autoadmin
  • រថយន្ត

    Bentley ប្រារព្ធខួបកំណើតលើកទី 100ឆ្នាំ របស់ខ្លួន ប៉ុន្តែជាជាងការសើរើម៉ូដែលពីអតីតកាល ក្រុមហ៊ុននេះកំពុងសម្លឹងឆ្ពោះទៅរកអនាគត ដោយពួកគេបានបញ្ចេញនូវម៉ូដែល EXP 100 GT ដែលជារថយន្តដើរដោយស្វ័យប្រវត្ត ហើយជាប្រភេទអគ្គិសនីទៀតផង។ ម៉ូដែលនេះបានបង្ហាញកាលពីមិ្សលមិញ នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Bentley ផ្ទាល់តែម្ដង ក្នុងទីក្រុង Crewe ប្រទេសអង់គ្លេស។ ដូចយើងដឹងស្រាប់ហើយថា ម៉ាក Bentley នេះគឺជាកំពូលរថយន្តប្រណីតដ៏ល្បីល្បាញ ដូច្នេះបើនិយាយពីការរចនាវិញ ម៉ូដែលមួយនេះគឺដូចជាកំពុងរស់នៅក្នុង ឆ្នាំ2035 អីចឹង! ពោលគឺវាមានរូបរាងស្រស់ស្អាតមែនទែន មិនថាមើលចេញពីជ្រុងខាងណាក៏ដោយ។ ប៉ុន្តែយ៉ាងណាក៏ដោយ Bentley មិនមែនត្រឹមតែមានការរចនាល្អឯកតែមួយមុខនោះទេ វាមានអ្វីច្រើនជាងភាពស្រស់ស្អាត។ នៅពីក្រោមការរចនាដ៏ស្រស់ស្អាតទាំងអស់នេះ

    July 12, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ១៨នាក់ បានស្លាប់ និង ៦០នាក់ ទៀតបានរងរបួសនៅក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់ពីរថភ្លើងអ្នកដំណើរមួយបានបុកជាមួយរថភ្លើងដឹកទំនិញយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅខេត្ត Punjab ភាគកណ្តាលរបស់ប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកដំណើរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរៗនោះដើម្បីព្យាបាល។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ក៏បានសម្តែងការសោកស្តាយចំពោះគ្រួសារជនរងគ្រោះ។ លោកនិយាយថា វិធានការសង្គ្រោះបន្ទាន់គឺចាំបាច់បំផុត ដើម្បីទប់ទល់នឹងការមិនយកចិត្តទុកដាក់ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេស។ គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃព្រហស្បតិ៍ជាគ្រោះថ្នាក់ចរាចរណ៍លើក ទី២ ក្នុងរយៈពេលត្រឹមមួយខែកន្លងមកនេះ។ កាលពីខែមិថុនាកន្លងទៅ មានមនុស្ស ៣នាក់ បានស្លាប់ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយ បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញមួយទៀតនៅក្បែរទីក្រុង Hyderabad៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    July 12, 2019
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារនៅតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសចិន ដោយបាននាំឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញផ្ទះ បំផ្លាញដំណាំ និងបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៨០,០០០ នាក់។ ពួកគេរំពឹងថា នឹងមានភ្លៀងធ្លាក់កាន់តែច្រើនទៀត បន្ទាប់ពីតំបន់ដែលបានរងផលប៉ះពាល់នៅសប្តាហ៍នេះ ត្រូវបានគេកត់ត្រាថា មានចំនួន ៥១% ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនៗ ហើយវាជាការធ្លាក់ភ្លៀងដ៏ធំបំផុតចាប់តាំងពី ឆ្នាំ១៩៦១ មក។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នបានប៉ាន់ប្រមាណថា របាយការណ៍ចុងក្រោយបំផុតបានបង្ហាញថា ភ្លៀងបណ្តាលឱ្យមានការខាតបង់ចំនួន ២.៦៩ពាន់លានយ័ន (៣៩២លានដុល្លារ) ដោយដីស្រែដំណាំ ១២៦,១០០ហិកតា និងផ្ទះសម្បែងប្រមាណ ១,៦០០ខ្នង បានដួលរលំ។ ពួកគេបានបន្ថែមថា មនុស្សចំនួន ៧៧,០០០នាក់ ត្រូវបានជម្លៀសចេញ។ តំបន់ដែលរងផលប៉ះពាល់រួមមាន៖ ខេត្តភាគខាងត្បូងខេត្តហ៊ូណាន

