- autoadmin
- អន្តរជាតិ
មនុស្ស ៦នាក់ ត្រូវបានស្លាប់ និងជាង ១៩០នាក់ បានរងរបួសកាលពីថ្ងៃពុធ បន្ទាប់ពីព្យុះសង្ឃរាមួយដែលមានល្បឿនខ្យល់ ២៣ម៉ែត្រ ក្នុងមួយវិនាទី បានវាយប្រហារទីក្រុង Kaiyuan ខេត្ត Liaoning នៅម៉ោង ៥ និង ១៥នាទីល្ងាច។ នៅក្នុងវីដេអូដ៏ភ័យរន្ធត់ខាងក្រោមបានបង្ហាញពីព្យុះកំបុតត្បូងដ៏ធំមួយនៅទូទាំងទីក្រុង ដែលបកបោកធ្វើឱ្យប៉ើងសំរាម និងរថយន្តទៅលើអាកាស បង្កើតឱ្យមានការស្លាប់រង្គាល ខណៈដើមឈើ និងបង្គោលភ្លើងផ្សេងៗត្រូវបានដួលរលំ។ បន្ទាប់ពីព្យុះកំបុតត្បូងត្រូវបានចាប់មានឡើងនៅក្នុងទីក្រុង Jingouzi វាក៏បានធ្វើដំណើរទៅភាគខាងត្បូងអស់រយៈពេល ១៥នាទី ដែលធ្វើឱ្យផ្ទះជិត ៣,៦០០ខ្នង ត្រូវបំផ្លាញ។ អ្នកស្រុកប្រហែល ៩,៩០០នាក់ ត្រូវបានរងផលប៉ះពាល់ដោយព្យុះកំបុតត្បូង នេះបើយោងតាមរបាយការណ៍សារព័ត៌មានក្នុងស្រុក។
July 5, 2019 - អន្តរជាតិ
បើយោងតាម The Verge បានឱ្យដឹងថា ក្រុមហ៊ុន Boeing កំពុងចាប់ផ្តើមផ្ដល់មូលនិធិចំនួន ១០០លានដុល្លារ ទៅដល់ក្រុមគ្រួសារ និងសហគមន៍របស់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះចំនួន ២លើក របស់ម៉ូដែល 737 Max ចាប់តាំងពីខែតុលា ចុងឆ្នាំមុន។ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួននឹងធ្វើជាដៃគូជាមួយរដ្ឋាភិបាលមូលដ្ឋាន និងអង្គការមិនរកកម្រៃ ហើយថាមូលនិធិនេះនឹងគាំទ្រការអប់រំ ភាពលំបាក និងការរស់នៅ សម្រាប់គ្រួសារដែលរងផលប៉ះពាល់ កម្មវិធីសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍ ដែលទទួលរងផលប៉ះពាល់»។ ក្រុមហ៊ុន Boeing ក៏បានឱ្យដឹងដែរថា បុគ្គលិករបស់ខ្លួននឹងអាចបរិច្ចាគទៅមូលនិធិផងដែរ ហើយក្រុមហ៊ុននេះនឹងចាប់ផ្ដើមផ្គូផ្គង ចាបពីថ្ងៃទី៣១ ខែធ្នូ
July 4, 2019 - រថយន្ត
រថយន្ត Lexus LS 500 Inspiration Series ស៊េរីឆ្នាំ 2020 កាន់តែមានរចនាប័ទ្មទំនើប និងប្រណីតជាងមុន ដែលវានឹងមកដល់ដៃអតិថិជននៅរដូវស្លឹកឈើជ្រុះនេះហើយ។ ប្រសិនបើអស់លោកអ្នកចង់ទទួលបានភាពលេចធ្លោនៅលើផ្លូវ ពណ៌ឈាមជ្រូកចាស់ (Deep Garnet) របស់ម៉ូដែលនេះពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងនោះឡើយ។ ម៉ូដែល LS 500 ក៏បំពាក់ដោយយ៉ាន់ស្ព័រ 20អ៊ីញ ក្រូមេពណ៌ខ្មៅក្រិប (Black Vapor Chrome) ផងដែរ ដែលកាន់តែបន្ថែមភាពអង់អាចដល់ប្រភេទ special edition មួយនេះ។ កៅអីរបស់វាជាប្រភេទស្បែកពណ៌ស semi-aniline ហើយដើម្បីឱ្យផ្ទៃខាងក្នុងឆ្លុះពណ៌គ្នាបានស្អាត កម្រាលព្រំ
July 4, 2019 - អន្តរជាតិ
