- autoadmin
- អន្តរជាតិ
តើលោកអ្នកមានទម្លាប់គេងបែបណា? គេងដាក់ម៉ាស៊ីនត្រជាក់ ឬក៏ដាក់កង្ហារធម្មតា? យ៉ាងណាមិញរឿងថ្មីពី Life.gomcgill.com បានបង្ហាញថា ការគេងដាក់កង្ហារពិតជាអាចបង្កហានិភ័យដល់សុខភាពរបស់លោកអ្នក។ ប៉ុន្តែបើយោងតាមអត្ថបទដដែលក៏បានបង្ហាញផងដែរថា មនុស្សជាច្រើនចូលចិត្តគេងដាក់កង្ហារ ព្រោះវាងាយស្រួល ហើយពេលខ្លះសំឡេងរបស់កង្ហារក៏ជួយបន្លប់សំឡេងរំខានពីខាងក្រៅ ដែលធ្វើឱ្យលោកអ្នកគេងបានលក់សុខស្រួល។ ចំណុចសំខាន់មួយទៀតគឺថា កង្ហារស៊ីភ្លើងតិចជាងម៉ាស៊ីនត្រជាក់។ យ៉ាងណាក៏ដោយថ្វីបើការប្រើប្រាស់កង្ហារមានភាពងាយស្រួល និងស៊ីភ្លើងតិច របាយការណ៍ក៏បានព្រមានផងដែរថា ការគេងក្រោមខ្យល់សិប្បនិម្មិត ដែលបាញ់ចេញពីកង្ហារគឺពិតជាគ្រោះថ្នាក់ដល់សុខភាពណាស់។ វាក៏ស្រដៀងនឹងជំនឿវប្បធម៌របស់ប្រជាជនកូរ៉េ ដែលគេឱ្យឈ្មោះថា ‘fan death’ ផងដែរ។ ដោយជំនឿនោះវាបាននិយាយថា បើកកង្ហារនៅក្នុងបន្ទប់បិទជិត និងគ្មានបង្អួចឱ្យខ្យល់ចេញ/ចូល គឺជារឿងចង្រៃ។ ថ្វីបើវាមិនមានភស្ដុតាងវិទ្យាសាស្ត្រមកសំអាង ជំនឿទាក់ទិននឹង ‘fan death’ នៅតែមានបន្តសម្រាប់ប្រជាជនកូរ៉េ ហើយប្រជាជនជប៉ុនមួយចំនួនតូចក៏មានជំនឿស្រដៀងគ្នានេះ។
July 3, 2019 - អន្តរជាតិ
សាលាបឋមសិក្សាមួយកន្លែងនៅក្នុងប្រទេសអៀរឡង់ នឹងអនុញ្ញាតឱ្យសិស្សប្រុសស្លៀកសំពត់ បន្ទាប់ពីសាលាបានផ្លាស់ប្តូរគោលនយោបាយឯកសណ្ឋានរបស់ខ្លួនទៅតាមសំណើរបស់សិស្ស។ សាលាបឋមសិក្សានោះមានឈ្មោះថា សាលាជាតិ St Brigid នៅក្រុង Wicklow ភាគខាងត្បូងរដ្ឋធានី Dublin ពួកគេបានយល់ព្រមលើសំណើ ដែលដាក់ដោយក្រុមប្រឹក្សានិស្សិត។ សាលារៀននេះក៏នឹងដកចេញនូវសញ្ញាបញ្ជាក់ថា ជាបន្ទប់របស់ក្មេងប្រុស ឬក្មេងស្រីផងដែរ ដែលជាផ្នែកមួយនៃគោលការណ៍ «អព្យាក្រឹតយេនឌ័រ» ដោយក្រុមបុគ្គលិកសង្ឃឹមថា កូនសិស្សទាំងនោះនឹងមានអារម្មណ៍មិនទើសទាល់។ ក្រោមច្បាប់ថ្មីនេះសិស្សទាំងឡាយនឹងអាចស្លៀកពាក់តាមដែលពួកគេចង់ ហើយគ្រូរបស់ពួកគេក៏សង្ឃឹមថា នឹងជួយធ្វើឱ្យពួកគេរាល់គ្នាមានអារម្មណ៍ស្វាគមន៍ និងទទួលយក។ វាត្រូវបានគេឱ្យដឹងថា សាលារៀនជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសអៀរឡង់ និងអង់គ្លេសអាចធ្វើតាមគោលការណ៍នេះ។ នាយកសាលាអ្នកស្រី Maire Costello និយាយថា កុមារខ្លះបានសួរសំណួរអំពីអត្តសញ្ញាណរបស់ពួកគេ តាំងតែពីវ័យក្មេង ហើយសាលាចង់ធ្វើឱ្យប្រាកដថា
July 3, 2019 - អន្តរជាតិ
ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ដ្របានកម្ចាត់មេរោគអេដស៍ពីសត្វកណ្ដុរ នៅឯមន្ទីរពិសោធន៍របស់ពួកគេជាលើកដំបូងបំផុត ដោយប្រើថ្នាំពន្យា និងការកែសម្រួលហ្សែន (gene-editing) ។ ការធ្វើតេស្តនេះត្រូវបានបង្ហាញនៅក្នុងការបោះពុម្ពផ្សាយមួយដែលបានបង្ហាញថា បច្ចេកទេសទាំងពីរនេះអាចជាមូលដ្ឋានសម្រាប់ការព្យាបាលជាសកលដំបូងទៅលើខ្លួនមនុស្ស ជាមួយនឹងការសាកល្បងខាងវេជ្ជសាស្ត្ររបស់មនុស្ស ដែលគ្រោងនឹងចាប់ផ្តើមនៅរដូវក្តៅខាងមុខនេះ។ ពីមុនមកមានតែមនុស្ស ២នាក់ ប៉ុណ្ណោះ ដែលធ្លាប់ត្រូវបានព្យាបាលឱ្យជានូវមេរោគអេដស៍នេះ ប៉ុន្តែកាលនោះអ្នកទាំង ២ មានម្នាក់ជាអ្នកជំងឺមហារីកឈាម និងម្នាក់ទៀតមានការវះកាត់ប្តូរខួរឆ្អឹងខ្នង។ អ្វីដែលគួរឱ្យកត់សម្គាល់ បច្ចេកទេសប្តូរសរីរាង្គនេះមិនមានប្រសិទ្ធភាពចំពោះអ្នកដទៃនោះទេ ពោលគឺកាលនោះអ្នកជំងឺមានទាំងមេរោគអេដស៍ និងជំងឺមហារីកផងដែរ។ យ៉ាងណាក៏ដោយថ្មីៗនេះក្រុមការងារដែលដឹកនាំដោយអ្នកជំនាញខាងការព្យាបាលមេរោគអេដស៍នៅរដ្ឋ Nebraska និងអ្នកជំនាញកែសម្រួលហ្សែននៅទីក្រុង Philadelphia បានបង្ហាញនូវលទ្ធផលផ្លែផ្កាដែលមិនធ្លាប់មានពីមុនមក របស់គម្រោងដែលមានរយៈពេល ៥ឆ្នាំ របស់ពួកគេ ដោយប្រើថ្នាំពន្យារ ដែលហៅថា LASER ART
July 3, 2019 - អន្តរជាតិ
គ្រោះមហន្តរាយជាបន្តបន្ទាប់នៅភាគខាងលិចប្រទេសឥណ្ឌា បានកើតមានឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឱ្យមនុស្សជាង ១០០នាក់ បានស្លាប់។ ទីក្រុងបុមបៃក៏មានការបាក់ជញ្ជាំងបេតុងកម្ពស់ ៤ម៉ែត្រ ដួលរលំទៅលើផ្ទះប្រជាជនជាច្រើន កាលពីយប់ថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្សចំនួន ១៨ នាក់។ នៅក្នុងទីក្រុង Pune ក្បែរនោះ ក៏មានជញ្ជាំងមួយទៀតបានដួលរលំកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សចំនួន ១៥ នាក់។ ភ្លៀងមូសុងបានរំខានការដឹកជញ្ជូនសាធារណៈនៅទូទាំងតំបន់ ហើយសេវារថភ្លើងត្រូវបានលុបចោល ឬពន្យាពេល ខណៈអាកាសយានដ្ឋានអន្តរជាតិម៉ុមបៃ ដែលមានជើងហោះហើរប្រហែល ១០០ ត្រូវបានលុបចោល ឬបញ្ជូនទៅព្រលានយន្តហោះផ្សេងទៀត។ មន្ត្រីឧតុនិយមបាននិយាយថា ភ្លៀងធ្លាក់ជាង ៦០០មីលីម៉ែត្រ បានធ្លាក់ចុះមក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ អាជ្ញាធរក្នុងតំបន់ក៏បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈមួយកាលពីថ្ងៃអង្គារ ហើយបានព្រមានប្រជាពលរដ្ឋឱ្យនៅក្នុងផ្ទះកុំចេញផ្ដេសផ្ដាស។
