- autoadmin
- អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោថា «ជាភាពអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ»។ សេចក្តីប្រកាសរបស់អគ្គទេសាភិបាលអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំអ្នកជំនាញគ្រាអាសន្នមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ។ អង្គការសុខភាពពិភពលោកបាននិយាយថា មានហានិភ័យខ្ពស់ដែលជំងឺនេះអាចនឹងរីករាលដាលដល់ប្រទេសជិតខាងផ្សេងទៀត។ ការផ្ទុះឡើងនៃជំងឺវីរុសអេបូឡាបានរីករាលដាលនៅក្នុងខេត្ត Kivu ខាងជើង និង Ituri នៅភាគខាងកើតប្រទេស ចាប់តាំងពីខែសីហាឆ្នាំមុន ដែលធ្វើឱ្យមនុស្សជាង ១,៦៧០នាក់ បានស្លាប់។ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនបានធ្វើការប្រកាសអាសន្ន បន្ទាប់ពីការវិវត្តថ្មីៗរួមទាំងករណីអេបូឡាជាលើកដំបូងនៅក្នុងក្រុង Goma ដែលជាទីក្រុងមួយនៅតាមព្រំដែនជាមួយប្រទេសរ្វ៉ាន់ដា (Rwanda)។ សេចក្តីប្រកាសនេះអំពាវនាវឱ្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបណ្តាប្រទេសជិតខាង បង្កើនការពិនិត្យលើមនុស្សដែលសង្ស័យថា ឆ្លងមេរោគអេបូឡានៅកន្លែងត្រួតពិនិត្យតាមព្រំដែន និងតាមទីកន្លែងផ្សេងៗ។
July 18, 2019 - អន្តរជាតិ
បើនិយាយឱ្យចំទៅពីមួយថ្ងៃទៅមួយថ្ងៃ វាតែងតែមានអ្វីម៉្យាងដែលថ្មីធ្វើចេញពីទុរេនជានិច្ច។ ចំណែកលើកនេះវិញគឺថ្មីនឹកស្មានមិនដល់តែម្ដង ដោយថ្មីៗនេះក្រុមហ៊ុន Tropical Wine Sdn Bhd. របស់ម៉ាឡេស៊ីបានអះអាងថាពួកគេបានផលិតនូវស្រាវីស្គីរសជាតិទុរេន។ ការអះអាងនេះបានធ្វើឱ្យមានភាពល្បីល្បាញមិនដាច់ពីមាត់ព្រោះថា អ្នកចូលចិត្តទុរេនគាត់មានភាពរំភើបជាមួយនឹងផលិតផលថ្មីនេះ ខណៈមនុស្សធម្មតាក៏ពួកគាត់ចង់ដឹងថា វីស្គីរសជាតិទុរេនធ្វើចេញពីទុរេនមែនឬអត់? យោងតាមទំព័រជាផ្លូវការរបស់ Durian Whisky ពួកគេបានបង្ហោះថា វីស្គីនេះធ្វើចេញពីទុរេនពូជ «Musang King» សុទ្ធសាធ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មរបស់ខ្លួន។ វីស្គីទុរេនត្រូវបានផលិតពីសាច់ទុរេន Musang King សុទ្ធសាធ ១០០% ជាមួយការបន្ថែមសមាសធាតុអេតាណុល និងស្ករស។ វីស្គីនេះមានបរិមាណអាល់កុល ១៨% ហើយវាមានតម្លៃ ៩៨ដុល្លារសិង្ហបុរី (៧២ដុល្លារអាមេរិក)
July 17, 2019 - អន្តរជាតិលោក ដូណាល់ ត្រាំ និយាយថា នឹងដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ប្រសិនបើការចរចាពាណិជ្ជកម្មនៅតែគ្មានផ្លែផ្កា