មន្ត្រីយោធាអាមេរិកម្នាក់បានប្រាប់ទូរទស្សន៍ NHK របស់ជប៉ុនថា ប្រទេសចិនបានសាកល្បងមីស៊ីល បាញ់ចេញពីដីគោករបស់ខ្លួនចូលទៅក្នុងដែនទឹកកំពុងមានជម្លោះនៅឯសមុទ្រចិនខាងត្បូងជាលើកដំបូងបំផុត។ មន្ត្រីរូបនេះបាននិយាយថា យោធាចិនបានបាញ់មីស៊ីល ៦គ្រាប់ ពីចិនដីគោកកាលពីថ្ងៃអាទិត្យ ហើយពួកគេបានចុះចតនៅតំបន់ពីរដាច់ដោយឡែកនៅក្នុងសមុទ្រចិនខាងត្បូង។ យ៉ាងណាមិញមន្ត្រីរូបនេះបាននិយាយថា យោធាអាមេរិកពេលនេះក៏កំពុងវិភាគអំពីប្រភេទមីស៊ីលដែលចិនបានបាញ់សាកល្បងផងដែរ។ សារព័ត៌មាន NBC News ក៏បានរាយការណ៍ថា ប្រទេសចិនបានសាកល្បងមីស៊ីលផ្លោងប្រឆាំងនាវា ដែលត្រូវបានគេជឿថា មានសមត្ថភាពប្រឆាំងយ៉ាងច្បាស់លាស់ទៅលើនាវាក្នុងសមុទ្រ។ ចំណែកអាជ្ញាធរដែនសមុទ្ររបស់ចិនបានព្រមានដល់នាវាដឹកជញ្ជូនផ្សេងៗ មិនឱ្យចូលទៅតំបន់ភាគខាងជើងនៃកោះ Spratly នៅសមុទ្រចិនខាងត្បូងនោះទេ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ដោយសារពួកគេសមយុទ្ធយោធាមួយ។ សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនប្រឆាំងជំទាស់ដាច់ខាតលើសកម្មភាពរបស់ចិន ក្នុងការធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង។ គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិកជាញឹកញាប់ក៏បានបញ្ជូននាវាទៅកាន់តំបន់នានានៃសមុទ្រចិនខាងត្បូងដែលគ្រប់គ្រងដោយចិនផងដែរ ដែលត្រូវបានគេស្គាល់ថា
July 4, 2019 - អន្តរជាតិ
អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងទាក់ទងសហគមន៍ LGBT របស់អាមេរិក ដើម្បីជួយពង្រីកមូលដ្ឋានទេសចរណ៍របស់ថៃ និងទាក់ទាញអ្នកដំណើរមកកាន់ប្រទេសថៃតែច្រើន។ TAT បានបញ្ជូនភ្នាក់ងារម្នាក់របស់ខ្លួនឱ្យទៅកាន់ក្បួនដង្ហែរប្រចាំឆ្នាំនៅឯទីក្រុងញូវយ៉ក ដែលទីនោះបានប្រារព្ធទិវា World Pride Day កាលពីថ្ងៃអាទិត្យកន្លងទៅ។ TAT មានបំណងប្រើប្រាស់សញ្ញា «Go Thai Be Free» នៅក្នុងយុទ្ធនាការទីផ្សារ «មកកាន់ប្រទេសថៃ» របស់ខ្លួន ដើម្បីទាក់ទាញសហគមន៍ LGBT ដ៏ធំរបស់អាមេរិក។ ប្រធានការិយាល័យ TAT នៅទីក្រុងញូវយ៉កលោក Charinya Kiatlapnachai និយាយថា ពួកគេកំពុងធ្វើទីផ្សារនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកទឹកចិត្តអ្នកទេសចរ
July 4, 2019 - អន្តរជាតិ
