- autoadmin
- អន្តរជាតិ
នាយកប្រតិបត្តិរបស់ហុងកុងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការតវ៉ាចុងក្រោយបំផុត ដែលប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស។ អ្នកស្រី Carrie Lam បានធ្វើសេចក្ដីរាយការណ៍ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះជាច្រើនម៉ោង បន្ទាប់ពីបាតុករបានវាយបំបែកអគារសំខាន់របស់រដ្ឋាភិបាល។ អ្នកស្រីបាននិយាយថា៖ «ការប្រើអំពើហិង្សា និងការបំផ្លិចបំផ្លាញដោយបាតុករ ដែលបានចូលក្នុងអគារក្រុមប្រឹក្សាសភា។ នេះគឺជាអ្វីដែលយើងគួរតែថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»។ គួរឱ្យដឹងផងដែរថា បាតុករបានវាយបំបែកកញ្ចក់ក្រាស់អគារក្រុមប្រឹក្សាសភា ដើម្បីចូលទៅក្នុងអគារនោះ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា មនុស្ស ៥៤នាក់ បានរងរបួស រួមទាំងប៉ូលីសខ្លះដែរ។ ការតវ៉ានេះបានកើតឡើង ខណៈដែលទីក្រុងហុងកុងបានប្រារព្ធខួបលើក ទី២២ កាលពី ថ្ងៃទី១ ខែកក្កដា ដែលចក្រភពអង់គ្លេសបានប្រគល់ទីក្រុងនេះទៅឱ្យប្រទេសចិនវិញ។ ក្រុមបាតុករគាត់ព្យាយាមប្រឆាំងនឹងច្បាប់ ដែលអនុញ្ញាតឱ្យជនល្មើសនៅហុងកុងត្រូវបានធ្វើជាឈ្លើយសឹកទៅកាន់ដីគោក (ធ្វើបត្យាប័ន) ។ ប្រតិកម្មប្រឆាំងបានធ្វើឱ្យមនុស្សរាប់លាននាក់ដើរតាមផ្លូវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីឱ្យបញ្ឈប់ការស្នើ។ ចំណែកអ្នកស្រី
July 2, 2019 - អន្តរជាតិ
តំបន់ជាយក្រុងចំនួន ៦ ក្នុងទីក្រុង Guadalajara របស់ប្រទេសម៉ិចស៊ីកូ ត្រូវបានកប់ក្នុងក្នុងស្រទាប់ទឹកកកដ៏ក្រាស់ បន្ទាប់ពីព្យុះព្រឹលបានវាយប្រហារមកទីក្រុងនេះ។ ផ្ទាំងទឹកកកមានកម្រាស់រហូតដល់ទៅ ១.៥ម៉ែត្រ ដែលកកនៅនឹងកន្លែង និងស្ទើរតែកប់រថយន្តលិចចូលក្នុងព្រឹលកកទាំងនោះ។ ឧបករណ៍ការពារស៊ីវិលក៏ត្រូវបានគេដាក់ពង្រាយ ដើម្បីរំដោះផ្លូវក្នុងទីក្រុងមានប្រជាជនចំនួន ៥លាននាក់ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុងម៉ិកស៊ីកូ។ មន្រ្តីមូលដ្ឋានក៏បានរាយការណ៍អំពីទឹកជំនន់ និងមានការបាក់ដើមឈើផងដែរ ប៉ុន្តែគ្មាននរណាបានរងរបួសនៅក្នុងហេតុការណ៍នោះទេ។ ជាការពិតទៅទីក្រុងនេះបានរងសីតុណ្ហភាពក្ដៅជាង ៣០អង្សាសេ មុនពេលដែលវាត្រូវបានព្យុះព្រឹលបោកបក់លើ។ ទីក្រុងនេះក៏ធ្លាប់ជួបការវាយប្រហារដោយព្យុះព្រឹលពីមុនមកដែរ ប៉ុន្តែមិនធ្ងន់ធ្ងរដូចលើកនេះទេ។ អាជ្ញាធរក៏បាននិយាយថា ផ្ទះចំនួន ២០០ខ្នង ត្រូវបានរងការខូចខាត ហើយរថយន្ដជាច្រើនបានបោកបក់ទៅតាមព្យុះនៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ។ លោក Enrique Alfaro អភិបាលរដ្ឋបាននិយាយថា វាជារឿងមិនគួរឱ្យជឿ។
July 1, 2019 - អន្តរជាតិ
