- autoadmin
- អន្តរជាតិ
ទីក្រុងប៉េកាំង៖ ប្រទេសចិនបានចោទប្រកាន់មន្ត្រីអាមេរិកកាលពីថ្ងៃអង្គារថា បាននៅពីក្រោយខ្នងហេតុការណ៍បាតុកម្មដោយហិង្សានៅក្នុងទីក្រុងហុងកុង។ ការចោទប្រកាន់គឺដោយសារកាលពីពេលថ្មីៗនេះ មានពួកអាវសមួយក្រុមបានចូលទៅវាយប្រហារពួកអាវខ្មៅ ដែលពួកគេកំពុងត្រឡប់មកពីធ្វើបាតុកម្មប្រឆាំងរឿងធ្វើច្បាប់បត្យាប័នវិញ នៅឯស្ថានីយរថភ្លើងមួយរបស់ក្រុង។ អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី ហួ ជុនយីង (Hua Chunying) បានធ្វើអត្ថាធិប្បាយនៅឯសន្និសីទសារព័ត៌មានមួយថា អាមេរិកល្មមឈប់លូកដៃកខ្វក់របស់ពួកគេ ចូលរឿងផ្ទៃក្នុងរបស់ទីក្រុងនេះទៀតទៅ។ អ្នកស្រីបានឆ្លើយបែបនេះគឺដោយសារមានការសួរសំណួរ ជុំវិញរឿងរ៉ាវដែលកំពុងកើតមាននៅហុងកុង។ ការកើនឡើងអំពើហឹង្សានៅក្នុងទីក្រុងកាលពីសប្តាហ៍មុន កាន់តែធ្វើឱ្យទីក្រុងមានវិបត្តិទាក់ទងនឹងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស ដោយក្រុមបាតុករនៅតែទាមទារឱ្យមានការលុបចោលទាំងស្រុង ទោះបីជា CEO របស់ក្រុងនិយាយថា ច្បាប់នោះបានស្លាប់ហើយក្ដី៕ អត្ថបទ៖ លីដា
July 23, 2019 - អន្តរជាតិ
ក្រុមគ្រូពេទ្យកំពុងព្រមានអ្នកដែលស្វែងរកការចាក់បំពេញ filler នៅលើថ្ពាល់ និងបបូរមាត់របស់ពួកគេ ដើម្បីឱ្យពួកគេស្វែងរកសេវាកម្មមានគុណភាពខ្ពស់ និងស្របតាមបច្ចេកទេស បន្ទាប់ពីមានការកើនឡើងនៃករណីអ្នកជំងឺត្រូវខ្វាក់ភ្នែក ដោយសារ filler មិនត្រូវតាមស្ដង់ដារនេះ។ យោងតាមទស្សនាវដ្តី Plastic and Reconstruction Surgery បានឱ្យដឹងថា មានមនុស្សជិត ២០០នាក់ នៅជុំវិញពិភពលោកទទួលហានិភ័យរហូតដល់ខ្វាក់ភ្នែក ដោយសារ filler ទាំងនេះ ហើយវាជាការកើនឡើងរហូតដល់ ៩៤% ធៀបនឹងឆ្នាំមុន។ លោកវេជ្ជបណ្ឌិត John Flynn មកពីមហាវិទ្យាល័យវះកាត់កែសម្ផស្សអូស្ត្រាលីបាននិយាយថា មានតែអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាលតែប៉ុណ្ណោះ ដែលគួរតែប្រតិបត្តិការការចាក់ filler ទៅដល់អតិថិជនរបស់ពួកគេ។ គាត់បន្ដថា៖
July 23, 2019 - អន្តរជាតិ
មន្រ្តីនៅទីក្រុងសេអ៊ូលបាននិយាយថា យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូងបានបាញ់ព្រមានជាច្រើនគ្រាប់ បន្ទាប់ពីយន្តហោះយោធារុស្ស៉ីបានរំលោភទ្វេដងទៅលើដែនអាកាសរបស់ប្រទេស។ ក្រុមមន្ត្រីបាននិយាយថា យន្តហោះយោធាចិនក៏បានចូលដែនអាកាសរបស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារផងដែរ ហើយបន្ទាប់មកទៀតក៏មានអមជាមួយយន្តហោះរុស្ស៉ីតែម្ដង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា យន្តហោះចម្បាំងរុស្ស៉ីដំបូងឡើយបានរំលោភលើតំបន់នាយឆ្នេរសមុទ្រខាងកើតរបស់ខ្លួន នៅម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងស្រុក) កាលពីព្រឹកថ្ងៃអង្គារនេះ។ ក្រុមមន្រ្តីបាននិយាយថា ដំបូងឡើយយន្តហោះ F-15k និង F-16k របស់កូរ៉េខាងត្បូងមានការស្ទាក់ស្ទើរ ដើម្បីរារាំង និងបាញ់ព្រមានទៅយន្តហោះចម្បាំងរុស្ស៊ី ប៉ុន្តែដោយសារខាងរុស្ស៉ីរំលោភលើដែនអាកាសរបស់ពួកគេ ទើបពួកគេសម្រេចធ្វើយ់ាងនេះ។ យន្តហោះចម្បាំងរុស្ស៊ីក៏បានត្រឡប់ទៅសមុទ្រខាងកើតវិញ ប៉ុន្តែក្រោយមកក៏បានត្រឡប់មកម្ដងទៀត ហើយខាងកូរ៉េខាងត្បូងក៏បាញ់ព្រមានជាច្រើនគ្រាប់ម្ដងទៀតដូចគ្នា។ ប៉ុន្តែយ៉ាងណាក៏ដោយការឈ្លានពានរបស់រុស្ស៉ីទាំង ២ លើកពួកគេមិនបានបាញ់តបមកខាងកូរ៉េវិញទេ៕ អត្ថបទ៖ លីដា
July 23, 2019 - បច្ចេកវិទ្យា
ប្រទេសឥណ្ឌាបានបង្ហោះយានសម្រាប់បេសកកម្មទៅកាន់ព្រះចន្ទជាលើក ទី២ របស់ខ្លួនដោយជោគជ័យ បន្ទាប់ពីបេសកកម្មតាមការកំណត់នេះ ត្រូវបានផ្អាកមួយសប្ដាហ៍ដោយសារតែមានបញ្ហាបច្ចេកទេស។ យាននោះមានឈ្មោះថា Chandrayaan-2 ត្រូវបានបាញ់បង្ហោះនៅម៉ោង ១៤ និង ៤៣នាទី (ម៉ោងក្នុងស្រុក) ពីស្ថានីយ៍អវកាស Sriharikota ។ គួរឱ្យដឹងដែរថា បេសកកម្មទៅកាន់ព្រះចន្ទជាលើក ទី១ របស់ពួកគេ មិនទទួលបានជោគជ័យនោះទេ។ ប្រទេសឥណ្ឌាសង្ឃឹមថា បេសកកម្ម ទី២ ដែលមានតម្លៃ ១៤៥លានដុល្លារ នឹងក្លាយជាការចុះចតដំបូងទៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។ យានអវកាសនេះត្រូវចូលទៅក្នុងតារាវិថីរបស់ភពផែនដី ដែលវានឹងស្នាក់នៅរយៈពេល ២៣ថ្ងៃ មុនពេលវាចាប់ផ្តើមធ្វើប្រតិបត្ដិការ ដែលនឹងយកវាទៅក្នុងគន្លងតារាវិថី។ ប្រសិនបើទទួលបានជោគជ័យ ប្រទេសឥណ្ឌានឹងក្លាយទៅជាប្រទេស ទី៤
July 23, 2019 - អន្តរជាតិ
ប៉ូលីសហុងកុងបានចាប់ខ្លួនបុរស ៦នាក់ ដែលពាក់ព័ន្ធនឹងការវាយប្រហារលើហ្វូងមនុស្ស ខណៈពួកគេកំពុងវិលត្រលប់មកផ្ទះវិញ បន្ទាប់ពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។ អំពើហឹង្សាបានកើតឡើងនៅជិតស្ថានីយ៍រថភ្លើងក្រោមដីមួយរបស់ទីក្រុង ផ្ដើមចេញពីក្រុមមនុស្សរាប់សិបនាក់ដែលស្លៀកពាក់អាវយឺតពណ៌ស ដោយបានវាយប្រហារទៅលើក្រុមអាវខ្មៅដែលពួកគេបានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស។ អ្នកសារព័ត៌មាន និងសមាជិកសភាក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេវាយប្រហារផងដែរ។ រដ្ឋាភិបាលហុងកុងបាននិយាយថា មនុស្ស ៤៥នាក់ បានរងរបួស និងមានមនុស្សម្នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ូលិសនិយាយថា ពួកជនល្មើសជាបុរសទាំងនោះមានអាយុចន្លោះពី ២៤ ទៅ ៥៤ឆ្នាំ។ អ្នកដែលត្រូវចាប់ខ្លួនមួយចំនួនត្រូវបានគេនិយាយថា មានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋកម្ម ដែលមានបំណងទុកជាមុន។ យ៉ាងណាមិញអំពើហឹង្សានេះបានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងសហគមន៍ ហើយម្ចាស់ហាងមួយចំនួនក៏បានសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួន ចំណែកនិយោជកខ្លះបានណែនាំអ្នកដែលរស់នៅក្នុងតំបន់នេះឱ្យនៅផ្ទះកុំចេញផ្ដេសផ្ដាស៕ អត្ថបទ៖ លីដា
