- autoadmin
- Nissan Auto Tech
ក្នុងភាគ ទី៤ សម្រាប់ Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញពីភាពរីករាយ និងរំភើបក្នុងការបើកបរជាមួយនឹងរថយន្ត SUV ដែលមានតម្លៃសមរម្យបំផុតពី Nissan ។ Nissan X-TRAIL មានដៃចង្កូតសម្រាប់ការបើកបរ និងគ្រប់គ្រងពោរពេញដោយថាមពលខ្លាំងបំផុត ដែលលោកអ្នកធ្លាប់ជួប។ ភាពអំណោយផលនេះធ្វើឱ្យវាមានភាពងាយស្រួលក្នុងការដោះស្រាយបានគ្រប់ជ្រុងជ្រោយ និងនៅតែរក្សាភាពរលូនក្នុងការបើកបរគ្រប់ស្ថានភាព។ រថយន្តប្រភេទ SUV មួយនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងទំហំចំណុះ 2.0លីត្រ ដែលផ្តល់ជូនថាមពលអតិបរមា 106kW (6,000rpm) និងកម្លាំងបង្វិលជុំអតិបរិមា 200Nm (4,400rpm) ជាមួយធុងប្រេងទំហំ 60លីត្រ ដើម្បីផ្តល់នូវជួរបើកបរដ៏ល្អ។
July 10, 2019 - អន្តរជាតិ
ប្រទេសចិនកាលពីថ្ងៃអង្គារនេះ បានជំរុញឱ្យអាមេរិកលុបចោលនូវការលក់អាវុធដែលមានតម្លៃ ២.២ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ដោយវាជាការបន្ថែមសម្ពាធថ្មីបន្ថែមទៅនឹងភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីពួកគេបានឈានដល់បទឈប់បាញ់កាលពីចុងខែកន្លងទៅ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយថា សហរដ្ឋអាមេរិកគួរ «ដកចេញភ្លាម … ការលក់អាវុធ និងការកាត់ផ្តាច់ចំណងយោធាជាមួយតៃវ៉ាន់ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញបន្ថែមទៀតដល់ទំនាក់ទំនងទ្វេភាគី និងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។ អាវុធដែលអាមេរិកនឹងយល់ព្រមលក់ទៅឱ្យកោះតៃវ៉ាន់មានដូចជា៖ រថក្រោះ M1A2T Abrams ចំនួន ១០៨គ្រឿង, កាំជ្រួចមីស៊ីលបាញ់ពីលើដីចំនួន ២៥០គ្រាប់ និងគ្រាប់រំសេវ។ ចំណែកការយល់ព្រមពីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់ការយល់ព្រមលក់ត្រូវបានប្រកាសឡើងកាលពីថ្ងៃចន្ទថ្មីៗនេះ។ បើមិនច្រឡំនោះទេ វាគឺជាការលក់អាវុធចេញដំបូងបំផុតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ហើយវាក៏ជាការលក់ធំបំផុត
July 10, 2019 - អន្តរជាតិ
ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសបានលើកឡើងអំពីផលប៉ះពាល់នៃការបំពុលបរិយាកាស ដែលបណ្ដាលឱ្យសួតរបស់យើងចាស់ជាងធម្មតា ២ឆ្នាំ និងបង្កើនហានិភ័យនៃជំងឺសួតផ្សេងៗ។ ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ «European Respiratory» ដែលបានលើកឡើងថា ការបំពុលខ្យល់ (air pollution) អាចធ្វើឱ្យមានហានិភ័យច្រើនចំពោះសុខភាព ជាងអ្វីដែលយើងធ្លាប់បានគិតពីមុន។ ការស្រាវជ្រាវថ្មីនេះត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ Leicester និងដឹកនាំដោយសាស្ត្រាចារ្យ Anna Hansell មកពីមជ្ឈមណ្ឌលសុខភាពបរិស្ថាន និងនិរន្តភាពនៃចក្រភពអង់គ្លេស។ យោងតាមការរកឃើញនៃការសិក្សាទៅលើមនុស្សជាង ៣០០,០០០នាក់ ប្រើប្រាស់ទិន្នន័យពី Biobank របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ការបំពុលនៅក្នុងផ្សែងហុយ និងការបំភាយឧស្ម័នរបស់រោងចក្រ បានជំរុញឱ្យមានការកើនឡើងនៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (chronic obstructive pulmonary disease) ។
July 10, 2019 - អន្តរជាតិ
