- autoadmin
- អន្តរជាតិ
បាតុករហុងកុងបានប្រារព្ធធ្វើបាតុកម្មដ៏ធំមួយទៀតប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស់ ខណៈដែលអ្នកតវ៉ាខ្លះបានធ្វើឱ្យការិយាល័យតំណាងរបស់ក្រុងប៉េកាំងរងការខូចខាត។ អ្នករៀបចំការតវ៉ាបាននិយាយថា មនុស្ស ៤៣០,០០០នាក់ បានចូលរួមក្នុងការដើរដង្ហែរកាលពីថ្ងៃអាទិត្យ ដោយក្រុមបាតុករបានទាមទារឱ្យលុបចោលនូវច្បាប់ធ្វើបត្យាប័ន ដែលសព្វថ្ងៃគ្រាន់តែត្រូវបានព្យួរ។ គួររំលឹកដែរថាច្បាប់ធ្វើបត្យាប័ននេះគឺមានន័យថា នឹងអនុញ្ញាតឱ្យជនសង្ស័យព្រហ្មទណ្ឌនៅហុងកុង ត្រូវបញ្ជូនទៅចិនដីគោកដើម្បីធ្វើការកាត់ទោស។ ក្រុមអ្នកតវ៉ាក៏បានអំពាវនាវផងដែរឱ្យមានការបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតសុពលភាពនៃការបង្ក្រាបបាតុកររបស់ក្រុមប៉ូលិសក្នុងអំឡុងពេលនៃការប្រមូលផ្តុំគ្នានាពេលថ្មីៗនេះ។ បន្ទាប់ពីការដង្ហែក្បួននេះបាតុកររាប់ពាន់នាក់បានធ្វើដំណើរមកការិយាល័យទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ដែលតំណាងឱ្យរដ្ឋាភិបាលចិនដីគោកនៅទីក្រុងហុងកុង។ ពួកបាតុករបានគប់ពងទា និងទឹកខ្មៅ ទៅលើស្លាកសញ្ញានិមិត្តរូបជាតិរបស់ចិន ដែលតុបតែងនៅនឹងមុខអគារការិយាល័យតំណាងនោះ។ ការប៉ះទង្គិចគ្នាក៏បានកើតឡើងនៅពេលប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងគ្រាប់ជ័រ ដើម្បីបំបែកក្រុមអ្នកតវ៉ា ហើយក៏មានអ្នករងរបួសប្រហែល ៣៦នាក់ ផងដែរ។ យ៉ាងណាមិញការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នរដ្ឋាភិបាលចិនដីគោក បានថ្កោលទោសយ៉ាងខ្លាំងនូវសកម្មភាពរបស់ក្រុមបាតុករ និងបានហៅពួកគេថា ក្រុមនាំឱ្យរំខាន។ ហើយពួកគេនិយាយថា ទង្វើបែបនេះបានជំទាស់នឹងសិទ្ធិអំណាចរបស់រដ្ឋាភិបាលកណ្តាល ហើយប៉ះពាល់គោលការណ៍សំខាន់នៃប្រទេសមួយប្រព័ន្ធពីរ។
July 22, 2019 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិននិយាយថា ក្រុមហ៊ុនចិនកំពុងរៀបចំទិញទំនិញថ្មីៗរបស់អាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយរួមទាំងទូរទស្សន៍មជ្ឈិមចិនបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពាណិជ្ជករចិនបានធ្វើការស៊ើបសួរដំណឹងជាមួយក្រុមហ៊ុននាំចេញអាមេរិក លើតម្លៃផលិតផលកសិកម្មតាមតម្រូវការនៅក្នុងប្រទេសចិន។ គួរឱ្យដឹងផងដែរថា ការរៀបចំទិញផលិតផលកសិកម្មរបស់អាមេិក គឺដោយសារប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានព្រមព្រៀងគ្នាលើការចរចារនេះ នៅឯជំនួបកំពូលរបស់ពួកគេក្រៅកិច្ចប្រជុំ G20 កាលពីខែមុន ដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្ម។ ចំណែកក្រុងវ៉ាស៊ីនតោនក៏បានយល់ព្រមព្យួរផែនការរបស់ខ្លួន ដែលថាចង់ដាក់ពន្ធបន្ថែមទៅលើទំនិញរបស់ចិន។ លោក ត្រាំ ក៏បានកត់សម្គាល់នៅពេលនោះថា ប្រទេសចិនបានសន្យានឹងទិញផលិតផលកសិកម្មអាមេរិកបន្ថែមទៀត។ ប៉ុន្តែលោកបានបង្ហើបកាលពីដើមខែនេះថា រដ្ឋបាលរបស់លោកអាចដាក់ការយកពន្ធបន្ថែមពីលើពន្ធចាស់បាន ដោយសារប្រទេសចិនមិនបានធ្វើតាមការសន្យារបស់ខ្លួន។ យ៉ាងណាមិញបណ្តាញផ្សាយព័ត៌មានចិនបាននិយាយថា នាយកដ្ឋានចិនមានក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួបជាមួយចិនពាក់កណ្តាល ហើយអនុវត្តដោយស្មោះត្រង់នូវអ្វីដែលខ្លួនបានសន្យា៕ អត្ថបទ៖ លីដា
July 22, 2019 - រថយន្ត
Toyota Prius Plug-In Hybrid ស៊េរីឆ្នាំ 2019 (ឬ Toyota Prime) ចេញមុខជាស្ថាពរហើយ ដោយបន្ថែមឧបករណ៍ថ្មីមួយចំនួន ហើយនៅតែរក្សាមុខងារដែលធ្លាប់មានពីមុនដដែល។ អ្វីដែលជាការកែលម្អថ្មីនៅផ្នែកខាងក្នុង គឺការបន្ថែមកៅអីខាងក្រោយបន្ថែមមួយទៀត ដែលធ្វើឱ្យរថយន្តនេះមានកៅអីសរុបចំនួន 5 ។ ក្រុមហ៊ុន Toyota ក៏អះអាងថា ការផ្ដល់ជូននូវកៅអីបន្ថែមមួយនេះ នឹងនៅតែរក្សាភាពងាយស្រួលដល់អ្នកដំណើរដដែល។ ចំណុចដែលថ្មីមួយទៀតសម្រាប់ Prius PHEV គឺពណ៌ខាងក្រៅរបស់វា ដែលមានពណ៌ខ្មៅក្រិប (Galaxy Black Metallic) ជាមួយនឹងយ៉ាន់ស្ព័ទំហំ 17អ៉ីញ (optional) និងការផ្លាស់ប្ដូរតិចតួចនៅផ្នែកខាងក្នុង។
July 20, 2019 - អន្តរជាតិ
ទូរទស្សន៍រដ្ឋចិននិយាយថា ការផ្ទុះដ៏ធំមួយនៅឯរោងចក្រឧស្ម័ននៅភាគកណ្តាលនៃខេត្តហឺណាន បានធ្វើឱ្យមនុស្សយ៉ាងតិច ១០នាក់ បានស្លាប់ និង ១៩នាក់ រងរបួសធ្ងន់ ចំណែកមនុស្ស ៥នាក់ ក៏កំពុងបាត់ខ្លួន បន្ទាប់ពីមានការផ្ទុះកាលពីថ្ងៃសុក្រនេះ។ យ៉ាងណាក៏ដោយប៉ូលីស និងអ្នកពន្លត់អគ្គីភ័យនៅតែធ្វើប្រតិបត្តិការរុករក និងសង្គ្រោះបន្ដ។ គួរឱ្យដឹងដែរថា កាលពីខែមីនាកន្លងទៅ មានមនុស្សចំនួន ៧៨នាក់ ត្រូវបានសម្លាប់ ដោយការផ្ទុះនៅរោងចក្រគីមីមួយនៅខេត្ត Jiangsu ផងដែរ។ ប្រទេសចិនបើនិយាយទៅ គឺឧស្សាហ៍ជួបប្រទះគ្រោះថ្នាក់ជាប្រចាំ បើទោះជាមានការបញ្ជាពីរដ្ឋាភិបាលកណ្តាល ដើម្បីលើកកម្ពស់សុវត្ថិភាពនៅតាមរោងចក្រ រោងចក្រថាមពល និងកន្លែងជីករ៉ែក៏ដោយ។ ក្នុងចំណោមគ្រោះថ្នាក់ដ៏អាក្រក់បំផុតរបស់ប្រទេស គឺការផ្ទុះដ៏ធំមួយកាលពី ឆ្នាំ២០១៥ នៅឃ្លាំងគីមីរបស់កំពង់ផែក្រុងធានជីន ដែលបានសម្លាប់មនុស្ស
July 20, 2019 - បច្ចេកវិទ្យា
បើយោងតាមការស្រាវជ្រាវថ្មីមួយ ដែលត្រូវបានរកឃើញដំបូងបង្អស់ដោយ The New York Times បានឱ្យដឹងថា Facebook, Google, និង Oracle កំពុងតាមដានវីដេអូសិចដែលអ្នកបានចូលមើល។ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Microsoft, Carnegie Mellon និងសាកលវិទ្យាល័យ Pennsylvania បានធ្វើការវិភាគលើគេហទំព័ររូបភាពអាសអាភាសចំនួន ២២,៤៨៤ ដោយប្រើឧបករណ៍មួយឈ្មោះថា webXray ដើម្បីកំណត់អត្តសញ្ញាណឧបករណ៍តាមដាន ដែលផ្តល់ទិន្នន័យត្រឡប់ឱ្យទៅភាគីទីបី (third party) ។ ហើយការស្រាវជ្រាវបានសន្និដ្ឋានថា ៩៣% នៃទំព័រដែលពួកគេបានវិភាគ បានធ្វើឱ្យលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់/ចូលមើល ទៅភាគីទីបី»។ ការសិក្សាកាលពីខែមីនា ឆ្នាំ២០១៨