    July 11, 2019
  • រថយន្ត

    រថយន្តពាសដែកជាទូទៅគឺគេច្រើនតែធ្វើជាមួយនឹងរថយន្តប្រណីតធំៗ ឬរថយន្តប្រភេទ SUV ដែលពួកវាជាប្រភេទមានភាពសប្បាយក្នុងការបើកបរដូចជាការដឹកសិស្សទៅរៀនអីចឹងដែរ ពោលគឺវាមិនមានល្បឿនលឿននោះទេ។ យ៉ាងណាមិញ AddArmor កំពុងព្យាយាមជួសជុលលើបញ្ហាល្បឿននេះ ដោយថ្មីៗនេះពួកគេអះអាង ពួកគេបានធ្វើរថយន្តពាសដែកដែលលឿនបំផុតរបស់ពិភពលោក។ វាគឺ AddArmor APR RS7 ដែលវាមានល្បឿនអតិបរមា 202ម៉ាយ ក្នុងមួយម៉ោង (325គីឡូម៉ែត្រ/ម៉ោង) ហើយរថយន្តពាសដែកនេះជាការដំឡើងពីលើ Audi RS7 Sportback របស់ APR (Audi Performance and Racing)។ ម៉ូដែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធ APR Plus Stage II ដែលអាចឱ្យម៉ាស៊ីន

    July 11, 2019
  • អន្តរជាតិ

    បើយោងតាមសារព័ត៌មាន ​USA Today បានឱ្យដឹងថា បុរសជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ បានព្យាយាមពួនលាក់ខ្លួននៅឯរដ្ឋ Missouri របស់សហរដ្ឋអាមេរិក ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើចគឺថា គាត់ត្រូវបានប៉ូលីសចាប់ខ្លួនបានដោយសារសំឡេងផោមទៅវិញ។ វាមិនត្រូវបានគេបញ្ជាក់នោះទេថាគាត់រត់ពួនទៅទីណាខ្លះ ប៉ុន្តែប្រភពដដែលនិយាយថា ដោយសារតែគាត់ប្រើប្រាស់គ្រឿងញៀន ហើយរត់ចោលការងារទើបពួកមន្ដ្រីតាមស្វែងរកគាត់បែបនេះ។ ហេតុការណ៍នេះត្រូវបានរាយការណ៍ដោយការិយាល័យតម្រួតខោនធីនៅលើបណ្តាញហ្វេសប៊ុក ដោយមានភ្ជាប់ជាមួយនឹង Caption ថា៖ «ប្រសិនបើមានដីកាឃាត់ខ្លួនដើម្បីតាមចាប់ខ្លួនរបស់អ្នក ប៉ូលីសនឹងតាមស្វែងរកអ្នក ហើយបើអ្នកផោមយ៉ាងខ្លាំងបែបនេះ វានឹងបង្ហាញផ្លូវថាអ្នកពួននៅទីណា។ វាជាថ្ងៃ [poop emoji] របស់អ្នក»។ ពួកគេបានផុសបែបកំប្លែងនេះជាមួយនឹងពាក្យបញ្ចប់ #ItHappened ទៀតផង។ សូម្បីតែគណនី Twitter ផ្លូវការរបស់ទីក្រុង Liberty ក៏បានសរសេរបែបកំប្លែងថា៖