July 3, 2019 - អន្តរជាតិ
សាកលវិទ្យាល័យជាតិកសិកម្មវៀតណាម (VNUA) បានចាប់ផ្តើមស្រាវជ្រាវថ្នាំបង្ការកាលពីចុងខែមីនា បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយអាហ្វ្រិក។ នាយកសាលាអ្នកស្រី Pham Thi Lan បាននិយាយនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា រហូតមកដល់ពេលនេះ ពួកគេបានបង្កើតវ៉ាក់សាំងចំនួន ៤ប្រភេទ ហើយក្នុងនោះពួកគេក៏ទទួលបានជោគជ័យទៅលើជ្រូកចំនួន ១៣ ក្នុងចំណោម ១៤ក្បាល ដែលពួកគេយកទៅធ្វើតេស្តផងដែរ។ វ៉ាក់សាំងនេះត្រូវបានដាក់ពង្រាយនៅក្នុងបន្ទប់ពិសោធន៍តូចមួយកាលពីចុងខែមេសា។ ហើយក្នុងចំណោមសត្វជ្រូកចំនួន ១៤ក្បាល ដែលត្រូវបានជ្រើសរើសសម្រាប់ធ្វើតេស្ត មានតែមួយក្បាលប៉ុណ្ណោះបានស្លាប់ដោយវីរុស បន្ទាប់ពីការចាក់វ៉ាក់សាំង។ អ្នកស្រី Pham Thi Lan ក៏បាននិយាយថា លទ្ធផលបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដោយសារតែការស្រាវជ្រាវ និងពេលវេលាពិសោធន៏មានរយៈពេលខ្លីពេក ពួកគេត្រូវការការធ្វើតេស្តជាច្រើនផ្សេងទៀត។
July 3, 2019 - រថយន្ត
នេះគឺជារថយន្ត Audi S8 ស៊េរី 2020 ដែលទើបតែត្រូវបានគេដាក់បង្ហាញ និងជាម៉ូដែលមានល្បឿនលឿនបំផុតក្នុងចំណោមត្រកូល A8 ដែលទើបតែ update កាលពីប៉ុន្មានឆ្នាំមុន។ រឿងដំបូងដែលយើងត្រូវដឹងអំពីម៉ូដែល S8 ថ្មីនេះគឺថា វាត្រូវបានបំពាក់ដោយម៉ាស៊ីន V8 twin-turbocharged ទំហំចំណុះ 4.4លីត្រ ដែលមានកម្លាំង 563សេះ និងកម្លាំងបង្វិល 590lb-ft (800Nm)។ ម៉ាស៊ីនរបស់វានេះមិនត្រឹមតែខ្លាំងនោះទេ ថែមទាំងមានប្រសិទ្ធភាពខ្ពស់ទៀតផង បូករួមជាមួយនឹងបច្ចេកវិទ្យា Mild Hybrid (48-volt) របស់វា។ ជាមួយនឹងប្រព័ន្ធ all-wheel steering
July 2, 2019 - អន្តរជាតិ
អ្វីគ្រប់យ៉ាងចាប់ផ្ដើមពីការនិយាយកំប្លែងលេងជាមួយគ្នា របស់មិត្តល្អមួយក្រុមមានគ្នា ៧នាក់ ដែលពួកគាត់បានស្គាល់គ្នាអស់រយៈពេលជាងពីរទសវត្សរ៍ ឬច្រើនជាងនេះ។ ពួកគេនឹងចូលនិវត្តន៍នៅថ្ងៃណាមួយ ហើយមានបំណងចង់រស់ជាមួយគ្នានៅរហូតដល់ដង្ហើមចុងក្រោយ។ ដោយចៃដន្យម្នាក់ក្នុងចំណោមពួកគេបានរកឃើញផ្ទះចាស់មួយកន្លែង ដែលមានទំហំ ៧០០ម៉ែត្រការ៉េ ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ពីទីក្រុង Guangzhou កាលពីឆ្នាំ២០១៨ ។ ពួកគាត់ក៏បានប្រមូលលុយគ្នាចំនួន ៤លានយ័ន (៥៨០,០០០ដុល្លារអាមេរិក) និងបានចាប់ផ្ដើមជួសជុលវាឡើងវិញ ដើម្បីបង្កើតផ្ទះក្នុងក្តីសុបិន្តចូលនិវត្តន៍ចាប់ពីពេលនោះមក។ ជាលទ្ធផលគឺពួកគាត់ទទួលបានផ្ទះដ៏ស្រស់ស្អាតកម្ពស់ ៣ជាន់កន្លះ ដែលមានទីតាំងលើដីភ្នំមួយកន្លែង ជាមួយនឹងបន្ទប់កញ្ចក់តូចមួយ សម្រាប់មើលទៅវាលស្រែយ៉ាងទំនង។ នៅជាន់ផ្ទាល់ដីរបស់ផ្ទះមានចន្លោះធំល្មមសម្រាប់ការរស់នៅជុំគ្នានេះ ខណៈបន្ទប់នៅជាន់ខាងលើទាំងអស់សុទ្ធតែដាច់ដោយឡែកពីគ្នា។ ជាពិសេសដើម្បីទប់ស្កាត់ភាពមិនចុះសំរុងគ្នានៅពេលដែលពួកគេចូលមករស់នៅជុំគ្នា ពួកគេក៏បានសម្រេចចិត្តថា ពួកគេម្នាក់ៗនឹងត្រូវតែមានជំនាញផ្សេងៗពីគ្នា ដើម្បីជាប្រយោជន៍ដល់ជីវិតទាំងអស់គ្នានៅពេលចូលនិវត្តន៍។ ដោយក្នុងនោះពួកគេម្នាក់ៗអាចនឹងមានជំនាញចម្អិនម្ហូប ដាំបន្លែ
July 2, 2019 - អន្តរជាតិ
ជញ្ជាំងមួយបានដួលរលំទៅលើទីលានហិរញ្ញវត្ថុនៅឯទីក្រុងបុមបៃកាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១៣នាក់ ខណៈទីក្រុងមានភ្លៀងធ្លាក់ពីរថ្ងៃជាប់ៗគ្នា។ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកវាបានបង្អាក់ផ្លូវដែក និងផ្លូវអាកាស ហើយបង្ខំឱ្យអាជ្ញាធរប្រកាសការឈប់សម្រាកជាសាធារណៈ។ ទីក្រុងបុមបៃគឺកំពុងព្យាយាមប្រែក្លាយខ្លួនឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ប៉ុន្តែផ្នែកធំៗនៃទីក្រុងនេះកំពុងតែមានការពិបាក ក្នុងការតស៊ូដើម្បីទប់ទល់នឹងភ្លៀងមូសុងប្រចាំឆ្នាំ ខណៈការរីកលូតលាស់នៃការសាងសង់ និងបញ្ហាស្ទះកាកសំណល់ បានរីករាលដាលកាន់តែខ្លាំងឡើង។ មន្ត្រីផ្នែកសង្គ្រោះម្នាក់បានឱ្យដឹងថា ភ្លៀងធ្លាក់បាននាំមកនូវជញ្ជាំងបាក់ ទៅលើផ្ទះតូចៗរបស់ប្រជាជនដែលបានសាងសង់នៅលើជម្រាលភ្នំមួយ នៅឯតំបន់ Malad ដែលជាតំបន់ជាយក្រុងភាគខាងលិចរបស់ទីក្រុងបុមបៃ។ មន្ត្រីរូបនេះបានបន្ថែមថា៖ «ការងារជួយសង្គ្រោះនៅតែបន្ត។ រហូតមកដល់ពេលនេះយើងបានជួយសង្គ្រោះមនុស្សច្រើនជាង ១០នាក់»។ ភ្លៀងធ្លាក់ជាង ៣០០មីលីម៉ែត្រ បានធ្លាក់ចុះច្រើនជាង ២៤ម៉ោង នៅតាមតំបន់មួយចំនួន ដោយបានជន់លិចផ្លូវ និងផ្លូវរថភ្លើង ដែលបង្ខំឱ្យមានការផ្អាកសេវារថភ្លើង ដែលមនុស្សរាប់លាននាក់ធ្វើដំណើររាល់ថ្ងៃ៕ អត្ថបទ៖ លីដា