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា រដ្ឋបាលរបស់លោកអាចនឹងដាក់ពន្ធលើទំនិញរបស់ចិនបន្ថែមទៀត ប្រសិនបើការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរមិនដំណើរការ។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា លោកមានមធ្យោបាយវែងឆ្ងាយជាមួយប្រទេសចិន ហើយប្រសិនបើលោកចង់ លោកអាចដាក់ពន្ធគយតម្លៃ ៣២៥ពាន់លានដុល្លារ ទៅចិនបន្ថែមទៀតបាន។ គួរំលឹកដែរថា ប្រធានាធិបតីលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានយល់ព្រមបន្តកិច្ចចរចា នៅពេលពួកគេជួបគ្នាកាលពីខែមុននៅឯប្រទេសជប៉ុន ក្រៅកិច្ចប្រជុំ G20 ។ ប៉ុន្តែកិច្ចចរចាបានជាប់គាំងចាប់តាំងពីពេលនោះមក ដោយមន្រ្តីពាណិជ្ជកម្មរបស់មហាអំណាចទាំងពីរគ្រាន់តែនិយាយគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។ សហរដ្ឋអាមេរិកនិយាយថា ប្រទេសចិនមិនបានរក្សាការសន្យារបស់ខ្លួន ក្នុងការទិញផលិតផលកសិកម្មអាមេរិកបន្ថែមទៀតទេ។ ហើយសេតវិមាននិយាយថា ខ្លួនជឿជាក់ថា
July 17, 2019 - អន្តរជាតិ
Riley’s Organics ដែលជាក្រុមហ៊ុនចំណីឆ្កែធម្មជាតិ បានធ្វើការស្ទង់មតិមួយកាលពីពេលថ្មីៗនេះដើម្បីមើលថា តើម្ចាស់ឆ្កែជិតស្និទ្ធនឹងសត្វឆ្កែរបស់ពួកគេប៉ុណ្ណា។ ក្រុមហ៊ុនបានស្នើសួរម្ចាស់ឆ្កែនៅទូទាំងសហរដ្ឋអាមេរិកថា តើពួកគេបានផ្តល់ការថែទាំដោយក្តីស្រឡាញ់យ៉ាងណាទៅដល់សត្ថចិញ្ចឹមរបស់ពួកគេ? ហើយទីបំផុតក្រុមហ៊ុនបានរកឃើញថា សត្វឆ្កែជាញឹកញាប់ទទួលបានក្ដីស្រឡាញ់ច្រើនជាងមនុស្សទូទៅ។ យោងតាមលទ្ធផលរបស់ Riley’s Organics បានឱ្យដឹងថា ក្នុងចំណោមអ្នកចូលរួម ៥២% បានសារភាពថា ពួកគេថើបឆ្កែចិញ្ចឹមច្រើនជាងដៃគូរបស់ខ្លួនទៅទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្នុងចំណោមម្ចាស់ឆ្កែទាំង ៥២% បាននិយាយថា ពួកគេចូលចិត្តគេងលើគ្រែជាមួយឆ្កែសំណព្វ ច្រើនជាងដៃគូរបស់ពួកគេទៅទៀត។ លទ្ធផលនេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ខណៈ ៩៤% នៃក្រុមម្ចាស់ឆ្កែដែលត្រូវបានស្ទង់មតិដោយ Riley’s Organics បាននិយាយថា ពួកគេសុខចិត្តចំណាយពេលនៅផ្ទះជាមួយឆ្កែ ជាជាងការចំណាយពេលដាច់យប់ជាមួយមិត្តរបស់ពួកគេ៕ អត្ថបទ៖ លីដា
July 17, 2019 - រថយន្ត
Mercedes-AMG ទើបតែបង្ហាញមុខរថយន្តម៉ូដែល CLA 45 Shooting Brake នៅក្នុងវីដេអូពាណិជ្ជកម្មរបស់ខ្លួនថ្មីៗនេះ ជាមួយនឹងការរូបរាងស្ដើង បែបស្ព័រ និងមានដំបូលវែង យ៉ាងស្រស់ស្អាត។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន 4ស៊ីឡាំង ទំហំចំណុះ 2.0លីត្រ ដែលអាចមានកម្លាំង 382សេះ (285 kW/387PS) និងកម្លាំងបង្វិលជុំ 354lb-ft (480 Nm)។ វាមានប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ (eight-speed dual-clutch transmission) និងជារថយន្តប៉ុងពីរ (all-wheel drive)។ ការដំឡើងនេះអាចឱ្យរថយន្តបង្កើនល្បឿនពី 0