July 20, 2019 - អន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Le Thi Thu Hang បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមបានទាមទារឱ្យចិនបញ្ចប់ការរំលោភបំពាន និងដកចេញនាវាទាំងអស់ពីដែនទឹករបស់ខ្លួន ហើយគោរពអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួន ដើម្បីរក្សាទំនាក់ទំនងទ្វេភាគី និងធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ លោកស្រីបានធ្វើសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន អំពីជំហររបស់វៀតណាម លើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃ ទី១៧ ខែកក្កដា អំពីការអភិវឌ្ឍនៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) ។ អ្នកស្រី Le Thi Thu Hang បាននិយាយថានាវា Haiyang Dizhi 8 របស់ចិនបានរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម នៅភាគខាងត្បូងនៃសមុទ្រខាងកើត ដែលជាកម្មសិទ្ធិរបស់វៀតណាមស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ
July 20, 2019 - អន្តរជាតិ
កាលពី ៥០ឆ្នាំមុន វាគឺជាលើងដំបូងបំផុត ដែលមនុស្សជាតិយើងបានជាន់ដល់ដីព្រះចន្ទ ដោយបេសកកម្មអាប៉ូឡូទី១១ របស់អាមេរិក។ ហើយកាលនោះវាបានបំផុសបំផុលគំនិតក្មេងៗនៅទូទាំងសហរដ្ឋអាមេរិក ដើម្បីចងក្លាយជាអ្នកអវកាសយានិកនៅពេលពួកគេធំឡើង។ ប៉ុន្តែយ៉ាងណាក៏ដោយវាខុសពីសម័យបច្ចុប្បន្ន ដោយសារតែក្មេងៗជនជាតិចិនទំនងចង់ធ្វើជាអាកាសយានិក ច្រើនជាក្មេងៗអាមេរិកទៅវិញ។ ដើម្បីប្រារព្ធខួបលើកទី ៥០ របស់បេសកកម្មអាប៉ូឡូទី១១ LEGO បានធ្វើការស្ទង់មតិ ដើម្បីសាកសួរកុមាររាប់រយនាក់ ដែលមានអាយុពី ៨ ទៅ ១២ឆ្នាំ នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងចិន អំពីចំណាប់អារម្មណ៍របស់ពួកគេអំពីលំហ ហើយនៅពេលធំឡើងពួកគេចង់ក្លាយខ្លួនជាអ្វី។ ចំពោះសំណួរដែលសួរថាពួកគេចង់ក្លាយជាអ្វីនេះវិញ គឺមានតែ ១១% នៃក្មេងៗជនជាតិអាមេរិកប៉ុណ្ណោះ ដែលបានឆ្លើយថាចង់ធ្វើជាអវកាសយានិក ខណៈក្មេងៗជនជាតិចិនមានរហូតដល់ ៥៦% ។
July 20, 2019 - អន្តរជាតិ