July 2, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃចន្ទថា ប្រទេសអ៉ីរ៉ង់កំពុងលេងជាមួយនឹងភ្លើងហើយ បន្ទាប់ពីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនបានបំពានលើដែនកំណត់នៃការរក្សាទុកអ៊ុយរ៉ានីញ៉ូម របស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានបោះបង់ចោលដោយក្រុងវ៉ាស៊ីនតោន។ អ៊ីស្រាអែលបានអំពាវនាវរដ្ឋអឺរ៉ុបឱ្យដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ខណៈពេលដែលរុស្ស៊ីបានសម្តែងការសោកស្តាយ ប៉ុន្តែបាននិយាយថា ចលនានេះគឺជាផលវិបាកនៃសម្ពាធរបស់សហរដ្ឋអាមេរិក ដែលបានរារាំងកិច្ចព្រមព្រៀងនេះឱ្យដួលរលំ។ ចក្រភពអង់គ្លេសក៏បានអំពាវនាវឱ្យក្រុងតេអេរ៉ង់ «ចៀសវាងជំហ៊ានបន្ទាប់ណាមួយបន្ថែមទៀត» ពីលើកិច្ចព្រមព្រៀងនេះ ហើយអង្គការសហប្រជាជាតិបាននិយាយថា អ៉ីរ៉ង់ត្រូវតែប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។ រដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន ISNA ថា អ៊ីរ៉ង់បានបំពានលើដែនកំណត់ និងបានស្តុកទុកអ៊ុយរ៉ានីញ៉ូម ៣០០គីឡូក្រាម ដោយផ្អែកលើផែនការរបស់ខ្លួន។ ចំណែកលោក ដូណាល់ ត្រាំ
July 2, 2019 - អន្តរជាតិ
យោងតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា បន្ទាប់ពីបានពង្រីកខ្លួនយ៉ាងអាថ៌កំបាំងជាច្រើនទសវត្សមកនោះ សមុទ្រទឹកកករបស់ទ្វីបអង់តាកទិកបានចាប់ផ្ដើមរលាយយ៉ាងគួរឱ្យបារម្មណ៍បំផុត។ អ្នកវិទ្យាសាស្ដ្របានដឹងរួចហើយថា ទី្វបអង់តាក់ទិកត្រូវបានរលាយទៅក្នុងអត្រាកំណើនដូចនឹងតំបន់អាកទិកដែរ ដោយសារការហូរចេញនៃផ្ទាំងទឹកកកមានភាពលឿនពេក។ ប៉ុន្តែរវាង ឆ្នាំ១៩៧៩ ដល់ ឆ្នាំ២០១៤ ពួកអ្នកវិទ្យាសាស្ដ្របានសង្កេតឃើញថា អំឡុងពេលនោះផ្ទាំងទឹកកកលើសមុទ្របានរីកលូតលាស់ឡើងវិញយ៉ាងឆាប់រហ័ស។ ប៉ុន្តែចាប់ពី ឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៧ ទ្វីបអង់តាកទិកបានបាត់បង់ទឹកកកទៅវិញយ៉ាងឆាប់រហ័សបំផុត បន្ទាប់ពីកកើតវិញយ៉ាងចម្លែកជាច្រើនទសវត្ស។ ក្នុងនោះត្រឹមរយៈពេល ៣ឆ្នាំ នៃការបាត់បង់ផ្ទាំងទឹកកកនៅទ្វីបអង់តាកទិក វាស្មើនឹងការបាត់បង់រយៈពេលរហូតដល់ ៤០ឆ្នាំ នៅតំបន់អាកទិក ហើយនិន្នាការនេះនៅតែបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ពីតំបន់ដែលមានផ្ទៃក្រឡា ១២.៨លានគីឡូម៉ែត្រការ៉េ នៃផ្ទាំងទឹកកក បានស្រកចុះសល់ត្រឹម ២លានគីឡូម៉ែត្រការ៉េ ដោយគ្មានមូលហេតុច្បាស់លាស់។ គួរឱ្យដឹងផងដែរថា ការរលាយផ្ទាំងទឹកកកនៅទ្វីបអង់តាកទិកមិនធ្វើឱ្យកម្ពស់ទឹកសមុទ្រកាន់តែខ្ពស់នោះទេ។ ប៉ុន្តែការបាត់បង់ពន្លឺផ្ទៃពណ៌សរបស់សមុទ្រទឹកកកមានន័យថា
July 2, 2019