    July 11, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកដែលញ៉ាំភេសជ្ជៈមានជាតិស្ករអាចបង្កើនហានិភ័យនៃជំងឺមហារីក។ បើយោងតាមការស្រាវជ្រាវរបស់បារាំងដែលចុះផ្សាយក្នុង The BMJ ទៅលើមនុស្សជាង ១០០,០០០នាក់ ក្នុងរយៈពេល ៩ឆ្នាំ បានឱ្យដឹងថា ការពិសាភេសជ្ជៈប្រហែល ១០០មីលីលីត្រ ក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីក ១៨ភាគរយ។ ជាការពិតការរកឃើញនេះមិនបានបង្ហាញពីទំនាក់ទំនងច្បាស់លាស់រវាងភេសជ្ជៈជាតិស្ករ និងជំងឺមហារីកនោះទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវណែនាំថា ការកាត់បន្ថយភេសជ្ជៈអាចកាត់បន្ថយហានិភ័យនៃមហារីកបាន។ ហើយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ចំនួនមនុស្សដែលពិសាភេសជ្ជៈមានជាតិស្ករកាន់តែកើនឡើង ដែលវាមានតំណភ្ជាប់នឹងការធាត់ និងជាកត្តាគ្រោះថ្នាក់ដ៏ចម្បងសម្រាប់ជំងឺមហារីក ក៏ដូចជាជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។ បើយោងតាមការិយាល័យស្ថិតិអូស្ត្រាលីបានឱ្យដឹងថា ៣៦% នៃប្រជាជនរបស់ពួកគេ ទទួលទានភេសជ្ជៈផ្អែមៗយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ខណៈ ១ ក្នុងចំណោម ១១នាក់ (៩.១%)

    July 11, 2019
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) បានបញ្ជាឱ្យនាវាដឹកប្រេងរបស់អង់គ្លេស ផ្លាស់ប្តូរទិសដៅផ្លូវរបស់ខ្លួននៅក្នុងច្រកសមុទ្រ Hormuz និងព្យាយាមបង្ខំឱ្យវានៅក្បែរដែនទឹក ដែលគ្រប់គ្រងដោយអ៉ីរ៉ង់។ ប៉ុន្តែជាសំណាងនាវាដឹកប្រេងមួយនោះត្រូវបានអមការពារដោយនាវា HMS Montrose ដែលជានាវាចម្បាំងចក្រភពអង់គ្លេស ហើយនាវាចម្បាំងក៏បានតម្រង់កាណុងដាក់ទៅនាវាកាំភ្លើងតូចរបស់ IRGC ទាំង ៥គ្រឿង វិញដែរ។ CNN បានរាយការណ៍ថា នាវា HMS Montrose បានព្រមានដោយផ្ទាល់ទៅកងកម្លាំងអ៉ីរ៉ង់ ដែលជាហេតុធ្វើឱ្យពួកគេដកថយទៅវិញ ហើយយន្តហោះអាមេរិកក៏បានសង្កេត និងកត់ត្រាហេតុការណ៍នេះផងដែរ។ គួរឱ្យដឹងដែរថា ការគំរាមកំហែងរបស់អ៊ីរ៉ង់បានកើតឡើង បន្ទាប់ពីកងទ័ពជើងទឹកអង់គ្លេសបានរឹបអូសនាវាដឹកប្រេងរបស់អ៉ីរ៉ង់ ដែលសង្ស័យថា បានរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដោយការដឹកជញ្ជូនប្រេងឆៅប្រមាណ

