autoadmin
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple ប៉ាន់ប្រមាណថា ថ្មរបស់ទូរស័ព្ទ iPhone របស់អ្នកអាចនៅល្អ 80% ក្នុងរយៈពេលពីរឆ្នាំ បើប្រៀបធៀបទៅនឹងពេលដែលទិញថ្មី។ ហើយវិធីមួយក្នុងការកែលម្អសុខភាពថ្ម គឺជៀសវាងការសាកថ្មទូរស័ព្ទយូរពេក (overcharging) ពោលគឺយើងមិនគួរបន្ដសាកថ្មនៅពេលដែលវាលោតពេញ 100% ហើយនោះទេ។ បញ្ហានេះវាបានក្លាយជារឿងធម្មតាទៅហើយ! ជាពិសេសនៅពេលដែលអ្នកសាកទូរស័ព្ទចោលពេញមួយយប់ ព្រោះគ្មាននរណាម្នាក់ក្រោកមកចាំដកឌុយសាកចេញនោះទេ។ វាធ្លាប់ជាបញ្ហាដែលញាំញីអតិថិជនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែយោងទៅតាមក្រុមហ៊ុន Apple ពួកគេនិយាយថា ពួកគេបានដោះស្រាយបញ្ហានេះតាមរយៈ iOS 13 ដែលនឹងមកដល់ឆាប់ៗនេះ។ បើនិយាយអំពីការអាប់ឌែតថ្មី អ្នកនាំពាក្យរបស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតម្លៃរាប់ពាន់លានដុល្លារនេះបាននិយាយថា៖ «នឹងមានជម្រើសថ្មីមួយដែលជួយបន្ថយល្បឿនអត្រានៃភាពចាស់របស់ថ្ម ដោយការកាត់បន្ថយពេលវេលាសាកថ្មពេញរបស់វា»។ គាត់បន្ថែមថា iPhone នឹងរៀនពីទម្លាប់សាកថ្មរាល់ថ្ងៃរបស់អ្នកប្រើប្រាស់ ដូច្នេះហើយវានឹងពន្យាពេលការសាកថ្ម

    July 19, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាម The Star បានឱ្យដឹងថា អ្នកគ្រូម្នាក់នេះកំពុងធ្វើឱ្យមនុស្សជាច្រើនមានក្ដីរំភើប ដោយគាត់សុខចិត្តកោរសក់ចេញដើម្បីលើកទឹកចិត្តដល់កូនសិស្សរបស់គាត់ ដែលកំពុងមានមហារីក។ សាស្រ្ដាចារ្យបណ្ឌិតអ្នកស្រី Bamini KPD Balakrishnan អាយុ ៣៩ឆ្នាំ គឺជាគ្រូបង្រៀនជាន់ខ្ពស់ ដែលបង្រៀននៅសាកលវិទ្យាល័យធុរកិច្ចសេដ្ឋកិច្ច និងគណនេយ្យ។ គាត់សម្រេចចិត្តកោរសក់ចេញ ដើម្បីជាការសម្ដែងភាពយល់ចិត្ដ និងលើកទឹកចិត្តដល់កូនសិស្សរបស់គាត់ ឈ្មោះថា Richelle Hii Hua Yin អាយុ ២០ឆ្នាំ មកពីក្រុង Beluran ដែលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកឆ្អឹង ដំណាក់កាលទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០១៩

    July 19, 2019
  • អន្តរជាតិ

    អាមេរិកបាននិយាយថា នាវា USS Boxer បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៉ីរង់ ដែលស្ថិតនៅក្នុងជួរ «គំរាមកំហែង» ខណៈដែលនាវានេះបានបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ។ លោកប្រធានាធិបតី Donald Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យន្ដហោះចម្បាំងនេះត្រូវបានបំផ្លាញភ្លាមៗ»។ លោក Trump បន្ដថា យន្តហោះគ្មានមនុស្សបើកនេះ បានទៅជិតនាវា USS Boxer ហើយបានគំរាមកំហែងដល់សុវត្ថិភាពនៃនាវា និងនាវិករបស់នាវា។ មន្ទីរ Pentagon មិនបាននិយាយភ្លាមៗអំពីរបៀបដែលយន្តហោះគ្មានអ្នកបើកនោះត្រូវបានបំផ្លាញនោះទេ ប៉ុន្តែសារព័ត៌មាន CNN បានរាយការណ៍ថា នាវាបានប្រើរ៉ាដាដើម្បីចាប់ទីតាំង។ នាវា USS Boxer

