autoadmin
  • អន្តរជាតិ

    បុរសៗដែលរស់នៅក្នុងក្រុង Jinan ខេត្ត Shandong ប្រទេសចិន ប្រហែលជាត្រូវពិចារណាឡើងវិញនូវទម្លាប់របស់ពួកគេ ដែលចូលចិត្តបង្ហាញក្បាលពោះនៅទីសាធារណៈ ខណៈមន្រ្តីរបស់ទីក្រុងកំពុងដាក់ការហាមប្រាមទម្លាប់នេះ។ អាជ្ញាធរក្រុង Jinan រៀបរាប់ថា ទម្លាប់បង្ហាញក្បាលពោះ ដែលគេឱ្យឈ្មោះថា «Beijing bikini» ជាអាកប្បកិរិយាមិនមែនស៊ីវិល ដែល «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាពនៃទីក្រុង» នេះបើយោងតាមកាសែត The Guardian បានចុះផ្សាយ។ ដូចដែលបានរៀបរាប់ខាងលើផងដែរថា នរណាដែលត្រូវបានគេចាប់បានពីបទ បង្ហាញក្បាលពោះនេះនៅក្នុងតំបន់ដែលមានប្រជាជនច្រើនដូចជា៖ ឧទ្យាន ទីលានសាធារណៈ រថយន្តក្រុង កន្លែងទេសភាព និងផ្លូវមានអាជីវកម្ម នឹងប្រឈមនឹងការដាក់ទណ្ឌកម្ម។ វាមិនច្បាស់ថាពួកគេនឹងផ្តន្ទាទោសយ៉ាងណានោះទេ ប៉ុន្តែបុគ្គលទាំងនេះនឹងត្រូវចាប់ខ្លួនប្រសិនបើហ៊ានបញ្ចេញក្បាលពោះ (ដូចក្នុងរូប)

    July 9, 2019
  • អន្តរជាតិ

    បុរសម្នាក់មកប្រទេសចិនបានបង្កឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមចិន បន្ទាប់ពីគាត់បានយកឡានធ្វើជាផ្ទះ ហើយថែមទាំងមិនដែលបានងូតទឹកអស់រយៈពេលមួយខែ ដើម្បីតាមដាន (stalk) អតីតសង្សាររបស់គាត់។ យោងតាម ​​Sina News បានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះថា «Liu» បានស្គាល់មិត្តស្រីរបស់គាត់ដែលមានឈ្មោះ «Tang» តាមរយៈហ្គេមអនឡាញមួយ កាលពីខែកញ្ញា ឆ្នាំ២០១៧ ។ ការពិតទៅលោក Liu ជាបុរសមានគ្រួសាររួចហើយ នៅពេលដែលលោកបានទាក់ទងនាង Tang ប៉ុន្តែ ១ឆ្នាំ ក្រោយមកទើបនាងជាសង្សារបានដឹងខ្លួនថា លោកមិនមែនខ្លួនមួយនោះទេ ហើយនាងបានត្រឹមតែជាស្រីលួចលាក់ប៉ុណ្ណោះ។ បន្ទាប់មកនាង Tang ក៏បានសុំផ្ដាច់ទំនាក់ទំនងនេះភ្លាម ចំណែកលោក Liu នៅតែមិនអស់ចិត្ត

    July 9, 2019
  • រថយន្ត

    ពិតណាស់ថាអ្វីដែលលោកអ្នកឃើញទាំងនេះ គឺរូបភាពរថយន្ត BMW X7 Pick-up យ៉ាងពិតប្រាកដ ដែលជាស្នាដៃបង្កើតដោយក្រុមការងារវិជ្ជាជីវៈរបស់ BMW ។ កំពូលរថយន្តភីកអាប់ 4×4 ដ៏ប្រណីតមួយនេះ មានមូលដ្ឋានគំរូចេញពី X7 SUV ដែលជាប្រភេទ flagship មួយរបស់ BMW ។ ប៉ុន្តែអ្វីដែលសំខាន់វាមានប្រវែងវែងជាង X7 SUV រហូតដល់ 100សង់ទីម៉ែត្រ ដើម្បីបង្កើតបានជាកាប៊ីនដឹកទំនិញប្រវែង 140សង់ទីម៉ែត្រ នៅខាងក្រោយ។ ថ្វីបើមានប្រវែងវែងជាងក៏ដោយ រថយន្ត X7 Pick-up នៅតែមានទម្ងន់ស្រាលជាង X7