    July 11, 2019
  • អន្តរជាតិ

    ប្រទេសអេហ្ស៊ីបបានប្រកាសផែនការដាក់ពាក្យបណ្តឹង ទៅលើក្រុមហ៊ុនដេញថ្លៃដ៏ល្បីល្បាញមួយឈ្មោះថា Christie’s សម្រាប់ការដាក់ដេញថ្លៃរូបចម្លាក់របស់ព្រះចៅផារ៉ាអុង Tutankhamun កាលពីសប្តាហ៍មុន។ រដ្ឋាភិបាលអេហ្ស៊ីបបាននិយាយថា ការលួចនេះជាការគេរត់ពន្ធខុសច្បាប់ចេញពីទីក្រុង Luxor ហើយពួកគេបានទាមទារឱ្យ Christie’s បញ្ឈប់ការដេញថ្លៃនេះ។ ប៉ុន្តែក្រុមហ៊ុន Christie’s នៅតែដាក់វាឱ្យដេញថ្លៃ ហើយវត្ថុបុរាណនេះត្រូវបានលក់ក្នុងតម្លៃប្រហែល ៦លានដុល្លារ (៤.៧លានផោន) កាលពីថ្ងៃទី ៤ ខែកក្កដា។ រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីការមិនសប្បាយចិត្តយ៉ាងជ្រាលជ្រៅចំពោះអ្វីដែលខ្លួនបាននិយាយថា «ជាវិធីគ្មានវិជ្ជាជីវៈ» ជុំវិញការលួចនេះ ក៏ដូចជាវត្ថុបុរាណអេហ្ស៊ីបផ្សេងទៀតត្រូវបានលក់ដោយគ្មានការផ្តល់ឯកសារជាម្ចាស់ ឬភស្តុតាងថា ពួកគេបានយកចេញពីប្រទេសអេហ្ស៊ីបទៅតាមរបៀបស្របច្បាប់។ រដ្ឋាភិបាលប្រទេសអេហ្ស៊ីបបាននិយាយថា ខ្លួនបានជួលមេធាវីដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹង Christie’s នាំយកចម្លាក់ត្រឡប់មកវិញ។ បន្ទាប់ពីការដាក់ដេញថ្លៃរូបចម្លាក់ព្រះចៅ Tutankhamun

    July 11, 2019
  • រថយន្ត

    Mini Automotive ទើបតែបញ្ចេញនូវម៉ូដែល Cooper SE ស៊េរីឆ្នាំ 2020 ក្ដៅៗ ដែលវាជាត្រកូលរថយន្តអគ្គិសនីដំបូងបំផុតរបស់ម៉ាកនេះ។ វាបំពាក់ដោយម៉ូទ័រអេឡិចត្រូនិកកម្លាំង 135kW/270Nm ដែលធ្វើឱ្យរថយន្ត hatch ទ្វារ 3 មួយនេះអាចមានសន្ទុះល្បឿនពី 0-60 គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេលតែ 3.9វិនាទី និងពី 0-100 គីឡូម៉ែត្រ ត្រឹមតែរយៈពេល 7.3វិនាទី ខណៈដែលល្បឿនអតិបរមារបស់វាគឺ 150 គីឡូម៉ែត្រ/ម៉ោង។ ម៉ូដែលមួយនេះដើរដោយថ្មសាកលីចូមអ៊ីយ៉ុងទំហំ 32.6kWh ដែលក្រុមហ៊ុនអះអាងថា បើកបរបានចម្ងាយពី 235 ទៅ

    July 10, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បាននិយាយថា ការដឹកជញ្ជូនរបស់ពួកគេនៅពាក់កណ្តាល ឆ្នាំ២០១៩ បានធ្លាក់ចុះរហូតដល់ ៣៧ភាគរយ ធៀបនឹងឆ្នាំមុន បន្ទាប់ពីមានឧបទ្ទវហេតុចំនួនពីរលើក ដែលមានទាក់ទងនឹងយន្ដហោះរបស់ក្រុមហ៊ុននេះ។ Boeing បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានដឹកជញ្ជូនយន្តហោះពាណិជ្ជកម្មបានចំនួនត្រឹមតែ ២៣៩គ្រឿង នៅចន្លោះខែមករា និងខែមិថុនា។ ការធ្លាក់ចុះនេះបណ្ដាលមកពីឧបទ្ទវហេតុចំនួនពីរលើកនៃម៉ូដែល 737 MAX 8 នៅឥណ្ឌូណេស៊ី និងអេត្យូពី ដែលនាំឱ្យមានការផ្អាកហោះហើរចំពោះម៉ូដែលនេះ ហើយផលិតកម្មរបស់ 737 របស់ក្រុមហ៊ុនក៏ត្រូវកាត់បន្ថយ។ ក្រុមហ៊ុន Boeing កំពុងធ្វើការដើម្បីកែលម្អកម្មវិធី software ដែលពាក់ព័ន្ធនឹងការធ្លាក់របស់ម៉ូដែល 737 MAX 8

    July 10, 2019