    July 19, 2019
  • បច្ចេកវិទ្យា

    សព្វថ្ងៃនេះអ្នកប្រើប្រាស់ Instagram ពួកគាត់នៅតែអាចមើលឃើញចំនួនមនុស្ស ដែលបានចុច Like លើការបង្ហោះរបស់គាត់នៅឡើយ។ ប៉ុន្តែនៅក្នុងកំឡុងពេលការសាកល្បងតាមបណ្ដាប្រទេសមួយចំនួន អ្នកប្រើប្រាស់នឹងឃើញតែឈ្មោះគណនី១ បូករួមនឹងពាក្យ «and others» ប៉ុណ្ណោះ ពោលគឺចំនួន Like នឹងគ្មានវត្តមានឱ្យអ្នកប្រើប្រាស់ផ្សេងទៀតបានឃើញនោះទេ ប៉ុន្តែសាមីខ្លួនដែលជាម្ចាស់នៃការបង្ហោះនៅអាចមើលចំនួននៃការ Like ដែលខ្លួនទទួលបានដដែល។ មានការព្រួយបារម្ភជាច្រើនទាក់ទិននឹងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ដែលពួកគេគិតថា វាអាចរួមចំណែកដល់ភាពខ្វះការគោរពខ្លួនឯង (low self-esteem) និងអារម្មណ៍ដែលមិនចេះគ្រប់គ្រាន់ចំពោះមនុស្សវ័យក្មេង។ BBC បាននិយាយថា ក្រុមហ៊ុន Instagram បានចាប់ផ្តើមការសាកល្បងស្រដៀងគ្នានេះនៅក្នុងប្រទេសកាណាដា នៅក្នុងខែឧសភា ហើយការធ្វើតេស្តថ្មីនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ អៀរឡង់ អ៊ីតាលី

    July 19, 2019
  • អន្តរជាតិ

    ប៉ូលីសបាននិយាយថា មានមនុស្ស ៣៣នាក់បានស្លាប់ និង ៣៥នាក់ទៀតរងរបួស ដោយសារភ្លើងឆេះស្ទូឌីយោគំនូរជីវចលនៅឯទីក្រុងក្យូតូ របស់ប្រទេសជប៉ុន។ ដោយជនបង្កបានលួចចាក់សាំងនៅច្រកទ្វារចូលទៅជាន់ ទី១ របស់ស្ទូឌីយោគំនូរជីវចលកាលពីថ្ងៃព្រហស្បតិ៍។ ក្រោយមកគាត់បានដុតភ្លើងទៅលើសាំងនោះ ដែលបណ្តាលឱ្យមានការឆាបឆេះឡើង។ ចំណែកសាក្សីជាច្រើននិយាយថា ជនល្មើសបានស្រែកថា «ស្លាប់ទៅ!» ក្នុងកំឡុងពេលធ្វើសកម្មភាពទៀតផង។ ប៉ូលីសបាននិយាយថា មនុស្ស ៧៤នាក់ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុន សុទ្ធតែស្ថិតនៅក្នុងអគារនៅពេលមានអគ្គិភ័យនេះ ហើយអគ្គីភ័យត្រូវបានពន្លត់ប្រហែល ៥ ម៉ោងក្រោយ។ ជនសង្ស័យលួចរត់ចេញពីកន្លែងកើតហេតុដែរ ប៉ុន្តែត្រូវបានចាប់ខ្លួនដោយប៉ូលីសនៅចម្ងាយប្រហែល ១០០ម៉ែត្រ ពីស្ទូឌីយោ។ ពួកមន្ដ្រីមិនបានសួរចម្លើយបុរសនោះភ្លាមៗទេ ព្រោះគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារតែគាត់រលាកភ្លើងធ្ងន់ធ្ងរ។ ប៉ូលីសបាននិយាយថា បើយោងតាមប័ណ្ណបើកបររបស់ជនសង្ស័យ គាត់គឺជាអតីតអ្នករស់នៅទីក្រុង Saitama