    July 8, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ មន្ដ្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៩នាក់ បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចេញពីលើផ្លូវអិក្សប្រេសវ៉េដ៏មមាញឹកបំផុតមួយរបស់ឥណ្ឌា និងចូលទៅប្រឡាយទឹក នៅថ្ងៃចន្ទ ទី៨ ខែកក្កដា នេះផ្ទាល់។ យោងតាមប៉ូលីសបានឱ្យដឹងថា អ្នកបើកបរត្រូវបានសង្ស័យថា បានដេកលក់មុនពេលរថយន្តដឹកទំនិញពីរជាន់មួយនេះបុកគ្នាជាមួយរបាំងទ្រូងផ្លូវ ហើយក៏បានធ្លាក់ចូលប្រឡាយទឹក នៅឯផ្លូតកាត់ Yamuna តភ្ជាប់គ្នាពីក្រុង Delhi និងក្រុង Agra ។ រថយន្ដក្រុងនេះបានដឹកមនុស្សជាង ៥០នាក់ ពីតំបន់ Lucknow នៅភាគខាងជើងរដ្ឋ Uttar Pradesh ទៅកាន់រដ្ឋធានី Delhi នៅពេលគ្រោះថ្នាក់បានកើតឡើងនៅប្រហែលម៉ោង ៤ និង

    July 8, 2019
  • បច្ចេកវិទ្យា

    កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ ក្រុមហ៊ុន Huawei របស់ប្រទេសថៃ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញស្មាតហ្វូនត្រកូល Y-Series ថ្មីបំផុតរបស់ខ្លួន ដែលមានឈ្មោះថា Huawei Y9 2019 ។ អ្វីដែលជាលក្ខណៈពិសេសរបស់ម៉ូដែលនេះ គឺវាជាត្រកូលដំបូងបំផុតរបស់ Huawei ដែលមានកាមេរ៉ាមុខជាប្រភេទ Pop-up ទំហំ 16MP ច្បាស់ត្រជាក់ភ្នែក។ ចំណែកអេក្រង់ខាងមុខរបស់វាវិញគឺពេញល្អតែម្ដង ជាមួយនឹងទំហំ 6.59អ៊ីញ លាតស្អាត, គ្មានក្បាលឆក notch, គ្មានប្រជ្រុយ ដែលអំណោយផលចំពោះអតិថិជនចូលចិត្តការលេងហ្គេមកម្សាន្ដផ្សេងៗ។ ផ្នែកខាងក្រោយរបស់

    July 8, 2019
  • អន្តរជាតិ

    បុរសម្នាក់ត្រូវបានគេចាប់ឃុំឃាំង ដោយសារបានផ្សព្វផ្សាយពាក្យចចាមអារាមមិនពិត បន្ទាប់ពីគាត់បានបង្ហោះរូបសត្វពស់មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានអះអាងថា វាគឺជានាគដែលបណ្តាលឱ្យមានការរញ្ជួយដីកាលពីខែមុន។ គួរឱ្យដឹងផងដែរថា កាលពីថ្ងៃ ទី១៧ ខែមិថុនាកន្លងទៅ មនុស្សចំនួន ១៣នាក់ ត្រូវបានស្លាប់ដោយការរញ្ជួយដីកម្រិត ៦រិចទ័រ នៅក្នុងខេត្តស៊ីឈួន។ មន្ដ្រីមកពីខេត្ត Yibin បានរាយការណ៍ថា ជនសង្ស័យមានអាយុ ៥០ឆ្នាំ ត្រូវបានគេស្គាល់ឈ្មោះថា Zhang ទើបតែត្រូវបានគេឃុំឃាំងកាលពីថ្ងៃពុធ កន្លងទៅ នៅឯក្រុង Chongqing ដែលនៅជិតខេត្ត Sichuan ។ ហើយប៉ូលិសបានចេញសេចក្តីថ្លែងការណ៍នៅលើបណ្ដាញសង្គម Weibo របស់ចិនថា ការឃុំឃាំងរបស់គាត់ កើតឡើងបន្ទាប់ពីមានក្រុមការងារមួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតលើពាក្យចចាមអារាម

    July 8, 2019
  • អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានព្រមានថា ប្រទេសអ៊ីរ៉ង់ប្រឈមនឹងការកើនឡើងនៃសម្ពាធ រួមទាំងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើប្រទេសនេះពិតជាបំពានកិច្ចព្រមព្រៀងចម្រាញ់ជាតិរ៉ែអ៊ុយរ៉ាញ៉ូម។ លោក Mike Pompeo ក៏បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យឆ្លើយតបនឹងអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងបង្កើនកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីដែនកំណត់ ដែលកំណត់ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ ក្រុងតេអេរ៉ង់និយាយថា ខ្លួនមិនទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងនោះទេ។ ចំណែកលោក Pompeo បានសរសេរថា៖ «របបរបស់អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកកាន់តែច្រើន»។ លោកបានបន្ថែមថា៖ «ការពង្រីកកម្មវិធីនុយក្លេអ៊ែរចុងក្រោយរបស់អ៊ីរ៉ង់ នឹងនាំឱ្យមានភាពដាក់តែឯង និងការដាក់ទណ្ឌកម្មថែមទៀត»។ យ៉ាងណាមិញក្រុមអ្នកសង្កេតការណ៍និយាយថា រដ្ឋបាល Trump ទំនងជាសង្ឃឹមថា

