019 - អន្តរជាតិ
១. ស្ដេចថៃ Maha Vajiralongkorn ៖ ព្រះមហាក្សត្ររបស់ប្រទេសថៃមួយអង្គនេះ ត្រូវបានចុះបញ្ជីជាគ្រួសាររាជវង្សដែលមានជាងគេបំផុតនៅលើពិភពលោក។ ស្តេច Maha Vajiralongkorn ត្រូវបានប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិតម្លៃ ៣០ពាន់លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រថៃកើតចេញពីការវិនិយោគ ដែលត្រូវបានស៊ើបការណ៍ដោយការិយាល័យទ្រព្យសម្បត្តិ Crown Property Bureau ។ ២. ស្ដេចស៊ុលតង់ Hassanal Bolkiah ៖ ស្ដេចស៊ុលតង់របស់ប្រ៊ុយណេមួយអង្គនេះឈរនៅលំដាប់ ទី២ ដែលមានទ្រព្យសម្បត្តិជាងគេបំផុតនៅក្នុងពិភពលោក។ ទ្រង់មានទ្រព្យសម្បត្តិដ៏ធំសម្បើមពីអាជីវកម្មប្រេង និងឧស្ម័ន ហើយទ្រង់មានរថយន្តម៉ាក Rolls Royce ផ្ទាល់ខ្លួនរាប់រយគ្រឿងផងដែរ។ ស្ដេចស៊ុលតង់មួយនេះមានទ្រព្យសម្បត្តិ
July 24, 2019 - អន្តរជាតិ
ក្រសួងការពារជាតិរបស់រុស្ស៊ីអះអាងថា យន្តហោះយោធារបស់ខ្លួនមិនបំពានលើព្រំដែនប្រទេសដទៃនោះទេកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលហោះហើរនៅតំបន់កំណត់ដែនអាកាសរបស់កូរ៉េខាងត្បូង។ ពួកគេបានសង្កត់ធ្ងន់ថា ផ្លូវនេះគឺស្របតាមបទបញ្ជាអន្តរជាតិ ហើយបានអះអាងថា យន្ដហោះចម្បាំងរបស់កូរ៉េខាងត្បូងក៏មិនបានបាញ់ព្រមានមកខ្លួនដែរ។ ក្រសួងការបរទេសចិនក៏ទទូចដែរថា តំបន់កំណត់ដែនអាកាសរបស់កូរ៉េខាងត្បូង ឬ KADIZ មិនមែនជាតំបន់ដែនអាកាសនោះទេ ហើយប្រទេសណាមួយក៏អាចមានសេរីភាពក្នុងការចេញចូលនៅក្នុងតំបន់នោះ។ ពួកគេបានបន្ថែមទៀតថា ប្រទេសចិន និងកូរ៉េខាងត្បូងគឺជា «ប្រទេសជិតខាងដ៏ល្អ» ហើយទីក្រុងសេអ៊ូលមិនគួរប្រើការចោទប្រកាន់ដ៏ខ្លាំងបែបនេះទេ។ ដែលនេះសំដៅលើសេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូងពីម្សិលមិញ ដែលបាននិយាយថា ចិន និងរុស្ស៉ីបានឈ្លានពានដែនអាកាសរបស់ពួកគេ។ ចំណែកខាងរដ្ឋមន្ត្រីការបរទេសជប៉ុនឯណោះវិញក៏បានទទូចផងដែរថា ក្រុងតូក្យូគួរតែឆ្លើយតបចំពោះការរំលោភបំពានរបស់រុស្ស៊ី លើអ្វីដែលខ្លួនអះអាងថា ជាដែនអាកាសរបស់ខ្លួននេះ៕ អត្ថបទ៖ លីដា
July 24, 2019 - អន្តរជាតិ
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ជារឿងដែលត្រូវបានគេមើលរំលងជាញឹកញាប់ ដោយសារតែវាជារឿងធម្មតាខ្លាំងពេក។ ខណៈដែលមានមតិមួយចំនួនយល់ថា ការផឹកទឹកចំនួន ៨កែវ ជារៀងរាល់ថ្ងៃ ធ្វើឱ្យរាងកាយរបស់យើងបានប្រសើរ វាហាក់ដូចជាមនុស្សភាគច្រើនផឹកវាលើសចំនួនហ្នឹងទៀត ដែលអាននិយាយបានថា ក្នុងមួយថ្ងៃពួកគេផឹកទឹកជិត ២លីត្រ ឯណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយកាលពីដើមឆ្នាំនេះ អ្នកជំនាញបានបង្ហាញថា ចំនួនដែលបានលើកឡើងគឺជាការយល់ខុស។ អ្នកស្រី Jessica Fishman Levinson ស្ថាបនិកក្រុមហ៊ុនប្រឹក្សាអាហារបំប៉ន Nutritioulicious បាននិយាយថា៖ «តម្រូវការសារធាតុរាវក្នុងរាងកាយ ប្រែប្រួលទៅតាមបុគ្គលដែលមានអាយុ ភេទ កម្ររិតសកម្មភាព និងសូម្បីតែកន្លែងដែលអ្នករស់នៅ»។ កត្តាទាំងនេះអាចរួមមានសកម្មភាពប្រចាំថ្ងៃ និងឥទ្ធិពលលើទឹកដែលអ្នកត្រូវការរាល់ថ្ងៃ។ ហើយជាទូទៅវិទ្យាស្ថានវេជ្ជសាស្ត្របានផ្តល់អនុសាសន៍ថា ស្ត្រីគួរតែផឹកទឹកចំនួន ២.៧លីត្រ ក្នុងមួយថ្ងៃ
July 24, 2019