ការតវ៉ាបានកើតឡើងសារជាថ្មីម្ដងទៀតហើយ ចំពេលដែលទីក្រុងហុងកុងប្រារព្ធខួបលើក ទី២២ នៃការប្រគល់អធិបតេយ្យភាពរបស់ខ្លួន ទៅឱ្យប្រទេសចិនដោយអង់គ្លេស កាលពី ឆ្នាំ១៩៩៧ ខណៈទីក្រុងផ្ទាល់កំពុងមានភាពចម្រូងចម្រាសជុំវិញរឿងធ្វើបត្យាប័ន។ នៅព្រឹកថ្ងៃទី ១ ខែកក្កដា វេលាម៉ោង ៣រសៀល (ម៉ោងក្នុងស្រុក) ការតវ៉ាមួយបានផ្ទុះឡើងនៅឯតំបន់ Admiralty និង Wan Chai ដោយក្រុមអ្នកតវ៉ារាប់រយនាក់បានព្យាយាមចូលទៅជិតកន្លែងប្រារព្ធពិធី នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ក្រុងហុងកុងនៅលើមាត់ទន្លេ Wan Chai ។ អំឡុងការប៉ះទង្គិចគ្នា ក៏មានមន្ត្រីប៉ូលីសប្រហែល ២០០នាក់ នៅក្បែរនោះ បានបាញ់ម្សៅម្ទេសបង្ហូរទឹកភ្នែក ដើម្បីបណ្ដេញហ្វូងមនុស្សឱ្យត្រឡប់ទៅតំបន់ Admiralty វិញ។ ក្នុងអំឡុងពេលប្រារព្ធពិធីជប់លៀងនៅពេលព្រឹកនោះផងដែរ
July 1, 2019 - អន្តរជាតិ
អ្នកស្រុករស់នៅតំបន់ New England របស់សហរដ្ឋអាមេរិក ត្រូវបានគេព្រមានឱ្យឈប់បរិភោគផ្លែល្ហុងដែលនាំចូលពីប្រទេសម៉ិកស៊ិក ដោយសារផ្លែល្ហុងទាំងនោះមានផ្ទុកនូវបាតេរីឈ្មោះ salmonella ។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងទប់ស្កាត់ជំងឺ បានចេញសេចក្តីជូនដំណឹងសុវត្ថិភាពម្ហូបអាហារមួយជាបន្ទាន់ បន្ទាប់ពីមានករណីចំនួន ៦២ ដែលមនុស្សមកពីរដ្ឋចំនួន ៨ ត្រូវបានគេរាយការណ៍ថា កំពុងឆ្លងបាក់តេរី salmonella នេះ។ វាត្រូវបានគេជឿជាក់ថា ប្រភពនៃការឆ្លងមេរោគនេះគឺមកពីផ្លែល្ហុងដែលនាំចូលពីម៉ិកស៊ិក និងត្រូវបានលក់នៅក្នុងរដ្ឋ Connecticut, Massachusetts, New Jersey, New York, Pennsylvania និង Rhode Island ។ ទោះជាយ៉ាងណាក៏ដោយករណីថ្មីចុងក្រោយនៃមេរោគនេះ
July 1, 2019 - អន្តរជាតិ
ក្រុមមន្ត្រីបានឱ្យដឹងថា យន្តហោះធុនតូចមួយបានធ្លាក់ នៅឯរដ្ឋ Texas កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់អ្នកដំណើរទាំងអស់ ១០នាក់។ អ្នកស្រី Mary Rosenbleeth អ្នកនាំពាក្យឱ្យតំបន់ Addison នៅភាគខាងជើងនៃទីក្រុង Dallas រដ្ឋ Texas បាននិយាយថា យន្តហោះម់ូដែល Beechcraft BE-350 King Air បានធ្លាក់ចូលក្នុងឃ្លាំងទុកយន្ដហោះមួយ ខណៈពេលវាកំពុងហោះចេញពីព្រលានយន្តហោះក្នុងតំបន់ ធ្វើដំណើរទៅកាន់ក្រុង St. Petersburg ក្នុងរដ្ឋ Florida ។ លោក Bruce Landsberg មន្ត្រីម្នាក់មកពីគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយថា
July 1, 2019 - អន្តរជាតិ