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៤ នាពេលថ្មីៗនេះ នៅឯទីក្រុងបាងកក ប្រទេសសមាជិកអាស៊ានចំនួន ១០ បានអនុម័ត «សេចក្តីថ្លែងការណ៍ក្រុងបាងកកស្តីពីការប្រយុទ្ធប្រឆាំងនឹងកំទេចកំទីក្នុងសមុទ្រនៅក្នុងតំបន់អាស៊ាន» ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់សំណល់ផ្លាស្ទីកពីក្នុងតំបន់។ ក្រុមមន្រ្តីអាស៊ានបានពិពណ៌នាឯកសារនេះថា ជាការបង្ហាញពីការប៉ុនប៉ងរបស់ក្រុម ដើម្បីដោះស្រាយបញ្ហាប្រកបដោយនិរន្តរភាព។ ចំណែកម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានក៏បានឱ្យដឹងថា ពួកគេបានឯកភាពផ្តោតលើបញ្ហាកម្ទេចកម្ទីសមុទ្រនេះ ដែលវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសុខុមាលភាព និងអនាម័យរបស់មនុស្ស ជីវិត និងធនធានសមុទ្រ។ យោងតាមរបាយការណ៍ ឆ្នាំ២០១៧ របស់អង្គការអភិរក្សមហាសមុទ្រតាមរយៈការចុះផ្សាយរបស់ Thai PBS បានឱ្យដឹងថា បច្ចុប្បន្នមានប្រទេសចំនួន ៤ របស់អាស៊ាន ដែលជាអ្នកបំពុលសមុទ្រជាងគេមានដូចជា៖ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងថៃ ហើយប្រទេសទាំងនេះសព្វថ្ងៃក៏កំពុងព្យាយាម ទប់ស្កាត់បញ្ហាដែលកំពុងកើតមាន។
July 10, 2019 - អន្តរជាតិ
រដ្ឋាភិបាលអាមេរិកនិយាយថា មន្ត្រីពាណិជ្ជកម្មអាមេរិក និងចិនបានជជែកគ្នាតាមទូរស័ព្ទ ដែលវាជាជំហានដំបូងក្នុងការចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីឡើងវិញ។ មេដឹកនាំអាមេរិក និងចិនបានយល់ព្រមបន្តការពិភាក្សា នៅពេលពួកគេជួបប្រជុំគ្នាកាលពីចុងខែមុន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុន។ មន្រ្តីក្រុងវ៉ាស៊ីនតោនបាននិយាយថា តំណាងរបស់អាមេរិកលោក Robert Lighthizer និងលេខាធិការរតនាភិបាលលោក Steven Mnuchin បានធ្វើសន្និសីទតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ប៉ុន្តែពួកគេមិនបានបង្ហើបថា បាននិយាយពីអ្វីនោះទេ។ ក្រុមមន្ដ្រីបាននិយាយថា ភាគីទាំងពីរបានបញ្ជាក់ថាពួកគេនឹងបន្តចរចារ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម។ ចាប់តាំងពីកិច្ចប្រជុំ G20 មក ក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ពួកគេអាចនឹងអនុញ្ញាតឱ្យមានការលក់ឡើងវិញនូវឧបករណ៍បច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុន Huawei ហើយប្រទេសចិនបានសម្តែងនូវឆន្ទៈក្នុងការនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយមន្រ្តីអាមេរិកនិយាយថា ពួកគេនឹងនៅរក្សាពន្ធបន្ថែមមួយចំនួន
July 10, 2019 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានចំនួនលើសពី ១,៥០០នាក់ ។ ហើយការផ្ទុះឡើងនៃជំងឺអេបូឡាក៏ត្រូវបានប្រកាសផងដែរ នៅក្នុងប្រទេសតំបន់អាហ្វ្រិកមួយនេះតាំងតែពីខែសីហា។ ក្រុមមន្ត្រីមិនអាចបញ្ឈប់ការរីករាលដាលនេះបានទេ ហើយភាគច្រើនមាននៅខេត្ត Kivu ភាគខាងជើង និងតំបន់ផ្សេងៗទៀតនៅភាគខាងកើតរបស់ប្រទេស។ អង្គការសុខភាពពិភពលោកនិយាយថា មានករណីជំងឺអេបូឡាជាង ២,៣០០ករណី នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគិតត្រឹមថ្ងៃ ទី៦ ខែកក្កដា ហើយក្នុងនោះមនុស្សចំនួន ១,៥៣១នាក់ បានស្លាប់។ ក្រុមអ្នកជួយសង្គ្រោះនិយាយថា ពួកគេមិនអាចផ្តល់ការព្យាបាលគ្រប់គ្រាន់ទេ ពីព្រោះកន្លែងព្យាបាលវេជ្ជសាស្រ្តមិនគ្រប់គ្រាន់ ហើយអ្នកជំងឺដែលធ្វើដំណើរមកព្យាបាលក៏កាន់តែច្រើនឡើង។ ជំងឺនេះក៏បានឆ្លងកាត់តាមព្រំដែនចូលទៅប្រទេសអ៊ូហ្គង់ដា ដែលនៅជិតខាងផងដែរ។ កាលពីខែមុនក្មេងប្រុសជនជាតិអ៊ូហ្គង់ដា អាយុ ៥ឆ្នាំ ម្នាក់បានស្លាប់
July 9, 2019 - Nissan Auto Tech