July 17, 2019 - អន្តរជាតិ
នាយកដ្ឋានឧតុនិយមនិយាយថា ប្រទេសថៃនឹងជួបប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដោយសារតែទឹកភ្លៀងជាមធ្យមនៅទូទាំងតំបន់ចម្រូតធំៗបានធ្លាក់ចុះទាប។ អ្នកស្រី Kornrawee Sitthichiwapak អគ្គនាយករងរបស់នាយកដ្ឋានបាននិយាយថា ភ្លៀងធ្លាក់នៅរដូវវស្សាឆ្នាំនេះគឺស្ថិតនៅក្រោមមធ្យមភាគ ជាពិសេសនៅភាគខាងជើង និងភាគឦសាន ក៏ដូចជានៅតំបន់ទំនាបកណ្ដាល ដែលតំបន់ទាំងអស់នេះសុទ្ធតែជាតំបន់ដាំដុះសំខាន់ៗ។ បើយោងតាមរបាយការណ៍របស់ ONWR បានបង្ហាញថា កម្រិតទឹកនៅក្នុងអាងធំៗដូចជា៖ ភាគខាងជើងមានប្រហែល ៣៨%, ភាគឦសាន ៣៣%, ភាគកណ្ដាលមាន ២២%, ភាគខាងកើត ៣៥% , នៅខាងលិច ៦៧% និងខាងត្បូង ៦០% ប៉ុណ្ណោះ។ ការិយាល័យធារាសាស្ត្ររាជ ទី៨ បានឱ្យដឹងថា កង្វះភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យអាងស្តុកធន់មធ្យមចំនួន
July 17, 2019 - អន្តរជាតិ
យ៉ាងហោចណាស់មនុស្សចំនួន ១០០នាក់ បានស្លាប់ ខណៈពេលដែលភ្លៀងមូសុងបន្តបក់បោកនៅទូទាំងប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដេស។ មនុស្សរាប់លាននាក់ផ្សេងទៀតត្រូវផ្លាស់ទី ដោយក្រុមមន្ដ្រីបាននិយាយថា ការដោះស្រាយដំបូងគឺត្រូវជម្លៀសប្រជាជនចេញសិន។ ភ្លៀងមូសុងបានបណ្ដាលឱ្យមនុស្ស ១៤ នាក់បានស្លាប់ ក្នុងភាគខាងជើងប្រទេសឥណ្ឌា នៅពេលដែលអគារ ៤ជាន់ មួយបានដួលរលំបន្ទាប់ពីគ្រឹះរបស់វាបានបាក់ភ្លាមៗដោយសារភ្លៀងធ្លាក់ខ្លាំងពេក។ ទន្លេក៏មានការជន់លិចនៅរដ្ឋ Bihar និង West Bengal ភាគខាងកើតរបស់ប្រទេសផងដែរ ដែលធ្វើឱ្យលិចផ្លូវថ្នល់ និងបង្ខំឱ្យប្រជាជនចេញពីលំនៅដ្ឋានរបស់ពួកគេ។ ចំណែកនៅប្រទេសនេប៉ាល់វិញ មានការបាក់ដី និងការជន់់ទន្លេ ដែលបានបណ្ដាលឱ្យមនុស្សជាង ៦០នាក់ស្លាប់ និងមនុស្សជាច្រើននាក់បាត់ខ្លួន។ ពួកគេនិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានការពិបាក ដោយសារតែផ្លូវត្រូវបានរារាំងដោយទឹកជន់ខ្លាំង។ ហើយនៅប្រទេសបង់ក្លាដេសវិញ
July 17, 2019 - អន្តរជាតិ
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិស្តីពីបរិស្ថាន និងសុខភាពសាធារណៈ (International Journal of Environment Research and Public Health) បានបង្ហាញថា ការមានការងារមិនល្អអាចជារឿងអាក្រក់សម្រាប់សុខភាពបេះដូងរបស់អ្នក។ វាជាការពិត ប្រសិនបើនៅការិយាល័យការងាររបស់អ្នក ខ្លួនអ្នកមិនបានផ្ដល់ភាពទុកចិត្តទៅដល់ថ្នាក់លើ (អ្នកគ្រប់គ្រង)។ ក្រុមអ្នកស្រាវជ្រាវបានមើលទៅលើបុគ្គលិកនៅអាមេរិកចំនួន ៤០០,០០០នាក់ ហើយពួកគេបានរកឃើញថា បុគ្គលិកដែលធ្វើការទាំងមិនទុកចិត្តចៅហ្វាយនាយ ច្រើនចូលចិត្តជក់បារី និងមានសម្ពាធឈាមខ្ពស់ មានជំងឺទឹកនោមផ្អែម របបអាហារមិនល្អ ជំងឺធាត់ និងកូឡេស្តេរ៉ុលខ្ពស់។ ធ្វើការនៅក្នុងបរិយាកាសដែលមានទំនុកចិត្តគ្នាតិចតួចត្រូវបានកំណត់ថា ជាការធ្វើការងារដែលអ្នកមិនអាចទទួលបាន «ការយល់ដឹង ភាពយុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងអ្នកគ្រប់គ្រង និងអ្នកក្រោមបង្គាប់។ ទាំងនេះវាមានន័យថា
July 15, 2019 - អន្តរជាតិ
យោងតាម Bright Side បានឱ្យដឹងថា ការថើបមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ដែលវាមិនត្រឹមតែដើម្បីចំណងស្នេហ៍ និងភាពរ៉ូមែនទិកមួយមុខនោះទេ។ វាអាចជួយលោកអ្នកឱ្យទាញយកផលប្រយោជន៍សុខភាពពីវាបានដូចជា៖ ជំនួយស្បែក, ស្រកទម្ងន់, និងបំបាត់ស្រ្ដេស…។ យ៉ាងណាមិញខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការថើប ដែលក្រុមស្រាវជ្រាវបានរកឃើញ៖ ១. ដុតបំផ្លាញកាឡូរី៖ នៅក្នុងការសិក្សាបាននិយាយថា ការថើបធម្មតាដុតបំផ្លាញបានតែ ២ ទៅ ៣កាឡូរី ប៉ុណ្ណោះ ប៉ុន្តែការថើបបែបរំជើបរំជួលពោរពេញដោយតម្រេក អាចដុតបំផ្លាញកាឡូរីបានរហូតដល់ពី ៥ ទៅ ២៦កាឡូរី/នាទី ។ គណនាបែបនេះលោកអ្នកអាចគិតថាមិនសូវច្រើន ប៉ុន្តែបើនិយាយទៅការថើបរយៈពេល ៣០នាទី អាចដុតកាឡូរីបានរហូតដល់ជិត ១៨០កាឡូរី ដែលវាប្រសើរជាងការដើរហាត់ប្រាណរយៈពេល ៣០នាទី
July 15, 2019 - អន្តរជាតិ
ប្រទេសឥណ្ឌូនេស៊ីភាគខាងកើតបានរងការវាយប្រហារពីគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ដែលយ៉ាងហោចណាស់បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់។ អាជ្ញាធរមូលដ្ឋានកំពុងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការរញ្ជួយដីដ៏ខ្លាំងក្លានេះ។ ខណៈទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកនិយាយថា ការរញ្ជួយនេះបានវាយប្រហារទៅលើកោះ Halmahera ភាគខាងកើតនៃកោះ Sulawesi កាលពីល្ងាចថ្ងៃអាទិត្យ។ ពួកគេនិយាយថា ការរញ្ជួយនេះមានកម្រិត ៧.៣រិចទ័រ និងចេញពីជម្រៅប្រមាណ ១០គីឡូម៉ែត្រ ហើយមនុស្សជាច្រើនបានរត់ចេញពីផ្ទះរបស់ពួកគេ នៅឯខេត្ត Maluku ភាគខាងជើង ដែលជាទីតាំងមានការរញ្ជួយដីខ្លាំង។ មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីនិយាយថា វាមិនមានហានិភ័យនៃរលកយក្សស៊ូណាមិទេ ហើយប្រជាជនគួរតែរក្សាភាពស្ងប់ស្ងាត់។ យ៉ាងណាក៏ដោយកាលពីសប្តាហ៍មុន ប្រទេសឥណ្ឌូនេស៊ីក៏ទើបតែមានរញ្ជួយដីកម្រិត ៦.៩រិចទ័រ ដែលបានបក់បោកទៅលើឆ្នេរសមុទ្រ Sulawesi ភាគឦសានផងដែរ៕ អត្ថបទ៖ លីដា
July 15, 2019