    July 19, 2019
  • អន្តរជាតិ

    ជប៉ុន៖ ក្រុមមន្ត្រីគ្រាអាសន្នក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅក្នុងឧបទ្ទវហេតុអគ្គិភ័យមួយនៅឯស្ទូឌីយោគំនូរជីវចល ក្រុង Kyoto ប្រទេសជប៉ុន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប៉ូលីស ដោយបាននិយាយថា មានបុរសម្នាក់បានលួចចូលក្នុងស្ទូឌីយោ Kyoto Animation Co កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានបាញ់សារធាតុរាវម៉្យាង ដែលពួកគេមិនទាន់កំណត់អត្តសញ្ញាណនៅឡើយ។ ទូរទស្សន៍ NHK បានរាយការណ៍ថា មនុស្សប្រមាណ ៣០នាក់ កំពុងបាត់ខ្លួននៅឡើយ ហើយជនសង្ស័យ (មិនត្រូវបានគេស្គាល់ឈ្មោះ) ក៏ត្រូវបានឃាត់ខ្លួនហើយដែរ ប៉ុន្តែនឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសិនដោយសារគេមានរបួស។ អគ្គីភ័យក្នុងថ្ងៃព្រហស្បតិ៍នេះ បានឆាបឆេះឡើងទោះលើអគារកម្ពស់បីជាន់ នៅវេលាម៉ោង ១០ និង

    July 18, 2019
  • រថយន្ត

    យោងតាម Business Insider បានឱ្យដឹងថា ប៉ូលីសប្រេស៊ីលបានឃាត់ និងបិទរោងចក្រផលិតរថយន្តទំនើបសម្ងាត់មួយ ដែលកំពុងសំងំផលិតរថយន្ត Ferrari និង Lamborghini ក្លែងក្លាយ។ វាត្រូវបានគេឱ្យដឹងថា ទីតាំងសម្ងាត់មួយនោះបង្កើតឡើងដោយ ឪពុក និងកូន ២នាក់ ដែលរស់នៅភាគខាងត្បូងនៃរដ្ឋសាន់តាកាតារីណា របស់ប្រទេសប្រេស៊ីល ហើយពួកគេទាំងគូក៏ត្រូវបានប៉ូលីសចាប់ខ្លួនរួចហើយដែរ ក្រោមបទចោទប្រកាន់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា។ ក្រុមមន្ដ្រីប៉ូលីសបាននិយាយថា រថយន្ដទាំងនេះត្រូវបានដាក់លក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងតម្លៃត្រឹមតែ 45,000ដុល្លារ ទៅ 60,000ដុល្លារ ប៉ុណ្ណោះ ដែលតម្លៃនេះគឺថោកខ្លាំងមែនទែនពីតម្លៃម៉ូដែលពិតប្រាកដ។ ក្រុមមន្រ្តីមិនបាននិយាយថា តើគ្រឿងបន្លាស់ប្រភេទណាខ្លះត្រូវបានប្រើប្រាស់ ដើម្បីផលិតរថយន្តក្លែងក្លាយទាំងនោះទេ ប៉ុន្តែពួកគេបានចែកចាយរូបថតមួយចំនួន ដែលបង្ហាញពីរូបរាងរលោងរបស់រថយន្តក្លែងក្លាយទាំងនោះ ព្រមទាំងស្លាកសញ្ញា

    July 18, 2019
  • បច្ចេកវិទ្យា

    ថ្មីៗនេះកម្មវិធី FaceApp ដែលប្រើដើម្បីបង្កើតការកែរូបថត កំពុងបង្កើនប្រជាប្រិយភាពរបស់ខ្លួនម្ដងទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាពល្បីល្បាញលើកនេះក៏ត្រូវអរគុណដល់ filter ធ្វើឱ្យមុខក្មេងប្រែទៅជាមុខចាស់ជរារបស់វាផងដែរ ប៉ុន្តែក្រុមប្រជាធិបតេយ្យនៅអាមេរិក មិនសប្បាយរីករាយចិត្តជាមួយកម្មវិធីនេះទេ។ យោងតាមរបាយការណ៍មួយពី CNN បានឱ្យដឹងថា គណៈកម្មាធិការជាតិប្រជាធិបតេយ្យបានផ្ញើដំណឹងព្រមានជាមុនមួយ ជុំវិញយុទ្ធនាការប្រធានាធិបតីបក្សប្រជាធិបតេយ្យ ឆ្នាំ២០២០ ពីការប្រើប្រាស់កម្មវិធីនេះ ដោយសារតែពួកគេមានការព្រួយបារម្ភអំពីអ្នកបង្កើតកម្មវិធី ព្រោះថាវាមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ហើយអ្នកបង្កើតក៏ជាជនជាតិរុស្ស៊ី។ ហើយបើយោងតាម NBC News បានឱ្យដឹងថា សមាជិកព្រឹទ្ធសភារលោក Chuck Schumer ក៏បានស្នើសុំ FBI និង FTC ឱ្យធ្វើការស៊ើបអង្កេតសន្តិសុខជាតិទៅលើកម្មវិធី FaceApp នេះផងដែរ។