នៅក្នុងភាគ ទី៣ នៃរថយន្ត Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញថា អ្នកនឹងចំណាយពេលវេលាប្រកបដោយគុណភាពជាមួយនឹងកាប៊ីនរថយន្ត Nissan X-TRAIL អំឡុងពេលធ្វើដំណើរនៅលើផ្លូវ មុនពេលដែលលោកអ្នកបានទៅដល់គោលដៅធ្វើដំណើរយ៉ាងជោគជ័យ។ Nissan X-TRAIL មានប្រព័ន្ធអេក្រង់ Advanced Drive-Assist™ ដែលមានរហូតដល់ទៅ 7 ជម្រើស (7-menus selection) អាចឱ្យអ្នកបើកបរបញ្ជាតាមរយៈប្រព័ន្ធសម្រួលចង្កួតក្នុងការបើកបរ tilt & telescopic steering wheel របស់វា។ បំពាក់ដោយកៅអីស្បែកមានប្រព័ន្ធ Zero-Gravity ដែលជាប្រព័ន្ធបំផុសគំនិតតាមអវកាសយានិករបស់ Nissan
July 9, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងបញ្ជូនសំរាមជាង ២១០តោន ទៅប្រទេសអូស្រ្តាលីវិញ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រឆាំងដាច់ខាតថា នឹងមិនធ្វើជាមូលដ្ឋានបម្រើឱ្យការចាក់សំរាមសម្រាប់របស់បរទេសនោះទេ។ អ្នកនាំពាក្យរបស់ភ្នាក់ងារគយខាងកើតរបស់កោះជ្វាបានប្រាប់ AFP ថា កុងតឺន័រផ្ទុកសំរាមចំនួន ៨ ដែលពួកគេរឹបអូសបាននៅក្នុងទីក្រុង Surabaya គួរតែមានតែសំរាមប្រភេទក្រដាសប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរបានរកឃើញថា វាមានទាំងសម្ភារៈគ្រោះថ្នាក់ និងសំរាមក្នុងផ្ទះមកជាមួយ រួមទាំងដបផ្លាស្ទិក និងផ្លាស្ទីកខ្ចប់ ក្រណាត់ កន្ទបទារក កាកសំណល់អេឡិចត្រូនិច និងសំបកកំប៉ុង។ ទីភ្នាក់ងារនេះក៏បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃចន្ទថា បន្ទាប់ពីការត្រួតពិនិត្យរួច ក្រសួងបរិស្ថានរបស់ប្រទេសឥណ្ឌូនេស៊ីបានផ្តល់អនុសាសន៍ថា «ធាតុទាំងនេះត្រូវតែនាំចេញទៅវិញ»។ ការនាំចេញទៅវិញត្រូវបានធ្វើឡើង ដើម្បីការពារបរិយាកាសរបស់ឥណ្ឌូនេស៊ី និងសាធារណៈ ជាពិសេសនៅក្នុងកោះជ្វាខាងកើត ចេញពីកាកសំណល់ B3 ។
July 9, 2019 - អន្តរជាតិ
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមលើផែនការលក់អាវុធតម្លៃ ២.២ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់។ ទីភ្នាក់ងារសហព័ន្ធការពារជាតិរបស់ក្រសួងការពារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានជូនដំណឹងដល់សភាអំពីកិច្ចព្រមព្រៀងនេះ បន្ទាប់ពីទទួលបានការអនុម័តពីក្រសួងការបរទេស។ កញ្ចប់នេះមានដូចជា៖ រថក្រោះ M1A2T Abrams ចំនួន ១០៨គ្រឿង, កាំជ្រួចមីស៊ីលបាញ់ពីលើដីចំនួន ២៥០គ្រាប់ និងគ្រាប់រំសេវ។ ហើយការលក់នេះផងដែរ គឺជាការលក់អាវុធចេញដំបូងបំផុត នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ កញ្ចប់នេះនឹងបម្រើផលប្រយោជន៍ឱ្យសហរដ្ឋអាមេរិក ដោយការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងតៃវ៉ាន់ ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការគំរាមកំហែងក្នុងតំបន់។ ប៉ុន្តែសេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចព្រមព្រៀងនេះនឹង «មិនផ្លាស់ប្តូរតុល្យភាពយោធាមូលដ្ឋាននៅក្នុងតំបន់ទេ» ។ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen កំពុងស្វែងរកការធ្វើទំនើបកម្មឧបករណ៍យោធារបស់កោះនេះ
July 9, 2019 - រថយន្ត
ក្រុមហ៊ុនរថយន្ត Lexus (Luxury vehicles company) ដែលជាក្រុមហ៊ុនរថយន្តប្រណីតរបស់ Toyota បានឱ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនគ្រោងនឹងធ្វើឱ្យម៉ូដែល LC Coupé របស់ខ្លួន មាន version អត់ដំបូលមួយទៀត (convertible) ដើម្បីបំពេញតម្រូវការទីផ្សារ។ Lexus ក៏បានបង្ហាញគំរូប្រភេទ Convertible នេះរួចហើយដែរ នៅឯ Goodwood Festival of Speed នៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។ ខណៈពេល LC Coupé បានក្លាយជាម៉ូដែលរបស់ Lexus ដែលកំពុងពេញនិយមបំផុត ការដាក់បន្ថែមឱ្យមានប្រភេទអត់ដំបូល
July 9, 2019