ក្រុមឆ្មាំបដិវត្តន៍អ៉ីរង់បាននិយាយថា ខ្លួនបានរឹបអូសនាវាដឹកទំនិញអង់គ្លេសនៅក្នុងច្រកសមុទ្រ Hormuz សម្រាប់អ្វីដែលពួកគេបានពិពណ៌នាថា ជាការរំលោភលើបទបញ្ជាដែនសមុទ្រអន្តរជាតិ។ ក្រុមនេះបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់។ ពួកគេបាននិយាយថា នាវានេះត្រូវបានបញ្ជូនទៅអាជ្ញាធរដែនសមុទ្ររបស់ប្រទេសអ៉ីរង់រួចហើយ។ ការរឹបអូសនេះវាកើតមានចំពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ គួរឱ្យដឹងដែរថា ប្រទេសអង់គ្លេសទើបតែបានឃាត់ខ្លួននាវាដឹកប្រេងរបស់អ៉ីរង់កាលពីថ្ងៃ ទី៤ ខែកក្កដា ដោយសង្ស័យថា ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសស៊ីរី ដោយរំលោភនឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប។ ប៉ុន្តែអ៉ីរង់បដិសេធថា នាវានេះមិនមែនធ្វើដំណើរទៅកាន់ប្រទេសស៊ីរីនោះទេ ហើយទាមទារឱ្យមានការដោះលែងវិញ។ ការរឹបអូសនាវារបស់អង់គ្លេសដោយប្រទេសអ៉ីរង់ ត្រូវបានគេមើលឃើញថាជាការសងសឹក។ ហើយរបាយការណ៍របស់អង់គ្លេសបាននិយាយថា គណៈកម្មាធិការគ្រាអាសន្នរបស់រដ្ឋាភិបាល ក៏កំពុងជួបប្រជុំគ្នាជុំវិញហេតុការណ៍នេះផងដែរ៕ អត្ថបទ៖ លីដា
July 20, 2019 - អន្តរជាតិ
បុរសជនជាតិកូរ៉េខាងត្បូង អាយុ ៧៨ឆ្នាំ ម្នាក់បានស្លាប់ បន្ទាប់ពីបានដុតខ្លួនសម្លាប់ខ្លួនឯងនៅជិតស្ថានទូតជប៉ុន នៅទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រនេះ។ ប៉ូលីសបាននិយាយថា ហេតុការណ៍កើតមានឡើងចំពេលភាពតានតឹងកាន់តែយ៉ាប់យ៉ឺនរវាងទីក្រុងសេអ៊ូល និងតូក្យូ។ បុរសម្នាក់នេះត្រូវបាកគេឱ្យដឹងថា មាននាមត្រកូល គីម គាត់បានដុតធ្វើអត្ដឃាតនៅក្នុងរថយន្តរបស់គាត់ ដែលកំពុងចតនៅពីមុខអាគារមួយ ដែលជាទីតាំងរបស់ស្ថានទូតជប៉ុន។ ប៉ូលីសបាននិយាយថា លោក គីម បានទូរស័ព្ទទៅអ្នកស្គាល់គ្នាម្នាក់មុនពេលគាត់ធ្វើសកម្មភាពនេះ ដើម្បីប្រាប់អំពីគម្រោងសម្លាប់ខ្លួនរបស់គាត់ ដើម្បីបង្ហាញពីភាពអាក់អន់ចិត្តរបស់គាត់ចំពោះប្រទេសជប៉ុន។ ក្រុមគ្រួសាររបស់លោក គីម បានប្រាប់អ្នកស៊ើបអង្កេតថា ឪពុកក្មេករបស់គាត់ធ្លាប់ត្រូវបានគេបង្ខាំងធ្វើជាពលករ នៅពេលឧបទ្វីបកូរ៉េស្ថិតនៅក្រោមការគ្រប់គ្រងអាណានិគមរបស់ជប៉ុន ចាប់តាំងពី ឆ្នាំ១៩១០ ដល់ ១៩៤៥។ យ៉ាងណាមិញប៉ូលីសមិនទាន់កំណត់អ្វីបាននៅឡើយទេ ប៉ុន្តែពួកគេនឹងវិភាគភស្តុតាងដែលអាចធ្វើបានពីទូរស័ព្ទដៃរបស់លោក គីម ហើយស៊ើបអង្កេតមនុស្សដែលពាក់ព័ន្ធ
July 19, 2019 - រថយន្ត
ម៉ូដែលនេះពីមុនត្រូវបានគេហៅថា Demio នៅក្នុងប្រទេសជប៉ុន ហើយក្រោយមកវាក៏ត្រូវបានគេដាក់ឈ្មោះថា Mazda2 វិញ។ ស៊េរីថ្មីឆ្នាំ 2020 មួយនេះ ហាក់ដូចមានការធ្វើឱ្យប្រសើរឡើងទាំងក្រៅ និងខាងក្នុង ពីម៉ូដែលចាស់ជំនាន់ ទី4 ដែលបានចេញកាលពី ឆ្នាំ2014 ច្រើនមែនទែន។ វាគ្រោងនឹងចេញលក់នៅខែកញ្ញា ឆ្នាំ2019 នេះហើយក្នុងទីផ្សារជប៉ុន ជាមួយនឹងតម្លៃចាប់ពី 1,544,400យេន ឬ 14,345 ដុល្លារអាមេរិក។ Mazda2 ស៊េរីឆ្នាំ 2020 នេះមានបំពាក់ជាមួយនឹងចង្កៀងមុខជាប្រភេទ LED បូករួមបច្ចេកវិទ្យាដែលកាន់តែល្អប្រសើរជាងមុន ដូចជាមុខងារ៖ 360-degree monitor system,
July 19, 2019