អ្នកនេសាទជប៉ុននឹងចាប់ផ្ដើមចេញទូកនេសាទនៅថ្ងៃច័ន្ទនេះ ដើម្បីបរបាញ់ត្រីបាឡែនជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់ក្រុងតូក្យូ ដកខ្លួនចេញពីគណៈកម្មការនេសាទអន្តរជាតិ (International Whaling Commission) ។ ការប្រមាញ់ជាថ្មីនេះ ទំនងជាធ្វើឱ្យមានការរិះគន់ពីអ្នកបរិស្ថាន និងបណ្តាប្រទេសប្រឆាំងនឹងការនេសាទត្រីបាឡែន ប៉ុន្តែវាជាបុព្វហេតុមួយសម្រាប់ការអបអរសាទរនៅក្នុងសហគមន៍នេសាទត្រីបាឡែននៅក្នុងប្រទេសជប៉ុន ដែលពួកគេគិតថា ការអនុវត្តនេះគឺជាប្រពៃណីដ៏យូរលង់មួយរបស់ពួកគេ។ បញ្ហានេះក៏បានធ្វើឱ្យមានការឈឺចាប់ផ្នែកការទូតសម្រាប់ប្រទេសជប៉ុនអស់ជាច្រើនឆ្នាំ ព្រោះតែក្រុងតូក្យូបានធ្វើឱ្យមានចន្លោះប្រហោងក្នុងច្បាប់របស់គណៈកម្មការនេសាទអន្តរជាតិ IWC ដើម្បីអនុវត្តការប្រមាញ់នៅតំបន់ការពារអង់តាក់ទិក សម្រាប់គោលបំណងស្រាវជ្រាវ «វិទ្យាសាស្រ្ត» ។ ការប្រមាញ់របស់ជប៉ុនត្រូវបានគេរិះគន់យ៉ាងខ្លាំង ខណៈជប៉ុនក៏បានសម្រេចចិត្តដកខ្លួនពី IWC កាលពីឆ្នាំមុន បន្ទាប់ពីបានបរាជ័យម្តងហើយម្តងទៀតដើម្បីបញ្ចុះបញ្ចូលគណៈកម្មការ ដើម្បីអនុញ្ញាតឱ្យពួកគេបន្តពាណិជ្ជកម្មត្រីបាឡែននេះ។ នាវានេសាទត្រីបាឡែននឹងត្រូវធ្វើដំណើរចេញពីផ្នែកជាច្រើននៃប្រទេសជប៉ុនក្នុងថ្ងៃចន្ទនេះ រួមទាំងទីក្រុង Kushiro នៅភាគខាងជើងកោះ ហុកកៃដូ របស់ប្រទេសជប៉ុន។ ហើយក្រុមនាវាតូចៗចំនួន
July 1, 2019 - រថយន្ត
រថយន្ដពាសដែកដ៏ប្រណិតៗ តែងតែជាមធ្យោបាយដឹកជញ្ជូនទូទៅសម្រាប់មេដឹកនាំពិភពលោកជាច្រើន។ មេដឹកនាំខ្លះជ្រើសយករថយន្តជាប្រភេទ Sedan ឬ SUV ខណៈអ្នកផ្សេងទៀតជ្រើសយកប្រភេទលីមូហ្ស៊ីន (Limousine) រួមមានទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផងដែរ។ សម្រាប់លោក ដូណាល់ ត្រាំ គាត់ប្រើរថយន្តម៉ាក Cadillac ដែលមានតម្លៃ ១.៥លានដុល្លារ ដែលមានរហស្សនាមថា «”the Beast” ខណៈពេលដែលលោក គីម ជុងអ៊ុន ប្រើរថយន្តម៉ាក Mercedes-Benz S600 Pullman Guard W221
July 1, 2019 - អន្តរជាតិ
ខណៈប្រទេសជប៉ុនមានមិនខ្វះនូវបណ្តាញរថភ្លើង និងរថយន្ដក្រុងដ៏ល្អឥតខ្ចោះ ប៉ុន្តែវានៅតែមានផ្នែកខ្លះនៃប្រទេស ដែលតម្រូវឱ្យអ្នកជ្រើសយករថយន្តឯកជនមួយ មកដំណើរការការកម្សាន្តរបស់លោកអ្នក។ ជាអកុសលទីតាំងស្រស់ស្អាតរបស់ប្រទេសជាច្រើនគឺពិបាកនឹងទៅដល់ ហើយជម្រើសក្នុងការជ្រើសយកសណ្ឋាគារនៅទីនោះក៏បានក្លាយជារឿងកម្រ ហើយជម្រើសទាំងនេះក៏ច្បាស់ណាស់ថា វាមិនស្របទៅតាមសេដ្ឋកិច្ចរបស់យើងនោះទេ។ យ៉ាងណាក៏ដោយក្រុមហ៊ុនរថយន្តជួលមួយមានឈ្មោះថា Niconico Rentacar នៅឯប្រទេសជប៉ុន មានដំណោះស្រាយយ៉ាងល្អចំពោះបញ្ហាទាំងនេះ ព្រោះពួកគេបានដាក់ឱ្យជួលនូវរថយន្តដែលត្រូវបានបំពាក់ជាពិសេស ដើម្បីអាចឱ្យលោកអ្នកគេងបាននៅលើរថយន្តផ្ទាល់តែម្តង។ រថយន្តដែលពួកគេដាក់ឱ្យជួលត្រូវបានគេស្គាល់ឈ្មោះថា Daihatsu Wake ហើយវាមិនត្រឹមតែជារថយន្ត ដែលមានទំហំធំតែមួយមុខនោះទេ។ ប៉ុន្តែវាជារថយន្តដ៏ទំនើបរបស់ជប៉ុន ដោយវាមានសមត្ថភាពអាចប្រែក្លាយជាបន្ទប់គេងបាន។ គ្រាន់តែបត់កៅអីរបស់វាចុះក្រោម នោះលោកអ្នកនឹងអាចទទួលបាននូវចន្លោះទំនេរដ៏ធំទូលាយដូចនឹងគ្រែបន្ទប់មួយ ហើយលោកអ្នកអាចយកចន្លោះទំនេរនោះធ្វើជាកន្លែងសម្រាកបានយ៉ាងងាយស្រួល ដោយមិនចាំបាច់អស់ប្រាក់ជួលសណ្ឋាគារ ដែលមានតម្លៃថ្លៃៗ។ រថយន្តនេះមានបន្ថែមវាំងនននៅបង្អួចទាំងសងខាងរបស់វា ដើម្បីអាចឱ្យលោកអ្នកសម្រាកដោយគ្មានការរំខានពីពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុន Niconico Rentacar ក៏បានឱ្យដឹងដែរថា
July 1, 2019 - អន្តរជាតិ
ជាមួយនឹងស្នាមញញឹម និងការចាប់ដៃគ្នា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្វាគមន៍លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំរបស់កូរ៉េខាងជើង នៅឯតំបន់គ្មានយោធា (DMZ) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីស្វះស្វែងរកការចរចាឡើងវិញស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ក្នុងកិច្ចខិតខំសម្រាប់កិច្ចព្រមព្រៀងជាប្រវត្ដិសាស្ដ្រ។ ជំនួបនេះបានធ្វើឱ្យលោក ដូណាល់ ត្រាំ បានក្លាយជាអ្នកដឹកនាំអាមេរិកដំបូង ដែលបានឈានជើងចូលទឹកដីតំបន់គ្មានយោធា (Demilitarized Zone) ព្រំដែនកូរ៉េខាងជើង-ត្បូង។ ជាមួយនឹងរូបថតដំបូងបង្អស់ជាប្រវត្ដិសាស្ដ្រ នៅក្នុងកិច្ចផ្សាភ្ជាប់គ្នារវាងប្រទេសទាំងពីរដែលជាកំពុងមានជម្លោះ ជាការកត់សម្គាល់នៃការវិលត្រឡប់មករកទំនាក់ទំនងគ្នារវាងមេដឹកនាំទាំង ២ ចាប់តាំងពីកិច្ចពិភាក្សាបានបរាជ័យកាលពីអំឡុងកិច្ចប្រជុំកំពូលមួយនៅវៀតណាមកាលពីខែកុម្ភៈ។ រឿងរបស់លោក ដូណាល់ ត្រាំ ដែលបានឆ្លងកាត់ទឹកដីតំបន់គ្មានយោធាកូរ៉េខាងជើង បានក្លាយជាព្រឹត្ដិការណ៍គួរឱ្យកត់សម្គាល់ចុងក្រោយបំផុត ក្នុងរយៈពេលពីរឆ្នាំនៃការទូតរវាងប្រទេសទាំងពីរ។ លោក
July 1, 2019 - បច្ចេកវិទ្យា
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីង សម្រេចផ្អាកសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នៅឯកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុន។ ហើយដូចដែលយើងសង្ស័យផងដែរថា ក្រុមហ៊ុន Huawei ត្រូវបានគេប្រើជាកូនអុកនៅក្នុងកិច្ចចរចានេះ។ Bloomberg បានរាយការណ៍ថា សហរដ្ឋអាមេរិកទទួលបានលក្ខខណ្ឌអំណោយផលលើកិច្ចព្រមព្រៀងមួយ ដែលតម្រូវឱ្យប្រទេសចិនទិញបរិមាណផលិតផលកសិកម្ម «ដ៏ច្រើន» ពីអាមេរិក នេះបើយោងតាមសម្ដីរបស់លោក ត្រាំ ជាអ្នកអះអាង។ ដើម្បីជាការឆ្លើយតប ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា៖ «ក្រុមហ៊ុនអាមេរិកអាចលក់ឧបករណ៍របស់ខ្លួនទៅឱ្យក្រុមហ៊ុន Huawei បាន។ យើងកំពុងសំដៅអំពីឧបករណ៍ដែលមិនមានបញ្ហាសន្តិសុខជាតិ»។ ប្រសិនបើសេចក្តីថ្លែងការណ៍នេះ
June 29, 2019