    July 18, 2019
  • អន្តរជាតិ

    Vlogger ម្នាក់កំពុងប្រឈមនឹងការជាប់គុក ៤ឆ្នាំ បន្ទាប់ពីគាត់បានបង្ហោះរូបភាពម៉ឺនុយមុខម្ហូបសរសេរដោយដៃមួយ ជាមួយនឹងការនិយាយបែបចំអកទៅក្នុង Instagram របស់គាត់។ Vlogger ម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Rius Vernandes គាត់បានបង្ហោះរូបភាពម៉ឺនុយមុខម្ហូបដែលសរសេរដោយដៃនោះ ដើម្បីវាយប្រហារទៅក្រុមហ៊ុនអាការសចរណ៍ Garuda Indonesia ដែលបានចេញដំណើរពីទីក្រុងស៊ីដនី។ គាត់ត្រូវបានគេឱ្យដឹងថា បានបង្ហោះរូបភាពជាមួយនឹងពាក្យភ្ជាប់ថា៖ «ម៉ឺនុយមុខម្ហូប នៅកំពុងបោះពុម្ពចេញនៅឡើយ» ។ លោក Rius Vernandes គាត់និយាយបែបនេះ គឺសំដៅដល់ម៉ឺនុយមុខម្ហូបដែលសរសេរដោយដៃនោះ ព្រោះវាមិនសមរម្យឡើយ។ ក្រោយមក ២ថ្ងៃ បន្ទាប់ពីលោក Vernandes បានបង្ហោះរូបនេះទៅដល់ Followers របស់គាត់នៅលើ

    July 18, 2019
  • អន្តរជាតិ

    អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានព្រមានថា ការបន្ថែមពន្ធថ្មីបន្ថែមទៀតលើទំនិញរបស់ចិនដោយសហរដ្ឋអាមេរិក បានត្រឹមតែពន្យារពេលជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះ។ លោក Geng បាននិយាយកាលពីថ្ងៃពុធភ្លាមៗ បន្ទាប់ពីអាមេរិកព្រមានពីការដាក់ពន្ធបន្ថែមថា ពន្ធគយបែបនេះនឹងក្លាយជាឧបសគ្គថ្មីមួយ ហើយក៏ពន្យាពេលកិច្ចព្រមព្រៀងផងដែរ។ លោកបានទទូចដល់សហរដ្ឋអាមេរិកឱ្យចូលរួមក្នុងការចរចា ដោយនិយាយថាភាគីទាំងពីរអាចឈានដល់គោលដៅនៃការដោះស្រាយ តាមរយៈការឈានទៅមុខមួយជំហានៗ បើទោះបីជាផ្លូវទៅកាន់គោលដៅរួមហាក់ដូចជាយូរបន្តិច។ កាលពីថ្ងៃអង្គារលោក ដូណាល់ ត្រាំ បានស្នើដំឡើងពន្ធបន្ថែម ប្រសិនបើមានផ្លែផ្កាតិចតួចនៅក្នុងការចរចា ដោយនិយាយថា៖ «ប្រសិនបើយើងចង់ យើងនឹងមាន [ពន្ធ] ចំនួន ៣២៥ពាន់លានដុល្លារ បន្ថែមទៀតដែលយើងអាចដាក់ទៅប្រទេសចិន»។ គួរំលឹកដែរថា ប្រធានាធិបតីលោក Donald Trump និងប្រធានាធិបតីចិនលោក Xi

    July 18, 2019