    July 8, 2019
  • អន្តរជាតិ

    ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ៦នាក់ ក្នុងអំឡុងពេលការធ្វើបាតុកម្មនៅក្នុងតំបន់ទេសចរដ៏ពេញនិយមបំផុតមួយរបស់ក្រុងហុងកុង កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ដោយអ្នកតវ៉ារាប់ពាន់នាក់បានទាមទារការលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកទេសចរចិនដីគោក អំពីវិបត្តិនយោបាយដែលបានធ្វើឱ្យទីក្រុងនេះរង្គោះរង្គើ។ ក្រុមអ្នករៀបចំការតវ៉ាបាននិយាយថា មនុស្ស ២៣០,០០០នាក់ បានដើរក្បួនតាមដងផ្លូវនៅ Kowloon តាមច្រកកំពង់ផែកណ្តាលក្រុងហុងកុង នៅក្នុងការប្រឆាំចុងក្រោយបំផុតប្រឆាំងនឹងការធ្វើបត្យាប័ន ដែលនឹងអនុញ្ញាតឱ្យប្រជាជនត្រូវបានបញ្ជូនទៅចិនដីគោក ដើម្បីប្រឈមនឹងការកាត់ទោស។ ក្រុមអ្នករិះគន់ចិនបានធ្វើការយ៉ាងសកម្ម ដើម្បីលុបបំបាត់ ឬរារាំងព័ត៌មានអំពីបាតុកម្ម និងអំពើហិង្សាដ៏ធំបំផុតរបស់ហុងកុង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ចំពេលមានការភ័យខ្លាចថា បាតុករអាចជម្រុញឱ្យមានបាតុកម្មនៅចិនដីគោកដែរ។ ចំណែកមេដឹកនាំក្រុងហុងកុងអ្នកស្រី Carrie Lam ក៏បានសន្យាផ្អាកការធ្វើបត្យាប័ននេះ បន្ទាប់ពីមានបាតុកម្មដោយហិង្សាចាប់តាំងពីខែមុន ប៉ុន្តែគាត់បានច្រានចោលការអំពាវនាវសុំឱ្យលុបវាចោលទាំងស្រុង ខណៈបាតុករក៏បានអំពាវនាវឱ្យអ្នកស្រី Carrie Lam ចុះចេញពីតំណែងតែម្ដង។

    July 8, 2019
  • អន្តរជាតិ

    ភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (US Geological Survey)បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.៩រិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃអាទិត្យ ទី៧ ខែកក្កដានេះ។ ហើយការរញ្ជួយក៏បានធ្វើឱ្យមានការព្រមានពីរលកយក្សស៊ូណាមីផងដែរ ដែលបានធ្វើឱ្យអ្នកស្រុកត្រូវភៀសខ្លួនទៅកាន់ទីទួលខ្ពស់។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ គឺជាប្រទេសមួយដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតនៅលើផែនដី ដោយសារតែទីតាំងរបស់ប្រទេសនៅជាប់នឹងតំបន់ដែលគេឱ្យឈ្មោះថា Pacific Ring of Fire ។ ការរញ្ជួយដី និងរលកយក្សស៊ូណាមីនៅក្នុងប្រទេសនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បើយោងទៅតាម USGS ឱ្យដឹងថា ការរញ្ជួយដីកាលពីយប់ថ្ងៃអាទិត្យ បានវាយប្រហារពីជម្រៅ ២៤គីឡូម៉ែត្រ នៅក្នុងសមុទ្រ Molucca ចម្ងាយ ១៨៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុង

    July 8, 2019
  • អន្តរជាតិ

    គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌ UNESCO បានចុះបញ្ជីប្រាសាទបុរាណចិននៅទីក្រុង Liangzhu ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនសរុបនៃតំបន់បេតិកភណ្ឌពិភពលោកនៅប្រទេសចិន កើនឡើងដល់ ៥៥កន្លែង ដែលវាជាចំនួនច្រើនជាងគេបំផុតនៅ​លើ​ពិភពលោក ដេញពីក្រោយដោយប្រទេសអ៊ីតាលី។ អត្ថបទ៖ លីដា

    July 6, 2019