ភ្នំភ្លើងមួយនៅលើកោះ Stromboli នៃប្រទេសអ៊ីតាលីបានផ្ទុះឡើងកាលពីថ្ងៃពុធម្សិលមិញ ដែលមានកម្លាំងខ្លាំងដូចជាគ្រាប់បែកនុយក្លេអ៊ែរ។ ហើយវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងធ្វើឱ្យភ្ញៀវទេសចរជាច្រើនសម្រេចហែលចូលទៅក្នុងសមុទ្រ ដើម្បីគេចផុតពីការផ្ទុះនោះ។ ទូកនេសាទត្រូវបានគេបញ្ជូនទៅកោះនោះភ្លាមសម្រាប់ការជម្លៀសដ៏ធំមួយ ខណៈដែលការផ្ទុះបានបន្តធ្វើឱ្យពពកផេះព្រួសពេញទៅលើមេឃ។ ហើយខណៈពេលនេះអ្នកទេសចរ និងអ្នកស្រុកប្រហែល ៧០នាក់ ក៏បានភៀសខ្លួនចេញពីទីនោះហើយដែរ។ ភ្នំភ្លើងនោះគឺជាភ្នំដែលមានសកម្មភាពបំផុតរបស់អឺរ៉ុប ហើយវានៅតែបន្តផ្ទុះឡើងចាប់តាំងពី ឆ្នាំ១៩៣២ ប៉ុន្តែការផ្ទុះ ២ លើកកាលពីថ្ងៃម្សិលមិញ គឺមានកម្លាំងខ្លាំងបំផុត។ បូជាចារ្យលោក Giovanni Longo បានថ្លែងថា៖ «វាដូចជាក្នុងឋាននរក ដោយសារកំអែភ្នំភ្លើងបានធ្លាក់ពីលើមេឃមក»។ បុរសដែលស្លាប់ក៏ត្រូវបានគេឱ្យដឹងថា ជាអ្នកឡើងភ្នំមានអាយុ ៣៥ឆ្នាំ មកពីតំបន់ Sicily។ គាត់ត្រូវបានរងគ្រោះដោយផ្ទាំងថ្មរលំលើ ខណៈដែលគាត់កំពុងឡើងភ្នំភ្លើងនេះជាមួយនឹងដៃគូជនជាតិប្រេស៊ីលរបស់គាត់។ បុគ្គលិកសង្គ្រោះម្នាក់ឈ្មោះ
July 4, 2019 - អន្តរជាតិ
ប្រជាជនជិត ៩០០,០០០នាក់ នៅតំបន់ Kyushu ភាគនិរតីនៃប្រទេសជប៉ុនត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត ដែលវាអាចបណ្ដាលឱ្យមានការរអិលបាក់ដី ឬការគំរាមកំហែងផ្សេងៗទៀត។ នៅក្នុងខេត្ត Kagoshima ការបញ្ជាឱ្យជម្លៀសត្រូវបានធ្វើឡើងសម្រាប់ទីក្រុងដូចជា៖ Kagoshima, Hioki, Minamisatsuma, Aira, Tarumizu, Kanoya និង Minamikyushu ។ អ្នកស្រុកក៏ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញពីក្រុង Miyakonojoo ដែលជាក្រុងជាប់នឹងអាណាខេត្ត Miyazaki ផងដែរ។ ការប្រឹក្សាអំពីការជម្លៀស ត្រូវបានចេញសម្រាប់ផ្នែកខ្លះនៃខេត្ត Kagoshima និង Miyazaki ផងដែរ។ ខេត្តទាំងពីបានចេញការព្រមាន និងបញ្ជាឱ្យមានការជម្លៀសចេញ ដើម្បីចៀសពីហានិភ័យពេលមានទឹកជំនន់
July 4, 2019 - អន្តរជាតិ
ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបាននិយាយថា នាវិកចំនួន ១៤នាក់ បានស្លាប់ បន្ទាប់ពីមានអគ្គិភ័យមួយបានឆេះឡើងនៅក្នុងនាវាមុជទឹករបស់ពួកគេ ដែលនាវានោះកំពុងធ្វើការអង្កេតការណ៍នៅលើមហាសមុទ្រអាកទិក។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ពីសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ អំពីឧបទ្ទវហេតុដែលបានកើតឡើងនៅក្នុងទឹកដីរបស់ប្រទេសកាលពីថ្ងៃចន្ទកន្លងទៅ។ ក្រសួងបាននិយាយថា មុនពេលកើតហេុតនាវាកំពុងតែវាស់ជម្រៅបាតសមុទ្រ ហើយជនរងគ្រោះត្រូវបានគេសន្និដ្ឋានថា បានស្លាប់ដោយសារការពុលកាបូនម៉ូណូស៊ីតផងដែរ។ ខណៈពេលនេះភ្លើងឆេះត្រូវបានរលត់ទៅវិញ នាវាមុជទឹកក៏ត្រូវបានរាយការណ៍ថា បានបញ្ជូនត្រលប់ទៅទីស្នាក់ការកណ្តាលនៃកងនាវារបស់រុស្ស៊ីនៅ Severomorsk វិញហើយ។ ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន ក៏បានបញ្ជូនរដ្ឋមន្ដ្រីការពារជាតិលោក Sergei Shoigu ឱ្យទៅទីនោះ ហើយបានណែនាំគាត់ឱ្យកំណត់អត្តសញ្ញាណដែលបណ្តាលឱ្យមានភ្លើងឆេះនេះ និងបានផ្ដាំចូលរួមរំលែកទុក្ខទៅដល់គ្រួសារសពផងដែរ៕ អត្ថបទ៖ លីដា