July 23, 2019 - រថយន្ត
Hyundai Sonata កូនកាត់ស៊េរីឆ្នាំ 2020 ចេញរូបរាងហើយ ដែលវានឹងមិនត្រឹមតែជាយានយន្តដែលមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងអាចប្រើដំបូលរបស់វា ដើម្បីសាកថ្មផងដែរ។ យោងតាមក្រុមហ៊ុន Hyundai បានឱ្យដឹងថា រថយន្តកូនកាត់ស៊េរីថ្មីនេះ នឹងអាចបញ្ចូលថ្មដោយគ្រាន់តែចតរថយន្តនៅខាងក្រៅជាការស្រេច។ ពួកគេក៏បានអះអាងដែរថា ប្រសិនបើដំបូលរបស់វាប៉ះនឹងពន្លឺព្រះអាទិត្យរយៈពេល ៦ម៉ោង/ថ្ងៃ វានឹងផ្ដល់ឱ្យរថយន្តនូវកម្លាំងថ្មបានចម្ងាយ ១,៣០០គីឡូម៉ែត្រ ជារៀងរាល់ឆ្នាំ។ Hyundai Sonata ក៏បំពាក់នឹងប្រព័ន្ធ Active Shift Control (ASC) ថ្មី ដែលជាបច្ចេកវិជ្ជាបញ្ជូនកម្រិតខ្ពស់ ដើម្បីបង្កើនពេលវេលា និងប្រសិទ្ធភាពនៃការផ្លាស់ប្តូរ។ Hyundai និយាយថា៖ « ASC
July 22, 2019 - អន្តរជាតិ
កាលពីថ្ងៃចន្ទប៉ូលីសកូរ៉េខាងត្បូងចាប់បានមនុស្ស ៦នាក់ ដោយសារពួកគេបានចូលទៅក្នុងបរិវេណស្ថានកុងស៊ុលជប៉ុន ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយខុសច្បាប់ និងបានធ្វើបាតុកម្មប្រឆាំងនឹងទីក្រុងតូក្យូនៅទីនោះ។ ហេតុការណ៍នេះបានកើតឡើងចំពេលមានចលនាប្រឆាំងនឹងជប៉ុន ដែលកំពុងកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរត្រូវបានជាក់គាំងនៅក្នុងពាណិជ្ជកម្ម និងជម្លោះនយោបាយ។ សូម្បីតែកាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏មានលោកតាចំណាស់ជនជាតិកូរ៉េខាងត្បូង ដែលមានអាយុ ៧៨ឆ្នាំ បានស្លាប់ បន្ទាប់ពីគាត់ធ្វើអត្តឃាត ដោយដុតខ្លួនឯងឱ្យស្លាប់នៅជិតស្ថានទូតជប៉ុនប្រចាំទីក្រុងសេអ៊ូលផងដែរ។ ក្រុមអ្នកតវ៉ាទាំង ៦នាក់ ត្រូវបានគេរាយការណ៍ថា ដំបូងឡើយពួកគេបានប្រាប់បុគ្គលិកនៅទីនោះថា ពួកគេនឹងទៅបណ្ណាល័យនៅខាងក្នុងអាគារនេះ ដូច្នេះហើយទើបបានជាពួកគេអាចចូលដល់ខាងក្នុង។ ប៉ុន្តែក្រោយមកក៏ស្រាប់តែពួកគេស្រែកពីទីធ្លារបស់ស្ថានកុងស៊ុលថា «ជប៉ុនត្រូវតែសុំទោសពួកយើង» និងកាន់បដាដែលរិះគន់ប្រឆាំងការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ជប៉ុន ក្នុងការរឹតបន្តឹងការត្រួតពិនិត្យការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់មួយចំនួន។ យ៉ាងណាមិញគ្មានអំពើហិង្សា ឬការប៉ះទង្គិចគ្នាត្រូវបានរាយការណ៍នោះទេ។ ប៉ុន្តែប៉ូលីសបានឃុំខ្លួនមនុស្សទាំង ៦នាក់ ពីបទរំលោភច្បាប់ ដោយសារតែពួកគេត្រូវបានគេអនុញ្ញាតឱ្យចូលទៅក្នុងបណ្ណាល័យ និងមិនមែនទៅធ្វើបាតុកម្មនោះទេ។ អត្ថបទ៖