July 3, 2019 - អន្តរជាតិ
យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា កន្លាតកំពុងវិវឌ្ឍខ្លួនដើម្បីប្រឆាំងនឹងសារធាតុគីមីដែលមាននៅក្នុងថ្នាំបាញ់សម្លាប់សត្វល្អិតជាដើម ហើយពួកវាបានវិវឌ្ឍខ្លួនលឿនជាងអ្វីដែលអ្នកវិទ្យាសាស្ត្រធ្លាប់គិតទៅទៀត។ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Purdue ក្នុងរដ្ឋ Indiana របស់សហរដ្ឋអាមេរិក បានរកឃើញភស្តុតាងដែលបង្ហាញថា សត្វកន្លាតកំពុងបង្កើត «ការប្រឆាំង» ទៅនឹងថ្នាំសម្លាប់សត្វល្អិត ដែលនេះមានន័យថា វានឹងមានការពិបាកកាន់តែខ្លាំងក្នុងការកម្ចាត់វាចោល។ ក្នុងការស្រាវជ្រាវនេះពួកអ្នកវិទ្យាសាស្ត្របានសិក្សាពីសត្វកន្លាតនៅឯអាគារផ្ទះល្វែង ក្នុងរដ្ឋ Indiana និងរដ្ឋ Illinois អស់រយៈពេល ៦ខែ ដោយពួកគេបានប្រើប្រាសវិធីជាច្រើនប្រភេទក្នុងការកម្ចាត់ពួកវា។ វាស្រដៀងគ្នាទៅនឹងវិធីរបស់អ្នកជំនាញបាញ់សត្វល្អិត ដែលពួកគេតែងតែផ្សំវាជាមួយសារធាតុគីមីខុសៗពីគ្នា ពីព្រោះសត្វកន្លាតជារឿយៗមានភាពស៊ាំទៅនឹងប្រភេទថ្នាំពុលតែមួយមុខៗ។ គំនិតនេះគឺមានន័យថា ប្រសិនបើកន្លាតអាចទប់ទល់នឹងថ្នាំសម្លាប់សត្វល្អិតមួយមុខនៅក្នុងល្បាយបាន នោះថ្នាំមួយប្រភេទទៀតនឹងអាចជាអាវុធទី ២ ដើម្បីកម្ចាត់វាបាន។ ប៉ុន្តែការពិសោធន៍ក៏បានរកឃើញថា សមត្ថភាពប្រឆាំងទៅនឹងគីមីរបស់សត្វកន្លាត បានដើរតួយ៉ាងសំខាន់នៅក្នុងការសិក្សានេះ។ ដោយសត្វកន្លាតដែលនៅរស់រានមានជីវិតពីការធ្វើតេស្ត
July 3, 2019 - អន្តរជាតិ
ប្រជាជនប្រមាណ ៨០០,០០០នាក់ នៅក្នុងទីក្រុងចំនួន ៣ ដូចជា Kagoshima, Kirishima និង Aira របស់អាណាខេត្ត Kagoshima ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញក្នុងថ្ងៃពុធនេះ ខណៈដែលខេត្តមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កើនហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដី។ ទីភ្នាក់ងារឧតុនិយមបានព្រមានអំពីភ្លៀងធ្លាក់នៅភាគនិរតី និងខាងលិចនៅថ្ងៃបន្ទាប់ ហើយក្រុង ៨ ផ្សេងទៀតនៅក្នុងខេត្ត Kagoshima និងខេត្ត Miyazaki ជិតខាងគ្នាក៏បានចេញសេចក្តីណែនាំអំពីការជម្លៀសផងដែរ ដែលតម្រូវឱ្យប្រជាជនច្រើនជាង ៣១០,០០០នាក់ បន្ថែមទៀត ទៅកាន់ទីតាំងដែលមានសុវត្ថិភាព។ អត្ថបទ៖ លីដា
July 3, 2019