July 22, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp ដែលជាអ្នកឧបត្ថម្ភធំមួយរបស់កីឡាអូឡាំពិក កំពុងត្រៀមខ្លួនជាមួយនឹងមនុស្សយន្តជាច្រើន សម្រាប់ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូនៅឆ្នាំក្រោយ។ ក្នុងចំណោមបច្ចេកវិទ្យាដែលពួកគេបានដាក់បង្ហាញក្នុងថ្ងៃចន្ទនេះ យើងឃើញមានមនុស្សយន្តចំនួន ២ ដែលគួរឱ្យស្រឡាញ់ដូចជាកូនឆ្មា ដោយពួកវាអាចកម្រើកម្រាមដៃបាន ចំណែកភ្នែករបស់វានឹងប្ដូរទៅជារូបផ្កាយ និងបេះដូង។ ពួកវាមិនសូវជាចេះដើរ និងនិយាយបានល្អដូចគេទេ ប៉ុន្តែអ្នកផលិតលោក Tomohisa Moridaira បាននិយាយថា ពួកវាអាចជាចំនួនកាន់ភ្លើងគុប (torch)។ មួយទៀតគឺបច្ចេកវិទ្យា T-TR1 ដែលបង្កើតឡើងដោយ វិទ្យាស្ថានវិទ្យាសាស្ត្រមនុស្សយន្តតូយ៉ូតានៅក្នុងសហរដ្ឋអាមេរិក ដោយបច្ចេកវិទ្យា «virtual mobility» មួយនេះបានធ្វើឱ្យក្រុមហ៊ុនឈានដល់កម្រិតថ្មីមួយប្លែកពីគេ។ T-TR1 ជាបច្ចេកវិទ្យាកម្របំផុតមួយ ដោយវាប្រៀបដូចជាខ្លួនយើងម្នាក់ទៀតនៅក្នុងអេក្រង់ធំមួយ។ វាត្រូវបានគេរចនាក្នុងគោលបំណងឱ្យអ្នកដែលមិនបានទៅចូលរួមកីឡាអូឡាំពិក
July 22, 2019 - អន្តរជាតិ
បើយោងតាមអាជ្ញាធរមន្ទីរពេទ្យទីក្រុងបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤៥នាក់ បានរងរបួស ដោយមានម្នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីក្រុមមនុស្សពាក់របាំងមុខមួយក្រុម បានវាយប្រហារទៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងអ្នកដំណើរនៅស្ថានីយរថភ្លើងហុងកុងកាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែកក្កដា នេះ។ ក្រុមជនល្មើសមានដំបងវែងៗជាច្រើនកាន់នឹងដៃ និងស្លៀកពាក់អាវយឺតពណ៌សបានស្ទុះចូលស្ថានីយផ្លូវ Mass Transit Railway ដ៏ធំមួយនៅតំបន់ Yuen Long ដោយចូលទៅក្នុងរថភ្លើង និងវាយប្រហារអ្នកដំណើរតែម្ដង។ សាក្សីផ្ទាល់ភ្នែកបាននិយាយថា ពួកអាវសទាំងនោះហាក់ដូចជាបានតម្រង់គោលដៅមករកអ្នកដំណើរណាដែលពាក់អាវខ្មៅ ដែលពួកអាវខ្មៅនេះជាពួកដើរក្បួនប្រឆាំងរដ្ឋាភិបាល ហើយការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីសកម្មជនរាប់ពាន់នាក់បានឡោមព័ទ្ធការិយាល័យតំណាងរបស់ចិនក្នុងទីក្រុង ដែលក្រោយមកទៀតបានប៉ះទង្គិចជាមួយក្រុមប៉ូលីស។ ខាងក្រោមនេះគឺជាវីដេអូដែលត្រូវថតបាន នៅក្នុងការវាយប្រហាររបស់ពួកអាវស ទៅលើបាតុករប្រឆាំងរដ្ឋាភិបាល៖ អត្ថបទ៖ លីដា
July 22, 2019 - អន្តរជាតិ
7-Eleven Day ជាធម្មតាមានន័យថា រាល់អតិថិជនគ្រប់គ្នានឹងទទួលបាន Slurpees (ភេសជ្ជៈម៉្យាស្រដៀងទឹកកកឈូស) ដោយឥតគិតថ្លៃ ប៉ុន្តែការប្រារព្ធពិធីនៅឆ្នាំនេះបានក្លាយទៅជារឿងពិសេសជាងធម្មតា សម្រាប់គ្រួសារមួយដែលមកពីរដ្ឋ Missouri ។ ដោយអ្នកម្ដាយឈ្មោះ Rachel Langford មកពីក្រុង St.Louis បានផ្តល់កំណើតដល់ក្មេងស្រីម្នាក់ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ ហើយបើគិតតាមប្រតិទិនគឺ ៧/១១ ហ្នឹងតែម្ដង។ មិនត្រឹមតែប៉ុណ្ណឹងនោះទេទារិកា J’Aime Brown បានកើតនៅវេលាម៉ោង ៧ និង ១១នាទីល្ងាច ជាមួយនឹងទំងន់ ៧ផោន និង ១១អោន
July 22, 2019









